អ្នកបើកបរឡានធំ (2 Positions)
មុខតំណែងនេះប្រចាំការិយាល័យកណ្តាលខេត្តសៀមរាប។
អ្នកបើកឡានធំគឺនៅក្រោមការគ្រប់គ្រងរបស់ប្រធានអ្នកបើកបរ។អ្នកបើកឡានធំ គឺមានទំនួលខុសត្រូវទៅលើការដឹកជញ្ជួនបុគ្គលិករបស់អង្គការហេឡូត្រាស្ត ទៅតាមតំបន់ចម្ការមីន ដែលជាតម្រូវការនៃប្រតិបត្តិការ។
- បើកបរយានយន្ត ត្រាក់ទ័រ និងរថយន្តសណ្តោង
- ជួសជុលបញ្ហាតិចតួចដែលកើតមាននៅលើយានយន្តខ្លួនឯង និងរាយការណ៍ទៅកាន់ប្រធានអ្នកបើកបរបានទាន់ពេលវេលា
- ត្រូវទទួលការបណ្តុះបណ្តាលបន្ថែមទៅលើបចេ្ចកទេសបើកបរទៅលើតាមដងផ្លូវ និងផ្លូវជួបការលំបាក សម្របតាមគោលការណ៍
- ត្រូវសម្អាត និងថែទាំយានយន្តរបស់ខ្លួន រួមទាំងការជួសជុលបញ្ហាតូចតាច
- មានទំនួលខុសត្រូវទៅលើការត្រួតពិនិត្យយានយន្តជាប្រចាំថ្ងៃ
- ត្រូវតែចាក់ប្រេងមុននឹងចេញដំណើរ
- ត្រូវពិនិត្យយានយន្តមុននឹងបើកបរឆ្លងកាត់ស្ទឹងថាទឹកមានជម្រៅប៉ុណ្ណា ហើយពិនិត្យស្ថានភាពប្រេងបន្ទាប់ពីឆ្លងកាត់ស្ទឹង
- ជួយជាងជួសជុលយានយន្តនៅយានដ្ឋានក្នុងកំឡុងពេលដែលយានយន្តខូច និងត្រូវធ្វើការនៅចម្ការមីនបើមានអ្នកបើកឡានផ្សេងសម្រាក
- ត្រូវប្រាកដថាសៀវភៅយានយន្ត និងឧបករណ៍គឺសម្អាតហើយមានរបៀបរៀបរយ
- ត្រូវប្រាកដថាប្រដាប់ពន្លត់អគ្គិភ័យគឺប្រើការបានហើយពិនិត្យមើលថ្ងៃផុតកំណត់សម្រាប់យានយន្តនីមួយៗ
- រាយការណ៍រាល់បញ្ហាដោយកត់ត្រាក្នុងសៀវភៅ និងរាយការណ៍ទៅមេជាង
- ត្រូវប្រាកដថាយានយន្តគឺតែងតែសម្អាតនិងមានរបៀបរៀបរយ
- មានបទពិសោធន៍បើកបរយ៉ាងតិច២ឆ្នាំ
- ត្រូវមានប័ណ្ណបើកបរចាប់ពី (C) ឡើងទៅ
- មានបទពិសោធន៍បើកបរ នៅលើផ្លូវលំបាក
- អាចអាន និងសរសេរអក្សរខ្មែរបាន
ជាងភ្លើង
ទីតាំង៖ សៀមរាប(ដោយធ្វើដំណើរជុំវិញប្រទេសកម្ពុជា)
រាយការណ៍ទៅ៖ ប្រធានគ្រប់គ្រងផ្នែកភស្ដុភារ
អំពីតួនាទី៖
តួនាទីរបស់ជាងភ្លើងពាក់ព័ន្ធនឹងការវាយតម្លៃបទដ្ឋានអគ្គិសនីបច្ចុប្បន្នរបស់អង្គការ ពង្រឹងសុវត្ថិភាពអគ្គិសនីនៅគ្រប់តំបន់ និងកន្លែងស្នាក់នៅទាំងអស់របស់អង្គការហេឡូត្រាស្ដ។ ជាងភ្លើងមានភារកិច្ចផ្ដល់ការអភិវឌ្ឍជំនាញជាបន្ដដល់បុគ្គលិកភស្ដុភារ និងបុគ្គលិកនៅតាមតំបន់ ដើម្បីជួយបង្កើនចំណេះដឹងក្នុងកម្មវិធីស្ដីពីបទដ្ឋានអគ្គិសនី ហើយត្រូវធ្វើការសហការ និងធានាឱ្យបានថា បុគ្គលិករបស់អង្គការហេឡូត្រាស្ដអាចប្រើប្រាស់អគ្គិសនីប្រកបដោយសុវត្ថិភាព សមស្របនៅគ្រប់តំបន់ និងកន្លែងស្នាក់នៅរបស់ពួកគេ។
