Procurement Ads

សេចក្តីប្រកាសជូនដំណឹងស្តីពី ការជ្រើសរើសក្រុមហ៊ុនសំណង់ ដើម្បីចូលរួមដេញថ្លៃគម្រោងសាង់សង់ និងកែលម្អ អគារសិក្សា មត្តេយ្យ ចំនួន ៣ ទីតាំង

with Krousar Yoeung

BTDC-ID: 39355
Closing Date:

Expected Outputs

Announcement Description

សមាគម​គ្រួសារ​យើង​ ជាស​មា​គម​ខ្មែរ​ក្នុងស្រុក​មួយ​ ដែល​បង្កើត​ឡើងក្នុ​ងគោលបំណង​ លើក​កម្ពស់​ សុខ​មាល​ភាព​ បញ្ញា​ និង​ការ​អភិវឌ្ឍន៍​របស់​កុមារ​ ពង្រឹង​សមត្ថភាព​ថែទាំ​ និង​អប់រំ​របស់​ឪពុក​ម្ដាយ​ ចំពោះ​កូន​ៗ និង​បង្កើន​ជីវភាព​ភាព​ម្ចាស់ការ​ និង​ការទទួលខុសត្រូវ​របស់​គ្រួសារ​ក្រីក្រ​ដោយ​ពុំ​ស្វែង​ រក​កម្រៃ​ មិន​ប្រកាន់​សាសនា​ និង​និន្នាការនយោបាយ​ណាមួយ​ឡើយ​។ សមាគម​យើង​ ជា​ដៃគូ​រយុទ្ធសាស្រ្ត ជាមួយ​ មូលនិធិ​ គី​ន ឆា​ន (Kinchan Foundation) ដើម្បី​អនុវត្ត​កម្មវិធី​ គម្រោង​កុមារ​កម្ពុជា​រីករាយ​ ក្នុង​ការ​លើកកំពស់​គុណភាព​ និង​សេវា​អប់រំ​ កំរិត​មត្តេយ្យសិក្សា​ ក្នុង​ខេត្ត​ គោលដៅ​ មួយ​ចំនួន​ក្នុង​ប្រទេសកម្ពុជា​ រួម​មាន​៖ ខេត្ត​ សៀមរាប​ រតនគិរី​ក្រចេះ​ ត្បូងឃ្មុំ​ កំពង់ចាម​ ព្រៃវែង​ ស្ទឹង​ត្រែង​ និង​ បន្ទាយ​មានជ័យ​។

Expected Outputs

សេចក្តីប្រកាសជូនដំណឹងស្តីពី ការជ្រើសរើសក្រុមហ៊ុនសំណង់ ដើម្បីចូលរួមដេញថ្លៃគម្រោងសាង់សង់ និងកែលម្អ អគារសិក្សា មត្តេយ្យ ចំនួន ៣ ទីតាំង

  • Career Category: Invitation for Bids
  • Location: Ratanak Kiri Province, Banteay Meanchey Province
Summary

នៅ​ឆ្នាំ​ ២០២៦នេះ​ គម្រោង​ មាន​ផែនការ​ពង្រីក​ សាលា​គោលដៅ​ថ្មី​ ចំនួន​ ០៣ បន្ថែម​ទៀត​ ក្នុង​ខេត្ត​គោលដៅ​ ចំនួន​ ២ខេត្ត​ ដែល​ចែក​ចេញ​ជា​ ០២(ពីរ​) ហ្សូន​ គឺ​៖ ហ្សូន​០១(Zone01) ក្នុង​ខេត្ត​ រតនគិរី​ និង​ហ្សូន​២ (Zone02) ក្នុង​ខេត្ត​ បន្ទាយ​មានជ័យ​ គម្រោង​សាងសង់​ និង​កែ​លម្អ​អគារសិក្សា​ក្នុង​ហ្សូន​០១ ស្ថិត​ក្នុង​ខេត្ត​រតនគិរី​ មាន​សំណង់​អគារសិក្សា​ថ្មី​ ចំនួន​ ១ ខ្នង​ មាន​ ៤ បន្ទប់​ និង​អគាពហុ​បំណង​ ១ ខ្នង​។

ហ្សូន​០២ ស្ថិត​ក្នុង​ខេត្ត​ បន្ទាយ​មានជ័យ​ មាន​គោលដៅ​ទាំង​ចំនួន​ពីរ​គឺ​៖

សំណង់​អគារសិក្សា​ថ្មី​ ចំនួន​ ២ ខ្នង​ មាន​ ៤ បន្ទប់​ និង​ សំណង់​កែ​លម្អ​ ១ខ្នង​ មាន​ ០៤បន្ទប់​ ព្រមទាំង​អគារ​ពហុ​បំណង​ ចំនួន​ ២ ខ្នង​) ។

