with Planète Enfants & Développement
អំពីអង្គការពិភពកុមារ និងអភិវឌ្ឍន៍
អង្គការពិភពកុមារ និងអភិវឌ្ឍន៍គឺជាអង្គការបារាំងក្រៅរដ្ឋាភិបាលមានជំនាញខាងការថែទាំ និងអភិវឌ្ឍន៍កុមារតូច។ អង្គការពិភពកុមារ និងអភិវឌ្ឍន៍បានបង្កើតឡើងក្នុងឆ្នាំ១៩៨៤ជា "ភូមិកុមារកម្ពុជា" (SOS Enfants Du Cambodge) ដើម្បីជួយដល់កុមាររងគ្រោះនៅក្នុងរបបប្រល័យពូជសាសន៍កម្ពុជា។ ចាប់តាំងពីពេលនោះមកអង្គការពិភពកុមារ និងអភិវឌ្ឍន៍បាននឹងកំពុងដំណើរការប្រតិបត្តិការរបស់ខ្លួនដើម្បីផ្តល់ការអប់រំ និងការអភិវឌ្ឍដល់កុមារតូច (០-៦ឆ្នាំ) ជួយគាំទ្រគ្រួសារ និងឪពុកម្តាយកុមារ ក៏ដូចជាផ្តល់ការអប់រំពីសុខភាពមាតា និងទារក។ អង្គការពិភពកុមារ និងអភិវឌ្ឍន៍កំពុងអនុវត្តនូវគម្រោងមួយចំនួនដើម្បីកែលម្អសេវាថែទាំកុមារតូចតាមរយៈការចែករំលែកនូវស្តង់ដារអប់រំអន្តរជាតិដែលល្អៗ និងអនុវត្តផ្នែកគរុកោសល្យដល់គ្រួសារដែលមានប្រាក់ចំនូលទាប និងមធ្យម។ គម្រោងទាំងនោះរួមមានការផ្តល់សេវាទារកដ្ឋានដែលគាំទ្រដោយនយោជកសម្រាប់កម្មកររោងចក្រកាត់ដេរ ការគាំទ្រការបង្កើតក្របខ័ណ្ឌការងារ ឬគោលការណ៍ណែនាំស្តីពីការថែទាំកុមារតូច និងបទដ្ឋានទារកដ្ឋាន និងសេវាទារកដ្ឋាននៅតាមសហគមន៍សម្រាប់ក្រុមគ្រួសារក្រីក្រ។
ចូលរួមជាមួយយើងដើម្បីបង្កើតទារកដ្ឋានថ្មីមួយនៅរាជធានីភ្នំពេញ
អង្គការពិភពកុមារ និងអភិវឌ្ឍន៍គ្រោងនឹងបង្កើតទារកដ្ឋានថ្មីមួយនៅរាជធានីភ្នំពេញនៅតំបន់បឹងទំពន់ក្នុងអំឡុងឆមាសទី១ ឆ្នាំ២០២០។ ទារកដ្ឋាននេះនឹងដំណើរការជាអាជីវកម្មសង្គម ហើយអាចទទួលកុមារតូចបាន៥០នាក់ដែលមានអាយុពី៦ខែ ដល់៤ឆ្នាំ។ គោលបំណងសំខាន់គឺផ្តល់បទដ្ឋានអប់រំស្តង់ដាអន្តរជាតិដែលល្អបំផុតទាំងការអប់រំ និង អាហារ ដែលមានតម្លៃសមរម្យអាចទទួលយកបានសម្រាប់អ្នកធ្វើការ។
បេក្ខជន/បេក្ខនារីណាដែលចាប់អារម្មណ៍មុខតំណែងណាមួយសូមផ្ញើរប្រវត្តិរូបសង្ខេបនិងលិខិតចំណាប់អារម្មណ៍ជាភាសាខ្មែរ ឬ អង់គ្លេស តាមរយៈអាស័យដ្ឋានអ៊ីម៉ែលនិងលេខទូរស័ព្ទដូចបានផ្ដល់ជូននៅក្នុងព័ត៌មានទំនាក់ទំនង។
សំគាល់៖
រាល់សំណួរ និងចម្ងល់ទាក់ទងនឹងការដាក់ពាក្យ សូមទាក់ទងតាមរយៈទូរស័ព្ទ (មុនកាលបរិច្ឆេទឈប់ទទួលពាក្យ)។