Procurement Ads

សេចក្តីណែនាំស្តីពី អញ្ជើញចូលរួមការដេញថ្លៃលើការផ្គត់ផ្គង់ពូជបន្លែ និងសម្ភារៈ/កសិកម្មសម្រាប់ធ្វើសួនបន្លែសាលារៀន ការដាំដំណាំបន្លែលក្ខណៈគ្រួសារ និងការដាំដំណាំកេរដំណែល

with Live and Learn Cambodia Organization

BTDC-ID: 41639
Closing Date:

Expected Outputs

Announcement Description

អង្គការ​រស់នៅ​ និង​សិក្សា​នៅ​កម្ពុជា​ (Live & Learn Cambodia) ជា​អង្គការ​ក្នុងស្រុក​ មិន​រក​ប្រាក់ចំណេញ​ ដែល​បាន​បង្កើត​ឡើង​នៅ​កម្ពុជា​នៅ​ឆ្នាំ​២០០៥ និង​បាន​ទទួលស្គាល់​ដោយ​ក្រសួងមហាផ្ទៃ​នៅ​ឆ្នាំ​ ២០០៥។ អង្គការ​ LLC មាន​គោលបំណង​ចូលរួម​កាត់បន្ថយ​ភាព​ក្រីក្រ​ លើក​កម្ពស់​ការ​អភិវឌ្ឍ​ និង​វឌ្ឍនភាព​ប្រកបដោយ​និរន្តរភាព​ តាមរយៈ​ការអប់រំ​ និង​រៀនសូត្រ​។ ការងារ​អាទិភាព​របស់យើង​ គឺ​គាំទ្រ​ និង​ពង្រឹង​ចលនា​សហគមន៍​ ក្នុង​ការ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នៅ​និរន្តរភាព​នៃ​បរិស្ថាន​ និង​ជីវភាព​។

គម្រោង​គ្រប់គ្រង​ទឹក​អង្គរ​ដោយ​ប្រសិទ្ធ​ភាព​ និង​ចីរភាព​ ដើម្បី​ភាព​ធន់​ និង​ការប្រែប្រួល​អាកាសធាតុ​ និង​សង្គម​-សេដ្ឋកិច្ច​ “Angkor Water Resilience” បង្កើត​ឡើងក្នុ​ងគោលបំណង​ក្នុង​ការ​ស្តារ​ឡើងវិញ​នូវ​ប្រព័ន្ធ​ធារាសាស្ត្រ​បុរាណ​ពីសម័យ​អង្គរ​ឲ្យ​មានដំណើរ​ការ​ឡើងវិញ​តាមរយៈ​ការ​ជួសជុល​ និង​កសាង​ហេ​ដ្ឋា​រចនា​សម្ព័ន្ធ​ធារា​សាស្រ្តនានា​ ដើម្បី​ជា​ជំនួយ​ដល់ការគ្រប់គ្រង​ទឹក​ក្នុង​ឧទ្យាន​អង្គរ​ឲ្យ​មាន​ប្រសិទ្ធ​ភាព​ ជួយ​សម្រួល​ដល់ការស្រោច​ស្រព​ដំណាំ​កសិកម្ម​ និង​ការ​ជួយ​កាត់បន្ថយ​គ្រោះ​រាំង​ស្ងួត​ក៏ដូចជា​គ្រោះ​ទឹកជំនន់​នៅ​ក្នុង​តំបន់​ផង​ដែរ​។ ក្រៅពី​ការងារ​ហេ​ដ្ឋា​រចនា​សម្ព័ន្ធ​ធារា​សាស្រ្តក្នុង​ឧទ្យាន​អង្គរ​ គម្រោង​ក៏មាន​សកម្មភាព​លើកស្ទួយ​ជីវភាព​របស់​ប្រជាពលរដ្ឋ​នៅ​ក្នុង​តំបន់​គោលដៅ​មួយ​ចំនួន​ តាមរយៈ​ការ​គាំទ្រ​កសិករ​ចំនួន​៦០០គ្រួសារ​ ក្នុង​ការ​អនុវត្ត​ការងារ​កសិកម្ម​ដំណាំ​លក្ខណៈ​គ្រួសារ​ និង​ចំនួន​៥០០គ្រួសារ​ដើម្បី​ដាំ​ដុះ​ដំណាំ​កេរដំណែល​ និង​មានការ​បណ្តុះ​បណ្តាល​ និង​ចែក​សម្ភារៈ​ជួន​ពួកគាត់​ផង​ដែរ​។

