អ្នកដោះមីន (32 Positions)
- ប្រភេទការងារ: ផ្នែកការងារតាមផ្ទះ/ការងារពលកម្ម
- ពេលវេលា:ការងារពេញម៉ោង
- ប្រាក់ខែ: $306 អត្ថប្រយោជន៍ផ្សេងៗ
ផ្នែក៖ ប្រតិបត្ដិការ
រាយការណ៏ជូន ៖ ប្រធានក្រុម ( ឬ អនុប្រធានក្រុម ប្រសិនបើគាត់អវត្តមាន)
ប្រាក់បៀវត្សន៍ ៖ ៣០៦ ដុល្លារអាមេរិក និងអត្ថប្រយោជន៍បន្ថែមផ្សេងទៀត
គោលបំណងនៃមុខតំណែង:
អ្នកដោះមីនធ្វើការបោសសម្អាតមីន គ្រាប់ EOD ឬ កិច្ចការដែលទាក់ទងផ្សេងទៀត ដោយយោងតាមនិតិវិធីប្រតិបត្តិការគំរូ និងគោរពតាមរាល់ក្បួនខ្នាត សុវត្ថិភាពនានា។ អតិភាពទៅដល់អ្នកដែលរស់នៅខេត្ត រតនគិរីផ្ទាល់។
សំគាល់ៈ តួនាទីនេះដើរតាមវដ្តការងារនៃក្រុមប្រតិបត្តិការរបស់ក្រុមអង្គការម៉ែកដោយមានន័យថាបុគ្គលិកដែលត្រូវ បានជ្រើសរើសនឹងត្រូវធ្វើការរាល់ថ្ងៃរួមទាំងថ្ងៃចុងសប្តាហ៍ ដោយប្រមាណ២០ថ្ងៃនៃខែនីមួយៗអម ដោយការឈប់ សម្រាកប្រមាណ១០ថ្ងៃជាប់ៗគ្នា។ រាល់ការធ្វើការចុងសប្តាហ៍និងថ្ងៃឈប់សម្រាកសាធារណៈ ត្រូវបានរាប់បញ្ចូល ទៅក្នុងពេលឈប់សម្រាក Stand Down។ ក្នុងអំឡុងពេលនៃវដ្តការងារបុគ្គលិកនឹងបាន រំពឹងថាគឺត្រូវស្នាក់នៅ ឯវាលផងដែរ ។
- ការបោសសំអាត និង ការចាត់ចែង
- ទទួលខុសត្រូវទៅលើ ការធ្វើការបោសសំអាតដែលប្រកបដោយសុវត្ថិភាព និងត្រឹមត្រូវដូចដែលបានណែនាំដោយ ប្រធានក្រុម / អនុប្រធានក្រុម ដោយយោងទៅតាមការអនុលោមតាម (ដែលបានទទួលស្គាល់តាមផ្លូវការ) ការបណ្តុះបណ្តាលដែលបានផ្តល់ជូន ទៅតាមនិតិវិធីប្រតិបត្តិការគំរូរបស់អង្គការម៉ែក កម្ពុជា (SOPs), កំណត់ត្រាបច្ចេកទេស ឬសំណើដោយ ប្រធានក្រុមនិងបទដ្ឋាន និង គោលការណ៍ណែនាំអន្តរជាតិដទៃទៀត។
- ការទទួលខុសត្រូវទៅលើការសង្កេតសុវត្ថិភាព ឬ ចំណុចនៃចម្ងាយសុវត្ថិភាពផ្សេងទៀតដោយមានការដឹកនាំដោយ ប្រធានក្រុម ឬ អនុប្រធានក្រុម។
- ត្រូវទទួលស្គាល់ថា ការពាក់អាវគ្រោះសុវត្ថិភាព PPE បានត្រឹមត្រូវខណៈនៅពេលដែលចាំបាច់។
- ទទួលខុសត្រូវចំពោះការបំពេញភារកិច្ចរបស់ ក្រុមប្រតិបតិ្តការនិង / ឬរដ្ឋបាល និងការអនុវត្តតាមសំណើដែលសមហេតុផលនានាពី ប្រធានក្រុម (ឬ អនុប្រធានក្រុម ក្នុងការអវត្តមានរបស់ពួកគេ) ។
- ការថែទាំសម្ភារ ឬឧបករណ៍
- ទទួលខុសត្រូវដោយធានានូវការថែទាំនិងការរក្សារទុក PPE អោយបានត្រឹមត្រូវ (ខណៈពេលចាំបាច់)។
- ត្រូវទទួលស្គាល់ថា រាល់នូវការប្រើប្រាស់ឧបករណ៍គឺបានត្រឹមត្រូវ ការថែទាំនិងអនាម័យនានា និងការប្រើប្រាស់ដោយប្រុងប្រយ័ត្ន រួមទាំងការថែទាំរថយន្តរបស់ក្រុមផងដែរ។
- ត្រូវទទួលខុសត្រូវថា ដោយត្រូវរាយការណ៍ភ្លាមៗ ទៅដល់ ប្រធានក្រុម ឬ អនុប្រធានក្រុមរាល់បញ្ហានានារបស់ឧបករណ៍។
- ចំណោះដឹង និង សមត្ថភាព
- ទទួលខុសត្រូវថានិងមានសមត្ថភាពក្នុងការបំពេញមុខងាររបស់ខ្លួន ដោយត្រូវធ្វើនិងចូលរួមយ៉ាងពេញលេញជាមួយការបណ្តុះ បណ្តាលទាំងអស់ដែលផ្តល់ដោយអង្គការម៉ែក។
