សេចក្ដី​ប្រកាស​​អញ្ជើញដេញ​ថ្លៃ​​គម្រោង​​សាងសង់​បង្គន់អនាម័យ​នៅតាមសាលារៀន

with Plan International Inc.
This job has already passed the closing date
Invitation for Bids

BTDC-ID: 8965
Closing Date:

Bid Components

Announcement Description

អង្គការ​ភ្លែនអន្តរជាតិ​កម្ពុជា ​បានសហការ​ជាមួយ​ ក្រសួង ​និងមន្ទីរ​ អប់រំ ​យុវជន ​និងកីឡា ​បានសហការ​មន្ទីរអភិវឌ្ឍន៏​ជនបទ​ខេត្តស្ទឹងត្រែង​ នឹង​ធ្វើការដាក់ដេញ​ថ្លៃ​គម្រោង​​សាងសង់​បង្គន់អនាម័យ​នៅតាមសាលារៀន ​ដែលមាន​សរុប ​១៤ខ្នង ​ចំនួន៤២បន្ទប់ ​នៅក្នុង​សាលាបឋមសិក្សា ​អនុវវិទ្យាល័យ និង ​វិទ្យាល័យសរុបចំនួន​ ១៤សាលា ​ក្នុងខេត្តស្ទឹងត្រែង ​ដោយមួយ​ខ្នងមាន​៣បន្ទប់។ អង្គការភ្លែន​សូម​អញ្ជើញ​ស្ថាប័ន ​ឬ ក្រុមហ៊ុន​សំណង់ស្របច្បាប់​ទាំងឡាយ​ចូលរួមដេញ​ថ្លៃដោយ ​បំពេញឯកសារ​ដេញថ្លៃ ​និង​ ភ្ជាប់ឯកសារ​ដែលបញ្ជាក់​ពីភាពស្របច្បាប់ ​បទពិសោ​ធន៏ ​និងគុណសម្បត្តិរបស់​ស្ថាប័ន/ក្រុមហ៊ុន ​ដើម្បីធ្វើការវាយតម្លៃ​ ទទួល​សិទ្ធិក្នុងការ​សាងសង់​បង្គន់អនាម័យ​នៅតាម​សាលារៀន ​ ដែលមាន​ព័ត៌មានសង្ខេប​ខាងក្រោម ​និង​លម្អិតនៅក្នុង​ឯកសារ​ពាក្យដេញថ្លៃ។​

