ប្រធានគម្រោង, អ្នកសម្របសម្រួលគម្រោង, និង បុគ្គលិកគម្រោងប្រចាំ

with Cambodian Women for Peace and Development
This job has already passed the closing date
Job Announcement

BTDC-ID: 27432
Closing Date:

Announcement Positions

Announcement Description

សមាគម​នារី​កម្ពុជា​ដើម្បី​សន្តិភាព​និង​អភិវឌ្ឍន៍​ (CWPD) ជា​អង្គការ​មិនមែន​រដ្ឋាភិបាល​កំពុង​អនុវត្ត​ កម្មវិធី​លើក​កម្ពស់​សុខភាព​ និង​ការ​អភិវឌ្ឍ​សហគមន៍​ជាមួយនឹង​បេសកកម្ម​ “លើក​កម្ពស់​ស្ថានភាព​ស្រ្តីនៅ​ក្នុង​ប្រទេសកម្ពុជា​ដោយ​បង្កើន​ការ​ជឿ​ទុកចិត្ត​លើស​មត្ថភាព​ខ្លួនឯង​ ដើម្បី​ក្លាយ​ជា​អ្នកដឹកនាំ​ ដែល​មាន​ភាព​ម្ចាស់ការ​ និង​មាន​សិទ្ធិ​ទទួល​បាន​ដោយ​សមធម៌​នូវ​ធនធាន​ និង​ផលប្រយោជន៍​ពី​គ្រប់ការ​ចូលរួម​យ៉ាងសកម្ម​ក្នុង​សកម្មភាព​សង្គម​ វប្បធម៌​ សេដ្ឋកិច្ច​ និង​នយោបាយ​នៅ​ថ្នាក់​ជាតិ​ ថ្នាក់ក្រោម​ជាតិ​ និង​អន្តរជាតិ​” ។

ក្រោម​ការឧបត្ថម្ភ​ថវិកា​ពី​ Ministry for Cooperation and Development of Germany តាមរយៈ​អង្គការ​ SODI អនុវត្ត​គម្រោង​ “ការសិក្សា​ររបស់​កុមារ​លើ​គំនិត​ផ្តួច​ផ្តើ​មនៃសកម្មភាព​កាត់បន្ថយ​ឆ្ពោះទៅ​រក​បរិស្ថាន​មាន​សុវត្ថិភាព​” សមាគម​នារី​ត្រូវការ​ជ្រើសរើស​ ដែល​នឹង​កាន់​តួនាទី​៖

Announcement Positions

ប្រធានគម្រោង (1 Position)

