Job Announcement

គ្រូបង្រៀនកម្រិតមធ្យមសិក្សា, គិលានុបដ្ឋាក/គិលានុបដ្ឋាយិកា, បណ្ណារក្ស, គ្រូប្រឹក្សាគរុកោសល្យ, និង គ្រូប្រឹក្សាអាជីព

with Kampuchea Action to Promote Education Organization

BTDC-ID: 41583
Closing Date:

Announcement Positions

Announcement Description

អង្គការ​ សកម្មភាព​សម្រាប់​ការអប់រំ​នៅ​កម្ពុជា​ គឺជា​អង្គការ​ក្នុងស្រុក​មួយ​ដែល​សហការ​ជា​ដៃគូ​ជិតស្និទ្ធ​ជាមួយ​ ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​ និង​មូលនិធិ​គ្រួសារ​ត្រកូល​ហ្រែង​ស៍ (FFF)ដើម្បី​អនុវត្ត​កម្មវិធី​សាលារៀន​ជំនាន់​ថ្មី​ នៅ​ វិទ្យាល័យ​ ព្រះ​ស៊ីសុវត្ថិ​, វិទ្យាល័យ​ ព្រះ​យុគន្ធរ​, វិទ្យាល័យ​ បឹង​ត្របែក​, វិទ្យាល័យ​ ព្រែក​លៀប​ រាជធានី​ភ្នំពេញ​, វិទ្យាល័យ​ ហ៊ុន​ សែន​ កំពង់ចាម​, វិទ្យាល័យ​ ហ៊ុន​ សែន​ ពាម​ជីក​ង ខេត្ត​ កំពង់ចាម​, វិទ្យាល័យ​ គោក​ព្រីង​ ខេត្ត​ ស្វាយរៀង​ វិទ្យាល័យ​ សម្តេចអគ្គ​មហា​ធម្ម​ពោធិ​សាល​ ជា​ ស៊ី​ម ព្រែក​អញ្ចាញ​ ខេត្ត​ កណ្តាល​, វិទ្យាល័យ​ ពោធិ៍សាត់​ ខេត្ត​ ពោធិ៍សាត់​, វិទ្យាល័យ​ អរញ្ញ​រង្សី​ ខេត្ត​ សៀមរាប​ និង​វិទ្យាល័យ​ ព្រះអង្គ​ឌួង ខេត្ត​ ព្រៃវែង​។ កម្មវិធី​សាលារៀន​ជំនាន់​ថ្មី​ គឺជា​ផ្នែក​មួយ​នៃ​កម្មវិធី​កំណែ​ទម្រង់​ថ្មី​របស់ក្រ​សួង​អប់រំ​ យុវជន​ និង​កីឡា​ ដែល​នឹង​កែ​លម្អ​គុណភាព​អប់រំ​ ព្រមទាំង​ការ​អនុវត្ត​អភិបាល​កិច្ច​ល្អ​នៅ​ក្នុង​វិស័យ​អប់រំ​។ ដូចនេះ​ កម្មវិធី​សាលារៀន​ជំនាន់​ថ្មី​ ត្រូវការ​ស្វែងរក​គ្រូបង្រៀន​កម្រិត​មធ្យមសិក្សា​, គិលានុបដ្ឋាក​ គិលានុបដ្ឋាយិកា​ដែល​កំពុង​បង្រៀន​នៅ​កម្រិត​មធ្យមសិក្សា​ (តែងតាំង​ស៊ប់​) និង​គ្រូបង្រៀន​ដែល​ទើប​បញ្ចប់​ វគ្គ​បណ្ដុះបណ្ដាល​ពី​វិទ្យាស្ថាន​ជាតិ​អប់រំ​(NIE) គ្រូបង្រៀន​ ដែល​កំពុង​បង្រៀន​នៅ​វិទ្យាស្ថាន​គរុកោសល្យ​ រាជធានី​ភ្នំពេញ​ (PTEC) និង​វិទ្យាស្ថាន​គរុកោសល្យ​បាត់​ដំបង​ (BTEC) ដែល​មាន​សមត្ថភាព​ខ្ពស់​សម្រាប់​មុខវិជ្ជា​ និង​តាម​សាលារៀន​ដូច​ខាងក្រោម​៖

