Job Announcement

ប្រធានបច្ចេកទេស គ្រប់គ្រងផ្នែកវារីវប្បកម្ម

with Kaksekor Sen Chey Agricultural Cooperative

BTDC-ID: 39160
Closing Date:

Announcement Positions

Announcement Description

សក​កសជ គឺជា​សហគមន៍​កសិកម្ម​ ដែល​កំពុង​រីក​ចម្រើន​យ៉ាង​ឆាប់រហ័ស​ក្នុង​ការ​លើក​កម្ពស់​ទំនើបកម្ម​បច្ចេកទេស​កសិកម្ម​ ដើម្បី​ធានា​បាន​នូវ​ជីវភាព​រឹង​មាំ​ជូន​ដល់​បងប្អូន​កសិករ​នៅ​ក្នុង​ប្រទេសកម្ពុជា​ ព្រមទាំង​ដើរតួ​នាទី​យ៉ាងសំខាន់​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​មូលដ្ឋាន​ឱ្យ​មាន​ចីរភាព​ និង​ភាព​ធន់​ទៅនឹង​ការប្រែប្រួល​ទី​ផ្សារ​នា​ពេល​បច្ចុប្បន្ន​។ បច្ចុប្បន្ន​ សក​កសជ ផ្ដោត​សំខាន់​លើ​ទំនើបកម្ម​បច្ចេកទេស​កសិកម្ម​ ដែល​រួម​មាន​៖

  • វារី​វប្បកម្ម​ (Aquaculture)
  • កសិកម្ម​ចម្រុះ​ (Integrated Farming)
  • ប្រព័ន្ធ​ផលិតកម្ម​ផ្អែកលើ​ទី​ផ្សារ​។

Announcement Positions

ប្រធានបច្ចេកទេស គ្រប់គ្រងផ្នែកវារីវប្បកម្ម (3 Positions)

បរិយាកាសមុខតំណែង
  • ប្រភេទការងារ: ផ្នែកប្រតិបត្តិ/ផ្នែកគ្រប់គ្រង, កសិកម្ម, ផ្នែកវិទ្យាសាស្រ្តសត្វ, ផ្នែកកសិកម្ម - វារីវប្បកម្ម
  • ពេលវេលា:ការងារពេញម៉ោង
  • ប្រាក់ខែ: អាច​ចរចា​បាន
សង្ខេបមុខតំណែង

ក្នុង​គោលបំណង​ពង្រីក​សក្ដានុពល​ និង​ជំរុញ​នវានុ​វត្ត​ន៍ក្នុង​វិស័យ​កសិកម្ម​ សហគមន៍​កសិកម្ម​ កសិករ​ សែន​ជ័យ​ បាន​និង​កំពុង​អភិវឌ្ឍ​ប្រព័ន្ធ​ចិញ្ចឹម​ត្រី​ និង​កង្កែប​តាម​បែប​បច្ចេក​វិទ្យា​ទំនើប​ ដោយ​ផ្អែកលើ​ការ​គ្រប់គ្រង​តាម​ប្រព័ន្ធ​ទិន្នន័យ​ (Data-Driven Management System) ដើម្បី​បង្កើន​ប្រសិទ្ធ​ភាព​ផលិតកម្ម​ និង​កាត់បន្ថយ​ចំណាយ​ប្រតិបត្តិការ​។ សក​កសជ កំពុង​ស្វែងរក​បេក្ខជន​ដែល​មាន​ទេពកោសល្យ​មកកាន់​តំណែង​ជា​ «ប្រធាន​បច្ចេកទេស​ គ្រប់គ្រង​ផ្នែក​វារី​វប្បកម្ម​» ដែល​មាន​បទពិសោធន៍​ សមត្ថភាព​ដឹកនាំ​ច្បាស់លាស់​ និង​មាន​វិន័យ​ការងារ​ហ្មត់ចត់​ ដើម្បី​ចូលរួម​ដឹកនាំ​ការងារ​ឱ្យ​សម្រេច​បាន​នូវ​ជោគជ័យ​ និង​ធានា​និរន្តរភាព​។

