ជំនួយការរដ្ឋបាល និងអ្នកបើកបរ
ទីស្នាក់ការ៖ រាជធានីភ្នំពេញ និងធ្វើដំណើរជាញឹកញាប់ទៅតាមខេត្តគោលដៅ
រយៈពេលកិច្ចសន្យា៖ ០១ ឆ្នាំ (ឬអាចបន្តកិច្ចសន្យាយោងទៅតាមថវិកាដែលមាន)
ប្រាក់ខែ៖ ទៅតាមទីផ្សារ និងបទពិសោធន៍ការងារ
ធ្វើរបាយការណ៍ទៅ៖ មន្ត្រីរដ្ឋបាល ធនធានមនុស្ស និងលទ្ធកម្ម
ម៉ោងធ្វើការ៖ ពេញម៉ោង (ចាប់ពីម៉ោង ៨ព្រឹក ដល់ម៉ោង១២ថ្ងៃត្រង់ និង ចាប់ពីម៉ោង ១ និង៣០ នាទី ដល់ម៉ោង ៥រសៀល) ថ្ងៃចន្ទ ដល់ សុក្រ
គោលបំណងការងារ
ជំនួយការរដ្ឋបាល និងអ្នកបើកបរ នឹងធ្វើការយ៉ាងជិតស្និទ្ធជាមួយមន្ត្រីរដ្ឋបាល ធនធានមនុស្ស និងលទ្ធកម្មទៅលើការងាររដ្ឋបាល ការងារបើកបរ ព្រមទាំងប្រិតបត្តិតាមគោលការណ៍របស់ API៖
- ការងាររដ្ឋបាល
- ជួយទទួលភ្ញៀវ និងផ្តល់បដិសណ្ឋារកិច្ចដល់ភ្ញៀវ ចេញ និងចូលការិយាល័យ
- ជួយចែកសំបុត្រទៅតាមស្ថាប័ននានា ព្រមទាំងធ្វើកំណត់ត្រា និងចុះលេខរាល់លិខិតចេញ និងចូលឱ្យបានត្រឹមត្រូវ
- ជួយគ្រប់គ្រងបញ្ជី បុគ្គលិក អ្នកស្ម័គ្រចិត្ត ក្រុមប្រឹក្សាភិបាល ទីប្រឹក្សា អ្នកផ្គត់ផ្គង់ ដែគូសហការ ផ្សេងៗ ព្រមទាំងផ្សព្វផ្សាយទៅបុគ្គលិកពេលជារៀងរាល់ត្រីមាសម្តង
- ជួយគ្រប់គ្រង និងធ្វើរបាយការណ៍សម្ភារការិយាល័យ ការផ្គត់ផ្គង់ផ្សេងៗ និងធ្វើសំណើបញ្ជាទិញ ជារៀងរាល់សប្តាហ៍ចុងក្រោយនៃខែនីមួយៗ
- ជួយរៀបចំការចំណាយប្រចាំខែមានដូចជាថ្លៃជួលការិយាល័យ ទឹក ភ្លើង ប្រមូលសម្រាម អ៊ីនធឺណែត សម្ភារការិយាល័យ និងរាល់ការចំណាយផ្សេងៗទៀត
- ជួយរៀបចំ និងតាមដាមរាល់ការចេញ ចូល និងថ្ងៃឈប់សម្រាករបស់បុគ្គលិក និងអ្នកស្ម័គ្រចិត្ត
- ជួយដល់ការរៀបចំស្នើបន្ថែម និងលុបធនារ៉ាប់រងរបស់បុគ្គលិក និងអ្នកស្ម័គ្រចិត្ត
- ជួយរៀបចំ ទុកដាក់ឯកសាររដ្ឋបាល ទៅតាមកន្លែង និងមានរបៀបរៀបរយដើម្បីងាយស្រួលរក
- ជួយរៀបចំ និងគ្រប់គ្រងកិច្ចព្រមព្រៀង អនុស្សរណៈយោគយល់ កិច្ចសន្យាផ្សេងៗទៅតាមកន្លែង និងមានរបៀបរៀបរយដើម្បីងាយស្រួលរក
- ជួយជូនដំណឹងផ្សេងៗ និងសំខាន់ៗទៅកាន់បុគ្គលិក និងអ្នកស្ម័គ្រចិត្ត
- ជួយរៀបចំការិយាល័យឱ្យបានស្អាត មានអនាម័យ និងសុវត្ថិភាពជានិច្ច
- ជួយរៀបចំសម្ភារ និងទីកន្លែងសម្រាប់កិច្ចប្រជុំ វគ្គបណ្តុះបណ្តាល សិក្ខាសាលាផ្សេងៗ ដូចជា បញ្ជីវត្តមាន ព្រីនធ័រ ក្រដាសសម្រាប់សរសេរ ហ្វឺត ម៉ាស៊ីនធ្វើបទបង្ហាញ ខលអញ្ជើញអ្នកចូលរួម
