អ្នកគ្រប់​គ្រងទូទៅ

with Moutan Real Estate Co., Ltd.
This job has already passed the closing date
Job Announcement

Announcement Description

ក្រុមហ៊ុន​យើង​កំពុង​ត្រូវការ​ជ្រើសរើស​បុគ្គលិក ដើម្បី​បំពេញ​មុខងារ​ដូចខាងក្រោម៖

Announcement Positions

អ្នកគ្រប់​គ្រងទូទៅ

Position Summary

អ្នកគ្រប់គ្រងផ្ទាល់ៈ នា​យិការ​ប្រតិ​បត្តិ

អ្នកនៅក្រោមបង្គាប់: បុគ្គ​លិក

ការទទួលខុសត្រូវទូទៅ

រៀបចំ ​គ្រប់គ្រង និង​ត្រួត​ពិនិត្យកិច្ចការ​ទូទៅ​នៅ​ក្នុងក្រុម​ហ៊ុន​ដើម្បី​អោយ​ដំណើរ​ការ​ទៅរលូន​តាមផែន​ការ និងប្រព្រឹត្ត​ទៅតាមគោ​ល​ន​យោ​បាយ​របស់​ក្រុមហ៊ុន។ ហើយត្រូវ​ធានាថា​ចំណូល ចំណាយ​អនុវត្ត​ទៅតាម​និតិវិធីត្រឹម​ត្រូវ តម្លា​ភាព និង​មាន​ប្រសិទ្ធិ​ភាពដើម្បី​ជំរុញ អោយក្រុម​ហ៊ុន​អភិវឌ្ឍន៍​ទៅមុខ​ជានិច្ច។

