អ្នកបើកបរ និងជំនួយការការិយាល័យ
- ប្រភេទការងារ: ផ្នែកជំនួយការ, ផ្នែកបើកបរ/ដឹកជញ្ចូន
- ពេលវេលា:ការងារពេញម៉ោង
- ប្រាក់ខែ: អាចចរចាបាន
ទទួលខុសត្រូវចំពោះ៖ ប្រធានគ្រប់គ្រងផ្នែកព័ត៌មានវិទ្យានិងបរិក្ខារ
ទីតាំង៖ ការិយាល័យស្រុកក្រឡាញ់និងតម្រូវអោយមានការធ្វើដំណើរទៅកាន់តំបន់គោលដៅផ្សេងទៀតក្នុងខេត្តសៀមរាប បាត់ដំបង និងខេត្តឧត្តរមានជ័យ
ប្រភេទការងារ៖ ពេញម៉ោង (កិច្ចសន្យាការងារមិនមានកំណត់ថេរវេលា)
ថ្ងៃចាប់ផ្តើម៖ ០១ កក្កដា ២០២៦
ទិដ្ឋភាពទូទៅនៃមុខតំណែង
អ្នកបើកបរ និងជំនួយការការិយាល័យទទួលខុសត្រូវក្នុងការផ្តល់សេវាកម្មធ្វើដំណើរប្រកបដោយសុវត្ថិភាព ទាន់ពេលវេលា និងគួរឱ្យទុកចិត្តសម្រាប់បុគ្គលិក ភ្ញៀវ និងសម្ភារៈរបស់អង្គការ ព្រមទាំងជួយដល់ប្រតិបត្តិការការិយាល័យជាប្រចាំផងដែរ។ តួនាទីនេះតម្រូវឱ្យថែទាំយានជំនិះ និងធ្វើកំណត់ត្រាធ្វើដំណើរឱ្យបានត្រឹមត្រូវ ហើយការងាររដ្ឋបាលការិយាល័យត្រូវបានបញ្ចប់ប្រកបដោយប្រសិទ្ធភាព ដើម្បីគាំទ្រដល់ដំណើរការការិយាល័យដោយរលូន។
ទំនួលខុសត្រូវ និងភារកិច្ចសំខាន់ៗដែលត្រូវបានចាត់ចែងក្នុងតួនាទីនេះមានរាយខាងក្រោម អ្នកបើកបរ និងជំនួយការការិយាល័យក៏អាចតម្រូវអោយរាយការណ៍ប្រធានបទអន្តរវិស័យនិងបញ្ហាអំឡុងពេលមានអាសន្ន ដែលអាចប៉ះពាល់ដល់ប្រតិបត្តិការការងារប្រកបដោយប្រសិទ្ធភាពរបស់អង្គការ និងគម្រោង។
ការងារនៅអង្គការ SBB Cambodia
ម៉ោងការងារទូទៅចំនួន៤០ម៉ោងក្នុងមួយសប្តាហ៍។ សិទ្ធអនុញ្ញាតរួមមាន ការឈប់សម្រាកប្រចាំឆ្នាំចំនួន ១៨ថ្ងៃ ក្នុងមួយឆ្នាំ និងតាមការគណនានៃម៉ោងធ្វើការជាក់ស្តែង ឬដែលត្រូវបានអនុម័តជាមុន។ ការឈប់សម្រាកឈឺរហូតដល់ 10ថ្ងៃ និងថ្ងៃបុណ្យឈប់សម្រាកកំណត់ទៅតាមច្បាប់ឈប់សម្រាកសាធារណៈ។ ការងារចុងសប្តាហ៍ម្តងម្កាលអាចត្រូវបានតម្រូវនឹងអាចទទួលបានពេលឈប់សម្រាកសងវិញជា "ពេលវេលាឈប់សម្រាកជំនួស"។
