សេចក្តីជូនដំណឹងស្តីពីការដេញថ្លៃ សម្រាប់កិច្ចសន្យាសាងសង់អាគារស្ថានីយ៍មួយខ្នង ក្រាលបេតុង ប្រក់ និងហ៊ុំសង្ក័សី បណ្ដោយ ១២ម៉ែត្រ ទទឹង៦ម៉ែត្រ និងកំពស់៦.២៧ម៉ែត្រ (ដេញថ្លៃជាលើកទី២)
- Career Category: Invitation for Bids
- Location: Siemreap Province
ទីតាំងដំឡើង៖ នៅស្នាក់ការសមាគម សហគមន៍ ទេសចរណ៍ វប្បធម៌ ធម្មជាតិបឹងពារាំង ស្ថិតនៅភូមិជ្រាវ សង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប។
ពិពណ៌នាអំពីលទ្ធផលរំពឹងទុក នៃកិច្ចសន្យាសាងសង់អាគារស្ថានីយ៍មួយខ្នង ក្រាលបេតុង ប្រក់ និងហ៊ុំសង្ក័សី បណ្ដោយ ១២ម៉ែត្រ ទទឹង៦ម៉ែត្រ និងកំពស់៦.២៧ម៉ែត្រ។
ការពិពណ៌នាអំពីការងារសាងសង់
- សាងសង់អាគារ ដែលមានបណ្ដោយ ១២ម៉ែត្រ ទទឹង៦ម៉ែត្រ។
- ផ្ទៃខាងក្រោម៖ ចាក់សាបកំពស់៣៥សង់ទីម៉ែត្រពីដី (ក្រាលឬស្សីបេតុង) និងមានរាងចតុកោណកែង ១២ម៉ែត្រ x ៦ម៉ែត្រ
- ដំបូលស័ង្កសីព៌ណខៀវ កំរាស់៣.៥ស៊ី ប្រវែង ៤១៨.៥ សង់ទីម៉ែត្រ ពីកំពូលនៃដំបូលទៅជើងដំបូលម្ខាងៗ កំពស់២២៧សង់ទីម៉ែត្រ និងប្រវែងពីមុខទៅក្រោយ ១៣២៨សង់ទីម៉ែត្រ។
- ជញ្ជាំងស័ង្កសីព៌ណខៀវ កំរាស់៣.៥ស៊ី កំពស់៣៦៥សង់ទីម៉ែត្រពីផ្ទៃសាបទៅជើងដំបូល។
- ទ្វារដែកបត់៦សន្លឹក
(សូមពិនិត្យមើលរូបគំនូរបច្ចេកទេសខាងក្រោម)
តម្លៃប៉ាន់ស្មានសរុប(គិតរួមទាំងសម្ភារៈ និងកំលាំងពលកម្ម ដែលបានរៀបរាប់ខាងលើ): តម្លៃ ៤,៦០០ដុល្លាអាមេរិក (បួនពាន់ ប្រាំមួយរយដុល្លារ អាមេរិកគត់) (បូករួមទាំងពន្ធ)
Eligibility
- អ្នកដែលអាចដេញថ្លៃបាន
- ក្រុមហ៊ុនសាងសង់/អ្នកម៉ៅការសាងសង់ដែលបានចុះបញ្ជីស្របច្បាប់ មានប័ណ្ណប៉ាតង់ដែលមានសុពលភាព ឬ មានការទទួល ស្គាល់ដោយអាជ្ញាធរមូលដ្ឋាន ទាំងឡាយណាដែលមានលទ្ធភាពក្នុងការសាងសង់ អាគារស្ថានីយសម្រាប់ ដាក់ម៉ាស៊ីន ផលិតទឹកពិសារបរិសុទ្ធ ដូចដែលបានកំណត់ខាងលើ។