Procurement Ads

សេចក្ដីជូនដំណឹងស្ដីអំពីការដេញថ្លៃសាងសង់អគារមត្តេយ្យសហគមន៍ចំនួន០២ខ្នង ប្រពន្ធ័ទឹកស្អាត និងកន្លែងលាងដៃ ចំនួន០២ទីតាំង និងបង្គន់អនាម័យចំនួន០២ខ្នង

with Human Resource and Rural Economic Development Organization
This job has already passed the closing date

Announcement Description

អង្គការ​ HURREDO ដែលជា​អង្គការ​ដៃគូ​របស់​ Plan International Cambodia កំពុង​អនុវត្ត​គម្រោង​ “លើក​កម្ពស់​ការ​ចាប់​ផ្តើ​ម ដោយ​សុខភាព​ល្អ​” (Promoting Healthy Start/iNEW) ដោយ​ផ្តោត​លើការលើ​កក​ម្ពស់​សុខភាព​ និង​អាហារ​រូប​ត្ថម្ភ ការថែទាំ​ និង​អប់រំ​កុមារ​តូច​ រួម​ទាំង​ទឹក​ស្អាត​ និង​អន​ម័យ។ អង្គការ​ HURREDO សូម​អញ្ជើញ​ក្រុមហ៊ុន​/អ្នក​ម៉ៅការ​ដែល​មាន​បទពិសោធន៍​ ចុះបញ្ជី​ និង​បង់ពន្ធ​ត្រឹមត្រូវ​ចូលរួម​ដេញថ្លៃ​ តាមកាល​បរិ​ចេ្ឆទដូច​ខាងក្រោម​៖

Expected Outputs

សេចក្ដីជូនដំណឹងស្ដីអំពីការដេញថ្លៃសាងសង់អគារមត្តេយ្យសហគមន៍ចំនួន០២ខ្នង ប្រពន្ធ័ទឹកស្អាត និងកន្លែងលាងដៃ ចំនួន០២ទីតាំង និងបង្គន់អនាម័យចំនួន០២ខ្នង

  • Career Category: Invitation for Bids
  • Location: Siemreap Province
Summary

ការ​ពិពណ៌នា​អំពី​លទ្ធផល​កិច្ចសន្យា​៖

  1. សាងសង់​អគារ​មត្តេយ្យស​ហគម​ន៍ចំនួន​០២ខ្នង​ (ក្នុង​០១ខ្នង​ មាន​០១បន្ទប់​)
  2. សាងសង់​ប្រពន្ធ័ទឹក​ស្អាត​ និង​កន្លែង​លាង​ដៃ​ ចំនួន​០២ទីតាំង​
  3. បង្គន់​ អនាម័យ​ចំនួន​០២ខ្នង​ (ក្នុង​០១ខ្នង​ មាន​០១បន្ទប់​) កន្លែង​លាង​ដៃ​ និង​កន្លែង​នោម​

សូម​ចុច​តំណ​រដើម្បី​ទទួល​បាន​ព៌តមានលម្អិត​ស្តីអំពី​គំនូស​ប្លង់​បច្ចេកទេស​

ទីតាំង​គម្រោង​៖ ខេត្ត​សៀមរាប​

ឃុំ​ កន្ទួត​ និង​ឃុំ​ ស្វាយ​លើ​ ស្រុក​ស្វាយ​លើ​ ខេត្ត​សៀមរាប​ (០២គម្រោង​)

