BongThom.com

Scan to see job detail

មន្រ្តីគម្រោង ផ្នែក អនាម័យ​​ ​និ​ងទឹកស្អាត

with Khemara

BTDC-ID: 8886

Closing Date:

Announcement Description

អង្គការខេមរាជាអង្គកា​រស្ត្រីខ្មែរក្នុងស្រុកមិនមែនរដ្ឋាភិបាល​មិនស្វែងរកប្រាក់ចំណេញនិងមិន​ប្រកាន់គណបក្សនយោបាយ។ អង្គការខេមរា​ត្រូវបានបង្កើតឡើងដំបូងបង្អស់នៅឆ្នាំ១៩៩១​ធ្វើការដើម្បីលើកកម្ពស់​គុណភាពជីវិតស្រ្តី និងកុមារក្នុងប្រទេសកម្ពុជា​។ អង្គការខេមរាមានចក្ខុវិស័យ​ធ្វើការយ៉ាងសកម្មជាមួយសហគមន​៍ផ្ទាល់ដោយមានការចូលរួមពីដៃគូការងារគ្រប់​លំដាប់ថ្នាក់ស្ថាប័នពាក់ពន្ធ័ និងវិស័យឯកជន​ដើម្បីអត្ថប្រយោជន៏ជនដែលងាយរងគ្រោះ​ពិសេសស្ត្រី និងកុមារ ។ ​

អង្គការខេមរា មានចក្ខុវិស័យ“ ចង់ឃើញពលរដ្ឋកម្ពុជាជា​ពិសេសស្ត្រីនិងកុមារមានការចូលរួមយ៉ាងសកម្មក្នុង​ការអភិវឌ្ឍសង្គម​។ ធ្វើការយ៉ាងសកម្មជាមួយសហគ​មន៍ផ្ទាល់ដោយមានការចូលរួមពីដៃគូ​ការងារគ្រប់លំដាប់ថ្នាក់​ស្ថាប័នពាក់ពន្ធ័ និងវិស័យឯកជន​ដើម្បីអត្ថប្រយោជន៏ជនដែលងាយរងគ្រោះ​ពិសេសស្ត្រី និងកុមារ ។​សហការជិតស្និទ្ធជាមួយអង្គការ​បណ្តាញការងារស្ថាប័នពាក់ពន្ធ័ផ្តល់ការការពារអប់រំ​ថែទាំគាំទ្រ និងសេវាកម្មសមស្របនានា​ដើម្បីលើកកម្ពស់សិទ្ធិស្ត្រីកុមារ​និងជនដែលងាយ រងគ្រោះ ។​គាំទ្រស្ត្រីកុមារក្រុមគ្រួសារក្រីក្រងាយរង​គ្រោះតាមរយៈការពិគ្រោះយោបល់ការផ្តល់​សមត្ថភាពជំនាញ ការធ្វើអន្តរាគមន៍សមស្របនានា​ដើម្បីរួមចំណែកកាត់បន្ថយភាពក្រីក្រ​និង​ជំរុញលើកទឹកចិត្តអាណាព្យាបាល​សហគមន៍និងសហប្រត្តិបត្តិ​ការជាមួយស្ថាប័នពាក់​

ពន្ធ័វិស័យឯកជន​ដើម្បីទំនួលខុសត្រូវ ចំពោះឧត្តមប្រយោជន៏​ជនដែលងាយរងគ្រោះ​ពិសេសស្ត្រី និង កុមារ រយះពេលវែងប្រកបដោយចេរភាព ។ អង្គការខេមរា​បានទទួលមូលនិធិពីទីភ្នាក់ងារសហរដ្ឋអាមេរិក​សម្រាប់ការអភិវឌ្ឍអន្តរជាតិ(USAID)តាមរយៈអង្គការអន្តរជាតិ​បំរើសុខភាពប្រជាជន​(PSI Cambodia) ក្នុងការអនុវត្តគម្រោង “​លើកកម្ពស់ឥរិយាបថ​ប្រកបដោយសុខមាលភាព​“ ខេត្តត្បូងឃ្មុំ ។ អង្គការខេមរាកំពុងប្រកាស​ជ្រើសរើសបុគ្គលិកទាំងពីរភេទ ដើម្បីបំពេញមុខតំណែងមួយចំនួន​ដូចមានរាយខាងក្រោម៖

Announcement Positions

មន្រ្តីគម្រោង ផ្នែក អនាម័យ​​ ​និ​ងទឹកស្អាត (ចំនួន ២នាក់)

  • Category: Agriculture, Rural development, Social Work, Monitoring & Evaluation, Quality Control
  • Type : Job Opportunity
  • Location: Tboung Khmum Province
  • Schedule: Full-time
  • Salary: N/A