Expectations - Duties, Responsibilities
  • កិច្ច​ការ​គ្រប់​គ្រង
  • ត្រួត​ពិនិត្យ/​គ្រប់គ្រង​ប្រព័ន្ធរ​ដ្ធបាល​រួមមាន​ភស្តភារ ការ​ធ្វើដំណើរ និង​សម្ភារះ​របស់​ក្រុមហ៊ុន
  • អនុវត្ត​ទៅតាម​គោល​ការណ៍​បុគ្គលិក រដ្ធ​បាល និងហិរ​ញ្ញវត្ថុ និង​គោលការណ៍​ផ្សេងៗ​ទៀត​ដែល​មាន
  • ផ្តល់​ការ​គាំទ្រដល់​នាយិការ​ប្រតិបត្តិ​ដើម្បីរៀប​ចំផែនការ​អភិវឌ្ឍន៍​សមត្ថភាព​បុគ្គលិក
  • ធ្វើការ​គាំទ្រ​ដល់បុគ្គ​លិកចុះ​ដល់​ទីតាំង​នៅពេល​ដែលក្រុមហ៊ុន​ចេញ​គំរោង​ពុះ​ដីឡូតិ៍ថ្មីៗ
  • រៀប​ចំផែន​ការការ​ងារ​តាម​គម្រោង និង​ចាត់​ចែងការ​ងារ​ជាមួយ​បុគ្គលិក​ដើម្បី​អនុវត្ត​អោយ​ត្រូវ​តាមគោល​ដៅ​របស់​ក្រុមហ៊ុន
  • គ្រប់​គ្រង​ការ​ឈប់​សំរាករ​បស់បុគ្គលិក​ប្រចាំខែ
  • រៀប​ចំ និង​គ្រប់​គ្រង​បញ្ជី​ដីឡូតិ៍​តាម​គម្រោង និងបច្ចុប្បន្ន​ភាព​ជា​ប្រចាំ
  • ត្រួត​ពិនិត្យ និង​គ្រប់​គ្រង​រាល់កិច្ចការ​ដែល​គម្រោង​ថ្មីកំពុង​ដំណើរ​ការ
  • សហការ​ជាមួយ​បុគ្គលិក​ដើម្បីគ្រប់​គ្រងចរន្ត​នៃការ​ធ្វើលិខិត​ផ្ទេរសិទ្ធិ​អោយ​អតិថិជន​តាម​គម្រោង
  • ត្រួត​ពិនិត្យ​និងគ្រប់គ្រង​បញ្ជីឈ្មោះ​អតិថិជន​គ្រប់គម្រោង​ដែលទិញ​ផលិតផល​របស់​ក្រុម​ហ៊ុន និងតាម​ដាន​ការ​បង់ប្រាក់​ជាមួយ​បុគ្គលិក
  • គ្រប់​គ្រង និង​ចាត់​ចែងការ​អនុវត្តកា​រងារបស់​បុគ្គ​លិកអោយ​ស្រប​តាម​ផែន​ការ​របស់​ក្រុម​ហ៊ុន
  • ដោះ​ស្រាយ​សំណូមព​រអតិ​ថិជន
  • រៀប​ចំរបាយ​ការណ៍​សកម្មភាព​ប្រចាំថ្ងៃ
  • ការ​ងារផ្សេងៗ​តាមដែល​ដាក់​ជូនពីថ្នាក់​គ្រប់​គ្រង
  • ការ​ងារ​ហិរញ្ញវត្ថុ និង​រដ្ឋបាល
  • រៀប​ចំបញ្ជីប្រាក់​ខែបុគ្គលិក និង​ទំនាក់​ទំនង​ជាមួយធនាគារ​ដើម្បីដាក់​ប្រាក់ខែ​បុគ្គលិក
  • ចូល​រួមធ្វើ​លទ្ធកម្ម​ជាមួយ​បុគ្គលិក​នៅពេល​ក្រុមហ៊ុនត្រូវ​ទិញ​សំភារះ
  • ត្រួត​ពិនិត្យការ​ស្នើរសុំ​របស់បុគ្គ​លិក​អោយ​ស្រប​នឹងផែន​ការ​តាម​គ្រោង មុន​នឹង​ដាក់ជូន​ទៅ​នាយិការ​ប្រតិ​បត្តិ​អនុម័ត
  • គ្រប់​គ្រងនិង​ចាត់ចែង​សម្ភារះ​តាម​គម្រោង​អោយមាន​ប្រសិទ្ធ​ភាព
  • ត្រួត​ពិនិត្យ​ការចំនាយរ​បស់បុគ្គលិក​តាម​គម្រោងមុន​នឹងរៀប​ចំឯកសារ​ស្នើរចំណាយ​ដល់នាយិការ​ប្រតិបត្តដើម្បី​ដកថវិការ​មក​ប្រើ​ប្រាស់
  • ធានា​ថាបុគ្គលិក​យក​សាច់​ប្រាក់​ចំណូល​ប្រចាំថ្ងៃ​ដាក់ចូល​ធនាគារ​ទាន់ពេល​វេលា
  • រៀបចំ​ឯកសារ​បង់ពន្ធ​ចំណូល​ប្រចាំខែ និង​ប្រចាំ​ឆ្នាំខាង​វិង និង​ខាងការិយា​ល័យដីឡូតិ៍​អោយទាន់​ពេល​វេលា
  • រៀប​ចំឯកសារ​ចំណាយអោយ​ខាង ប.ស.ស រៀង​រាល់ខែ
  • ធានា​ថារាល់​ចំនាយត្រូវ​មានឯក​សារ​យោង​គ្រប់​គ្រាន់ និង​ច្បាស់​លាស់​មុនធ្វើ​ការ​ចំណាយ
