ជំនួយការផ្នែកឃ្លាំង
- ប្រភេទការងារ: ផ្នែកជំនួយការ, ស្តុក / សារពើភ័ណ្ឌ
- ពេលវេលា:ការងារពេញម៉ោង
- ប្រាក់ខែ: អាចចរចាបាន
ប្រភេទកិច្ចសន្យា និងលក្ខខណ្ឌការងារ៖
- ប្រភេទកិច្ចសន្យា៖កិច្ចសន្យាការងារមានថិរវេលាមិនកំណត់(UDC)
- កម្រិតតំណែង៖ ជំនួយការ
- រាយការណ៍ជូន៖មន្ត្រីផ្នែកឃ្លាំង(Warehouse Officer)
- ថ្ងៃធ្វើការ៖ ចន្ទ ដល់ សុក្រ
- គ្រប់គ្រង និងរាប់ស្តុក៖ ទទួល ពិនិត្យ រៀបចំ និងរាប់ស្តុកទំនិញ សម្ភារ និងឱសថក្នុងឃ្លាំង តាមគោលការណ៍ FEFO (ទំនិញផុតកំណត់មុន ចេញមុន)។
- ថែរក្សាឃ្លាំង៖ ពិនិត្យគុណភាពទំនិញ តាមដានសីតុណ្ហភាព និងរក្សាអនាម័យក្នុងឃ្លាំងឱ្យមានរបៀបរៀបរយ។
- ដឹកជញ្ជូនស្តុក៖ រៀបចំ និងរួមដំណើរតាមរថយន្តដឹកទំនិញ ដើម្បីដឹកជញ្ជូនស្តុកទៅតាមបណ្តារាជធានីខេត្ត។
- របាយការណ៍៖ បញ្ចូលទិន្នន័យស្តុកតាមប្រព័ន្ធ/Excel និងធ្វើរបាយការណ៍ជូនប្រធានគ្រប់គ្រង។
- ធ្វើការងារតាមផែនការដែលប្រធានដាក់អោយ។
- ប្រាក់បៀវត្សរ៍ប្រកួតប្រជែង ព្រមទាំងអត្ថប្រយោជន៍ផ្សេងៗ រួមទាំងមូលនិធិសន្សំ (Provident fund) កាតទូរស័ព្ទនិងប្រាក់ខែទី១៣
- ប្រាក់ឧបត្ថម្ភការថែទាំសុខភាពប្រចាំខែ
- ប្រាក់ឧបត្ថម្ភការសម្រាលកូន
- ធានារ៉ាប់រងសុខភាព និងអាយុជីវិតសម្រាប់បុគ្គលិក
- ធានារ៉ាប់រងសុខភាពសម្រាប់គ្រួសារបុគ្គលិក
- បបស (បេឡាជាតិរបបសន្តិសុខសង្គម)៖ របបសន្តិសុខសង្គមផ្នែកហានិភ័យការងារ របបសន្តិសុខសង្គមផ្នែកថែទាំសុខភាព និងរបបសន្តិសុខសង្គមផ្នែកប្រាក់សោធន
- ប្រាក់បំណាច់អតីតភាពការងារ ស្របតាមច្បាប់ស្តីពីការងារនៃព្រះរាជាណាចក្រកម្ពុជា
- ឈប់សម្រាកប្រចាំឆ្នាំស្របតាមច្បាប់ស្តីពីការងារនៃព្រះរាជាណាចក្រកម្ពុជា
- ថ្ងៃឈប់សម្រាកបុណ្យជាតិ ស្របតាមការប្រកាសរបស់ក្រសួងការងារ
- ឱកាសទទួលបានការបណ្តុះបណ្តាលផ្សេងៗ
- អង់គ្លេសត្រូវបានផ្តល់អាទិភាព
- មធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុបវិទ្យាល័យ
- មានបទពិសោធន៍ផ្នែកឃ្លាំង គ្រប់គ្រងស្តុក និងចុះដឹកជញ្ជូនតាមខេត្តរយៈពេល 1 ឆ្នាំ យ៉ាងតិច
- មានប័ណ្ណបើកបររថយន្តដឹកទំនិញដែលមានសុពលភាព
- ប្រសិនបើមានចំណេះដឹងភាសាអង់គ្លេសខ្លះៗកាន់តែប្រសើរ
- ចេះប្រើប្រាស់ Excel, Word, និងប្រព័ន្ធគ្រប់គ្រងស្តុក
- មានអាកប្បកិរិយា និងបុគ្គលិកលក្ខណៈ ស្មោះត្រង់ មានការប្តេជ្ញាចិត្តខ្ពស់ មានទំនាក់ទំនងល្អ មានភាពរហ័សរហួន និងសុខភាពល្អ។
