with JSI Research & Training Institute, Inc.
គម្រោងផ្តល់ទិន្នន័យជំងឺរបេង ការវាយតម្លៃផលប៉ះពាល់ និងមជ្ឈមណ្ឌលទំនាក់ទំនង (TB DIAH) គឺជាគម្រោងដែលទទួលបានជំនួយពីទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID) រយៈពេល ៥ឆ្នាំ។ គោលបំណងនៃគម្រោង គឺដើម្បីធានានូវតម្រូវការ និងការវិភាគទិន្នន័យដ៏ត្រឹមត្រូវសម្រាប់ប្រើប្រាស់ក្នុងការសម្រេចចិត្ត និងដើម្បីគាំទ្រទៅលើអន្តរាគមន៍ គោលនយោបាយ និងការគ្រប់គ្រងការអនុវត្តរបស់រដ្ឋាភិបាល ក្រសួងសុខាភិបាល កម្មវិធីជាតិកំចាត់រោគរបេង ទីភ្នាក់ងារសហរដ្ឋ-អាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID) និងភាគីពាក់ព័ន្ធផ្សេងទៀត។ គម្រោងត្រូវបានអនុវត្តដោយ Carolina Population Center, University of North Carolina (UNC) at Chapel Hill និងអនុវត្តបន្តដោយ John Snow Inc. (JSI)
មុខតំណែងចាប់ផ្តើមពីខែកុម្ភៈ ឆ្នាំ ២០២១ ដល់ ខែ ធ្នូ ឆ្នាំ ២០២១ ។
ប្រាក់ខែអាស្រ័យនឹងបទពិសោធន៍។
ទំនួលខុសត្រូវ
ទីប្រឹក្សាជាន់ខ្ពស់ផ្នែកបច្ចេកទេសតាមដាន និងវាយតម្លៃជំងឺរបេង នឹងធ្វើការសហការយ៉ាងជិតស្និទ្ធជាមួយទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិប្រចាំប្រទេសកម្ពុជា(USAID) និង មជ្ឍមណ្ឌលជាតិកំចាត់រោគ របេង និងហង់សិន (CENAT) និងដៃគូអនុវត្ត ដើម្បីបង្កើនការអនុវត្តប្រព័ន្ធត្រួតពិនិត្យ និង វាយតម្លៃជំងឺរបេងនៅកម្ពុជា។
ទីប្រឹក្សាជាន់ខ្ពស់ផ្នែកបច្ចេកទេសតាមដាន និងវាយតម្លៃជំងឺរបេង នឹងទទួលខុសត្រូវក្នុងការផ្តល់បច្ចេកទេសក្នុងការអនុវត្តរាល់សកម្មភាពដែលបានពិពណ៌នានៅក្នុងផែនការគម្រោងដោយរក្សានូវស្តង់ដារខ្ពស់នៃបច្ចេកទេសដែលផ្តល់ដោយគម្រោង។ ទីប្រឹក្សាជាន់ខ្ពស់ផ្នែកបច្ចេកទេសតាមដាន និងវាយតម្លៃជំងឺរបេងនឹងធ្វើការយ៉ាងជិតស្និទ្ធជាមួយមន្ត្រីផ្នែកតាមដាន និងវាយតម្លៃ និងមន្ត្រីសម្របសម្រួលគម្រោង ប្រចាំប្រទេសកម្ពុជា ដើម្បីសម្របសម្រួលសកម្មភាពគម្រោង និងទាក់ទងក្នុងបេសកម្មរបស់ ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID) ដៃគូអនុវត្តនានា និងCENAT។ ទីប្រឹក្សាជាន់ខ្ពស់ផ្នែកបច្ចេកទេសតាមដាន និងវាយតម្លៃជំងឺរបេង នឹងធ្វើការទំនាក់ទំនងជាមួយក្រុម ការងារគម្រោងTBDIAH ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក ដើម្បីបំពេញការងារដូចខាងក្រោម៖
បេក្ខជនដែលមានចំណាប់អារម្មណ៍សូមផ្ញើនូវប្រវត្តិរូបសង្ខេប និង លិខិតចំណាប់អារម្មណ៍ មកកាន់ អ៊ីម៉ែល ដែលបានផ្ដល់ជូននៅក្នុងព័តមានទំនាក់ទំនង។
ចំណាំ៖ យើងនឹងពិនិត្យមើលបេក្ខជន រហូតដល់តួនាទីនេះត្រូវបានបំពេញ។