Announcement Positions

គ្រូបង្រៀនកម្រិតមធ្យមសិក្សា

បរិយាកាសមុខតំណែង
  • ប្រភេទការងារ: ផ្នែកអប់រំ/ហ្វឹកហ្វឺន/បង្រៀន
  • ពេលវេលា:ការងារពេញម៉ោង
  • ប្រាក់ខែ: អត់បញ្ជាក់
សង្ខេបមុខតំណែង

ឈ្មោះ​សាលា​ រៀន​

  • វិទ្យាល័យ​ ព្រះ​យុគន្ធរ​
  • វិទ្យាល័យ​ បឹង​ត្របែក​
  • វិទ្យាល័យ​ ព្រែក​លៀប​
  • វិទ្យាល័យ​ ព្រែក​ អញ្ចាញ​
  • វិទ្យាល័យ​ ហ៊ុន​ សែន​ កំពង់ចាម​
  • វិទ្យាល័យ​ ហ៊ុន​ សែន​
  • ពាម​ជីក​ង
  • វិទ្យាល័យ​ គោក​ព្រីង​
  • វិទ្យាល័យ​ អរញ្ញ​រង្សី​
  • វិទ្យាល័យ​ ព្រះអង្គ​ឌួង
  • វិទ្យាល័យ​ ពោធិ៍សាត់​

ចំណាំ​៖ P=រូបវិទ្យា​ C=គីមី​វិទ្យា​ B=ជី​វវិទ្យា​ M=គណិតវិទ្យា​ K=ភាសាខ្មែរ​ ICT=ព័ត៌មាន​វិទ្យា​ H=ប្រវត្តិវិទ្យា​ G=ភូមិ​វិទ្យា​ G+ផES=ភូមិ​-ផែនដី​ I=សីលធម៌​-ពលរដ្ឋ​ E=អង់គ្លេស​ Life Skill=បំណិន​ជីវិត​ EC=សេដ្ឋកិច្ច​