អ្នកបើកបរយានយន្ត
- ប្រភេទការងារ: ផ្នែកបើកបរ/ដឹកជញ្ចូន
- ពេលវេលា:ការងារពេញម៉ោង
- ប្រាក់ខែ: អាចចរចាបាន
អ្នកបើកបរយានយន្ត មានការទទួលខុសត្រូវក្នុងការដឹកជញ្ជូនផលិតផល និងបុគ្គលិកទៅកាន់គោលដៅដែលបានកំណត់ ទាំងនៅក្នុងរាជធានីភ្នំពេញ និងតាមបណ្តាខេត្ត ព្រមទាំងថែទាំយានយន្តដែលបានប្រគល់ជូនសម្រាប់បំពេញការងារ។ អ្នកបើកបរយានយន្ត មានកាតព្វកិច្ចក្នុងការដឹកជញ្ជូន ឯកសារចេញ ឯកសារចូល របស់ការិយាល័យអោយបានទាន់ពេលវេលា និងប្រគល់ជូនដល់គោលដៅដែលបានកំណត់។
ប្រភេទកិច្ចសន្យា និងលក្ខខណ្ឌការងារ៖
- ប្រភេទកិច្ចសន្យា៖កិច្ចសន្យាការងារមានថិរវេលាមិនកំណត់(UDC)
- កម្រិតតំណែង៖ ជំនួយការ
- រាយការណ៍ជូន៖មន្ត្រីផ្នែកយានយន្ត(Fleet Officer)
- ថ្ងៃធ្វើការ៖ ចន្ទ ដល់ សុក្រ
- ប្រាក់បៀវត្សរ៍ប្រកួតប្រជែង ព្រមទាំងអត្ថប្រយោជន៍ផ្សេងៗ រួមទាំងមូលនិធិសន្សំ (Provident fund) កាតទូរស័ព្ទនិងប្រាក់ខែទី១៣
- ប្រាក់ឧបត្ថម្ភការថែទាំសុខភាពប្រចាំខែ
- ប្រាក់ឧបត្ថម្ភការសម្រាលកូន
- ធានារ៉ាប់រងសុខភាព និងអាយុជីវិតសម្រាប់បុគ្គលិក
- ធានារ៉ាប់រងសុខភាពសម្រាប់គ្រួសារបុគ្គលិក
- បបស (បេឡាជាតិរបបសន្តិសុខសង្គម)៖ របបសន្តិសុខសង្គមផ្នែកហានិភ័យការងារ របបសន្តិសុខសង្គមផ្នែកថែទាំសុខភាព និងរបបសន្តិសុខសង្គមផ្នែកប្រាក់សោធន
- ប្រាក់បំណាច់អតីតភាពការងារ ស្របតាមច្បាប់ស្តីពីការងារនៃព្រះរាជាណាចក្រកម្ពុជា
- ឈប់សម្រាកប្រចាំឆ្នាំស្របតាមច្បាប់ស្តីពីការងារនៃព្រះរាជាណាចក្រកម្ពុជា
- ថ្ងៃឈប់សម្រាកបុណ្យជាតិ ស្របតាមការប្រកាសរបស់ក្រសួងការងារ
- ឱកាសទទួលបានការបណ្តុះបណ្តាលផ្សេងៗ
- អង់គ្លេសត្រូវបានផ្តល់អាទិភាព
- មធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុបវិទ្យាល័យ
- មានបទពិសោធន៍ក្នុងការបើកបររយៈពេល ២ ឆ្នាំ យ៉ាងតិច
- មានប័ណ្ណបើកបរប្រភេទ ឃ២ (Type D2) ដែលមានសុពលភាព
- ជំនាញថែទាំ និងពិនិត្យយានយន្តកម្រិតមូលដ្ឋាន
- មានជំនាញក្នុងការបើកបរ
- ប្រសិនបើមានចំណេះដឹងភាសាអង់គ្លេសខ្លះៗ កាន់តែប្រសើរ
- ចេះប្រើប្រាស់កម្មវិធី Word និង Excel កម្រិតមូលដ្ឋាន
- មានអាកប្បកិរិយា និងបុគ្គលិកលក្ខណៈ ស្មោះត្រង់ មានការប្តេជ្ញាចិត្តខ្ពស់ មានទំនាក់ទំនងល្អ មានភាពរហ័សរហួន និងសុខភាពល្អ។