លើស​ពីនេះទៅ​ទៀត​ គម្រោង​មាន​សកម្មភាព​បណ្តុះ​បណ្តាល​ទៅ​សិក្សា​នុ​សិស្ស​ចំនួន​ ៤ ០០០នាក់​ ក្នុង​ចំ​នោម​ ២០សាលា​ ទាំង​បឋមសិក្សា​ អនុវិទ្យាល័យ​ និង​ វិទ្យាល័យ​ ដោយ​គម្រោង​មានការ​បណ្តុះ​បណ្តាល​ និង​អនុវត្ត​នៅ​តាម​សាលារៀន​ ក្នុង​នោះ​ដែរ​គម្រោង​ក៏មាន​ការ​ធ្វើ​សួន​បន្លែ​តាម​សាលារៀន​ផង​ដែរ​ ដោយមាន​សួន​សរុប​ចំនួន​ ១៧ សាលារៀន​ ដែរ​ ១១សាលា​ ត្រូវការ​សម្ភារៈ​កសិកម្ម​ ពូជ​បន្លែ​ និង​ផ្ទះ​ណា​ញ់ និង​ ៦សាលារៀន​ទៀត​ត្រូវការ​សម្ភារៈ​កសិកម្ម​ និង​ពូជ​បន្លែ​ផង​ដែរ​។

អង្គការ​រស់នៅ​ និង​សិក្សា​នៅ​កម្ពជា​ សូម​អញ្ជើញ​ក្រុមហ៊ុន​ផ្គត់ផ្គង់​ដែល​មាន​ចំណាប់អារម្មណ៍​ក្នុង​ការចូលរួម​ដេញថ្លៃ​ សូម​ដាក់​ឯកសារ​ស្នើសុំ​ដោយ​បិទ​ជិត​ទៅតាម​ព័ត៌មាន​ និង​សេចក្តី​ណែនាំ​ដូច​រៀបរាប់​ខាងក្រោម​។

Expected Outputs

សេចក្តីណែនាំស្តីពី អញ្ជើញចូលរួមការដេញថ្លៃលើការផ្គត់ផ្គង់ពូជបន្លែ និងសម្ភារៈ/កសិកម្មសម្រាប់ធ្វើសួនបន្លែសាលារៀន ការដាំដំណាំបន្លែលក្ខណៈគ្រួសារ និងការដាំដំណាំកេរដំណែល

  • Career Category: Invitation for Bids
  • Location: Siemreap Province
Summary

តម្រូវ​ការ​

  • ប្រភេទ​ឧបករណ៍​និង​សម្ភារៈ​ ៖ ឧប​សម្ព័ន្ធ​ ១: សម្ភារៈសំណង់​
  • បរិមាណ​ ៖ មាន​លម្អិត​ក្នុង​តារាង​ ឧប​សម្ព័ន្ធ​
  • លក្ខណៈ​បច្ចេកទេស​ ៖ មាន​លម្អិត​ក្នុង​តារាង​ ឧប​សម្ព័ន្ធ​
  • ម៉ាក​/ម៉ូដែល​ ៖ មាន​លម្អិត​ក្នុង​តារាង​ ឧប​សម្ព័ន្ធ​
  • ផលិតផល​ ៖ មាន​លម្អិត​ក្នុង​តារាង​ ឧប​សម្ព័ន្ធ​
  • ទីតាំង​ទទួល​ឯកសារ​ ៖ ភូមិ​បង្កោង ឃុំ​អំពិល​ ស្រុក​ប្រាសាទ​បាគង​ ខេត្ត​សៀមរាប​

