បុគ្គលិកសង្គម (2 Positions)
ឈ្មោះកម្មវិធី៖ សុខុមាលភាពកុមារ
ការគ្រប់គ្រង៖ ប្រធានមណ្ឌល
ប្រភេទការងារ៖ កិច្ចសន្យា
ទីកន្លែងធ្វើការ៖ មណ្ឌលគាំពារកុមារសៀមរាប
ថ្ងៃធ្វើការ៖ ចន្ទ ដល់ សុក្រ (ពេញម៉ោង)
- អនុវត្តតាមស្តង់ដារគ្រប់គ្រងករណីកុមារក្នុងមណ្ឌល និង ករណីកុមាររស់នៅក្នុងសហគមន៍
- រក្សាកំណត់ត្រាករណីរបស់កុមារនិងធ្វើឯកសារនៅក្នុងឯកសាររបស់កុមារឱ្យបានទាន់ពេលវេលានិងដើម្បីធានាថាឯកសារគ្រប់គ្រងករណីរបស់កុមារត្រូវបានធ្វើបច្ចុប្បន្នភាព
- មានទំនាក់ទំនងល្អ ផ្តល់ភាពកក់ក្តៅ និងយល់ដឹងពីតម្រូវការរបស់កុមារ
- ធ្វើការជាមួយកុមារក្នុងការបង្កើតផែនការអនាគត និងការទទួលខុសត្រូវ
- ផ្តល់ការប្រឹក្សាដល់គ្រួសារកុមារពីមុខរបរ និងធ្វើផែនការអនាគតជាមួយគ្រួសារកុមារ
- ផ្តល់ដំបូន្មានដល់កុមារ និងការស្វែងយល់ ណែនាំពីឬសគល់នៃបញ្ហា
- ផ្តល់ការគាំទ្រផ្នែកចិត្តសាស្រ្ត និងថវិកា
- ផ្តល់ការអប់រំ ណែនាំគ្រួសារ និងកុមារពីការសិក្សា ការការពារកុមារនិងលើកកម្ពស់សិទ្ធិកុមារ
- ទំនាក់ទំនងអាជ្ញាធរមានគណៈកម្មការស្ត្រី និងកុមារឃុំ/សង្កាត់ ប្រធានភូមិ
- រៀបចំផែនការប៉ាន់ប្រមាណក្រុមគ្រួសារកុមារ និងសមាហរណកម្ម
- ធ្វើការប៉ាន់ប្រមាណក្រុមគ្រួសារកុមារ ផ្សះផ្សាគ្រួសារ និងបង្រូបបង្រួមគ្រួសារកុមារ
- ផ្តល់ការប្រឹក្សាដល់គ្រួសារ និងកុមារមុននឹងសមាហរណកម្មកុមារទៅកាន់សហគមន៍វិញ
- ចុះតាមដាន សួរសុខទុក្ខគ្រួសារ និងកុមាររស់នៅក្នុងសហគមន៍
- តាមដានការសិក្សារបស់កុមារក្នុងមណ្ឌល និងសាលារៀន
- គោរពគោលនយោបាយការពាររបស់អង្គការគ្រួសារថ្មី
- ត្រូវមានឆន្ទៈក្នុងការបំពេញការងារ ជាពិសេសក្នុងម៉ោងធ្វើការ
- មានទំនាក់ទំនងល្អ និងសាមគ្គីភាពផ្ទៃក្នុងរឹងមាំ ជាមួយនឹងសហការីរួមអាជីព
- អនុវត្តការងារផ្សេងទៀតតាមតំរូវការរបស់អ្នកគ្រប់គ្រងផ្ទាល់
- ការសិក្សា៖
- សិក្សាផ្នែកចិត្តវិទ្យា/សង្គមកិច្ចវិទ្យា/វិទ្យាសាស្រ្តសង្គម
- បទពិសោធន៍៖
- មានបទពិសោធន៍ការងារអង្គការជាតិ/អន្តរជាតិ យ៉ាងតិចបំផុត ២ឆ្នាំ ក្នុងការងារសង្គមកិច្ច
- ជំនាញ និង ចំណេះដឹង៖
- សមត្ថភាពក្នុងការប្រើប្រាស់ជំនាញការងារសង្គម
- ការយល់ដឹងអំពីកុមាររងគ្រោះផ្សេងៗ កុមារទីទ័លក្រ និងកុមារតាមថ្នល់
- ជំនាញនៃការគ្រប់គ្រងករណី និងជំនាញរក្សាកំណត់ត្រា
- ការយកចិត្តទុកដាក់ខ្ពស់ចំពោះព័ត៌មានលម្អិតនិងគុណភាពនៃការធ្វើការជាមួយកុមារ
- សមត្ថភាពក្នុងការរក្សាព្រំដែនវិជ្ជាជីវៈនិងដោះស្រាយបញ្ហាផ្ទាល់ខ្លួន
- អាចនិយាយភាសាអង់គ្លេសបាន
- ចេះប្រើកុំព្យូទ័រ (Word & Excel)
- ការទំនាក់ទំនងប្រកបដោយសមត្ថភាពនិងជំនាញជីវៈជាមួយនាយកដ្ឋានពាក់ព័ន្ធរបស់រដ្ឋាភិបាល និងជាមួយអង្គការដៃគូ
- បុគ្គលិកលក្ខណ:
- ស្វែងរកដំណោះស្រាយ និងដោះស្រាយដោយជំនាញជីវៈ
- មានភាពបត់បែននិងសមត្ថភាពក្នុងការសម្របខ្លួន និង ការងារជាក្រុម
- ផ្ដល់តម្លៃ និងប្តេជ្ញាចិត្តក្នុងការអភិវឌ្ឃន៍សមត្ថភាព
- ការប្តេជ្ញាចិត្តក្នុងការបើកចំហសម្រាប់មតិយោបល់ទាំងអស់
- យកចិត្តទុកដាក់ចំពោះការងារ និងធ្វើការជាក្រុមបាន
- មានម្ចាស់ការលើខ្លួនឯង មានក្រមសីលធម៌ខ្ពស់ និងមានទំនាក់ល្អជាមួយក្រុមការងារ
- មានភាពស្មោះត្រង់និងទំនួលខុសត្រូវការងារមានការតាំងចិត្តនិងអត់ធ្មត់ និងឥរិយាបទល្អ
- អាចធ្វើការក្រោមសំពាធ មានភាពបត់បែន ដោយអាចធ្វើការលើសម៉ោងប្រសិនបើមានតម្រូវការ