សមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ (CWPD) ជាអង្គការមិនមែនរដ្ឋាភិបាលកំពុងអនុវត្ត កម្មវិធីលើកកំពស់សុខភាពនិងការអភិវឌ្ឍន៏សហគមន៏ជាមួយនឹងបេសកកម្ម “លើកកម្ពស់ស្ថានភាពស្រ្តីនៅក្នុងប្រទេសកម្ពុជាដោយបង្កើនការជឿទុកចិត្តលើសមត្ថភាពខ្លួនឯង ដើម្បីក្លាយជាអ្នកដឹកនាំ ដែលមានភាពម្ចាស់ការ និងមានសិទ្ធទទួលបានដោយសមធម៌នូវធនធាន និងផលប្រយោជន៍ពីគ្រប់ការចូលរួមយ៉ាងសកម្មក្នុងសកម្មភាពសង្គម វប្បធម៌ សេដ្ឋកិច្ច និងនយោបាយនៅថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ និងអន្តរជាតិ” ។