បញ្ជាក់​៖ អ្នកចូលរួម​ដេញថ្លៃ​អាច​ធ្វើការ​ដាក់ពាក្យ​ស្នើសុំ​ដេញថ្លៃ​រាល់​សម្ភារៈ​/ទំនិញ​ទាំងអស់​ខាងក្រោម​ និង​មាន​បញ្ជាក់​ប្រភេទ​ និង​ខ្នាត​ឱ្យ​បាន​ត្រឹមត្រូវ​ដែល​មាននៅ​ក្នុង​ឧប​សម្ព័ន្ធ​។

ប្រធាន​បទ​ក្នុង​ការ​ដេញថ្លៃ​៖ ការ​ផ្គត់ផ្គង់​ពូជ​បន្លែ​ និង​សម្ភារៈ​កសិកម្ម​សម្រាប់​ធ្វើ​សួន​បន្លែ​សាលារៀន​ ការ​ដាំដំណាំ​បន្លែ​លក្ខណៈ​គ្រួសារ​ និង​ការ​ដាំដំណាំ​កេរដំណែល​

Submission Requirements

អ្នក​អាច​ចូលរួម​ដេញថ្លៃ​៖ ក្រុមហ៊ុន​ផ្គត់ផ្គង់​ក្នុងស្រុក​

ការ​ទទួលពាក្យ​ស្នើសុំ​៖ ឯកសារ​ត្រូវ​បិទ​ជិត​ មាន​ភ្ជាប់​នូវ​ឯកសារ​ដូចជា​តារាង​សម្រង់​តម្លៃ​ លក្ខណៈ​បច្ចេកទេស​នៃ​ឧបករណ៍​និង​សម្ភារៈ​និង​ឯកសារ​តម្រូវ​ពាក់ព័ន្ធ​រួម​បញ្ជូលគ្នា​តែមួយ​។ 

មូលដ្ឋាន​នៃ​ការ​ផ្តល់ជ័យ​លាភី៖ គុណភាព​សម្ភារៈ​ស្របតាម​លក្ខណៈ​បច្ចេកទេស​ដែល​តម្រូវ​និង​តម្លៃ​ប្រកួតប្រជែង​

កាលបរិច្ឆេទ​ជូនដំណឹង​៖ ១៤កញ្ញា​ ឆ្នាំ​ ២០២៦

កាលបរិច្ឆេទ​ឈប់​ទទួល​សំនួរ​៖ ០៦ តុលា​ ឆ្នាំ​ ២០២៦ តាមរយៈ​អ៊ី​ម៉ែ​លឬតេលេក្រាម​

កាលបរិច្ឆេទ​ឈប់​ទទួល​ឯកសារ​ដេញថ្លៃ​៖ ០៦ តុលា​ ឆ្នាំ​ ២០២៦ វេលា​ម៉ោង​ ០៤:៣០រសៀល​ (ម៉ោង​នៅ​កម្ពុជា​)

កាលបរិច្ឆេទ​បើក​និង​វាយ​តម្លៃ​ឯកសារ​ដេញថ្លៃ​៖ ០៨ តុលា​ ឆ្នាំ​ ២០២៦  (ក្រុម​ការងារ​សូម​រក្សា​សិទ្ធ​ក្នុង​ការ​កែប្រែ​កាលបរិច្ឆេទ​នេះ​ទៅតាម​ការចាំបាច់​របស់​គម្រោង​)