ករណីកិច្ច និងការទទួលខុសត្រូវ:
  • គ្រូបង្រៀនដែលជ្រើសរើសនឹងមិនត្រូវបានអនុញ្ញាតឱ្យបង្រៀនកួរឯកជនចំពោះសិស្សរបស់ខ្លួនឡើយ ទោះជា​ក្នុង​រូប​ភាព​ណាក៏ដោយ។
  • ត្រូវបំពេញការងារក្នុងការបង្រៀនយ៉ាងតិច ២០ម៉ោងក្នុងមួយសប្ដាហ៍។​
  • មិនអនុញាតឱ្យលក់សំណៅឯកសារផ្សេងៗដល់សិស្ស។
  • គ្រូបង្រៀនទាំងអស់នឹងត្រូវវាយតម្លៃដោយក្រុមប្រឹក្សាភិបាលសាលារៀនជំនាន់ថ្មីជារៀងរាល់ឆ្នាំ ដើម្បីបន្ដ​កិច្ចសន្យា​នៅ​ឆ្នាំបន្ដបន្ទាប់។
  • មានគំនិតផ្តួចផ្តើមក្នុងការច្នៃប្រឌិត និងបង្កើតថ្មី។
អត្ថប្រយោជន៍:
  • គ្រូបង្រៀនដែលជ្រើសរើសនឹងទទួលបានកុំព្យូទ័រយួរដៃមួយគ្រឿងសម្រាប់ធ្វើការងារនៅក្នុងកម្មវិធីនេះ។
  • ទទួលបានការបណ្ដុះបណ្ដាលស្ដីពីការប្រើប្រាស់ ICT នៅក្នុងវិស័យអប់រំ និងគរុកោសល្យ​បង្រៀន​ថ្មីៗស្រប​តាម​គោលនយោបាយគន្លងអាជីពគ្រូបង្រៀន។
  • ការពង្រឹងសមត្ថភាពក្នុងអាជីពគ្រូបង្រៀនដើម្បីឆ្លើយតបនឹងសមាហរណកម្មអាស៊ាន។ និងតម្រូវការ​អប់រំ​ស្រប​តាមគោលវិធីអប់រំនៅសតវត្សរ៍ទី២១។
  • ទទួលបានប្រាក់លើកទឹកចិត្តបន្ថែមក្នុងការបំពេញការងារ លើប្រាក់បៀវត្សរ៍ដែលមានស្រាប់​ក្នុងអំឡុង​ពេលធ្វើ​ការងារ (មិនមានការឧបត្ថម្ភនៅពេលវិស្សមកាលទេ) និងប្រាក់ឧបត្ថម្ភតាមភារកិច្ចផ្សេងៗទៀត អាស្រ័យ​លើ​ទំហំ​ការងារបន្ថែម។
  • មានឱកាសទទួលបានអាហារូបករណ៍សម្រាប់បន្ដការសិក្សានៅគ្រឹះស្ថានឧត្ដមសិក្សានានាក្នុងព្រះរាជាណាចក្រ កម្ពុជា និងឱកាសបានចូលទស្សនកិច្ចសិក្សាក្នុង និងក្រៅប្រទេស។
ប្រភេទនៃបេក្ខជនដែលបានរំពឹងទុក
ជំនាញ និងចំណេះដឹង:
ជំនាញទូទៅ និងបច្ចេកទេស
  • ជាគ្រូបង្រៀនដែលបង្រៀនក្នុងក្របខណ្ឌរដ្ឋ (គ្រូកម្រិតឧត្តម) ដែលកំពុងបង្រៀននៅគ្រឹះស្ថានសិក្សានានា នៅ​ក្នុង​​​ព្រះ​រាជាណាចក្រកម្ពុជា។
  • ជាគ្រូបង្រៀនដែលទើបនឹងបញ្ចប់វគ្គបណ្ដុះបណ្ដាលពីវិទ្យាស្ថានជាតិអប់រំ និងវិទ្យាស្ថាននានាដែលមានឱកាស។
ជំនាញទន់
  • ត្រូវមានឆន្ទៈខ្ពស់ក្នុងការបំពេញការងារបានល្អប្រសើរ​ក្នុងការពង្រឹងសមត្ថភាព​​ស្របតាមគន្លងអាជីព​គ្រូបង្រៀន និងកម្មវិធីកំណែទម្រង់វិស័យអប់រំរបស់ក្រសួងអប់រំ យុវជន និងកីឡា។
  • មានសមត្ថភាព និងទេពកោសល្យខ្ពស់ក្នុងបច្ចេកទេសបង្រៀន ការគ្រប់គ្រងសិស្ស ចំណេះ​ដឹង​ក្នុងការ​ដោះ​ស្រាយបញ្ហា និងស្រាវជ្រាវតាមប្រព័ន្ធ ICT។
  • មានភាពច្នៃប្រឌិត បង្កើតថ្មី និងរៀបចំក្លឹបសិក្សា។
 
គិលានុបដ្ឋាក/គិលានុបដ្ឋាយិកា

បរិយាកាសមុខតំណែង
  • ប្រភេទការងារ: ផ្នែកសុខភាព/ការពិនិត្យពេទ្យ
  • ពេលវេលា:ការងារពេញម៉ោង
  • ប្រាក់ខែ: អត់បញ្ជាក់
សង្ខេបមុខតំណែង