Bid Components

សេចក្ដី​ប្រកាស​​អញ្ជើញដេញ​ថ្លៃ​​គម្រោង​​សាងសង់​បង្គន់អនាម័យ​នៅតាមសាលារៀន

  • Career Category: Invitation for Bids
  • Location: Stung Treng Province

ទីតាំងសាងសង់​បង្គន់អនាម័យ​នៅក្នុងខេត្តស្ទឹងត្រែង​រួមមាន៖

  1. ​​១ខ្នង (៣​បន្ទប់) ស្ថិតក្នុង​សាលាបឋមសិក្សា​អូរឬស្សីលើ១ ​ភូមិអូរឬស្សីកណ្តាល ​ឃុំអូរឬស្សីកណ្តាល​ ស្រុកសៀមបូក។​
  2. ១ខ្នង​ (៣បន្ទប់)​ ស្ថិតក្នុង​សាលាបឋម​សិក្សាភ្នំចោត​ ភូមិត្បូងខ្លា ​ឃុំអូរម្រះ ​ស្រុកសៀមបូក។
  3. ១ខ្នង ​(៣បន្ទប់) ស្ថិតក្នុង​សាលាបឋមសិក្សា​អភិវឌ្ឍន៍ថ្មី ​ភូមិអូរឬស្សីកណ្តាល ​ឃុំអូរឬស្សីកណ្តាល​ ស្រុកសៀមបូក។
  4. ១ខ្នង​ (៣បន្ទប់) ​ស្ថិតក្នុងអនុវិទ្យាល័យ​ស្រែក្រសាំង​ ភូមិស្រែក្រសាំង​ ឃុំស្រែក្រសាំង ​ស្រុកសៀមបូក។
  5. ១ខ្នង (៣បន្ទប់)​ ស្ថិតក្នុងវិទ្យាល័យ​ទួលវិជ្ជា ​ភូមិស្រែក្រសាំង ​ឃុំស្រែក្រសាំង​ ស្រុកសៀមបូក។
  6. ១ខ្នង (៣បន្ទប់) ស្ថិតក្នុង​សាលាបឋមសិក្សាកំភុន​ ភូមិកំភុន​ ឃុំកំភុន ​ស្រុកសេសាន។
  7. ១ខ្នង (៣បន្ទប់) ​ស្ថិតក្នុង​សាលាបឋមសិក្សា​ខ្សាច់ធំថ្មី ​ភូមិខ្សាច់ធំថ្មី ​ឃុំតាឡាត់ ​ស្រុកសេសាន។
  8. ១ខ្នង (៣បន្ទប់)​ ស្ថិតក្នុងសាលាបឋម​សិក្សាស្តៅ ​ភូមិស្តៅ១ ​ឃុំស្តៅ ​ស្រុកសេសាន។
  9. ១ខ្នង​ (៣បន្ទប់) ​ស្ថិតក្នុងសាលា​បឋមសិក្សា​ថាឡាបរិវ៉ាត់ ​ភូមិថាឡា ​ឃុំថាឡាបរិវ៉ាត់​ ស្រុកថា​ឡាបរិវ៉ាត់។
  10. ១ខ្នង​ (៣បន្ទប់)​ ស្ថិតក្នុង​សាលាបឋមសិក្សា​អូរទឹកចេញ ​ភូមិអន្លង់ក្រមួន​ ឃុំស្រែឬស្សី ស្រុកថាឡាបរិវ៉ាត់។
  11. ១ខ្នង​ (៣បន្ទប់) ​ស្ថិតក្នុងអនុវិទ្យាល័យ​កាំងចាម ​ភូមិកាំងចាម​ ឃុំកាំងចាម​ ស្រុកថាឡាបរិវ៉ាត់។
  12. ១ខ្នង​ (៣បន្ទប់) ​ស្ថិតក្នុងសាលាបឋម​សិក្សាសំអាង ​ភូមិសំអាង ​ឃុំសំអាង ​ស្រុកថាឡាបរិវ៉ាត់។
  13. ១ខ្នង (៣បន្ទប់)​ ស្ថិតក្នុងសាលាបឋមសិក្សាឆ្វាំង ​ភូមិឆ្វាំង ​ឃុំសំអាង ​ស្រុកថាឡាបរិវ៉ាត់។
  14. ១ខ្នង​ (៣បន្ទប់) ​ស្ថិតក្នុងសាលាបឋម​សិក្សាព្រះរំកិល​ ភូមិកណ្តាល ​ឃុំព្រះរំកិល ​ស្រុកបុរីអូរ​ស្វាយសែនជ័យ។

ក្រុមហ៊ុន ស្ថាប័ន អង្គការ សមាគមន៍ទាំងឡាយត្រូវមានលក្ខណៈសម្បត្តិដូចខាងក្រោមៈ

  • ត្រូវមាន​វិញ្ញាបនប័ត្រចុះ​ឈ្មោះក្នុងបញ្ជី របស់ក្រសួងពាក់ពន្ធ័។
  • ត្រូវមាន​វិញ្ញាបនប័ត្របញ្ជាក់​ពីការចុះ​ឈ្មោះក្នុងបញ្ជី ​អ្នកទទូលការ​សាងសង់របស់​សាលា​ក្រុងឬ​ខេត្ត និង​ នៅមានសុពលភាព។
  • ត្រូវមានច្បាប់ថតចម្លងប័ណ្ណប៉ាតង់សម្រាប់ឆ្នាំ២០២១ (ប្រសិនជាក្រុមហ៊ុន)។
  • ត្រូវមានច្បាប់ថតចម្លងអាករលើតម្លៃបន្ថែម (VAT)​ (ប្រសិនជាក្រុមហ៊ុន)។
  • ត្រូវមាន​បទពិសោធន៍យ៉ាង​តិច១ឆ្នាំ​ក្នុងការសាងសង់​សំណង់ហើយ​ត្រូវភ្ជាប់មក​ជាមួយនូវកិ​ច្ច​សន្យា​ដែលក្រុមហ៊ុនបានធ្វើ​ជាមួយអង្គការ ​ឬ ​ស្ថាប័នទាំងនោះ​ដោយត្រូវភ្ជាប់​មកជាមួយ​នូវ​ រូបថតពណ៌​បង្ហាញពី​ស្នាដៃ​ការងារនៃកិច្ច​សន្យានោះ។
  • ត្រូវមាន​អ្នកធានាយ៉ាងតិច២នាក់​