សេចក្តី​ជូនដំណឹង​ ប្រកាស​ជ្រើសរើស​ក្រុមហ៊ុន​សំណង់​

សេចក្តីប្រកាស​ជូនដំណឹង​នេះ​ គឺជា​ការ​ផ្តល់ជូនដំណឹង​អំពី​គម្រោង​សាងសង់​និង​កែ​លម្អ​អគារសិក្សា​មត្តេយ្យ តាម​ទីតាំង​ខាងលើ​ ជាសាធារ​ណៈ​ ដល់​បណ្តាក្រុមហ៊ុន​ សំណង់​ផ្សេង​ៗ ក្នុង​ព្រះរាជាណាចក្រកម្ពុជា​ ដើម្បី​ដាក់​ ពាក្យ​ស្នើ​រសុំចូលរួម​ដេញថ្លៃ​ គម្រោង​ ជាមួយ​សមាគម​គ្រួសារ​យើង​។

មាន​ភ្ជាប់​ជូន​ នូវ​គំនូរូបភាព​ អគារ​តាម​ប្រភេទ​ផ្សេង​ៗ ដែល​ត្រូវ​សាងសង់​។

Submission Requirements

ការ​ដាក់ពាក្យ​ស្នើ​រសុំចូលរួម​ដេញថ្លៃ​គម្រោង​

ក្រោយ​ថ្ងៃ​ប្រកាស​ជូនដំណឹង​នេះ​ ក្រុមហ៊ុន​សំណង់​ ទាំងឡាយ​ ដែល​ ចាប់អារម្មណ៍​ ចង់​ចូលរួម​ ដេញថ្លៃ​គម្រោង​ អាច​ដាក់ពាក្យ​ស្នើ​រសុំចូលរួម​ ដោយ​ភ្ជាប់​ជូន​នូវ​ឯកសារ​ខាងក្រោម​ មកកាន់​សមាគម​គ្រួសារ​យើង​អោយ​បាន​ មុន​កាល​កំណត់​។

  • លិខិត​ចំណាប់អារម្មណ៍​ របស់ក្រុមហ៊ុន​ ចំនួន​ ១ ច្បាប់​
  • សៀវភៅ​ប្រវត្តិ​ការងារ​ ឬ ប្រូ​ហ្វា​លរបស់ក្រុមហ៊ុន​ ១ ច្បាប់​
  • ឯកសារ​ថត​ ចម្លង​ នៃ​ លិខិត​ចុះបញ្ជី​ក្រុមហ៊ុន​
  • ឯកសារ​ថត​ ចម្លង​ បណ្ណ័បប៉ាត​ង់ ពន្ធ​អាករ​ របស់ក្រុមហ៊ុន​ ១ ច្បាប់​

បញ្ជាក់​៖លិខិត​ចំណាប់​អារ​ម្មណ៌របស់ក្រុមហ៊ុន​ត្រូវ​ផ្ញើ​រកា​ន់Email ដែល​បាន​ផ្ដល់​ជូន​នៅ​ក្នុង​ព័ត​មាន​ទំនាក់ទំនង​។

កិច្ចប្រជុំ​តម្រង់​ទិស​ ស្តីអំពី​អំពី​ការងារ​សាងសង់​ ឬកែ​លម្អ​អគារ​មត្តេយ្យសិក្សា​

ក្រោយពី​ទទួល​បាន​ ពាក្យ​ស្នើ​រសុំ ចូលរួម​ដេញថ្លៃ​ របស់ក្រុមហ៊ុន​ គណៈកម្មការ​ដេញថ្លៃ​ដែល​មានការ​ចូលរួម​ពី​តំណាង​ម្ចាស់​មូលនិធិ​ (អង្គការ​កុមារ​ កម្ពុជា​រីករាយ​) និង​ត្រួតពិនិត្យ​ លើ​ពាក្យ​ស្នើ​រសុំ និង​ឯកសារ​ផ្សេង​ៗ ដែល​ភ្ជាប់​មក​ជាមួយ​ ដើម្បី​សម្រេច​ថា​ ក្រុមហ៊ុន​ណាខ្លះ​ អាច​បន្ត​ការចូលរួម​ដំណើការ​ដេញថ្លៃ​បន្ត​។ កិច្ចប្រជុំ​តម្រង់​ទិស​នេះ​ គណៈកម្មការ​ដេញថ្លៃ​ និង​វិស្វករ​របស់​សមាគម​គ្រួសារ​យើង​ នឹង​ធ្វើការ​បង្ហាញ​អំពី​គម្រោង​ សាងសង់​ឬកែ​លម្អ​ លម្អិត​ ដូចជា​ការ​បង្ហាញ​ គំ​នូប្លង់​វិស្វកម្ម​ និង​ស្ថាបត្យកម្ម​ ព្រម​ជាមួយ​បរិមាណ​ឬទំហំ​ការងារ​ (BoQ) និង​ ប្រភេទ​សម្ភារៈសំណង់​ដែល​តម្រូវ​ប្រើប្រាស់​ ក្នុង​ការងារ​សាងសង់​ឬកែ​លម្អ​សំណង់​អគារ​មត្តេយ្យ។