Expectations - Duties, Responsibilities
  • ទំនាក់ទំនងជាមួយម្ចាស់ជំនួយ ដៃគូពាក់ព័ន្ធ អាជ្ញាធរដែនដី សាលារៀន ដើម្បីពិភាក្សាការរៀបចំដំណើរការអនុវត្តគម្រោងការ និងមានប្រសិទ្ធិភាពខ្ពស់
  • រៀបចំគម្រោងផែនការនិងដឹកនាំការអនុវត្តសកម្មភាព រៀបចំផែនការថវិកាប្រចាំឆ្នាំ ប្រចាំត្រីមាស និងប្រចាំខែ និងធ្វើការជាមួយផ្នែកហិរញ្ញវត្ថុ ផ្នែកលទ្ធកម្ម ផ្ទៀងផ្ទាត់ចំណាយដាក់របាយការណ៍ជូនម្ចាស់ជំនួយទាន់ពេលកំណត់
  • តាមដាន និងវាយតម្លៃការអនុវត្តការងាររបស់ក្រុមការងារជាប្រចាំ ដើម្បីធានាថា រាល់សូចនាករបានត្រឹមត្រូវតាមផែនការ ព្រមទាំងឆ្លុះបញ្ចាំង និងដោះស្រាយបញ្ហាអោយទាន់ពេលវេលា
  • ផ្តួចផ្តើមគំនិត និងបត់បែនក្នុងការរកវិធីសាស្រ្តថ្មីៗ ដើម្បីពង្រឹងប្រសិទ្ធភាពការងារ
  • បញ្ជូលទិន្នន័យ និងធ្វើរបាយការណ៍សកម្មភាពជាប្រចាំ តាមតម្រូវរបស់ម្ចាស់ជំនួយ
  • អនុវត្តតាមក្រមសីលធម៌ បទបញ្ជាផ្ទៃក្នុង របស់សមាគមនារីឲ្យបានល្អប្រសើរ
  • ពង្រឹងសមត្ថភាព និងធ្វើការតម្រង់ទិសក្រុមការងារ ព្រមទាំងលើកទឹកចិត្តដល់ក្រុមការងារ អនុវត្តការងារជាក្រុមឆ្លុះបញ្ចាំងការងារឱ្យដំណើរការល្អប្រសើរ
  • ចូលរួមប្រជុំជាទៀងទាត់ជាមួយក្រុមការងារគ្រប់គ្រងគម្រោង ក្នុងគោលបំណងចែកចាយព័ត៌មាន និងដោះស្រាយរាល់បញ្ហាប្រឈម
  • សហការណ៍ល្អជាមួយដៃគូគម្រោង ដៃគូពាក់ព័ន្ធ ក្រសួងពាក់ព័ន្ធក្នុងក្របខ័ណ្ឌ សមាគមនារី
  • ទទួលអនុវត្តការងារចាំបាច់មួយចំនួន ដែលអគ្គលេខាធិការនិងប្រធានកម្មវិធីផ្តល់ឱ្យ
  • ចូលរួមបំពេញការងារផ្សេងទៀតជាតម្រូវការរបស់ម្ចាស់ជំនួយឬប្រធានកម្មវិធី
  • ផ្តល់អនុសាសន៍ ឬចូលរួមដោះស្រាយជាមួយក្រុមការងារពេលមានការងាររាំងស្ទះ
  • ដឹកនាំនិងរៀបចំកិច្ចប្រជុំ សិក្ខាសាលា ការបណ្តុះបណ្តាល ចុះអភិបាល ចុះសិក្សាស្រាវជ្រាវ តាមតម្រូវការរបស់គម្រោង ឬស្នើសុំពីប្រធានកម្មវិធី
  • ទទួលខុសត្រូវលើការប្រើប្រាស់ថវិការបស់គម្រោងឲ្យបានត្រឹមត្រូវ
Requirements - Skills, Qualifications, Experience
  • បេក្ខជនទាំង២ភេទ ត្រូវមានសញ្ជាតិខ្មែរ
  • មានសញ្ញាប័ត្របរិញ្ញាប័ត្រផ្នែកអប់រំ ឬសញ្ញាប័ត្រដែលមានតម្លៃស្មើ (អ្នកមានបរិញ្ញាប័ត្រ​ជាន់ខ្ពស់ត្រូ​វ​បាន​លើកទឹកចិត្ត)
  • មានជំនាញក្នុងធ្វើកិច្ចតែងការ និងរៀបចំសម្ភារបង្រៀន
  • មានបទពិសោធន៍ការងារគ្រប់គ្រងគម្រោងពាក់ព័ន្ធនឹងការអប់រំ​ចាប់​ពី២ឆ្នាំយ៉ាងតិច
  • មានជំនាញទំនាក់ទំនងនិងធ្វើការងារជាក្រុមនិងអាចធ្វើការជាមួយដៃគូពាក់ព័ន្ធ អាជ្ញាធរដែនដី សាលារៀន
  • អា​ចប្រើកុំព្យូទ័រយ៉ាងស្ទាត់ក្នុងកម្មវិធី Word , Excel និង Power Point
  • អាចប្រើប្រាស់បណ្តាញសង្គម, ប្រើប្រព័ន្ធឌីជីថល និងការបង្កើតសម្ភារអប់រំផ្ទាល់និងពីចម្ងាយ
  • អាចនិយាយនិងសរសេរភាសាអង់គ្លេសល្អប្រសើរ
 