ឈ្មោះ​សាលា​ រៀន​៖ វិទ្យាល័យ​ ហ៊ុន​ សែន​ ពាម​ជីក​ង

ករណីកិច្ច និងការទទួលខុសត្រូវ:
  • គ្រប់គ្រងបន្ទប់គិលានដ្ឋានមួយនៅក្នុងសាលារៀន ដែលរួមមានបន្ទប់ពិនិត្យជំងឺ និងបន្ទប់សម្រាក​ព្យា​បាល​សម្រាប់​សិស្សមានជំងឺ។
  • ផ្តល់សេវាសុខភាពមូលដ្ឋានដល់សិស្សទាំងអស់ក្នុងវិទ្យាល័យ​ដូចជា៖ ការសង្គ្រោះបឋម ផ្តល់អាហា​រូបត្ថម្ភ​​និង​ការ​ព្យាបាលបឋម មានដូចជា ឈឺក្បាល ចុកពោះ ឬអស់កម្លាំងជាដើម។ល។
  • ផ្តល់សេវាបញ្ជូនអ្នកជំងឺទៅមន្ទីរពេទ្យបង្អែក (មន្ទីរពេទ្យក្នុងមូលដ្ឋាន) ចំពោះសិស្សដែលមានជំងឺធ្ងន់ធ្ងរ ដែល​ទាម​​ទារ​ការព្យាបាលពីវេជ្ជបណ្ឌិត។​
  • ផ្តល់សេវាគាំទ្រការពិគ្រោះជំងឺដល់សិស្សដែលឈានចូលដល់វ័យរៀបការ ជាពិសេសសិស្សស្រី។
  • រៀបចំកំណត់ត្រាពិនិត្យសុខភាព និងចងក្រងទុក​សម្រាប់សិស្សដែលទទួលសេវាសុខភាពនៅក្នុង​គ្លីនិក​សាលា។
  • ថែទាំងរាល់បរិក្ខាពេទ្យដែលកម្មវិធីបានផ្តល់ជូនគិលានដ្ឋានរបស់សាលា។
  • គ្រប់គ្រងថែទាំងឱ្យបានហ្មត់ចត់ការទទួល និងបែងចែកបរិក្ខាវេជ្ជសាស្រ្ត ថ្នាំពេទ្យ និងអាហារូបត្ថម្ភ ដែល​កម្មវិធី ផ្តល់ឱ្យ។
  • ធ្វើរបាយការណ៍ជាលាយលក្ខអក្សរសម្រាប់រាយការណ៍ជូនសាលារៀន និងកម្មវិធី (ប្រចាំខែ ឬត្រីមាស)។
  • សហការយ៉ាងជិតស្និទ្ធជាមួយនាយកសាលា ក្នុងការគ្រប់គ្រងសេវាសុខភាពនៅក្នុង​សាលា។​
  • សហការយ៉ាងជិតស្និទ្ធជាមួយក្រុមប្រឹក្សាកុមារដើម្បីផ្សព្វផ្សាយពីសារ​សុខភាព ដល់គណៈកម្មការ​សិក្សា​និង​សិស្ស​នៅក្នុងសាលា។
ប្រភេទនៃបេក្ខជនដែលបានរំពឹងទុក
កម្រិតវប្បធម៌:
  • បរិញ្ញាបត្រ ផ្នែក គិលានុបដ្ឋាក គិលានុបដ្ឋាយិកា
ប្រវត្តិការងារ:
  • មានបទពិសោធន៍ផ្នែកគិលានុបដ្ឋាក គិលានុបដ្ឋាយិការយៈពេល ២ ឆ្នាំ យ៉ាងតិច
ជំនាញ និងចំណេះដឹង:
ជំនាញទូទៅ និងបច្ចេកទេស
  • មានសញ្ញាបត្រ ឬលិខិតអនុញ្ញាតជាផ្លូវការក្នុងការបម្រើការងារជាគិលានុបដ្ឋាក គិលានុបដ្ឋាយិកា
  • មានចំណេះដឹង និងបទពិសោធន៍ប្រើប្រាស់កុំព្យូទ័រច្បាស់លាស់
  • មានសមត្ថភាពក្នុងការប្រាស្រ័យទាក់ទងជាភាសាខ្មែរ និងអង់គ្លេសច្បាស់លាស់ និងមាន​ប្រសិទ្ធភាព
ជំនាញទន់
  • មានឆន្ទៈបំពេញការងារជាមួយកម្មវិធីសាលារៀនជំនាន់ថ្មី
  • បេក្ខជនត្រូវជាអ្នកពូកែធ្វើការងារក្នុងក្រុម មានគំនិតច្នៃប្រឌិត មានបំណិន​វិជ្ជាជីវៈពិត​ប្រាកដ​រួសរាយ រាក់ទាក់ ពូកែការងារទំនាក់ទំនង និងចូលចិត្តជួយគាំទ្រកុមារ និងយុវជន។
 
បណ្ណារក្ស

បរិយាកាសមុខតំណែង
  • ប្រភេទការងារ: បណ្ណាល័យ
  • ពេលវេលា:ការងារពេញម៉ោង
  • ប្រាក់ខែ: អត់បញ្ជាក់
សង្ខេបមុខតំណែង