សរុប​ចំនួន​០២គម្រោង​ ០១កិច្ចសន្យា​

ការថែទាំ​៖ រយៈពេល​៣ខែ​

ទំហំ​គម្រោង​៖ មួយ​កិច្ចសន្យា​មាន​ចំនួន​០២ គម្រោង​

អ្នក​ដែល​អាច​ដេញថ្លៃ​៖ ក្រុមហ៊ុន​ដែល​មានការ​ចុះបញ្ជី​ត្រឹមត្រូវ​

ប្រាក់​កក់​ធានា​ការ​ដេញថ្លៃ​៖ ៥%នៃ​តម្លៃ​កិច្ចសន្យា​សរុប​

ឈ្មោះ​ធនាគារ​ពាណិជ្ជ​ដែល​ត្រូវ​តម្កល់​ប្រាក់​កក់​៖ ACLEDA Plc

Submission Requirements

ការ​ដាក់​សំណើ​ដេញថ្លៃ​

សំណើ​ដេញថ្លៃ​ត្រូវតែ​មាន​ហត្ថលេខា​ និង​ត្រា​របស់ក្រុមហ៊ុន​

សូម​ផ្ញើ​សំណើ​ដេញថ្លៃ​តាមរយៈ​ភ្នាក់ងារ​ដឹកជញ្ជូន​មក​អង្គការ​ HURREDO តាមរយៈ​លេខទូរស័ព្ទ​និង​ អាសយដ្ឋាន​ដូចដែល​បាន​ផ្ដល់​ជូន​នៅ​ក្នុង​ព័ត​មាន​ទំនាក់ទំនង​។

ចំណាំ​៖ សូម​ក្រុមហ៊ុន​ផ្ញើ​សំណើ​ដេញថ្លៃ​ soft copy តាមរយៈ​តេឡេក្រាម​ខាង​ លើ​មក​អង្គការ​ HURREDO

កាលបរិច្ឆេទ​ &ពេលវេលា​ឈប់​ទទួល​សំណើ​ដេញថ្លៃ​៖ ថ្ងៃ​ទី​៣១ ខែ​មិនា​ ឆ្នាំ​២០២៦

កាលបរិច្ឆេទ​ ពេលវេលា​ &ទីកន្លែង​បើក​សំណើ​ដេញថ្លៃ​៖ ថ្ងៃ​ទី​០៨ ខែ​មេសា​ ឆ្នាំ​២០២៥ ចាប់ពី​ម៉ោង​ ០៨៖៣០នាទី​ ដល់ម៉ោង​១១៖៣០

ទំហំ​ថវិកា​ដេញថ្លៃ​សរុប​ទាំង​៦គម្រោង​

  1. សាងសង់​អគារ​មត្តេយ្យស​ហគម​ន៍ចំនួន​០២ខ្នង​ (ក្នុង​០១ខ្នង​ មាន​ ០១ បន្ទប់​)
  2. សាងសង់​ប្រពន្ធ័ទឹក​ស្អាត​ និង​កន្លែង​លាង​ដៃ​ ចំនួន​០២ទីតាំង​
  3. បង្គន់​ អនាម័យ​ចំនួន​០២ខ្នង​ (ក្នុង​០១ខ្នង​ មាន​០១បន្ទប់​) ន្លែង​លាង​ដៃ​ និង​កន្លែង​នោម​

សរុប​រួម​ 1+2+3=US$ 40,000.00 រួមបញ្ចូល​ទាំង​ពន្ធ​ដែល​បង់​ជូន​រដ្ឋ​។ (ដេញ​ចុះ​)

ថេរ​វេលា​នៃ​ការ​អនុវត្ត​គម្រោង​៖ រយៈពេល​០៣ខែ​ បន្ទាប់ពី​ចុះ​កិច្ចសន្យា​នៃ​កាលបរិច្ឆេទ​

