ការប្រកាសដេញថ្លៃ សាងសង់ សាលារៀន ២ខ្នង ក្នុង ១ខ្នង ៣បន្ទប់ សាងសង់ផ្លូវ និងទ្វារទឹក ជីកស្រះទឹក និង សាងសង់ បង្គន់អនាម័យ សាលារៀន, ជើងទម្រ, កន្លែងលាងដៃ

with Clear Cambodia
This job has already passed the closing date
Invitation for Bids

Announcement Description

អង្គការ​ស្អាត​កម្ពុជា​ គឺជា​អង្គការ​ក្នុងស្រុក​មួយ​ដែល​ធ្វើការ​លើ​វិស័យ​អភិវឌ្ឍន៍​នៅ​ក្នុង​សហគមន៍​ដោយ​លើកកំពស់​គុណភាព​ទឹក​ អនាម័យ​សុខភាព​ និង​ជីវភាពរស់នៅ​របស់​ប្រជាពលរដ្ឋ​ដោយ​ប្រើ​បច្ចេក​វិទ្យា​ និង​ការអប់រំ​សមស្រប​។

Bid Components

ការប្រកាសដេញថ្លៃ សាងសង់ សាលារៀន ២ខ្នង ក្នុង ១ខ្នង ៣បន្ទប់ សាងសង់ផ្លូវ និងទ្វារទឹក ជីកស្រះទឹក និង សាងសង់ បង្គន់អនាម័យ សាលារៀន, ជើងទម្រ, កន្លែងលាងដៃ

  • Career Category: Invitation for Bids
  • Location: Banteay Meanchey Province, Oddar Meanchey Province

អង្គការ​ស្អាត​កម្ពុជា​ត្រូវ​ ការស្វែងរក​ និង​ជ្រើសរើស​ជាង​សាងសង់​សាលារៀន​១ខ្នង​៣បន្ទប់​ សាងសង់​ផ្លូវ​ និង​ទ្វារ​ទឹក​ ជីកស្រះ​ទឹក​ និង​សាងសង់​បង្គន់​អនាម័យ​សាលារៀន​, ជើង​ទម្រ​, កន្លែង​លាង​ដៃ​ នៅ​ខេត្ត​បន្ទាយ​មានជ័យ​ និង​ឧត្តរមានជ័យ​ ដើម្បី​ចូលរួម​ការ​ដេញថ្លៃ​សាងសង់​ដូច​ខាងក្រោម​៖