អង្គការ SBB Cambodia ប្តេជ្ញាការពារសុវត្តិភាពកុមារ និងជនងាយរងគ្រោះ។ បេក្ខជនដែលទទួលបានជោគជ័យនឹងតម្រូវឱ្យផ្តល់លិខិតបញ្ជាក់កិរិយាមាយាទ និងឯកសារយោងនៃអ្នកធា-នា។ អ្នកក៏នឹងតម្រូវឱ្យស្នើសុំចុះហត្ថលេខាលើគោលនយោបាយការពារកុមារ និងជនងាយរងគ្រោះ ព្រមទាំងគោលនយោបាយក្រមសីលធម៌។
អង្គការ SBB Cambodia ជាអង្គការដែលផ្តល់ឱកាសដល់និយោជិកស្មើៗគ្នាដោយមិនរើសអើងចំពោះនិយោជិត ឬអ្នកដាក់ពាក្យស្មើសុំណាម្នាក់ ដោយប្រការពូជសាសន៍ ពណ៌សម្បុរ ភេទ អាយុ ដើមកំណើត ជាតិ សាសនា និន្នាការភេទ អត្តសញ្ញាណយេនឌ័រ ឬការបញ្ចេញមតិ ឋានៈជាអតីតយុទ្ធជន និងពិការភាព ឬថ្នាក់សហព័ន្ធរដ្ឋ ឬប្រទេសក្នុងតំបន់ផ្សេងៗ ណាមួយឡើយ។
- ទំនួលខុសត្រូវទី១៖ ការគាំទ្រផ្នែកធ្វើដំណើរ
- ទទួលខុសត្រូវចំពោះការផ្តល់ជូននូវការធ្វើដំណើរប្រកបដោយសុវត្ថិភាព និងទាន់ពេលវេលាសម្រាប់បុគ្គលិក ភ្ញៀវ និងសម្ភារៈ។
- គោរពច្បាប់ចរាចរណ៍ និងនីតិវិធីសុវត្ថិភាពរបស់អង្គភាពជានិច្ច។
- ធានាសុវត្ថិភាព និងផាសុកភាពរបស់អ្នកដំណើរអំឡុងពេលធ្វើដំណើរ។
- បង្កើនប្រសិទ្ធភាពឬការយកចិត្តទុកដាក់បន្ថែម នៅពេលធ្វើដំណើរឆ្លងកាត់ទីប្រជុំជន និងទិសដៅតាមខេត្ត។
- ជួយក្នុងការរៀបចំភស្តុភារធ្វើដំណើរ។
- ទំនួលខុសត្រូវទី២៖ ការថែទាំយានយន្ត
- ធ្វើការត្រួតពិនិត្យយានយន្តជាប្រចាំ និងត្រួតពិនិត្យថែទាំមូលដ្ឋាន(កម្រិតប្រេង ទឹក សម្ពាធកង់ និងអាគុយ) នៅលើយានជំនិះ
- រក្សាយានជំនិះឱ្យស្អាត ចាក់បំពេញម៉ាសូត និងស្ថិតក្នុងលក្ខខណ្ឌល្អគ្រប់ពេល។
- រាយការណ៍អំពីការជួសជុលគ្រឿងម៉ាស៊ីន ឬសេវាជួលជុលដែលបានគ្រោងទុក ឬគ្រោះថ្នាក់ដែលបានកើតឡើង ឬតម្រូវការថែទាំភ្លាមៗទៅកាន់អ្នកគ្រប់គ្រងផ្ទាល់។
- រក្សានិងចុះក្នុងសៀវភៅកត់ត្រាយានយន្ត និងកំណត់ត្រាប្រេងឥន្ធនៈ ព្រមទាំងចំណាយថ្លៃប្រេងឱ្យបានត្រឹមត្រូវ។
- ទំនួលខុសត្រូវទី៣៖ ជំនួយផ្នែករដ្ឋបាល និងផ្នែកគម្រោង