- ជួយរៀបចំ និងត្រួតពិនិត្យទម្រង់បែបបទផ្សេងៗសម្រាប់បុគ្គលិកប្រើប្រាស់
- ជួយរៀបចំ និងគ្រប់គ្រងទ្រព្យសម្បត្តិរបស់ API ដោយបិទលេខសម្គាល់រាល់សម្ភារៈ និងឧបករណ៍ ផ្សេងៗពេលដែលទិញបានថ្មីៗ ព្រមទាំងធ្វើបច្ចុប្បន្នភាព និងរបាយការណ៍ជារៀងរាល់ឆមាសម្តង (មករា ដល់ មិថុនា និងកក្កដា ដល់ ធ្នូ) ត្រូវរាយការណ៍រាល់ការខូច ឬបាត់បង់ជានិច្ច
- ជួយរៀបចំ និងតាមដានលិខិតធ្វើដំណើរ ប័ណ្ណការងារ សៀវភៅការងារ និងបេសកកម្មផ្សេងៗ
- ជួយតាមដាន និងគ្រប់គ្រងរាល់ឯកសារផ្សេងៗដូចជា ខិត្តប័ណ្ណ សៀវភៅ បដា ... និងកិច្ចការផ្សេងៗទៀតដែលនឹងដាក់ជូន
- ការងារបើកបរ
- ត្រួតពិនិត្យ និងថែរក្សាយានយន្តរបស់ API ជាប្រចាំ ដោយធានាថាបុគ្គលិកអាចប្រើប្រាស់បាន គ្រប់ពេលមានតម្រូវការ
- ធ្វើកំណត់ត្រារាល់ការប្រើប្រាស់យានយន្តរបស់ API ដោយមានការចុះហត្ថលេខា ចេញ និងចូល ព្រមទាំងកត់ត្រាលើសៀវភៅឱ្យបានច្បាស់លាស់
- ធ្វើរបាយការណ៍រាល់ការខូច និងស្នើឱ្យមានការជួសជុល
- ដឹកជញ្ជូនសម្ភារ ក៏ដូចជាបុគ្គលិករបស់ API ទៅតាមគោលដៅនានាទៅតាមការស្នើ មានទាំងក្នុង ក្រុងនិងខេត្តគោលដៅនានា ដោយទៀងទាន់ និងសុវត្ថិភាព
- ប្រើហ្គូហ្គលមេប ឬ GPS ក្នុងការធ្វើដំណើរទៅកន្លែងផ្សេងៗ ប្រកបដោយទៀងទាត់ និងសុវត្ថិភាព
- ធ្វើរបាយការណ៍ប្រចាំខែទៅកាន់អ្នកគ្រប់គ្រង ជារៀងរាល់ចុងខែ និងកិច្ចការផ្សេងៗទៀតដែលនឹងដាក់ជូន
- យើងកំពុងស្វែងរកបុគ្គលដែលមានជំនាញ និងបទពិសោធន៍ដូចខាងក្រោម៖
- បានបញ្ជប់ថ្នាក់ទុតិយភូមិ (ទី១២) បរិញ្ញាបត្ររង ឬក៏បញ្ជប់ថ្នាក់បរិញ្ញាបត្រផ្នែកការគ្រប់គ្រងអា ជីវកម្ម
- មានបទពិសោធន៍ច្រើនទាក់ទងនឹងការងារនេះ ឬក៏ស្រដៀងគ្នា
- អាចប្រើប្រាស់ភាសាខ្មែរ និងភាសាអង់គ្លេសបានល្អ (អាទិភាព)
- ឧស្សាហ៍ព្យាយាម និងមានទំនួលខុសត្រូវខ្ពស់ ដោយមានការប្តេជ្ញាចិត្តខ្ពស់
- មានឆន្ទៈក្នុងការបើកបរ ធ្វើដំណើរ និងស្នាក់នៅជាមួយក្រុមការងារនៅតាមតំបន់គោលដៅ
- មានទំនាក់ទំនងល្អជាមួយក្រុមការងារ និងចេះជួយគ្នាទៅវិញទៅមក
- មានប័ណ្ណបើកបរដែលមានសុពលភាព
- មានបទពិសោធន៍ចាប់ពី ១ឆ្នាំ ទៅ ៣ឆ្នាំ