Job Announcement

អ្នកគ្រប់គ្រងប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុង, មន្ត្រីមូលដ្ឋាន

with Preah Vihear Mean Chey Union of Agricultural Cooperative

BTDC-ID: 39826
Closing Date:

Announcement Positions

Announcement Description

សហភាព​សហគមន៍​កសិកម្ម​ព្រះវិហារ​មានជ័យ​ (ស.ស.ក.ព.ជ) បាន​ចាប់​ផ្តើ​មមហាសន្និបាត​កំណើត​ដំបូង​របស់​ខ្លួន​នៅ​ថ្ងៃ​ទី​២៥ ខែ​មេសា​ ឆ្នាំ​២០១៦ ដោយមាន​ការ​សម្របសម្រួល​ពី​នាយកដ្ឋាន​អភិវឌ្ឍន៍​សហគមន៍​កសិកម្ម​ និង​មន្ទីរ​កសិកម្ម​ រុក្ខា​ប្រមាញ់​ និង​នេសាទ​ ខេត្ត​ព្រះវិហារ​ ក្រោម​ការ​គាំទ្រ​ថវិកា​ពី​គម្រោង​ "គម្រោង​គាំទ្រ​ពាណិជ្ជូបនីយក​ម្មស្រូវ​អង្ករ​កម្ពុជា​" ដែល​អនុវត្ត​ដោយ​ឧត្តម​ក្រុមប្រឹក្សា​សេដ្ឋកិច្ច​ជាតិ​ ដែល​បាន​ថវិកា​គាំទ្រ​ពី​ទីភ្នាក់ងារ​អភិវឌ្ឍន៍​បារាំង​។ ជាល​ទ្ធផល​ សហភាព​សហគមន៍​កសិកម្ម​ព្រះវិហារ​មានជ័យ​ត្រូវ​បាន​ចុះបញ្ជី​ និង​ទទួលស្គាល់​ជា​ផ្លូវការ​ដោយ​អគ្គនាយកដ្ឋាន​កសិកម្ម​នៃ​ក្រសួងកសិកម្ម​ រុក្ខា​ប្រមាញ់​ និង​នេសាទ​ តាមរយៈ​លិខិត​លេខ​ ១១៧៣ អ.ន.ក/ន.អ.ស.ក ចុះ​ថ្ងៃ​ទី​១៩ ខែក​ក្កដា​ ឆ្នាំ​២០១៦ ជាស​ហភាព​សហគមន៍​កសិកម្ម​ព្រះវិហារ​មានជ័យ​ ដែល​មាន​ទីស្នាក់ការ​បច្ចុប្បន្ន​នៅ​ភូមិ​ឯកភាព​ សង្កាត់​ប៉ា​លហាល​ ក្រុង​ព្រះវិហារ​ ខេត្ត​ព្រះវិហារ​។

គោលបំណង​សំខាន់​នៃ​ការ​បង្កើត​សហភាព​នេះ​ គឺ​ដើម្បី​ប្រមូល​ផ្តុំកម្លាំង​ មធ្យោបាយ​ផលិតកម្ម​ និង​ ពង្រីក​សមត្ថភាព​នៅ​ក្នុង​ផលិតកម្ម​កសិកម្ម​ កសិឧស្សាហកម្ម​ កសិពាណិជ្ជកម្ម​ ឬសេវាកម្ម​ដែល​ពាក់ព័ន្ធ​នឹង​វិស័យ​កម្ម​ ធ្វើការ​អភិវឌ្ឍ​ផលិតកម្ម​កសិកម្ម​ លើក​កម្ពស់​ទិន្នផល​ទាំង​បរិមាណ​ និង​គុណភាព​ ដើម្បី​ចូលរួម​ប្រកួតប្រជែង​ទី​ផ្សារ​ផលិតផល​កសិកម្ម​លើក​កម្ពស់​ផលប្រយោជន៍​របស់​ប្រជាកសិករ​ និង​សហគមន៍​កសិកម្ម​ដោយ​ស្មើភាព​ និង​សមធម៌​។