- ជួយក្នុងការទុកដាក់ឯកសារ ការថតចម្លង ការស្កេន និងការរៀបចំឯកសារ សម្ភារៈសម្រាប់ការប្រជុំ ឬរៀបចំទីតាំងប្រជុំ និងសិក្ខាសាលា។
- ទទួល ចែកចាយ និងបញ្ជូនឯកសារ ឬកញ្ចប់សម្ភារៈតាមតម្រូវការ។
- គាំទ្រលទ្ធកម្ម និងដំណើរការទូទាត់ការចំណាយនៅពេលត្រូវបានចាត់ចែង។
- ទំនាក់ទំនងល្អជាមួយបុគ្គលិក ឬអ្នកដំណើរដែលត្រូវទៅទទួល និងជូនត្រឡប់តាមកាលវិភាគដែលបានកំណត់។
- បំពេញភារកិច្ចការិយាល័យផ្សេងៗ ដែលចាត់ចែងដោយអ្នកគ្រប់គ្រងផ្ទាល់ និង/ឬដោយក្រុមថ្នាក់ដឹកនាំជាន់ខ្ពស់។
- ខ្មែរ - យ៉ាងរលូន
- មានបទពិសោធន៍យ៉ាងតិច ក្នុងការបើកបរ ជាពិសេសធ្លាប់ធ្វើដំណើរផ្លូវឆ្ងាយ និងផ្លូវពិបាកៗដោយប្រើបច្ចេកទេសយានជំនិះ 4x4រយៈពេល ១ ទៅ ២ ឆ្នាំ
- មានបណ្ណបើកបរកម្ពុជាដែលមានសុពលភាព និងយ៉ាងហោចណាស់ប្រភេទ ខ ដែលពុំធ្លាប់មាន គ្រោះថ្នាក់
- ស្គាល់ផ្លូវក្នុងតំបន់ និងបទប្បញ្ញត្តិចរាចរណ៍
- មានចំណេះដឹងមូលដ្ឋាននៃការថែទាំរថយន្ត (ឧ. ពិនិត្យធុងទឹក សម្ពាធសំបកកង់ និងការដោះស្រាយបញ្ហាជាមូលដ្ឋានសម្រាប់ម៉ាស៊ីនម៉ាស៊ូតទំនើប)
- អាចអាន សរសេរ និងទំនាក់ទំនងជាភាសាខ្មែរ
- មានចំណេះដឹងកុំព្យូទ័រជាមូលដ្ឋាន (ឬឆន្ទៈក្នុងការរៀន) ព្រមទាំងអាចអនុវត្តកិច្ចការការិយាល័យ
- មានជំនាញបើកបរប្រកបដោយសុវត្ថិភាពនិងទំនួលខុសត្រូវ
- មានទំនាក់ទំនងល្អ
- មានជំនាញរៀបចំ និងគ្រប់គ្រងពេលវេលាបានល្អ
- ជំនាញដោះស្រាយបញ្ហា និងការយកចិត្តទុកដាក់យ៉ាងលម្អិត
- អាចអាន សរសេរ និងទំនាក់ទំនងជាភាសាអង់គ្លេស (មូលដ្ឋានឬមានកម្រិត)
- ស្មោះត្រង់ និងគួរឱ្យទុកចិត្ត
- មានការគោរព និងអាចធ្វើការបានយ៉ាងល្អជាមួយក្រុមការងារមកពីមជ្ឈដ្ឋានផ្សេងៗគ្នា
- ការប្តេជ្ញាចិត្តយ៉ាងមុតមាំចំពោះសុវត្ថិភាព និងគោរពគោលនយោបាយរបស់អង្គការ
- មានភាពរួសរាយរាក់ទាក់ និងសេវាកម្មអតិថិជនល្អ
- ខន្តី និងអត់ធ្មត់ក្រោមសម្ពាធ ឬអំឡុងពេលមានអាសន្ន