កំណត់​សម្គាល់​៖

  • អ្នក​ដេញថ្លៃ​ឈ្នះ​ក្នុង​ការ​ដេញថ្លៃ​នឹង​ត្រូវ​តម្កល់​ប្រាក់​កក់​ធានា​ការ​អនុវត្ត​ចំនួន​៥%នៃ​តម្លៃ​កិច្ចសន្យា​សរុប​។ប្រាក់​កក់​នេះ​មាន​សុពល​ ភាព​រហូតដល់​ចប់​រយៈពេល​ថែទាំ​លទ្ធផល​កិច្ចសន្យា​ ឬរយៈពេល​ធានា​គុណភាព​សំណង់​និង​សំ​ភារះផ្សេង​ៗ។
  • អ្នកទទួលការ​ត្រូវ​ទទួលខុសត្រូវ​ទាំងស្រុង​ក្នុង​ការថែទាំ​លទ្ធផល​កិច្ចសន្យា​ និង​ជួសជុល​នូវ​រាល់​ការខូចខាត​ទាំងអស់​នៅ​ក្នុងអំឡុង​ ពេល​៦ខែ​ បន្ទាប់ពី​សាងសង់​រួច​ជាស្ថាពរ​។
  • ចំពោះ​អ្នក​ម៉ៅការ​ដែល​មាន​លិខិត​ស្នាម​ដូច​ចែង​ក្នុង​ចំណុច​ខាងលើ​ (ប័ណ្ណ​ប៉ាត​ង់លិខិត​អនុ​ញ្ញតធ្វើអាជីវកម្ម​ និង​លិខិត​ប្រកាស​ បង់ពន្ធ​) ត្រូវ​ផ្តល់ជូន​អង្គការ​យើងខ្ញុំ​នូវ​ឯកសារ​បង់ពន្ធ​លើ​ប្រាក់ចំណេញ​ប្រចាំ​ឆ្នាំ​២០២៥។
  • អ្នក​ម៉ៅការ​ត្រូវ​ចូលរួម​ដេញថ្លៃ​ប្រកបដោយ​ការប្រកួតប្រជែង​ដោយ​យុត្តិធម៌​ និង​តម្លា​ភាព​ នៅចំពោះមុខ​ម្ចាស់​មូលនិធិ​ អង្គការ​ដៃគូ​ អាជ្ញាធរ​ គណៈកម្មការ​ និង​ប្រជាពលរដ្ឋ​។
  • កិច្ចសន្យា​ការងារ​នឹង​ត្រូវ​បាន​ផ្តល់ជូន​ចំពោះ​អ្នក​ដេញថ្លៃ​ដែល​បានជា​ប់ក្នុង​ការ​ដេញថ្លៃ​បន្ទាប់ពី​ដំណើរការ​ដេញថ្លៃ​ត្រូវ​បាន​បញ្ចប់​។
  • ក្រុមហ៊ុន​ត្រូវ​ទទួលខុសត្រូវ​និង​អនុវត្តន៍​ទៅតាម​កិច្ចសន្យា​របស់​គម្រោង​។
  • ក្រុមហ៊ុន​ដែល​មាន​ចំណាប់អារម្មណ៍​ត្រូវ​ចុះទៅ​មើល​ទីតាំង​ទាំង​២ អោយ​បាន​មុន​ដាក់ពាក្យ​ដេញថ្លៃ​

បញ្ជាក់​៖សូម​ក្រុមហ៊ុន​ដែល​មាន​ចំណាប់អារម្មណ៍​ដេញថ្លៃ​ទាញ​ឯកសារ​តាមរយៈ​តំណ​រ Bidding Proposal Package, Drawing of Community Pre School, Drawing of Inclusive Latrine & Drawing of Water System ហើយ​បំពេញ​អោយ​បាន​ត្រឹមត្រូវ​មុន​ផ្ញើ​មក​អង្គការ​HURREDO។

Attachment:
  • IFB 1 Invitation_for_Bidding_Announcement
  • 1.Techincle Specification _Community Pre_School
  • 1.1.Architect Drawings_CPS
  • 1.2.Structural drawings_CPS
  • 2_Technical_Specification_Standard_incluscie_Pre_School_Latrine
  • 2_1_Drawing_Standard_Inclusive_Pre_School_Latrine_1_Room_HBN
  • 3.Technical Specification_Water system_Final HBN
  • 3.1.Drawings_School Water Supply_pumbing Well 211124
  • IFB 2 Bidding Proposal
  • IFB 3 Ethical Fraud
  • IFB 4 Personnel Profile
 

Contact Details

Office Address
  • Sala Kamreuk, Sala Kamreuk Sangkat, Siem Reap Municipality, Siemreap Province, Cambodia
 
Contact Name
  • Human Resource and Rural Economic Development Or
 
Phone
 
Email