បុគ្គលិកគម្រោង
ទីតាំង៖ ចំនួន៤ (ឃុំ អន្លង់ភេ ឃុំកាំចាំ ឃុំចំការលើ និង ឃុំសំអាង) ស្រុកថាឡបរិវ៉ាត់ ខេត្តស្ទឹងត្រែង។
ប្រាក់បៀវត្ស៖ បុគ្គលិកតំណែងនេះនឹងទទួលបានប្រាក់បៀវត្សប្រចាំខែដែលមិនទាន់បានកាត់ពន្ធចំនួន៤០០ដុល្លាក្នុង១ ខែ ។
ប្រាក់អត្ថប្រយោជន៍ផ្សេងៗ៖ បុគ្គលិកតំណែងនេះនឹងទទួលបានប្រាក់អត្ថប្រយោជន៍ផ្សេងៗដូចខាងក្រោម៖
- ប្រាក់សុខភាពប្រចាំខែ១៥ដុល្លា ក្នុង១ខែ
- ប្រាក់បង់ឱ្យបសស ប្រចាំខែ (NSSF and Pension Pay)
- ប្រាក់Provident fund ចំនួន៥%ក្នុង១ខែនៃប្រាប់បៀវត្សរ៍ប្រចាំខែ
- ប្រាក់ថ្លៃការទូរស័ព្ទ១៥ដុល្លា
- ការធានារ៉ាប់រងជីវិតសម្រាប់សងគ្រោះថ្នាក់ការងារ
- ប្រាក់ Severance Pay /Seniority Fund
- ការដំឡើងប្រាក់បៀវត្សប្រចាំឆ្នាំគឺផ្អែកតាមគោលនយោបាយ និង និតិវិធីរបស់អង្គការភ្នំស្រីដើម្បីអភិវឌ្ឍន៍
- រៀបចំបង្កើត និងចងក្រុមគោលដៅ
- ធ្វើការជាមួយអជ្ញាធរ ថ្នាក់ស្រុក ឃុំ នឹង ភូមិ ក្នុងការចង់ក្រុម កុមារ និងយុវជន ក្រុមឪពុកម្តាយគម្រូរ
- ធ្វើកាបណ្ដុះបណ្ដាលក្រុមគោលដៅដែលបានចងក្រងទៅលើប្រធានបទកិច្ចការពារកុមារ យេនឌ័រ និងសុខភាពបន្តពូជយុវវ័យ
- គាំទ្រក្រុមគោលដៅដែលបានចងក្រងនៅក្នុងការផ្សព្វផ្សាយបន្តនូវចំណេះដឹងទៅក្នុងសហគមន៍ប្រធានបទកិច្ចការពារកុមារ យេនឌ័រ និងសុខភាពបន្តពូជយុវវ័យប្រចាំត្រីមាស
- គាំទ្រក្រុមដែលបានចងក្រងនៅក្នុងសហគមន៍គោលដៅនៅក្នុងការប្រជុំ ប្រចាំខែត្រីមាស និងប្រចាំឆ្នាំ។
- គាំទ្រក្រុមដែលបានចងក្រងជាពិសេសក្រុមកុមារ និងយុវជនក្នុងការចូលរួមប្រជុំជាមួយអាជ្ញាធរ។
- ចូលរួមប្រជុំប្រចាំខែជាមួយ គ.ក.ន.ក និងគ.ក.ស.ក ស្រុក
- បណ្តុះបណ្តាល នឹងសម្របសម្រួល
- ធ្វើការសហការជាមួយអជ្ញាធរបណ្ដុះបណ្ដាល ថ្នាក់ស្រុក ឃុំ នឹង ភូមិ ក្នុងការចង់ក្រុម កុមារ និងយុវជន ក្រុមឪពុកម្តាយគម្រូរលើប្រធានបទ ។
- ធ្វើកាបណ្ដុះបណ្ដាលក្រុមគោលដៅដែលបានចងក្រងទៅលើប្រធានបទកិច្ចការពារកុមារ យេនឌ័រ និងសុខភាពបន្តពូជយុវវ័យកិច្ចការពារកុមារ យេនឌ័រ និងសុខភាពបន្តពូជយុវវ័យ។
- កាបណ្ដុះបណ្ដាលក្រុមគោលដៅដែលបានចងក្រងទៅលើប្រធានបទជំនាញសម្របសម្រួល ដឹកនាំកម្មវិធី ការផែនការនិងប្រធានបទដែលពាក់ព័ន្ធ។
- ជួយសម្របសម្រួលការប្រមូលទិន្នន័យដើមគ្រាទិន្នន័យសម្រាប់វាយតម្លៃគម្រោងប្រចាំត្រីមាស ឆមាស ឆ្នាំ
- ពាក់កណ្តាលគម្រោង និងបិទបញ្ចប់គម្រោង។
- ជួយបុគ្គលិក ពិនិត្យតាម និងវាយតម្លៃគម្រោង ក្នុងការបញ្ចូលទិន្នន័យ និងគ្រប់គ្រងទិន្ន័យរបស់គម្រោងដោយប្រឹក្សាយោបល់ជាមួយប្រធានគម្រោង និងការគាំទ្របច្ចេកទេសពីអង្គការភ្លែនអន្តរជាតិ-កម្ពុជា។
- រៀបចំរបាយការណ៍
- កត់ត្រានិងរក្សានូវឯកសារស្តីពី លទ្ធផលដែលមានផ្លាស់ប្តូរនៅក្នុងពេលផ្សេងគ្នាតាមរយៈគម្រោង។
- រៀបចំរបាយការណ៍ត្រួតពិនិត្យតាមពេលវេលាដែល បានកំណត់ជាមួយភ្លេន អន្តរជាតិ កម្ពុជា
