គ្រូឧទ្ទេសបណ្តុះបណ្តាលបច្ចេកទេសកសិកម្ម
- ប្រភេទការងារ: ផ្នែកអប់រំ/ហ្វឹកហ្វឺន/បង្រៀន, កសិកម្ម
- ពេលវេលា:ការងាររយៈពេលខ្លី
- ប្រាក់ខែ: អត់បញ្ជាក់
ដើម្បីជម្រុញសកម្មភាពអនុវត្តគម្រោងអោយកាន់តែមានប្រសិទ្ធភាព អង្គការសហប្រតិបត្តិការដើម្បីអភិវឌ្ឍន៍នៅកម្ពុជា មានសេចក្តីសោមនស្សរីករាយ សូមធ្វើការប្រកាសជ្រើសរើសគ្រូឧទេ្ទសបណ្តុះបណ្តាលបច្ចេកទេសកសិកម្មរយៈពេលខ្លី (ចាប់ពីថ្ងៃទី១១ ខែឧសភា ដល់ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦) ក្នុងការសម្របសម្រួលរៀបចំវគ្គបណ្តុះបណ្តាលបច្ចេក ទេសកសិកម្មស្តីពី៖
- បណ្តុះបណ្តាលលើការផលិតជីកំប៉ុស្តិ៍/Training on Compost៖ ចំនួន ២វគ្គ
- បណ្តុះបណ្តាលពីការផលិតបន្លែដោយអនុវត្តតាមកសិកម្មល្អ/Training on vegetable production by following CamGAP ចំនួន៖ ១វគ្គ
- បណ្តុះបណ្តាលពីការអនុវត្តកសិកម្មវ័យឆ្លាត និងការគ្រប់គ្រងសត្វល្អិត/Training on Climate Smart Agriculture (CSA) and Intergrated Pest Management (IPM)៖ ចំនួន ១វគ្គ
- បណ្តុះបណ្តាលពីការគ្រប់គ្រងក្រោយពេលប្រមូលផល/Training on Post Harvest Management៖ ចំនួន ១វគ្គ
ខេត្តគោលដៅអនុវត្តគម្រោង៖ កំពង់ធំ និងសៀមរាប
កាលបរិច្ឆេទបើកសេចក្តីប្រកាស៖ ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦
កាលបរិច្ឆេទបិទសេចក្តីប្រកាស៖ ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៦