  • ធ្វើ​ការរាប់​សាច់​ប្រាក់​ចំណូល​ជាមួយ​បុគ្គលិក​ជា​ប្រចាំរៀង​រាល់បិទ​បញ្ជី​ពេល​ល្ងាច
  • ធានា​ថារាល់​ឯកសារ​ចំណូល​និងចំណាយ​ទុក​ដាក់បាន​យ៉ាង​ត្រឹមត្រូវ និង​អាច​ប្រើជា​ពត៌មាន​សំរាប់អនាគត
  • ប្រកាស​ជ្រើស​រើស​បុគ្គលិក​តាម​តម្រូវការ​របស់ក្រុម​ហ៊ុន
  • ធានា​ថាក្នុង​ក្រុមហ៊ុន​មានទំរង់​រដ្ឋបាល​សំរាប់​ប្រើ​ប្រាស់ដើម្បី​ជំនួយដល់​កិច្ចការ​រដ្ឋបាល​និង​ហិរញ្ញវត្ថុ
  • រៀប​ចំ និង​ចាត់ចែង​ការប្រជុំ​របស់​បុគ្គលិក​រៀង​រាល់មួយ​ខែ​ម្តង និង​តាមការ​ចាំបាច់​របស់​ក្រុមហ៊ុន
  • ត្រួត​ពិនិត្យ​ប័ណ្ណ​ចំណូល​របស់​បុគ្គលិក​ប្រចាំ​ថ្ងៃ និងធ្វើ​ការ​បិទ​បញ្ជីរៀង​រាល់ចុង​ខែ​តាម​គម្រោង
  • កិច្ច​ការ​ទំនាក់​ទំនង និង​ទីផ្សារ
  • ធ្វើការ​ទំនាក់​ទំនង​ជាមួយ​អាជ្ញាធរ​ដែនដី និង​មន្ទីរជំនាញ​ពាក់ព័ន្ធ​នឹងការ​ធ្វើលិខិត​ផ្ទេរសិទ្ធិ និងប័​ណ្ណរឹ​ងជូនអ​តិថិ​ជនតាម​ការ​ចាំបាច់
  • ធ្វើការ​ទំនាក់​ទំនងជាមួយ​ខាងមន្ត្រីពន្ធ​ដារ​ដើម្បីបង់​ពន្ធ​ប្រថាប់​ត្រា​ពេល​ធ្វើលិខិត​ផ្ទេរ​សិទ្ធិ​អោយ​អតិថិជន
  • រៀប​ចំធ្វើ​បែនន័រ ក្រដាស​ផ្សព្វ​ផ្សាយ ពី​គម្រោង​ថ្មីៗមុនពេល​លក់ និង​កំឡុងពេល​លក់ផលិត​ផល
  • ធ្វើ​ផែនការ​ទីផ្សារ​ដើម្បី​ផ្សព្វផ្សាយ​ពីផលិត​ផលជា​មួយបុគ្គ​លិក​មុនពេល​ចេញ​គម្រោង​ថ្មីៗ
  • សហ​ការជា​មួយបុគ្គ​លិក​ដើម្បី​ធ្វើការ​ផ្សព្វ​ផ្សាយ​ពីផលិត​ផល​របស់ក្រុម​ហ៊ុនកំឡុង​ពេល​លក់
  • រៀប​ចំលិខិត​សំណើរ​សុំផ្សេងៗ​ដាក់ទៅ​អាជ្ញាធរ​មុនពេល​ដំណើរ​ការគម្រោង
Requirements - Skills, Qualifications, Experience
  • បាន​បញ្ចប់ថ្នាក់​បរិញ្ញាប័ត្រ​ផ្នែក​គណនេយ្យ និងគ្រប់​គ្រង
  • មាន​ចំណេះ​ដឹងបច្ចេក​ទេសផ្នែក​ប្រព័ន្ឋ​គណនេយ្យ/​រដ្ធបាល គោល​នយោបាយ និង​នីតិវិធី​ផ្សេងៗ
  • មាន​បទពិសោធន៍​យ៉ាងតិច​បីឆ្នាំលើ​ការងារ​គ្រប់គ្រង
  • អាច​ធ្វើការ​ងារ​ជាក្រុម​បាន
  • អត្ត​ចរិតល្អ ស្លូត​បូត និង​ទៀង​ត្រង់
  • អាច​ប្រើប្រាស់​កុំព្យូទ័រ​បាន​ដូច​ជា Ms. word, Excel, Internet, email and Social media
  • អាច​ប្រើប្រាស់​ភាសា​អង់គ្លេស​បាន
 

How to Apply

បេក្ខជន​ដែលមាន​បំណង​ដាក់ពាក្យ សូម​ផ្ញើរ​ប្រវត្តិរូប​សង្ខេប​របស់ខ្លួន ដោយ​ភ្ជាប់​លិខិត​ចំណាប់​អារម្មណ៍ មកកាន់​អាស័យដ្ឋាន​ដូច​ដែលបាន​ផ្ដល់ជូន នៅ​ក្នុង​ពត៌មាន​ទំនាក់ទំនង។

 

Contact Details

Contact Name
  • Moutan Real Estate Co.,Ltd.
 
Email
 

Similar Jobs

    Chats

    BongThom.com Support