- ចូលរួមផ្តល់ពត៍មានសម្រាប់ការធ្វើ របាយការណ៍ប្រចាំត្រីមាសរបាយការឆមាសនិងរបាយការណ៍ប្រចាំឆ្នាំ និងជួយ ស្វែងរកឯកសារផ្សេងៗ ដែលជាតម្រូវការចាំបាច់របស់គម្រោង។
- ចូលរួមផ្តល់ពត៍មាន និងចងក្រងផ្សព្វផ្សាយនូវការអនុវត្តល្អៗពីគម្រោងរបស់អង្គការភ្នំស្រីដើម្បីអភិវឌ្ឍន៍ (PSOD)
- រៀបចំផែនការ
- រៀបចំផែនការថវិការប្រាចាំខែ នឹងប្រចាំត្រីសមាស
- រៀបបាយការថវិការប្រចាំ ខែ និងត្រីមាស
- ជួយប្រធានកម្មវិធីក្នុងការរៀបចំគម្រោងសំណើរថវិការ ប្រសិនបើមានភាពចាំបាច់
- គាំទ្រផែនការពិនិត្យនិងវាយតម្លៃគម្រោងប្រចាំត្រីមាសប្រចាំឆមាស ប្រចាំឆ្នាំ ពាក់កណ្ដាលគម្រោង និងបិទបញ្ចប់គម្រោង។
- រៀបចំផែនការការងារប្រចាំខែ ប្រចាំត្រីមាស និងប្រចាំឆ្នាំ
- តួនាទីដែមានទំនាកទំនងជាមួយថវិកា និងហិរញ្ញវត្ថុ៖
- ធានាថាឱ្យបានថាការប្រើប្រាស់ថវិកាសម្រាប់ការអនុវត្តសកម្មភាពគម្រោងរបស់បុគ្គលិកគម្រោគឺប្រកបដោយប្រសិទ្ធភាពនិងប្រសិទ្ធភាព។
- រៀបចំ របាយការណ៍ និងឯកសារទូរទាត់អនុលោមតាមគោលបាយអង្គភាព និងម្ចាស់ជំនួយ។
- ធានាថាការអនុវត្តសកម្មភាពគម្រោងទាំងអស់ត្រូវបានចំណាយផ្អែកលើថវិកាដែលបានព្រមព្រៀងពីម្ចាស់
- មូលនិធិ និងអនុវត្តតាមគោលនយោបាយរបស់PSOD ។
- ទំនាក់ទំនងជាមួយនឹងបុគ្គលិក និងប្រធានកម្មវិធី៖
- ចូលរួមក្នុងវគ្គបណ្តុបណ្តាល កិច្ចប្រជុំ ឬសិក្ខាសាលារបស់អង្គការភ្លេន អន្តរជាតិ កម្ពុជា
- ចូលរួមយ៉ាងសកម្មក្នុងកិច្ចប្រជុំក្រុមការងារគម្រង និងកិច្ចប្រជុំរៀបចំផែនការសកម្មភាពរបស់គម្រោង
- ចូលរួមលើកកម្ពស់បរិយាកាសក្រុមការងារដោយការរួមចែករំលែកនូវគំនិតផ្តួចផ្តើម
- ទទួលយកកិច្ចការក្រៅការពិពណ៌នាការងារនេះមានដែលជាតម្រូវការរបស់ម្ចាស់មូលនិធនិងអង្គការភ្នំស្រីដើម្បីអភិវឌ្ឍន៍។
- ផ្តល់ព័ត៌មាន និងសម្ភារៈដូចជា របាយការណ៍ការថតសំឡេង និងការថតសំឡេង។ល។ ដែលទាក់ទងនឹងគម្រោងក្នុងស្ថាប័នករណីមានតម្រូវការ និងតាមតម្រូវការ។
- មានបទពិសោធន៍យ៉ាងតិច ១-២ ឆ្នាំ ក្នុងការងារម្រើការងារក្នុងវិស័យកិច្ចការពារកុមារ និងសុខភាពបន្តភាពយុវវ័យ
- មានចំនេះស្តីពីមានចំនេះ និងបទពិសោធន៍ធ្វើការងារ និងសម្របសម្រួលជាមួយអាជ្ងាធរពាក់ព័ន្ធ
- មានចំនេះស្តីពី ការគ្រប់គ្រងគម្រោង និងអនុវត្តគម្រោងជាមួយ សហគមន៍ជនជាតិដើមភាគតិច និងជនងាយគ្រោះ
- មានចំនេះស្តីពីឬបទពិសោធន៍ស្តីពី ការសរសររបាយ និងគ្រប់គ្រងថវិកា
- មានចំនេះដឹង នឹងជំនាញក្នុងការសម្រូល និងដឹកនាំសហគមន៍ក្នុងការអនុវត្តន៍សកម្មភាព
- មានបទពិសោធន៍ធ្វើការងារជាក្រុម និងមានការអត់ធ្មត់ខ្ពស់
- ចេះភាសារអង់គ្លេស និងភាសារផ្សេងទៀតកាន់តែប្រសើរ
- មានបទពិសោធន៍ក្នុងការសរសេររបាយការណ៍ប្រចាំត្រីមាសប្រចាំឆមាស ប្រចាំឆ្នាំ ពាក់កណ្ដាលគម្រោងនិងបិទបញ្ចប់គម្រោង។
- ចេះប្រើប្រាស់ជំនាញកុំព្យូទ័រ(SPSS, Excel, World, Power Points….)
- មានជំនាញទំនាក់ទំនង និងការសម្របសម្រួល