ឈ្មោះ​សាលារៀន​

  • វិទ្យាល័យ​ ហ៊ុន​ សែន​ ពាម​ជីក​ង
  • វិទ្យាល័យ​ អរញ្ញ​រង្សី​
  • វិទ្យាល័យ​ ពោធិ៍សាត់​
ករណីកិច្ច និងការទទួលខុសត្រូវ:
  • ធ្វើផែនការនិងការគ្រប់គ្រងការអភិវឌ្ឍបណ្ណាល័យ​របស់សាលារៀននេះ​ត្រូវ​ការពិគ្រោះ​យោបល់​ជាមួយ បុគ្គលិកបង្រៀន និងគណៈគ្រប់គ្រងសាលា។
  • ជ្រើសរើសធនធានដែលពាក់ព័ន្ធ និងមានគុណភាពល្អ រួមទាំងធនធានអេឡិចត្រូនិក​ដែល​ចាំបាច់ត្រូវ​ការអាន និជា​តម្រូវ​ការរបស់អ្នកប្រើប្រាស់។
  • អភិវឌ្ឍន៍កាតាឡុកបែងចែក និងថែរក្សា បណ្ណាល័យ​និងធ្វើបញ្ជីរសារពើភ័ណ្ឌឱ្យត្រឹមត្រូវ ។
  • រក្សាសម្ភារប្រភេទ ICT (កុំព្យូទ័រ​Tablet ទូរទស្សន៍ និងសម្ភារអេឡិចត្រូណិចផ្សេងទៀតដើម្បី ធ្វើឱ្យ ទាន់សម័យ ហើយដាក់ឱ្យដំណើរការជាទៀងទាត់)។
  • រក្សាកំណត់ត្រានៃចំនួនអ្នកអានក្នុងបណ្ណាល័យ ទាំងសិស្សានុសិស្ស​និងសមាជិក​សហ​គមន៍​​​​​និងរៀបចំ របាយការណ៍ស្ថិតិ​និងការវិភាគ។
  • រៀបចំប្រព័ន្ធដែលសិស្សានុសិស្សអាចខ្ចីសៀវភៅពីបណ្ណាល័យសម្រាប់រយៈពេលដែលបានកំណត់ មួយ។
  • រៀបចំប្រព័ន្ធដែលអាចឱ្យសិស្សអាចចូលប្រើឧបករណ៍ការរៀនសូត្រចល័ត Tablet (ប្រសិន បើមាន)។
  • រក្សាអនាម័យ បរិស្ថាននៃបណ្ណាល័យនេះត្រូវបូមធូលី​លើកំរាលព្រំ សម្អាតការ៉ូ​​ និងវិធានការ អនាម័យ ផ្សេងទៀត​ដែល​មាននៅក្នុងបណ្ណាល័យ។
  • រៀបចំក្រុមសិស្ស (ឧ. ក្រុមប្រឹក្សាសិស្ស) ដើម្បីជួយរក្សាបណ្ណាល័យនេះ​រួមបញ្ចូលទាំង​ការរៀប​ចំសៀវ ភៅ សម្អាត​អនាម័យ​​និងថែរក្សា​ដោយបើកចំហ​ការប្រើប្រាស់ក្នុងអំឡុង​ពេល​បាយថ្ងៃត្រង់។
ប្រភេទនៃបេក្ខជនដែលបានរំពឹងទុក
ជំនាញ និងចំណេះដឹង:
ជំនាញទូទៅ និងបច្ចេកទេស
  • មានការយល់ដឹងអំពីកម្មវិធីសិក្សារបស់សាលារៀន។
ជំនាញទន់
  • អាចធ្វើការជាមួយជនវ័យក្មេង និងការដោះស្រាយជាមួយនឹងឥរិយាបទ​ប្រកប​ដោយ​បញ្ហាប្រឈមនិងការ​គ្រប់គ្រង​ជម្លោះ។
  • ចូរស្រមើលស្រមៃក្នុងសកម្មភាពនិងវិធីសាស្រ្តការផ្តល់ និងការលើកកម្ពស់ការ​ផ្តល់សេវា។
  • ចូរលើកទឹកចិត្តដល់ខ្លួនឯង និងអាចធ្វើការក្រោមការដឹកនាំរបស់ខ្លួនផង​ដែរ​ដូចជានៅក្នុង ក្រុម​ការងារ។
  • មានជំនាញរៀបចំ និងបង្កើតថ្មីដើម្បីឱ្យមានភាពទាក់ទាញ​និងសោភ័ណ្ឌភាព។
 