ជាទូទៅអ្នកត្រូវធ្វើការយ៉ាងជិតស្និតជាមួយប្រធានគ្រប់គ្រងផ្នែកភស្ដុភារ ធ្វើបច្ចុប្បន្នភាពអំពីដំណើរការអគ្គិសនី និងបញ្ហាផ្សេងទៀដែលកើតឡើង។ តួនាទីនេះ ប្រចាំការនៅការិយាល័យសៀមរាប ប៉ុន្ដែនឹងតម្រូវឱ្យអ្នកធ្វើដំណើរជាញឹកញាប់ទៅតំបន់ទាំងបី និងកន្លែងស្នាក់នៅរបស់អ្នកដោះមីន។
- សុវត្ថិភាពពាក់ព័ន្ធនឹងអគ្គិសនី ខ្សែភ្លើង សម្ភារៈប្រើប្រាស់ និងឧបករណ៍ការពាររន្ទះ។
- ចុះពិនិត្យកន្លែងស្នាក់នៅ និងតំបន់ទាំងអស់ រួមទាំងធ្វើការវាយតម្លៃតម្រូវការចាំបាច់នៃសុវត្ថិភាពអគ្គិសនី។
- កំណត់យកតំបន់ដែលត្រូវកែលម្អ និងជ្រើសរើសតំបន់អាទិភាព ដោយផ្អែកតាមភាពចាំបាច់ និងការចំណាយពាក់ព័ន្ធ។
- កំណត់ស្ដង់ដាសុវត្ថិភាពអគ្គិសនីរបស់អង្គការទៅតាមលទ្ធភាពភស្ដុភារ និងហិរញ្ញវត្ថុដែលមាន។
- ត្រូវធានាឱ្យបានថា អ៊ីសូឡង់អគ្គិសនី និងឌីសង់ទ័រ(ឧបករណ៍ផ្ដាច់ចរន្ដ)ត្រូវបានតម្លើងនៅគ្រប់កន្លែងស្នាក់នៅ និងការិយាល័យរបស់អង្គការហេឡូត្រាស្ដទាំងអស់។
- បង្កើតគំរូសាងសង់កន្លែងស្នាក់នៅ ដែលអង្គការអាចអនុវត្តលើការបើកការសាងសង់កន្លែងស្នាក់នៅថ្មីទាំងអស់ ឱ្យសមស្របទៅតាមបទដ្ឋានសុវត្ថិភាពអគ្គិសនីដែលបានកំណត់ទុកជាមុន។
- ធ្វើការវាយតម្លៃអំពីហានិភ័យនៃសុវត្ថិភាពអគ្គិសនីតាមស្តងដារបស់អង្គការ។
- ធ្វើការចុះពិនិត្យធានាគុណភាពកន្លែងស្នាក់នៅដើម្បីធានាថា សុវត្ថិភាពអគ្គិសនីរបស់អង្គការត្រូវបានអនុវត្តនៅគ្រប់កម្រិត។
- ផ្ដល់ប្រឹក្សាដល់អង្គការស្ដីពីការគិតគូរអំពីសុវត្ថិភាពអគ្គិសនីចាំបាច់នានាពាក់ព័ន្ធនឹងការផ្លាស់ប្ដូររដូវកាលនាថ្ងៃអនាគត។
- ត្រូវធានាថាការិយាល័យ ឃ្លាំងគ្រឿងផ្ទុះ និងកន្លែងស្នាក់នៅទាំងអស់ អនុវត្តស្របតាមសេចក្ដីណែនាំសកលអំពីការការពាររន្ទះរបស់អង្គការហេឡូត្រាស្ត។
- ការសាងសង់៖
- ធ្វើការសហការជាមួយនាយករងកម្មវិធី និងផ្នែកភស្ដុភារ ដើម្បីអនុវត្តបទដ្ឋានសុវត្ថិភាពអគ្គិ-សនីទៅក្នុងគម្រោងសាងសង់ថ្មី។
- ធ្វើការសហការជាមួយមន្ដ្រីទឹកស្អាតរបស់កម្មវិធី និងផ្ដល់ប្រឹក្សារួម លើការសាងសង់បរិក្ខារថ្មីៗ ដែលនឹងធានាអំពីសុវត្ថិភាពអគ្គិសនី។
- តម្រូវការ៖
- សញ្ញាបត្រជាងភ្លើង។
- បទពិសោធន៍ក្នុងការអនុវត្តតាមបទដ្ឋានអគ្គិសនី។
- បទពិសោធន៍ក្នុងការត្រួតពិនិត្យ និងវាយតម្លៃគុណភាព នៃការផ្ដល់សេវាកម្ម និងអនុវត្តការផ្លាស់ប្ដូរដែលចាំបាច់។
- មានបទពិសោធយ៉ាងតិច ៣-៥ ឆ្នាំក្នុងតួនាទីជាជាភ្លើង ឬតួនាទីស្រដៀងគ្នា។
