វិទ្យាស្ថានអាយធី អេឃើដឺមី ស្ទេប គឺជាគ្រឹះស្ថានអប់រំឯកជន ដែលបានបង្កើតឡើងក្នុង ឆ្នាំ១៩៩៩ ក្នុងប្រទេសអ៊ុយក្រែនហើយបច្ចុប្បន្ននេះ វិទ្យាស្ថានបានបើកដំណើរការជាង២០ប្រទេសទូទាំងពិភពលោក ដែលមានសាខាចំនួន៨៣ ។ វិទ្យាស្ថានអាយធីអេឃើដឺមីស្ទេប បានសហការជាមួយក្រុមហ៊ុន CISCO ក្រុមហ៊ុន Microsoft ក្រុមហ៊ុន Google និង ក្រុមហ៊ុន Autodesk ដែលអនុញ្ញាតឱ្យនិស្សិតទទួលបានការអប់រំអន្តរជាតិ ខណៈពេលទទួលបានការអប់រំបែបវិជ្ជាជីវៈ។ វិទ្យាស្ថានបានបង្កើតសាខារបស់ខ្លួននៅប្រទេសកម្ពុជាក្នុងឆ្នាំ ២០១៥ ដើម្បីផ្តល់ ការបណ្តុះបណ្តាលជំនាញឌីជីថល និងបង្កើតកម្មវិធី តាមកម្មវិធីសិក្សាអន្តរជាតិ ដើម្បីគាំទ្រដល់ការអភិវឌ្ឍ សេដ្ឋកិច្ចកម្ពុជានិងឧស្សាហកម្ម ៤.០ ។