 

អ្នកសម្របសម្រួលគម្រោង (1 Position)

Expectations - Duties, Responsibilities
  • ទំនាក់ទំនងជាមួយម្ចាស់ជំនួយ ដៃគូពាក់ព័ន្ធ អាជ្ញាធរដែនដី សាលារៀន ដើម្បីពិភាក្សាការរៀបចំដំណើរការអនុវត្តគម្រោងការ និងមានប្រសិទ្ធិភាពខ្ពស់
  • ផ្តួចផ្តើមគំនិត និងបត់បែនក្នុងការរកវិធីសាស្រ្តថ្មីៗ ដើម្បីពង្រឹងប្រសិទ្ធភាពការងារ
  • រៀបចំវគ្គបណ្តុះបណ្តាលជាមួយគ្រូបង្រៀន បណ្ណារក្ស និងរបៀបរៀបចំE-CHO library
  • រៀបចំរបាយការណ៍ប្រចាំខែ ត្រីមាស ឆមាស ឆ្នាំ​និងរាយការណ៍ជូនដល់ប្រធានគម្រោង
  • អនុវត្តតាមក្រមសីលធម៌ បទបញ្ជាផ្ទៃក្នុង របស់សមាគមនារីឲ្យបានល្អប្រសើរ
  • ទទួលអនុវត្តការងារចាំបាច់មួយចំនួន ដែលប្រធានគម្រោងផ្តល់ឱ្យ
  • ចូលរួមបំពេញការងារផ្សេងទៀតជាតម្រូវការរបស់ម្ចាស់ជំនួយឬប្រធានគម្រោង
  • ផ្តល់អនុសាសន៍ ឬចូលរួមដោះស្រាយជាមួយក្រុមការងារពេលមានការងាររាំងស្ទះ
  • ទទួលខុសត្រូវលើការប្រើប្រាស់ថវិការបស់គម្រោងឲ្យបានត្រឹមត្រូវ
  • មានមធ្យោបាយចុះតាមសាលារៀន
Requirements - Skills, Qualifications, Experience
  • បេក្ខជនទាំង២ភេទ ត្រូវមានសញ្ជាតិខ្មែរ
  • មានសញ្ញាប័ត្របរិញ្ញាប័ត្រផ្នែកអប់រំ ឬសញ្ញាប័ត្រដែលមានតម្លៃស្មើ
  • មានជំនាញក្នុងធ្វើកិច្ចតែងការ និងរៀបចំសម្ភារបង្រៀន
  • មានបទពិសោធន៍ការងារគ្រប់គ្រងគម្រោងពាក់ព័ន្ធនឹង​ការអប់រំ ចាប់​ពី១ឆ្នាំយ៉ាងតិច
  • មានជំនាញទំនាក់ទំនងនិងធ្វើការងារជាក្រុមនិងអាចធ្វើការជាមួយដៃគូពាក់ព័ន្ធ អាជ្ញាធរដែនដី នាយកសាលារៀននិងមន្ទីរអប់រំ យុវជននិងកីឡា
  • អា​ចប្រើកុំព្យូទ័រយ៉ាងស្ទាត់ក្នុងកម្មវិធី Word , Excel និង Power Point
  • អាចនិយាយនិងសរសេរភាសាអង់គ្លេសល្អប្រសើរ
  • អាចប្រើប្រាស់បណ្តាញសង្គម, ប្រើប្រព័ន្ធឌីជីថល
 
 

បុគ្គលិកគម្រោងប្រចាំ (1 Position)