- ផ្ដល់ឯកសារយោង។
- ជំនាញ៖
- ភាសាអង់គ្លេសកម្រិតមូលដ្ឋាន/មធ្យម។
- មានទំនាក់ទំនងល្អ និងអាចដោះស្រាយចំពោះព័ត៌មានសំខាន់ៗ។
- មានភាពជាអ្នកដឹងនាំ និងផ្ដល់យោបល់ដល់បុគ្គលិក ។
- សមត្ថភាពក្នុងការធ្វើការជាក្រុមក្នុងការរៀបចំផែនការ គ្រប់គ្រង និងអនុវត្តការអភិវឌ្ឍន៍សេវាកម្ម។
ជាងឡាន
ទីកន្លែងការងារ: ការិយាល័យសៀមរាប និង កំរៀង
រាយការណ៍ទៅកាន់: មេជាង
សង្ខេប:
ជាងឡានស្ថិតក្រោមការគ្រប់គ្រងផ្ទាល់របស់មេជាង និងទទួលខុសត្រូវក្នុងការថែរក្សា និងជួសជុលយានជំនិះរបស់ហេឡូដើម្បីស្របតាមស្តង់ដារសមស្របផ្លូវជាតិ និងអន្តរជាតិ។
- អនុវត្តការថែទាំ និងជួយផ្នែកយានយន្ដ របស់ហេឡូ រាប់បញ្ចូលឡានឡង់រ៉ូវែ ឡានឡង់គ្រូសសើ ម៉ាស៊ីនភ្លើង ម៉ូតូ រណាង៉ោង និងម៉ាស៊ីនកាត់ស្មៅ មិនរួមបញ្ជូលឡានដឹកទំនិញធំ។
- អនុវត្តការជួសជុលលើយានយន្ដនៅក្នុងរោងជាងដោយយោងទៅតាមកាលវិភាគត្រួតពិនិត្យ
- អនុវត្តការត្រួតពិនិត្យទៀងទាត់រាល់ឧបករណ៍ទាំងអស់ និងរាយការណ៍រាល់ការមិនប្រក្រតីទៅកាន់អ្នកគ្រប់គ្រងរបស់ពួកគេឲ្យទាន់ពេលវេលា។
- រៀបចំកាតការងារ, ទំរង់ត្រួតពិនិត្យ, របាយការណ៍ជួលជុលប្រចាំខែ ទៅកាន់មេជាងសម្រាប់ការត្រួតពិនិត្យ។
- ប្រតិបត្តិ និងរក្សានូវការអនុវត្តការងារប្រកបដោយសុវត្ថិភាព ខណៈពេលកំពុងធ្វើការក្នុងរោងជាងនិងរាល់ពេលធ្វើការជួសជុលយានយន្ដ និងឧបករណ៍ផ្សេងៗទៀត។
- រក្សាកន្លែងធ្វើការឲ្យស្អាត និងមានរបៀបរៀបរយ ដើម្បីធ្វើការងាររបស់ខ្លួនដោយសុវត្ថិភាព។
- ត្រូវប្រាកដថាការប្រើប្រាស់ឧបករណ៍នៅក្នុងកន្លែងធ្វើការឲ្យបានត្រឹមត្រូវគ្រប់ពេលវេលា ហើយឧបករណ៍ទាំងអស់គឺស្អាត និងអាចប្រើប្រាស់បាន។ ប្រសិនបើអត់ទេ ជាងត្រូវរាយការណ៍ភាពមិនប្រក្រតីណាមួយទៅកាន់អ្នកគ្រប់គ្រងរបស់ពួកគេ។
- លើកទឹកចិត្តដល់សមិទ្ធផល និងពង្រឹងសាមគ្គីភាពក្នុងការងារជាក្រុមរបស់ពួកគាត់។
- ស្នើសុំគ្រឿងបន្លាស់ដែលត្រូវការទៅកាន់មេជាងសម្រាប់ជួសជុលរថយន្តមុនពេលធ្វើការជួសជុលលើយានយន្ដ។
- រាយការណ៍ពីបញ្ហា និងផលវិបត្តិធំៗទៅកាន់មេជាងឲ្យបានទាន់ពេលវេលា។
- មានបទពិសោធន៍យ៉ាងតិច ២ ឆ្នាំជាជាងឡាន
- សមត្ថភាពក្នុងការអាន និងសរសេរ
- សមត្ថភាពក្នុងការធ្វើការក្រោមសម្ពាធពេលវេលា
- សមត្ថភាពក្នុងការបង្កើតទំនាក់ទំនងការងារផ្ទាល់ខ្លួនបានល្អ
- សមត្ថភាពក្នុងការរៀនជំនាញថ្មីៗ
- រឹងមាំ សុខភាពល្អ និងអាចបត់បែនបាន។