សេចក្តី​ណែនាំ​ក្នុង​ការចូលរួម​ដេញថ្លៃ​

ការ​ដាក់​ឯកសារ​ដេញថ្លៃ​

  1. ឯកសារ​ដេញថ្លៃ​ត្រូវ​ផ្ញើ​មកកាន់​ការិយាល័យ​គម្រោង​មាន​ទីតាំងនៅ​ក្នុង​មជ្ឈមណ្ឌល​អាជ្ញាធរ​ជាតិ​អប្សរា​ មិន​ឲ្យលើស​ម៉ោង​ ៤:៣០ រសៀល​ ថ្ងៃ​០៦ ខែ​តុលា​ ឆ្នាំ​ ២០២៦ ។
  2. រាល់​ឯកសារ​ត្រូវ​បំពេញ​ជា​ភាសាខ្មែរ​ ឬអង់គ្លេស​
  3. ឯកសារ​ដេញថ្លៃ​ច្បាប់ដើម​ ត្រូវតែ​បាន​ចុះហត្ថលេខា​ដោយ​បុគ្គល​ដែល​ត្រូវ​បាន​ផ្តល់សិទ្ធ​ធ្វើជា​តំណាង​ឲ្យ​ក្រុមហ៊ុន​
  4. រាល់​ការ​កែ​ លុប​ ឫស​សេរ​បន្ថែម​ គឺ​ត្រូវតែ​ចុះហត្ថលេខា​បញ្ជាក់​លើការកែរប្រែនោះ​ ពី​តំណាង​របស់ក្រុមហ៊ុន​
  5. ក្រុមហ៊ុន​ដែល​ចូលរួម​ដេញថ្លៃ​ ជា​អ្នកទទួល​ខុសត្រូវ​ដើម្បី​ធានា​ថា​ឯកសារ​ដេញថ្លៃ​ត្រូវ​បាន​ទទួល​តែ​ឯកសារ​បាន​បិទ​ជិត​ដែល​បាន​រៀបរាប់​ខាងលើ​តែប៉ុណ្ណោះ​
  6. រាល់​តម្លៃ​ ការ​ចំណាយ​ផ្សេង​ៗ ការ​បញ្ចុះតម្លៃ​ ទិដ្ឋភាព​ហិរញ្ញវត្ថុ​ផ្សេង​ៗ នៃ​ឯកសារ​ដេញថ្លៃ​នេះ​ ត្រូវតែ​ធ្វើឡើង​ជា​ប្រាក់​ដុល្លា​អាមេរិក​ (USD)។ តម្លៃ​ត្រូវ​រួម​បញ្ជូលទាំង​ពន្ធ​អាករ​ VAT ១០%។
  7. ឯកសារ​ដែល​ដាក់​ ក្រោយ​កាលបរិច្ឆេទ​ឈប់​ទទួលពាក្យ​ ឬឯកសារ​ផ្ញើ​តាមរយៈ​អ៊ី​ម៉ែ​ល ឬតាម​តេលេក្រាម​គឺ​មិន​ត្រូវ​បាន​ទទួល​មក​ធ្វើការ​ដេញថ្លៃ​ទេ​
  8. ការ​ដាក់​ឯកសារ​ដេញថ្លៃ​ជំនួស​ ការ​កែប្រែ​ ឬការ​សុំ​ដក​ឯកសារ​ដេញថ្លៃ​វិញ​មិន​ត្រូវ​បាន​អនុញ្ញាត​នោះ​ទេ​។
  9. រាល់​ចម្ងល់ឬសំនួរ​ផ្សេង​ៗទាក់ទង​នឹង​ការ​ដេញថ្លៃ​នេះ​ សូម​ធ្វើការ​ទំនាក់ទំនង​សួរ​ ព័ត៌មាន​ពី​បុគ្គលិក​យើង​ដែល​បាន​បញ្ជាក់​នៅ​ខាងលើ​

សូម​ចុច​ឯកសារ​ភ្ចាប់​ខាងក្រោម​សម្រាប់​ព័ត​មាន​ទំនាក់ទំនង​។

Attachment:
  • 1_1_TenderDocument_Seeds_and_Materials_of_agriculture
  • ១_ពាក្យស្នើសុំដេញថ្លៃសម្ភារៈកសិកម្ម_សួនសាលា_សួនដំណាំបន្លែ_និងដំ
  • I. Annex material Agriculture of farmer
  • II. Annex material of Irrigation
  • III. Annex Seeds of farmers
  • IV. Annex material Agriculture of school garden
  • V. Annex Net house of school garden
  • IV. Annex Seeds of school garden
 

Contact Details

Office Address
  • APSARA Authority Center (មជ្ឈមណ្ឌលអាជ្ញាធរជាតិអប្សរា), Bangkaong, Ampil Sangkat, Prasat Bakong District, Siemreap Province, Cambodia
 
Contact Name
  • កញ្ញា វន មានសុខពិសី (ផែ្នករដ្ឋបាល)
  •  លោក​ ស៊ន វណ្ណឌី (ផ្នែកលក្ខណៈបច្ចេកទេស)
 
Phone
 
Email
 
Socials
 
Website