ប្រាក់បៀរវត្សរ៍ : ផ្អែកតាមគម្រោងកំណត់

Duties
  • រៀបចំផែនការសកម្មភាពប្រចាំសប្តាហ៏ ខែ ត្រីមាស និងប្រចាំឆ្នាំ ។
  • ធ្វើផែនការផ្សព្វផ្សាយលើកកម្ពស់ការយល់ដឹងស្តីពីអនាម័យ លាងដៃ និងការប្រើប្រាស់ទឹកសុវត្ថិភាពក្នុងតំបន់ប្រិតបត្តិការគម្រោង ។
  • សម្របសម្រួលគម្រោងជាមួយស្ថាប័នពាក់ពន្ធ័ក្នុងការចូលរួមជាមួយគម្រោង ។
  • ប្រមូលទិន្នន័យ ឬព័តមានដែលមានភាពទំនាក់ទំនងជាមួយគម្រោង ។
  • ត្រួតពិនិត្យបញ្ចូលទិន្នន័យ ឬ ព័តមានក្នុងប្រពន្ធ័បច្ចេកវិទ្យា ដើម្បីធានាថាមានភាពច្បាស់លាស់ ក្នុងការធ្វើរបាយការណ៏ស្ថាប័នពាក់ពន្ធ័ ។
  • រៀបចំវគ្គប្រជុំជាមួយក្រុមអ្នកទទួលផល(បុរស,ស្រ្តី និងអ្នកមើលថែកុមារ) ក្នុងតំបន់គោលដៅប្រតិបត្តិ ។
  • ត្រួតពិនិត្យ និងតាមដានទៅការរីកចម្រើន និងការផ្លាស់ប្តូរបស់សហគមន៏អ្នកទទួលផលពីគម្រោង និងរាយការណ៏ទៅអ្នកគ្រប់គ្រង់ផ្ទាល់ ។
  • រៀបចំសំណើថវិកាសកម្មភាព និងទូទាត់បានទាន់ពេលវេលា និងមានតម្លាភាព ។
  • រៀបចំសំណើរថវិកា និងការទូទាតើថវិកាត្រឡប់
  • រៀបចំទុកដាក់ និងរក្សាព័តមានពាក់ពន្ធ័គម្រោង និងធ្វើបច្ចុប្បន្នភាពជាប្រចាំទៅអ្នកគ្រប់គ្រង់ផ្ទាល់ ។
  • រៀបចំផែនការត្រួតពិនិត្យ និងវាយតំលែការអនុវត្តគម្រោង ។
Requirements
  • ជំនាញអភិវឌ្ឍន៏សហគមន៏/ការត្រួតពិនិត្យ និងវាយតំលៃគម្រោង/អនាម័យ និងទឹកស្អាត/ការងារសង្គម
  • បេក្ខជនទាំងពីភេទជាជនជាតិខ្មែរ មានអាយុ១៨ឆ្នាំឡើងទៅ ។
  • មានបរិញ្ញបត្រ័ផ្នែកអភិវឌ្ឍន៏ជនបទ ឬបទពិសោធន៏ផ្នែកអនាម័យ និងទឹកស្អាត ។
  • មានបទពិសោធន៏ក្នុងការងារសម្របសម្រួលជាមួយសហគមន៏ និងការគៀគរការចូលរួមពីសហគមន៏
  • ជំនាញក្នុងការទំនាក់ទំនង ភាពច្នៃប្រឌិត មានភាពបត់បែនលើការងារអនុវត្ត ។
  • មានការយល់ដឹង និងបទពិសោធន៏ការធ្វើការងារជាក្រុម
  • មានការទទួលខុសត្រូវ និងសមត្ថភាពក្នុងការដោះស្រាយបញ្ហា
  • មានចំណេះដឹងភាសារអង់គ្លេសកាន់តែប្រសើរ ។
  • ស្រ្តីភេទត្រូវបានលើកទឹកចិត្តអោយដាក់ពាក្យ ។
 

How to Apply

ប្រសិនមានចំណាប់អារម្មណ៏​បេក្ខនារី សូមផ្ញើរដាក់ពាក្យសុំ/ប្រវត្តិរូបសង្ខេប​តាមរយៈអសយ​ដ្ឋាន ឬ Email address ដែលបានផ្ដល់ជូននៅក្នុងព័ត៌មានទំនាក់ទំនង ។ មានតែបេក្ខនារីដែលត្រូវបានជ្រើសរើស​និងត្រូវបានទំនាក់ទំនងដើម្បីធ្វើកិច្ចសម្ភាសន៏​។ រាល់ឯកសារ​ដាក់ពាក្យមកអង្គការខេមរា​មិនអនុញ្ញាតិប្រគល់ដល់​សាមីខ្លួនវិញឡើយ ។

 

Contact Details

Office Address
  •  ផ្លូវជាតិលេខ៥ , ផ្ទះលេខ១៨៩ C , Lu, Sangkat Svay Pak, Khan Russey Keo, Phnom Penh, Cambodia
  •  Chrey Bet Meas, Suong Sangkat, Suong Municipality, Tboung Khmum Province, Cambodia
 
Contact Name
  •  Khemara Organization
 
Phone
 
Email