Procurement Ads

ការអញ្ជើញចូលរួមការដេញថ្លៃលក់រថយន្ត ០១គ្រឿង

with World Vision International-Recruitment

BTDC-ID: 39776
Closing Date:

Expected Outputs

Announcement Description

យើងខ្ញុំ​សូមជំរាប​ជូន​ថា​ អង្គការ​ទស្សនៈ​ពិភពលោក​អន្តរជាតិ​ កំពុង​ដាក់​ដំណើរការ​ដេញថ្លៃ​លក់​រថយន្ត​ ០១គ្រឿង​។

Expected Outputs

ការអញ្ជើញចូលរួមការដេញថ្លៃលក់រថយន្ត ០១គ្រឿង

  • Career Category: Invitation for Bids
  • Location: Phnom Penh
Summary

ព័ត៌មាន​លម្អិត​(SPEC) និង​រូបភាព​នៃ​រថយន្ត​៖

  • ដែល​រថយន្ត​/Model៖Ford Everest
  • ឆ្នាំ​ផលិត​/Year៖ 2006
  • ស្លាក​លេខ​/Plate Number៖ONG1-2-0269
  • លេខ​ម៉ាស៊ីន​/Engine៖ WLAT657631
  • លេខ​តួ​/Frame៖MNCLS4D406W116636
  • ពណ៌​/Color៖ ស/White
  • ចង្កូត​/Wheel៖ ឆ្វេង​/Left
  • ប្រើ​ប្រេង​/Operation Fuel៖ ម៉ា​ស៊ូត​/Diesel
  • ពន្ធ​នំាចូល​/Import Tax៖ មិនមាន​/No

Submission Requirements

លោក​ លោកស្រី​ ដែល​មានបំណង​ចង់​ដេញថ្លៃ​ និង​ទិញ​រថយន្ត​នេះ​ អាច​អញ្ជើញ​មក​ត្រួតពិនិត្យ​រថយន្ត​ និង​ដាក់ពាក្យ​ដេញថ្លៃ​ទិញ​ នៅ​ការិយាល័យ​អង្គការ​យើងខ្ញុំ​ចាប់ពី​ថ្ងៃ​ទី​១៨ រហូតដល់​ថ្ងៃ​ទី​២៧ ខែ​ឧសភា​ ឆ្នាំ​២០២៦ ត្រឹម​ម៉ោង​១២ថ្ងៃត្រង់​ ដែល​មាន​អាស័យ​ដ្ឋាន​ដូចដែល​បាន​ផ្ដល់​ជូន​នៅ​ក្នុង​ព័ត​មាន​ទំនាក់ទំនង​។

លក្ខខណ្ឌ​ក្នុង​ការ​ដេញថ្លៃ​

  • លោក​ លោកស្រី​អាច​កំនត់ដាក់​តម្លៃ​ដេញថ្លៃ​ដោយសេរី​ និង​តាម​លទ្ធភាព​ស្របតាម​កល​ក្ខខណ្ឌ​រថយន្ត​ជាក់​ស្តែង​។
  • គណៈ​កម្មាធិកាសូមរ​ក្សាសិទិ្ធរបស់​ខ្លួន​ក្នុង​ការ​បដិសេធ​ប្រសិនបើ​សំណុំ​ឯកសារ​ដេញថ្លៃ​ណាមួយ​មាន​ភាព​មិន​ប្រក្រតី​ ឬ មាន​
  • ជម្លោះ​ផលប្រយោជន៍​។
  • អ្នក​ដេញថ្លៃ​ដែល​ទទួល​បាន​ជោគជ័យ​តែប៉ុណ្ណោះ​នឹង​ត្រួវបាន​ជូនដំណឹង​ចាប់ពី​ថ្ងៃ​ទី​ ២៩ ខែ​ឧសភា​ ឆ្នាំ​២០២៦។
  • ចំពោះ​រាល់​ការ​ចំណាយ​លើការជួសជុល​ ការ​លុប​ស្លាក​សញ្ញា​របស់​អង្គការ​ដែល​មាន​ជាប់​លើ​យាន្តយ​ន្ត ការ​បង់ពន្ធ​នាំចូល​ ពន្ធ​ផ្លូវ​ប្រចាំ​ឆ្នាំ​ ការ​ប្តូរកម្មសិ​ទ្ធិស្លាក​លេខ​ថ្មី​ និង​ឆៀកឡើយ​។
  • អង្គការ​ទស្សនៈ​ពិភពលោក​អន្តរជាតិ​នឹង​ចេញ​លិខិត​ទិញ​លក់​ និង​ឯកសារ​ពាក់ព័ន្ធ​ផ្សេងទៀត​ទៅកាន់​អ្នកទិញ​។
  • រីឯ​ អ្នកឈ្នះ​ក្នុង​ការ​ដេញថ្លៃ​ ត្រូវ​បង់លុយ​មុន​ពេល​យក​រថយន្ត​។
  • សំរាប់​ចម្ងល់ផ្សេង​ៗ និង​ការពិនិត្យ​រថយន្ត​ជាក់​ស្តែង​ សូម​ទំនាក់ទំនង​លេខទូរស័ព្ទ​។
  • ដើម្បី​ចូលរួម​ដេញថ្លៃ​ សូម​ទំនាក់ទំនង​ទៅកាន់​អ្នកទទួលភ្ញៀវ​អង្គការ​ទស្សនៈ​ពិភពលោក​អន្តរជាតិ​ តាម​លេខទូរស័ព្ទ​ រួច​ស្នើសុំ​ទម្រង់​/ពាក្យ​ស្នើ​ដេញថ្លៃ​ បំពេញ​ព័ត៌មាន​ដែល​ត្រូវការ​ ដាក់​តម្លៃ​ដេញថ្លៃ​ រួច​ដាក់​ចូលក្នុង​ស្រោម​បិទ​ជិត​ ហើយ​សរសេរ​បិទ​ (សំណើ​រដេញថ្លៃ​ទិញ​រថយន្ត​ស្លាក​លេខ​.....,ឈ្មោះ​......, និង​លេខ​ទូរ​ស័ទ្ទ......)លើ​ខ្នង​ស្រោម​សំបុត្រ​ បន្ទាប់មក​សូម​ផ្ញើ​រក្សាទុក​នៅនឹង​អ្នកទទួលភ្ញៀវ​អង្គការ​ទស្សនៈ​ពិភពលោក​អន្តរជាតិ​។
  • ការពិនិត្យ​ និង​វាយ​តម្លៃ​ពាក្យ​ដេញថ្លៃ​នឹង​ត្រូវ​បាន​ធ្វើឡើង​ដោយ​ គណៈ​កម្មាការ​របស់​អង្គការ​ទស្សនៈ​ពិភពលោក​អន្តរជាតិ​នៅ​ថ្ងៃ​ទី​២៨ ខែ​ឧសភា​ ឆ្នាំ​២០២៦។

សូម​ចុច​ឯកសារ​ភ្ចាប់​ខាងក្រោម​សម្រាប់​ព័ត​មាន​បន្ថែម​។

Attachment:
  • Vehicle and bidding condition - ONG1-2-0269
  • VEHICLE BID FORM
  • Vehicle Pictures
 

Contact Details

Office Address
  • World Vision International, Procurement Unit #27th Floor, GIA Tower, St. Sopheak Mongkol,, Sangkat Tonle Basak, Khan Chamkar Mon, Phnom Penh, Cambodia
 
Contact Name
  • World Vision International
 
Phone
 
Website