រហូតមក​ទល់​ពេលនេះ​ សហភាព​សហគមន៍​កសិកម្ម​កំពុង​បំពេញ​តួនាទី​សម្របសម្រួល​ក្នុង​ការ​ទទួល​បាន​វិញ្ញាបនបត្រ​ និង​ការ​ប្រមូល​ស្រូវ​សរីរាង្គ​លក់​ឱ្យ​ក្រុមហ៊ុន​នាំចេញ​ ដើម្បី​ធ្វើការ​នាំចេញ​ទៅ​សហភាព​អឺរ៉ុប​ និង​សហរដ្ឋអាមេរិក​។ បន្ថែម​ពី​នេះ​ សហភាព​កំពុង​ដើរតួ​ក្នុង​ការស្វែងរក​ និង​សម្របសម្រួល​ទី​ផ្សារ​កសិផល​សរីរាង្គ​ផ្សេងទៀត​ដល់​សមាជិក​របស់​ខ្លួន​រួម​មាន​៖ ស្រូវ​ ដំឡូងមី​ ចន្ទី​ សណ្តែក​ដី​ និង​ខ្ញី​សរីរាង្គ​ជាដើម​។ ដើម្បី​ឆ្លើយតប​សកម្មភាព​ខាងលើ​ សហភាព​សហគមន៍​កសិកម្ម​ព្រះវិហារ​មានជ័យ​ត្រូវការ​ជ្រើសរើស​បុគ្គលិក​ ធ្វើការ​ពេញ​ម៉ោង​ចំនួន​២ (ពីរ​រូប​) សម្រាប់​មុខតំណែង​ ដូច​ខាងក្រោម​៖

Announcement Positions

អ្នកគ្រប់គ្រងប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុង

បរិយាកាសមុខតំណែង
  • ប្រភេទការងារ: កសិកម្ម, ផ្នែកការងារសង្គម, ផ្នែកអភិវឌ្ឍន៍សង្គម, ផ្នែកអភិវឌ្ឍន៍ជនបទ
  • ពេលវេលា:ការងារពេញម៉ោង
  • ប្រាក់ខែ: អាច​ចរចា​បាន
សង្ខេបមុខតំណែង

សម្រាប់​មុខតំណែង​ អ្នកគ្រប់គ្រង​ប្រព័ន្ធ​ត្រួតពិនិត្យ​ផ្ទៃក្នុង​ (១រូប​) ដែល​មាន​មូលដ្ឋាន​ប្រចាំ​នៅ​ទីរួមខេត្ត​ព្រះវិហារ​។ មុខតំណែង​នេះ​នឹង​ត្រូវ​ ចាប់​ផ្តើ​មបំរើការ​ងារ​នៅ​ក្នុង​ ខែ​មិថុនា​ ឆ្នាំ​២០២៦ ខាងមុខនេះ​។

