មជ្ឈមណ្ឌលអភិវឌ្ឍធុរកិច្ច គឺជាអង្គភាពមួយក្រោមក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលត្រូវបានបង្កើតឡើង ដើម្បីផ្តល់កន្លែងប្រមូលផ្តុំគំនិតផ្តួចផ្តើមនានា នៅក្រោមហេដ្ឋារចនាសម្ព័ន្ធតែមួយ និងផ្តល់សេវាកម្ម នៃការអនុវត្តកម្មវិធីគម្រោង ព្រមទាំងធ្វើការសម្របសម្រួល និងកិច្ចសហការក្នុងការអភិវឌ្ឍធុរកិច្ច សម្ដៅដល់ការគាំទ្រ និងលើកកម្ពស់សហគ្រាសធុនតូច និងមធ្យម នៅ កម្ពុជា ។