នៅ​ខេត្ត​បន្ទាយ​មានជ័យ​

  • សាង​សាង​សាលារៀន​ពីរ​ខ្នង​មួយ​ខ្នង​៣បន្ទប់​ មាន​ប្រវែង​៩ម៉ែត្រ​ x ២៤ម៉ែត្រ​ នៅ​ភូមិ​អន្លង់​ត្រាច​និង​ព្រះ​ឈរ​ ឃុំ​ថ្ម​ពូក​និង​ឃុំ​គោ​គក​ឋិន ស្រុក​ថ្ម​ពួក​ ខេត្ត​បន្ទាយ​មានជ័យ​។
  • សាងសង់​ផ្លូវ​និង​ទ្វារ​ទឹក​
  • ទំនប់​ថ្ម​រមៀល​ នៅ​ភូមិ​ថ្ម​រមៀល​លិច​ ឃុំ​បន្ទាយឆ្មារ​ ស្រុក​ថ្ម​ពួក​ ខេត្ត​បន្ទាយ​មានជ័យ​
  • ផ្លូវ​ខ្នង​ទំនប់​ប្រវែង​៤៥០ម៉ែត្រ​ ទទឹង​ខ្នង​លើ​៥ម៉ែត្រ​ បាត​ក្រោម​៨ម៉ែត្រ​ កំពស់​២ ម៉ែត្រ​កន្លះ​ និង​ចាក់​គ្រួស​ក្រហម​ពីលើ​កិន​បង្ហាប់​កម្រាស់​មួយ​តឹក​កន្លះ​ (១៥០មម) ទទឹង​៤ម៉ែត្រ​ប្រវែង​ ៤៥០ម៉ែត្រ​។
  • ទ្វា​ទឹក​ទទឹង​៥ម៉ែត្រ​ បណ្ដោយ​៤ម៉ែត្រ​ កំពស់​៣ម៉ែត្រ​ ដល់​បង្កាន់ដៃ​ទ្វារ​ទឹក​ខាងលើ​ ប្រវែង​ស្លាប​ក្នុង​២ម៉ែត្រ​ ប្រវែង​ស្លាប​ក្រៅ​៣ម៉ែត្រ​ ។ល។និង​។ល។ សូម​មើល​ឯកសារ​ប្លង់​លំអិត​ដែល​បាន​ភ្ជាប់​មក​ជាមួយ​។
  • ទំនប់​ត្រពាំង​ធ្លក​ នៅ​ភូមិ​ធ្លក​ ឃុំ​បន្ទាយឆ្មារ​ ស្រុក​ថ្ម​ពួក​ ខេត្ត​បន្ទាយ​មានជ័យ​
  • ផ្លូវ​ខ្នង​ទំនប់​ប្រវែង​១,២៣៣ម៉ែត្រ​ ទទឹង​ខ្នង​លើ​៥ម៉ែត្រ​ បាត​ក្រោម​៨ម៉ែត្រ​ កំពស់​២ ម៉ែត្រ​កន្លះ​ និង​ចាក់​គ្រួស​ក្រហម​ពីលើ​កិន​បង្ហាប់​កម្រាស់​មួយ​តឹក​កន្លះ​ (១៥០មម) ទទឹង​៤ម៉ែត្រ​ប្រវែង​ ១,២៣៣ម៉ែត្រ​។
  • ទ្វារ​ទឹក​ទទឹង​៥ម៉ែត្រ​ បណ្ដោយ​៤ម៉ែត្រ​ កំពស់​៣ម៉ែត្រ​ ដល់​បង្កាន់ដៃ​ទ្វារ​ទឹក​ខាងលើ​ ប្រវែង​ស្លាប​ក្នុង​២ម៉ែត្រ​ ប្រវែង​ស្លាប​ក្រៅ​៣ម៉ែត្រ​ ។ល។និង​។ល។ សូម​មើល​ឯកសារ​ប្លង់​លំអិត​ដែល​បាន​ភ្ជាប់​មក​ជាមួយ​។

នៅ​ខេត្ត​ឧត្តរមានជ័យ​

  • ជីកស្រះ​
  • ស្រះ​កូន​ដំរី​ នៅ​ភូមិ​កូន​ដំរី​ ឃុំ​កូន​គ្រៀល ក្រុង​សំរោង​ ខេត្ត​ឧត្តរមានជ័យ​
  • ជីកស្រះ​មាន​ប្រវែង​បណ្ដោយ​៥០ម៉ែត្រ​ ទទឹង​៤០ម៉ែត្រ​ ជម្រៅ​៣ម៉ែត្រ​កន្លះ​ ជើង​ទេ​១ម៉ែត្រ​កន្លះ​ ធ្វើ​ទំនប់​ព័ន្ធ​ជុំវិញ​ស្រះ​ចម្ងាយ​ពី​មាត់​ស្រះ​ប្រវែង​៣ម៉ែត្រ​ និង​ខ្នង​ទំនប់​ទទឹង​៥ម៉ែត្រ​ កម្ពស់​១ម៉ែត្រ​កន្លះ​។
  • ស្រះ​បុស្បធំ​ នៅ​ភូមិ​បុស្បធំ​ ឃុំ​សំរោង​ ក្រុង​សំរោង​ ខេត្ត​ឧត្តរមានជ័យ​
  • ជីកស្រះ​មាន​ប្រវែង​បណ្ដោយ​៥០ម៉ែត្រ​ ទទឹង​៤០ម៉ែត្រ​ ជម្រៅ​៣ម៉ែត្រ​ ជើង​ទេ​១ម៉ែត្រ​កន្លះ​ ធ្វើ​ទំនប់​ព័ន្ធ​ជុំវិញ​ស្រះ​ចម្ងាយ​ពី​មាត់​ស្រះ​ប្រវែង​៣ម៉ែត្រ​ និង​ខ្នង​ទំនប់​ទទឹង​៥ម៉ែត្រ​ កម្ពស់​១ ម៉ែត្រ​កន្លះ​។
  • សាងសង់​បង្គន់​អនាម័យ​ ជើង​ទម្រ​ និង​កន្លែង​លាង​ដៃ​នៅ​ក្រុង​សំរោង​ ខេត្ត​បន្ទាយ​មានជ័យ​
  • បង្គន់​អនាម័យ​សាលារៀន​(៣បន្ទប់​មាន​ចំនួន​១០ខ្នង​)
  • ជើង​ទម្រ​ និង​កន្លែង​លាង​ដៃ​ចំនួន​ ៣០(សាមសិប​)