ការ​ចុះ​សិក្សា​នៅ​តាម​ទីតាំង​ជាក់​ស្តែង​

ក្រោយពី​កិច្ចប្រជុំ​ណៃ​នាំ​ ការងារ​សាងសង់​ ឬកែ​លម្អ​អគារ​មត្តេយ្យ ក្រុមហ៊ុន​តម្រូវ​អោយ​ចុះទៅ​សិក្សា​ដល់​ទីតាំង​ និមួយ​ៗ មុននឹង​អាច​ដាក់​សំណើ​រដេញថ្លៃ​។

បញ្ជាក់​៖ ការ​ខកខាន​សកម្មភាព​នេះ​ សិទ្ធិ​ចូលរួម​ចូលរួម​ដេញថ្លៃ​ របស់ក្រុមហ៊ុន​ នឹង​ត្រូវ​បាន​ដកចេញ​។

ការ​ចុះ​កិច្ចសន្យា​គម្រោង​សាងសង់​ សំណង់​ឬកែ​លម្អ​អគារ​មត្តេយ្យ

ការ​ចុះ​កិច្ចសន្យា​គម្រោង​សាងសង់​ រវាង​ ម្ចាស់​គម្រោង​ (សមាគម​គ្រួសារ​យើង​) និង​ ក្រុមហ៊ុន​ដែល​ទទូល​សិទ្ធិ​សាងសង់​ ឬកែ​លម្អ​ ត្រូវធ្វើ​ឡើង​មុខ​ មេធាវី​ និង​ តំណាង​ម្ចាស់​មូលនិធិ​ (អង្គការ​កុមារ​កម្ពុជា​រីករាយ​) ហើយ​ឯកសារ​កិច្ចសន្យា​ ក៏​ នឹង​ ត្រូវ​ប្រថាប់ត្រា​ដោយ​មេធាវី​ផង​ដែរ​។

ក្រោយ​ទទួល​បាន​សេចក្តីប្រកាស​ជូនដំណឹង​នេះ​ ក្រុមហ៊ុន​សំណង់​ទាំងឡាយ​ណា​ដែល​មានការ​ចាប់អារម្មណ៍​ លើកិច្ចការនេះ សូម​រួសរាន់​ ក្នុង​ដាក់ពាក្យ​ស្នើ​រសុំចូលរួម​ដេញថ្លៃ​គម្រោង​ជាមួយ​សមាគម​គ្រួសារ​យើង​អោយ​បាន​ ទាន់ពេល​វេលា​។ ដំណើការ​ដាក់ពាក្យ​ស្នើ​រ សុំ​ចូល​ រួម​ដេញថ្លៃ​គម្រោង​នេះ​ មាន​រៀបរាប់​ ក្នុង​ចំ​នុ​ច ២ ខាងលើ​ ។

កាល​កំណត់​ឈប់​ទទួលពាក្យ​ គិត​ត្រឹម​ម៉ោង​ ២ រសៀល​ ថ្ងៃ​ទី​ ២១ ខែ​ មេសា​ ឆ្នាំ​ ២០២៦។

Attachment:
  • សេចក្តីប្រកាសជូនដំណឹងស្តីពី_ការជ្រើសរើសក្រុមហ៊ុនសំណង់_ដើម្បីចូលរួម
 

Contact Details

Office Address
  • House No.577, Street 3 orAntamin, Sangkat Kakab, Khan Pur SenChey, Phnom Penh, Cambodia
  • Open the Map
    House No.577, Street 3 orAntamin, Sangkat Kakab, Khan Pur SenChey, Phnom Penh, Cambodia
 
Contact Name
  • លោកស្រី ភួង គ្រឹះស្នា ប្រធានរដ្ឋបាល សមាគមគ្រួសារយើង
  • លោក ឡាំ ម៉េងលី វិស្វករ គម្រោង
  • លោក ប៉ុក ទ្រី នាយកប្រតិបត្តិ អង្គការកុមារកម្ពុជារីករាយ
  • លោក អ៊ុន វិរៈ នាយកប្រតិបត្តិរង អង្គការកុមារកម្ពុជារីករាយ
 
Phone
 
Email
 
Socials