ករណីកិច្ច និងការទទួលខុសត្រូវ:
  • គ្រប់គ្រងការចិញ្ចឹមត្រី និងកង្កែប (ស្រះ, ភ្ញាស់, និងផ្សាំ។ល។)
  • ត្រួតពិនិត្យ និងគ្រប់គ្រងប្រព័ន្ធទិន្នន័យប្រតិបត្តិការប្រចាំថ្ងៃ
  • តាមដាននូវអាត្រាមរណប្រមាណ​(Mortality Rate),​មេគុណចំណី (Feed Conversion Ratio-FCR), ជីវម៉ាស (Biomass) និងគុណភាពទឹក
  • អនុវត្តប្រព័ន្ធឆ្លើយតបបន្ទាន់ (Response System) ដើម្បីដោះស្រាយបញ្ហាភ្លាមៗ
  • ដឹកនាំក្រុមការងារបច្ចេកទេស និងបុគ្គលិកស្រះចិញ្ចឹម
  • គ្រប់គ្រងការផ្ដល់ចំណី ដើម្បីធានាប្រសិទ្ធភាព និងប្រសិទ្ធផលនៃផលិតកម្មសមាតុល្យនឹងការចំណាយ។
ប្រភេទនៃបេក្ខជនដែលបានរំពឹងទុក
ជំនាញ និងចំណេះដឹង:
ជំនាញទូទៅ និងបច្ចេកទេស
  • បេក្ខជនត្រូវមានបទពិសោធន៍ចន្លោះពី ៨ ទៅ ១០ឆ្នាំ លើការងារដូចខាងក្រោម៖ ការចិញ្ចឹមត្រី និងកង្កែប, ការភ្ញាស់ (Hatchery) និងការថែទាំកូនត្រីនិងកង្កែបតូចៗ (Fingerlings), ការយល់ដឹងអំពីការគ្រប់គ្រងគុណភាពទឹក និងការគ្រប់គ្រងសុខភាពត្រីនិងកង្កែប, ការដឹកនាំ និងគ្រប់គ្រងធនធានមនុស្ស ព្រមទាំងគ្រប់គ្រងការងារប្រតិបត្តិការប្រចាំថ្ងៃ។
  • ត្រូវមានជំនាញវិភាគ និងធ្វើការសម្រេចចិត្តផ្អែកលើទិន្នន័យ (Data-Driven Decision Making)
  • ត្រូវមានសមត្ថភាពកំណត់គោលដៅ និងជំរុញការងារឱ្យសម្រេចបានតាមផែនការដែលបានកំណត់ ព្រមទាំង ផ្ដោតលើលទ្ធផលការងារ (Result-Oriented) ដែលផ្តល់តម្លៃខ្ពស់លើសមិទ្ធផលសម្រេចចុងក្រោយ ជាជាងការផ្ដោតសំខាន់លើការបំពេញភារកិច្ចឱ្យចប់ពីមួយថ្ងៃទៅមួយថ្ងៃ។
ជំនាញទន់
  • ត្រូវមានភាពជាអ្នកដឹកនាំ ព្រមទាំងមានវិន័យនិងការទទួលខុសត្រូវខ្ពស់
  • ត្រូវមានសមត្ថភាពដោះស្រាយបញ្ហាបានរហ័ស និងមានប្រសិទ្ធភាព
 

How to Apply

បេក្ខជន​ដែល​មានបំណង​ដាក់ពាក្យ​ សូម​ផ្ញើ​ប្រវត្តិរូប​សង្ខេប​របស់​ខ្លួន​ ដោយ​ភ្ជាប់​លិខិត​ចំណាប់អារម្មណ៍​ មកកាន់​អាសយដ្ឋាន​ដូច​បាន​ផ្ដល់​ជូន​ នៅ​ក្នុង​ព័ត៌មាន​ទំនាក់ទំនង​។

 

Contact Details

Office Address
  • Damnak Ampil, Sdaeung Chey Commune, Cheung Prey District, Kampong Cham Province, Cambodia
 
Contact Name
  • សហគមន៍កសិកម្ម កសិករសែនជ័យ (KSCAC)
 
Phone
 
Email