Bidder Eligibility

  • លក្ខខណ្ឌ​នៃ​ការ​ជ្រើសរើសៈ
  • ជាង​សាងសង់​ផ្ទាល់​ និង​ជាជាង​ដែល​មាន​បទពិសោធន៍​ក្នុង​ការ​សាងសង់​បង្គន់​អនាម័យ​ កន្លែង​លាង​ដៃ​ ជើង​ទម្រ​ សាងសង់​សាលា​ ធ្វើ​ទំ​បប់ ទ្វារ​ទឹក​ និង​ជីកស្រះ​ទៅតាម​ស្តង់​ដា​ និង​តំរូវ​តាម​ប្លង់​គម្រូ​របស់​អង្គការ​ស្អាត​កម្ពុជា​ដែល​បាន​ផ្ដល់​ជូន​។
  • តម្លៃ​ដែល​ដាក់​ក្នុង​ការ​ដេញថ្លៃ​ត្រូវ​បូករួម​ទាំង​ថ្លៃ​សម្ភារ​ឈ្នួល​ជាង​ហើយ​រូ​ចរាល់ទាំងអស់​ នឹង​អាច​ប្រើប្រាស់​បាន​នៅ​តាម​ទីតាំង​គោលដៅ​នីមួយ​ៗដូច​បាន​ជំរាប​ខាងលើ​។
  • ការ​ដាក់​ដេញថ្លៃ​មក​អង្គការ​ស្អាត​កម្ពុជា​មិនមែន​ជាសាច់ញាតិ​នឹងគ្នា​ គ្មាន​អាជីវកម្ម​ច្បាស់លាស់​ ។ឧទាហរណ៍ៈ ឪពុក​និង​កូន​ ជាង​នៅ​ក្នុង​ក្រុម​តែមួយ​ដាក់​ដេញថ្លៃ​ផ្សេងគ្នា​ធ្វើជា​មួយ​គ្នា​.......
  • អ្នក​ដាក់​ដេញថ្លៃ​មិន​អាច​ជា​បុគ្គលិក​ រឺ​ជា​បុគ្គលិក​ស្ម័គ្រចិត្ត​របស់​អង្គការ​ស្អាត​កម្ពុជា​ ដែល​មិនមែន​ជាជាង​សាងសង់​ និង​គ្មាន​បទពិសោធន៍​។

Submission Requirements

អាស្រ័យ​ដូច​បាន​ជំរាប​ជូន​ខាងលើ​សូម​លោក​លោកស្រី​ដែល​មាន​ចំណាប់​អារ​ម្មណ៏ក្នុង​ការ​ដេញថ្លៃ​ខាងលើ​នេះ​សូម​ទំនាក់ទំនង​មក​កា​នលេខ​ទូរសព្ទ័ដែល​បាន​បញ្ជាក់​ជូន​នៅ​ក្នុង​ព័ត៌មាន​ទំនាក់ទំនង​ ឬអាច​ទាញ​យក​ឯកសារ​ដែល​ពាក់ព័ន្ធ​និង​ការ​ដេញថ្លៃ​តាមរយៈ​៖ website.

កំណត់​សំគាល់​ ខេត្ត​នីមួយ​ៗត្រូវការ​ជាង​សាងសង់​បង្គន់​អនាម័យ​សាលារៀន​ ជើង​ទម្រ​ និង​កន្លែង​លាង​ដៃ​ ក្រុម​តែមួយ​ ក្រៅពី​នេះ​ផ្សេងគ្នា​បាន​។

ការ​ទទួលពាក្យ​ដាក់​ដេញថ្លៃ​នេះ​នឹង​ចាប់​ផ្តើ​មពី​ថ្ងៃ​ទី​២៣ ខែ​ឧសភា​ ឆ្នាំ​២០២៣ រហូតដល់​ថ្ងៃ​ទី​១៣ ខែ​មិថុនា​ ឆ្នាំ​២០២៣។

សម្រាប់​ព័ត៌មាន​បន្ថែម​សូម​ពិន​ត្យតាមរយៈ​ Link នេះ​។

 

Contact Details

Contact Name
  • លោក យុន យុទ្ធា
  • លោក ចាន់ មន្ទី
  • លោក ម៉ី ឃន់
  • លោក ហួរ សារ៉ាវុទ្ធ
 
Phone
 

Similar Jobs

    Chats

    BongThom.com Support