បុគ្គលិកផ្នែកប្រកាសពន្ធ និងគណនេយ្យ
បរិយាកាសមុខតំណែង
- ប្រភេទការងារ: ផ្នែកគណនេយ្យ, គណនេយ្យ - ពន្ធដារ / សវនកម្ម
- ពេលវេលា:ការងារពេញម៉ោង
- ប្រាក់ខែ: អាចចរចាបាន
ករណីកិច្ច និងការទទួលខុសត្រូវ:
- កត់ត្រា និងត្រួតពិនិត្យវិក័យប័ត្រចំណូល ចំណាយ ប្រចាំខែ ដើម្បីប្រាកដថាការកត់ត្រាបានត្រឹមត្រូវ
- រៀបចំលិខិតប្រកាសពន្ធប្រចាំខែ ប្រចាំឆ្នាំ ប្រាកដថាត្រឹមត្រូវ និងទាន់ពេលវេលាកំណត់
- ធ្វើការទំនាក់ទំនងជាមួយអតិថិជន ដើម្បីផ្តល់សេវាកម្មប្រកបដោយគុណភាព
- យល់ដឹងអំពីច្បាប់ពន្ធដារ និងគណនេយ្យ និងធ្វើបច្ចុប្បន្នភាពទាក់ទងនឹងច្បាប់ថ្មីៗ
- ធ្វើការសហការ និងមានទំនាក់ទំនងរលូនជាមួយក្រុមការងារ
- បំពេញការងារផ្សេងៗទៀត ដែលចាត់តាំងដោយថ្នាក់ដឹកនាំ
អត្ថប្រយោជន៍:
- ទទួលបានប្រាក់បៀវត្សប្រចាំខែស្របតាមគោលការណ៍ក្រុមហ៊ុន
- ទទួលបានការបណ្តុះបណ្តាលជំនាញការងារ
- ទទួលបានការធានារ៉ាប់រងសុខភាព និងគ្រោះថ្នាក់ការងារ ( ប.ស.ស )
- ប្រាក់ឧបត្ថម្ភក្នុងពិធីបុណ្យចូលឆ្នាំខ្មែរ និងភ្ជុំបិណ្ឌ (សម្រាប់បុគ្គលិកដែលបានបញ្ចប់រយះពេលសាកល្បងការងារ)
- ប្រាក់អតីតភាពការងារ (សម្រាប់បុគ្គលិកដែលបានបម្រើការងារចាប់ពី១ឆ្នាំឡើងទៅ)
ប្រភេទនៃបេក្ខជនដែលបានរំពឹងទុក
ភាសា:
- អង់គ្លេស - កម្រិតមធ្យម
កម្រិតវប្បធម៌:
- បរិញ្ញាបត្រ ផ្នែក គណនេយ្យ និងហិរញ្ញវត្ថុចាប់ពីឆ្នាំទី៣ ឡើងទៅ
ប្រវត្តិការងារ:
- ត្រូវមានបទពិសោធការងារដែលពាក់ព័ន្ធរយៈពេល ២ ឆ្នាំ យ៉ាងតិច
ជំនាញ និងចំណេះដឹង:
ជំនាញទូទៅ និងបច្ចេកទេស
- មានចំណេះដឹងផ្នែកកុំព្យទ័រ (Ms. Office) អាចប្រើប្រាស់បាន
- អាចប្រើប្រាស់ Internet, Email, Telegram, Social Media etc.
- មានចំណេះដឹងភាសាអង់គ្លេស អាចសរសេរ ស្តាប់ អាន និយាយ មធ្យម
ជំនាញទន់
- មានអាកប្បកិរិយាល្អ ស្មោះត្រង់ មានភាពអត់ធ្មត់នឹងការងារ មានភាពរហ័សរហួន និងមានទំនួលខុសត្រូវក្នុងការងារ
- អាចធ្វើការក្រោមសំពាធបាន
- អាចធ្វើការងារជាក្រុម។