គ្រូប្រឹក្សាគរុកោសល្យ

បរិយាកាសមុខតំណែង
  • ប្រភេទការងារ: ផ្នែកអប់រំ/ហ្វឹកហ្វឺន/បង្រៀន
  • ពេលវេលា:ការងារពេញម៉ោង
  • ប្រាក់ខែ: អត់បញ្ជាក់
សង្ខេបមុខតំណែង

ឈ្មោះ​សាលា​ រៀន​៖ វិទ្យាល័យ​ អរញ្ញ​រង្សី​

ករណីកិច្ច និងការទទួលខុសត្រូវ:
  • គ្រូបង្រៀនដែលជ្រើសរើសនឹងមិនត្រូវបានអនុញ្ញាតឱ្យបង្រៀនកួរឯកជនចំពោះសិស្សរបស់ខ្លួនឡើយ ទោះជា​ក្នុង​រូប​ភាព​ណាក៏ដោយ។
  • ត្រូវបំពេញការងារក្នុងការបង្រៀនយ៉ាងតិច ២០ម៉ោងក្នុងមួយសប្ដាហ៍។​
  • មិនអនុញាតឱ្យលក់សំណៅឯកសារផ្សេងៗដល់សិស្ស។
  • គ្រូបង្រៀនទាំងអស់នឹងត្រូវវាយតម្លៃដោយក្រុមប្រឹក្សាភិបាលសាលារៀនជំនាន់ថ្មីជារៀងរាល់ឆ្នាំ ដើម្បីបន្ដ​កិច្ចសន្យា​នៅ​ឆ្នាំបន្ដបន្ទាប់។
  • មានគំនិតផ្តួចផ្តើមក្នុងការច្នៃប្រឌិត និងបង្កើតថ្មី។
អត្ថប្រយោជន៍:
  • គ្រូបង្រៀនដែលជ្រើសរើសនឹងទទួលបានកុំព្យូទ័រយួរដៃមួយគ្រឿងសម្រាប់ធ្វើការងារនៅក្នុងកម្មវិធីនេះ។
  • ទទួលបានការបណ្ដុះបណ្ដាលស្ដីពីការប្រើប្រាស់ ICT នៅក្នុងវិស័យអប់រំ និងគរុកោសល្យ​បង្រៀន​ថ្មីៗស្រប​តាម​គោលនយោបាយគន្លងអាជីពគ្រូបង្រៀន។
  • ការពង្រឹងសមត្ថភាពក្នុងអាជីពគ្រូបង្រៀនដើម្បីឆ្លើយតបនឹងសមាហរណកម្មអាស៊ាន។ និងតម្រូវការ​អប់រំ​ស្រប​តាមគោលវិធីអប់រំនៅសតវត្សរ៍ទី២១។
  • ទទួលបានប្រាក់លើកទឹកចិត្តបន្ថែមក្នុងការបំពេញការងារ លើប្រាក់បៀវត្សរ៍ដែលមានស្រាប់​ក្នុងអំឡុង​ពេលធ្វើ​ការងារ (មិនមានការឧបត្ថម្ភនៅពេលវិស្សមកាលទេ) និងប្រាក់ឧបត្ថម្ភតាមភារកិច្ចផ្សេងៗទៀត អាស្រ័យ​លើ​ទំហំ​ការងារបន្ថែម។
  • មានឱកាសទទួលបានអាហារូបករណ៍សម្រាប់បន្ដការសិក្សានៅគ្រឹះស្ថានឧត្ដមសិក្សានានាក្នុងព្រះរាជាណាចក្រ កម្ពុជា និងឱកាសបានចូលទស្សនកិច្ចសិក្សាក្នុង និងក្រៅប្រទេស។
ប្រភេទនៃបេក្ខជនដែលបានរំពឹងទុក
ជំនាញ និងចំណេះដឹង:
ជំនាញទូទៅ និងបច្ចេកទេស
  • ជាគ្រូបង្រៀនដែលបង្រៀនក្នុងក្របខណ្ឌរដ្ឋ (គ្រូកម្រិតឧត្តម) ដែលកំពុងបង្រៀននៅគ្រឹះស្ថានសិក្សានានា នៅ​ក្នុង​​​ព្រះ​រាជាណាចក្រកម្ពុជា។
  • ជាគ្រូបង្រៀនដែលទើបនឹងបញ្ចប់វគ្គបណ្ដុះបណ្ដាលពីវិទ្យាស្ថានជាតិអប់រំ និងវិទ្យាស្ថាននានាដែលមានឱកាស។
ជំនាញទន់
  • ត្រូវមានឆន្ទៈខ្ពស់ក្នុងការបំពេញការងារបានល្អប្រសើរ​ក្នុងការពង្រឹងសមត្ថភាព​​ស្របតាមគន្លងអាជីព​គ្រូបង្រៀន និងកម្មវិធីកំណែទម្រង់វិស័យអប់រំរបស់ក្រសួងអប់រំ យុវជន និងកីឡា។
  • មានសមត្ថភាព និងទេពកោសល្យខ្ពស់ក្នុងបច្ចេកទេសបង្រៀន ការគ្រប់គ្រងសិស្ស ចំណេះ​ដឹង​ក្នុងការ​ដោះ​ស្រាយបញ្ហា និងស្រាវជ្រាវតាមប្រព័ន្ធ ICT។
  • មានភាពច្នៃប្រឌិត បង្កើតថ្មី និងរៀបចំក្លឹបសិក្សា។
 