Expectations - Duties, Responsibilities
  • ទំនាក់ទំនងជាមួយម្ចាស់ជំនួយ ដៃគូពាក់ព័ន្ធ អាជ្ញាធរដែនដី សាលារៀន ដើម្បីពិភាក្សាការរៀបចំដំណើរការអនុវត្តគម្រោងការ និងមានប្រសិទ្ធិភាពខ្ពស់
  • ផ្តួចផ្តើមគំនិត និងបត់បែនក្នុងការរកវិធីសាស្រ្តថ្មីៗ ដើម្បីពង្រឹងប្រសិទ្ធភាពការងារ
  • ចូលរួមរៀបចំរបាយការណ៍ប្រចាំខែ ត្រីមាស ឆមាស ឆ្នាំ
  • រៀបចំសកម្មភាព វគ្គបណ្តុះបណ្តាល ចុះអភិបាល ជាមួយគ្រូបង្រៀន និងបណ្ណារក្ស
  • ប្រមូលនិងបញ្ចូលទិន្នន័យ
  • អនុវត្តតាមក្រមសីលធម៌ បទបញ្ជាផ្ទៃក្នុង របស់សមាគមនារីឲ្យបានល្អប្រសើរ
  • ទទួលអនុវត្តការងារចាំបាច់មួយចំនួន ដែលប្រធានគម្រោងផ្តល់ឱ្យ
  • ចូលរួមបំពេញការងារផ្សេងទៀតជាតម្រូវការរបស់ម្ចាស់ជំនួយឬប្រធានគម្រោង
  • ចូលរួមដោះស្រាយជាមួយក្រុមការងារពេលមានការងាររាំងស្ទះ
  • មានមធ្យោបាយចុះតាមសាលារៀន
Requirements - Skills, Qualifications, Experience
  • បេក្ខជនទាំង២ភេទ ត្រូវមានសញ្ជាតិខ្មែរ
  • មានសញ្ញាប័ត្របរិញ្ញាប័ត្រផ្នែកអប់រំ ឬសញ្ញាប័ត្រដែលមានតម្លៃស្មើ
  • មានបទពិសោធន៍ការងារគ្រប់គ្រងគម្រោងពាក់ព័ន្ធនឹង​ចាប់​ពី១ឆ្នាំយ៉ាងតិច
  • មានជំនាញទំនាក់ទំនងនិងធ្វើការងារជាក្រុមនិងអាចធ្វើការជាមួយដៃគូពាក់ព័ន្ធ អាជ្ញាធរដែនដី សាលារៀន
  • អា​ចប្រើកុំព្យូទ័រយ៉ាងស្ទាត់ក្នុងកម្មវិធី Word , Excel និង Power Point
  • អាចនិយាយនិងសរសេរភាសាអង់គ្លេស
  • អាចប្រើប្រាស់បណ្តាញសង្គម, ប្រើប្រព័ន្ធឌីជីថល
 

How to Apply

បេក្ខជន​ បេ​ក្ខនារី​ដែល​ចាប់អារម្មណ៍​នឹង​មុខតំណែង​ខាងលើ​នេះ​ សូម​លោក​ លោកស្រី​ ផ្ញើ​ពាក្យសុំ​និង​ប្រវត្តិរូប​សង្ខេប​មកកាន់​ការិយាល័យ​របស់​ CWPD ឬតាមរយៈ​ Email ដែល​មាន​អាស័យ​ដ្ឋាន​ដែល​បាន​ផ្ដល់​ជូន​នៅ​ក្នុង​ព័ត​មាន​ទំនាក់ទំនង​។

អ្នក​ដែល​ត្រូវជា​ប់សម្ភាសន៍​ CWPD នឹង​ជូនដំណឹង​តាម​ទូរស័ព្ទ​

ចំពោះ​ CV ដែល​បាន​ដាក់​មក​ CWPD មិន​ប្រគល់​ជូន​វិញ​ទេ​

 

Contact Details

Office Address
  • #128 D9-D10, St. Sothearos, Sangkat Tonle Basak, Khan Chamkar Mon, Phnom Penh, Cambodia
 
Contact Name
  • Cambodian Women for Peace and Development
 
Phone
 
Email