អង្គការភ្នំស្រីដើម្បីអភិវឌ្ឍន៍ (PSOD) គឺជាអង្គការមិនមែនរដ្ឋាភិបាល មិនរកប្រាក់ចំណូល មានការិយាល័យកណ្តាលនៅក្នុងខេត្តកំពង់ចាម ដែលបានបង្កើតឡើងក្នុងឆ្នំា១៩៩៨ និងបានចុះឈ្មោះផ្លូវការនៅក្រសួងមហាផ្ទៃនៅថ្ងៃទី១៥ ខែតុលា ឆ្នំា២០០០ ក្នុងគោលបំណងរួមចំណែកជាមួយរដ្ឋាភិបាល លើការងារអភិវឌ្ឍន៍ចំរុះ និងលើកកម្ពស់សិទ្ធិមនុស្ស ជាពិសេសកុមារ។ អង្គការភ្នំស្រីដើម្បីអភិវឌ្ឍន៍ បានការទទួលជំនួយហិរញ្ញវត្ថុ និងបច្ចេកទេសពីអង្គការ PLAN អន្តរជាតិ កម្ពុជា សម្រាប់អនុវត្តគម្រោងជំនាន់ថ្មី (NewGen) នៅស្រុកគោលដៅចំនួន៣ គឺ (ស្រុកថាឡាបរិវ៉ាត់ ស្រុកសេសាន្ត និងស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង) រយៈពេល៥ ឆ្នាំ (គឺខែ៦ ឆ្នាំ២០១៩ ដល់ ខែកក្កដា ឆ្នាំ២០២៤)។