Submission Requirements

ពត័មានសំខាន់ៗអំពីការដេញថ្លៃ

  • រយៈ​ពេលសាងសង់ត្រូវ​បញ្ចប់ក្នុងរយៈពេល​ ២ខែយ៉ាងយូរ​ពាក់កណ្តាល ​ខែមេសា​ ២០២១ ​និងអ្នកម៉ៅការ ​ត្រូវធានា រយៈ​ពេលចំនួន៦ខែ។
  • អង្គការ​នឹងធ្វើការទូទាត់​សាច់ប្រាក់​លើកទី១​ ចំនួន១៥%នៃចំនួន​ ទឹកប្រាក់សរុប​ក្រោយចុះ​ កិច្ចកុងត្រា ​ជាមួយអ្នកម៉ៅ​ការជាលើក​ដំបូង។​
  • សម្រាប់​លើកទី២អង្គការ​នឹងប្រគល់លើក​ទី២ជូនអ្នកម៉ៅ​ការសាងសង់​ ចំនួន៤០%​បន្ទាប់​ការងារ សាងសង់​រួចចំនួន៥០%​ និងធ្វើការទូទាត់​លើក​ ទី៣ចំនួន៤០%​បន្ទាប់ពីការងារ​ចប់រួចស្ថាពរ។
  • អង្គការភ្លែន​នឹងកាត់ទុក៥%​នៃចំនួនទឹកប្រាក់​សរុបដំណាក់​កាលចុង​ ក្រោយនៃការបញ្ចប់​ធានា​ក្រោយពេល ​សាងសង់រយៈ​ពេល៦ខែ។

កាលបរិច្ឆេទនៃការទទួលសំណើដេញថ្លៃ និងដាក់សំណើដេញថ្លៃ៖

សូមអញ្ចើញ​មកទទួលយក​ឯកសារដេញ​ថ្លៃដោយឥតគិតថ្លៃនៅ​អាស័យដ្ឋានដូចដែលបាន​ផ្ដល់ជូន​នៅក្នុងព័តមានទំនាក់ទំនងរាល់ម៉ោងធ្វើការ។កាលបរិច្ឆេទនៃការទទួល និងបើកសំណើដេញថ្លៃ៖

ចាប់ពីថ្ងៃទី ​២៣ កុម្ភៈ ដល់ ​៤ មីនា ឆ្នាំ​២០២១ ​ហើយត្រូវបញ្ជូន​រាល់ឯកសារចាំ​បាច់មកកាន់​អង្គការ​ភ្លែន នៅត្រឹម​ម៉ោង ០៥:០០ល្ងាច ​ថ្ងៃទី ៤ ខែ មីនា ឆ្នាំ២០២១។

ទីកន្លែងនៃការប្រជុំបើកសំណើដេញថ្លៃ៖

ការិយាល័យអង្គការភ្លែនអន្តរជាតិកម្ពុជា នៅភ្នំពេញ។

កំណត់សំគាល់៖

អ្នកទទួលការ​ត្រូវប្រាកដថា​ខ្លួនបានចុះ​សិក្សាគ្រប់ទីតាំង​ទាំងអស់មុន​នឹងដាក់ពាក្យ​ដេញថ្លៃ។ អ្នកទទួល​ការ​ត្រូវចូលរួម​ដេញ​ថ្លៃ​ប្រកបដោយការ​ប្រកួតប្រជែង​ ដោយគ្មានឃុបឃិត​ ស៊ុមគ្រលំគ្នា ​និង មិនពាក់ពន្ឋ័​នឹង​ការក្លែងបន្លំ ឬ ​អំពើពុក។ ​ប្រសិនបើអ្នកទទួលការ​ណាឃុបឃិតស៊ុម​គ្រលំគ្នា ឬ ​ពាក់ពន្ឋ័ក្នុងការ​ក្លែងបន្លំ ឬ អំពើ​ពុក​រលួយ​ជាមួយ​អ្នកទទួលការដទៃ អ្នកទទួលការ​ទាំងនោះ​ នឹងមិន​ត្រូវបានអនុញ្ញាតអោយដាក់​សំណើដេញថ្លៃ​គម្រោងជាមួយអង្គការភ្លែនអន្តរជាតិនៅពេលអនាគត។

 
Attachment
 

Contact Details

Office Address
  • Room 411, 4th Floor, Block A, Phnom Penh Centre, Samdech Sihanouk Blvd, Sangkat Tonle Basak, Khan Chamkar Mon, Phnom Penh, Cambodia
  • Leu Village, Stueng Traeng Sangkat, Stueng Traeng Municipality, Stung Treng Province, Cambodia
 
Contact Name
  • ការិយាល័យអង្គការភ្លែនអន្តរជាតិកម្ពុជា ក្រុងភ្នំពេញ
  • ការិយាល័យអង្គការភ្លែនអន្តរជាតិកម្ពុជា ខេត្តស្ទឹងត្រែង
 
Phone
 
Website