គ្រូប្រឹក្សាអាជីព

បរិយាកាសមុខតំណែង
  • ប្រភេទការងារ: ផ្នែកអប់រំ/ហ្វឹកហ្វឺន/បង្រៀន, ទីប្រឹក្សា / អ្នកប្រឹក្សា

How to Apply

បេក្ខជន​ដែល​ចាប់អារម្មណ៍​សូម​ផ្ញើ​ប្រវត្តិរូប​សង្ខេប​ និង​លិខិត​ចំណាប់អារម្មណ៍​មក​លោក​ប៊ាន ចាន់​នី​ ប្រធាន​សម្របសម្រួល​សាលាបឋមសិក្សា​ និង​មធ្យមសិក្សា​កម្មវិធី​សាលារៀន​ជំនាន់​ថ្មី​ ការិយាល័យ​កណ្តាល​ វិទ្យាល័យ​ព្រះ​ស៊ីសុវត្ថិ​ រាជធានី​ភ្នំពេញ​ ឬតាមរយៈ​សារ​អេឡិច​ត្រូនិក ឬទំនាក់ទំនង​តាម​លេខ​រដ្ឋបាល​ ដែល​មាននៅ​ក្នុង​ព័ត៌មាន​ទំនាក់ទំនង​ លើស​ពី​នេះ​ទៀត​បេក្ខជន​ក៏​អាចយ​កប្រវត្តិ​រូប​សង្ខេប​របស់​ខ្លួន​ដាក់​នៅ​រដ្ឋបាល​សាលារៀន​ដែល​ខ្លួន​ចង់​ចូល​បម្រើ​ការងារ​ក្នុង​អង្គភាព​នោះ​ក៏បាន​។

បញ្ជាក់​៖ បេក្ខជន​សូម​ទាញ​យកពាក្យ​ស្នើសុំ​៖ តំណ​ភ្ជាប់​

Attachment:
  • Announcement for Teacher of NGS-MOEYS
 
Contact Details

Office Address
  • KAPE Office Building, #405, Phum Ti Prammuoy, Veal Vong Sangkat, Kampong Cham Municipality, Kampong Cham Province, Cambodia
 
Contact Name
  • លោក​ ប៊ាន​ ចាន់នី ប្រធាន​ក្រុម​សាលា​រៀនជំនាន់ថ្មី
 
Phone
 
Email
 
Website