ការអញ្ជើញចូលរួមដេញថ្លៃម៉ូតូនិងឡានជាសាធារណៈ
- Career Category: Invitation for Bids
- Location: Kratie Province, Ratanak Kiri Province, Mondul Kiri Province, Phnom Penh
លក្ខខ័ណ្ឌនៃករដេញថ្លៃ៖
- អ្នកដែលមានបំណងដេញថ្លៃសូមទាញយកទម្រង់ដេញថ្លៃពីក្នុងវេបសាយរបស់អង្គការឃែរ ហើយត្រូវដេញថ្លៃក្នុងទម្រង់នេះ និងដាក់ក្នុងស្រោមសំបុត្របិទជិតនៅពេលដេញថ្លៃ។
- អ្នកដេញថ្លៃអាចដេញថ្លៃឡាន ឬម៉ូតូទាំងអស់ ឬទៅតាមចំនួនណាមួយដែលខ្លួនចង់បាន
- អ្នកដែលមានបំណងដេញថ្លៃទិញម៉ូតូនិងឡាន អាចមើលរូបភាពម៉ូតូ និងឡានដែលបានភ្ជាប់ ក្នុងវេបសាយអង្គការឃែរ ឬអាចចុះទៅមើលម៉ូតូ និងឡានបាននៅតាមទីតាំងជាក់ស្តែងតាមពេលវេលាដូចបានកំណត់ក្នុងតារាងខាងក្រោម។
- ទំនិញដែលដេញថ្លៃជាទំនិញដែលមើលឃើញជាក់ស្តែង នៅតាមទីតាំងនិមួយៗអង្គការឃែរ មិនទទួលយកការបង្វិលទំនិញវិញទេ។
- តម្លៃទាបបំផុតក្នុងការដេញថ្លៃសម្រាប់ម៉ូតូមួយគ្រឿងចាប់ផ្តើមពី ៣០០ដុល្លារអាមេរិក និង ចាប់ពី ៣០០០ ដុល្លារអាមេរិកសម្រាប់ឡានមួយគ្រឿង។
- អ្នកដែលដេញថ្លៃខ្ពស់ជាងគេនឹងទទួលបានទំនិញដែលខ្លួនដេញថ្លៃ។
- ចំពោះអ្នកទទួលជោគជ័យក្នុងការដេញថ្លៃនឹងត្រូវបង់ប្រាក់កក់ ៣០% នៃតម្លៃដែលខ្លួនដាក់ ដេញថ្លៃបាន នៅពេលធ្វើកិច្ចសន្យា។
- អ្នកដេញថ្លៃឈ្នះគឺមានរយះពេល ៦០ថ្ងៃ (រាប់ថ្ងៃធ្វើការ) ដើម្បីធ្វើលិខិតស្នាមកាន់កាប់ម៉ូតូ ឬឡាន ហើយរាល់ការចំណាយទាំងអស់គឺ ជាបន្ទុករបស់អ្នកដេញថ្លៃឈ្នះ។
- អង្គការសុំរក្សាសិទ្ធិក្នុងការច្រានចោលរាល់ការដេញថ្លៃ ដែលពុំមានលក្ខណៈច្បាស់លាស់ ពុំសមរម្យតាមតម្លៃទំនិញ ឬ ដោយការផ្សុំគំនិតជាមួយបុគ្គលិកអង្គការ។
- អង្គការមិនទទួលដេញថ្លៃតាមអនឡាញតាមទូរសព្ទ ឬតាមអ៊ីម៉ែលនោះទេ។
- ដើម្បីចូលរួមបង្ការ និងទប់ស្កាត់ការរីករាលដាលនៃជម្ងឺកូវិដ១៩ អង្គការនឹងមិនអញ្ជើញ អ្នកដេញថ្លៃចូលរួមបើក ដោយអង្គការមានគណៈកម្មាការសម្រាប់បើកពាក្យដេញថ្លៃ និងបូកសរុបលទ្ធផលនៅថ្ងៃអង្គារ ទី០៩ ខែមិថុនា ឆ្នាំ២០២០
- អង្គការនឹងទាក់ទងទៅអ្នកដែលឈ្នះការដេញថ្លៃតាមលេខទូរសព្ទដែលបានដាក់ក្នុងពាក្យដេញថ្លៃ