ករណីកិច្ច និងការទទួលខុសត្រូវ:
  • បង្រៀន និងគាំទ្រសមាជិកក្នុងការផលិតស្រូវសរីរាង្គ ស្របតាមស្តង់ដារតម្រូវក្នុងការនាំចេញ
  • ពង្រឹងសមត្ថភាព ត្រួតពិនិត្យការងារ និងតាមដានលទ្ធផលការងាររបស់អ្នកត្រួតពិនិត្យផ្ទៃនៅតាមសហគមន៍កសិកម្មនីមួយៗ
  • ប្រមូល ផ្ទៀងផ្ទាត់ និងបញ្ចូលទិន្នន័យរបស់អ្នកត្រួតពិនិត្យផ្ទៃក្នុង
  • ទទួលខុសត្រូវ និងគ្រប់គ្រងប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុង
  • ទំនាក់ទំនងជាមួយស្ថាប័នផ្តល់វិញ្ញាបនបត្រអន្តរជាតិ និងសម្របសម្រួលនៅពេលអ្ន​កវាយតម្លៃផ្តល់វិញ្ញាបនបត្រចុះមក
  • ចុះជួយសម្របសម្រួលក្នុងពេលទិញលក់ស្រូវសរីរាង្គ ឬផលិតផលកសិកម្មផ្សេងៗទៀត
  • ផ្តល់ការណែនាំបច្ចេកទេសផ្សេងទៀតដល់សហគមន៍កសិកម្ម និង​កសិករដើម្បីវាយតម្លៃ និងកែលំអរគុណភាពផលិតផល
  • បំពេញភារកិច្ចផ្សេងៗទៀត(នឹងមានលម្អិតនៅក្នុងការពិពណ៌នាការងារ)។
ប្រភេទនៃបេក្ខជនដែលបានរំពឹងទុក
ភាសា:
  • អង់គ្លេស - កម្រិតល្អ
កម្រិតវប្បធម៌:
  • មធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុបវិទ្យាល័យ
  • បរិញ្ញាបត្រ ផ្នែក កសិកម្ម ឬអភិវឌ្ឍជនបទកាន់តែ​ប្រសើរត្រូវបានផ្តល់អាទិភាព
ជំនាញ និងចំណេះដឹង:
ជំនាញទូទៅ និងបច្ចេកទេស
  • មានបទពិសោធន៍ក្នុងការងារត្រួតពិនិត្យគុណភាពផលិតផលកសិកម្ម​ឬការគ្រប់គ្រងប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុង ឬជាអ្នកផ្តល់វិញ្ញាបនបត្រលើគុណភាពផលិតផលកសិកម្មកាន់តែប្រសើរ
  • មានបទពិសោធន៍ក្នុងផលិតកម្មដំណាំស្រូវ និងផលិតផលកសិកម្មផ្សេងៗទៀត
  • មានជំនាញ/បទពិសោធន៍ក្នុងការងារសម្របសម្រួលអង្គការកសិករ
  • មានចំណេះដឹងផ្នែកកុំព្យូទ័រ(Word,​Excel, internet, Email)
  • ចេះនិយាយ និងសរសេរភាសាអង់គ្លេសបាន
ជំនាញទន់
  • អាចបំពេញការងារដោយឯករាជ្យ
  • ស្ម័គ្រចិត្ត និងរីករាយធ្វើការនៅតាម​តំបន់ជនបទ។
 
 

មន្ត្រីមូលដ្ឋាន

បរិយាកាសមុខតំណែង
  • ប្រភេទការងារ: កសិកម្ម, ផ្នែកការងារសង្គម, ផ្នែកអភិវឌ្ឍន៍សង្គម, ផ្នែកអភិវឌ្ឍន៍ជនបទ
  • ពេលវេលា:ការងារពេញម៉ោង
  • ប្រាក់ខែ: អាច​ចរចា​បាន
សង្ខេបមុខតំណែង

សម្រាប់​មុខតំណែង​ មន្ត្រី​មូលដ្ឋាន​ (១រូប​) ដែល​មាន​មូលដ្ឋាន​ប្រចាំ​នៅ​ក្នុងស្រុក​ជ័យ​សែន​ ខេត្ត​ព្រះវិហារ​។ មុខតំណែង​នេះ​នឹង​ត្រូវ​ ចាប់​ផ្តើ​មបំរើការ​ងារ​នៅ​ក្នុង​ ខែ​មិថុនា​ ឆ្នាំ​២០២៦ ខាងមុខនេះ​។

ករណីកិច្ច និងការទទួលខុសត្រូវ:
  • បង្រៀន និងគាំទ្រកសិករក្នុងការអនុវត្តស្តង់ដារកសិកម្មសរីរាង្គ សម្រាប់លក់ឱ្យក្រុមហ៊ុននាំចេញ
  • ត្រួតពិនិត្យការងាររបស់អ្នកត្រួតពិនិត្យផ្ទៃក្នុងរបស់សហគមន៍កសិកម្ម តាមដានការងារ និងពង្រឹងសមត្ថភាពពួកគេ
  • ប្រមូល ផ្ទៀងផ្ទាត់ និងបញ្ចូលទិន្នន័យរបស់អ្នកត្រួតពិនិត្យផ្ទៃក្នុង និងទំនាក់ទំនងជាមួយស្ថាប័នផ្តល់វិញ្ញាបនបត្រ
  • ត្រួតពិនិត្យមើលវិធានការកែតម្រូវ ដើម្បីទទួលបានវិញ្ញាបនបត្រសរីរាង្គ
  • ផ្តល់ការណែនាំបច្ចេកទេសផ្សេងទៀតដល់សហគមន៍កសិកម្ម និង​កសិករដើម្បីវាយតម្លៃ និងកែលំអគុណភាពកសិផល
  • បំពេញភារកិច្ចផ្សេងៗទៀត (នឹងមានលម្អិតនៅក្នុងការពិពណ៌នាការងារ)
  • រាយការណ៍ជូនប្រធានផ្នែកត្រួតពិនិត្យស្តង់ដារ។
ប្រភេទនៃបេក្ខជនដែលបានរំពឹងទុក
ភាសា:
  • អង់គ្លេស - កម្រិតល្អ
កម្រិតវប្បធម៌:
  • មធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុបវិទ្យាល័យ
  • បរិញ្ញាបត្រ ផ្នែក ផ្នែកកសិកម្ម ឬអភិវឌ្ឍជនបទត្រូវបានផ្តល់អាទិភាព
ជំនាញ និងចំណេះដឹង:
ជំនាញទូទៅ និងបច្ចេកទេស
  • មានបទពិសោធន៍ក្នុងការងារត្រួតពិនិត្យគុណភាព/ការផ្តល់វិញ្ញាបនបត្រកាន់តែប្រសើរ
  • មានបទពិសោធន៍ក្នុងផលិតកម្មដំណាំស្រូវ សណ្តែកដី ល្ង ដំឡូងមី ចន្ទី ខ្ញី។ល។
  • មានចំណេះដឹងផ្នែកកុំព្យូទ័រ (Word, Excel, internet…)
  • ចេះនិយាយ និងសរសេរភាសាអង់គ្លេសបានខ្លះៗ
ជំនាញទន់
  • មានជំនាញសម្របសម្រួលល្អ
  • អាចបំពេញការងារដោយឯករាជ្យ និងស្ម័គ្រចិត្តធ្វើការនៅតាម​តំបន់ជនបទ។
 

How to Apply

ចំពោះ​បេក្ខជន​ដែល​ចាប់អារម្មណ៍​ សូម​ផ្ញើ​ប្រវត្តិរូប​របស់​ខ្លួន​ ដោយ​ភ្ជាប់​នូវ​លិខិត​បញ្ជាក់​ពី​ចំណាប់អារម្មណ៍​មក​សហភាព​សហគមន៍​កសិកម្ម​ខេត្ត​ព្រះវិហារ​ តាមរយៈ​អាសយដ្ឋាន​ឬ ផ្ញើ​តាម​អ៊ី​ម៉ែ​ល ដែល​បាន​ផ្ដល់​ជូន​នៅ​ក្នុង​ព័ត៌មាន​លម្អិត​។

បេក្ខជន​ដែល​មាន​ទីលំនៅ​អចិន្ត្រៃ​ក្នុង​ខេត្ត​ព្រះវិហារ​ និង​តំបន់​ (ស្រុក​ជ័យ​សែន​) ត្រូវ​បាន​លើកទឹកចិត្ត​ជាពិសេស​ឱ្យ​ដាក់ពាក្យ​ស្នើសុំ​បម្រើ​ការងារ​នេះ​។

បេក្ខជន​ជាប់​ឈ្មោះ​សម្ភាសន៍​នឹង​ត្រូវ​បាន​ទាក់ទង​តាម​ទូរស័ព្ទ​។ ឯកសារ​ដាក់ពាក្យសុំ​ធ្វើការ​មិន​ត្រូវ​បាន​ផ្តល់ជូន​វិញ​ឡើយ​៕

 

Contact Details

Office Address
  • Aekakpheap, Pal Hal Sangkat, Preah Vihear Municipality, Preah Vihear Province, Cambodia
 
Contact Name
  • Preah Vihear Mean Chey Union of Agricultural Cooperative
 
Phone
 
Email
 
Socials