- ទទួលខុសត្រូវថា និងត្រូវយល់ដឹងឬស្វែងយល់អំពីនីតិវិធី នៃការជំលឿសជនរងគ្រោះ CASEVAC របស់ក្រុម។
- ផ្សេងៗ
- ត្រូវគោរពតាមកាតព្វកិច្ចប្រតិបត្ដិការ / រដ្ឋបាលផ្សេងទៀត ឬសំណើណាដែលសមហេតុផលពី ប្រធានក្រុម / អនុប្រធានក្រុម។
- ត្រូវបានតម្រូវឲ្យស្នាក់នៅ និងធ្វើការនៅទីវាលក្នុងអំឡុងពេលវដ្តប្រតិបត្តិការការងារ។
- ទំនួលខុសត្រូវរបស់បុគ្គលិកទាំងអស់
- ជាផ្នែកមួយនៃតួនាទីនេះ បុគ្គលិកម៉ែកទាំងអស់តម្រូវឲ្យ៖
- ប្រកាន់ខ្ជាប់និងអនុវត្តគោលនយោបាយស្តង់ដាររបស់អង្គការម៉ែកដែលមាន រួមទាំងគោលនយោបាយស្តីពីការប្រព្រឹត្តផ្ទាល់ខ្លួន គោលនយោបាយការការពារកុមារ និងមនុស្សពេញវ័យងាយរងគ្រោះ សេចក្តីថ្លៃថ្នូរនៅកន្លែងធ្វើការ គោលនយោបាយឧក្រិដ្ឋកម្ម ហិរញ្ញវត្ថុ អំណោយនិងគោលនយោបាយបដិសណ្ឋារកិច្ច និង គោលនយោបាយនៃឱកាសស្មើភាពគ្នា។
- ត្រូវយល់និងប្រកាន់ខ្ជាប់តាមបទដ្ឋានដែលបានចែងឡើងនៅក្នុងក្របខ័ណ្ឌវិធានការពារសុវត្ថិភាពរបស់អង្គការម៉ែក ធ្វើការបំពេញ កាតព្វកិច្ចដោយការយកចិត្តទុកដាក់ និង ប្រុងប្រយ័ត្នចំពោះការពារសុវត្ថិភាពរបស់មនុស្សគ្រប់គ្នាដែលមានទំនាក់ទំនង ជាមួយ ការងាររបស់ អង្គការម៉ែក និងត្រូវរាយការណ៍រាល់ក្ដីកង្វល់ប្រសិនបើវាពិតជាមានកើតឡើង។
- ធ្វើការនៅក្នុងក្របខ័ណ្ឌនៃគុណតម្លៃស្នូលរបស់អង្គការម៉ែក លើកកម្ពស់ក្រមសីលធម៌ និងសេចក្តីថ្លែងការណ៍របស់បេសកកម្ម។
- ធ្វើការដើម្បីសម្រេចបាននូវគោលដៅរបស់កម្មវិធីនិង / ឬគោលបំណងផែនការអាជីវកម្មរបស់នាយកដ្ឋាន។
- ធានាឱ្យបាននូវការយល់ដឹង និងប្រកាន់ខ្ជាប់នូវរាល់គោលនយោបាយ និងនីតិវិធីរបស់អង្គការម៉ែក និងទទួលបានរាល់នូវព័ត៌មាន អំពីសកម្មភាពរបស់អង្គការម៉ែកផ្ទាល់។
- ទទួលយកនិងអនុវត្តការរៀនសូត្រពីកម្មវិធីបណ្តុះបណ្តាល និងការអភិវឌ្ឍន៍កម្មវិធី ដែលសមរម្យ។
- ទទួលយកតួនាទីក្នុងលក្ខណៈសមស្របទៅនឹងបរិបទវប្បធម៌ និងក្នុងក្របខ័ណ្ឌនៃច្បាប់មូលដ្ឋាន។
- ម្ដងម្កាល អាចនឹងត្រូវធ្វើការនៅក្រៅម៉ោងធ្វើការធម្មតាទៅតាមកាលៈទេសៈ។
- អង់គ្លេស - កម្រិតមូលដ្ឋាន
- ជាបុគ្គលដែលមានសមត្ថភាពប្រើប្រាស់ Minelab F3 (បន្ទាប់ពីការបណ្ដុះបណ្ដាលរបស់អង្គការម៉ែក)។
- ជាបុគ្គលដែលមានសមត្ថភាពប្រើប្រាស់ VMX 10 (បន្ទាប់ពីការបណ្ដុះបណ្ដាលរបស់អង្គការម៉ែក)។
- ជាបុគ្គលដែលមានសមត្ថភាពប្រើប្រាស់ Ebinger LLMD (បន្ទាប់ពីការបណ្ដុះបណ្ដាលរបស់អង្គការម៉ែក)។
- អាចនិយាយ ឬ សរសេរភាសាអង់គ្លេស គឺជាគុណសម្បតិ្តបន្ថែម។
- បើអាចមាន ប័ណ្ណបើកបរ គឺជាគុណសម្បតិ្តបន្ថែម។
- មានសមត្ថភាពប្រើប្រាស់កំព្យូទ័រ គឺជាគុណសម្បតិ្តបន្ថែម។
- ប្តេជ្ញាចិត្តដើម្បីសំរេចគោលបំណងកម្មវិធី។
- ភាពស្មោះត្រង់និងសុចរិតភាព។
- មានឆន្ទៈរៀន និងអភិវឌ្ឍជំនាញថ្មីៗ។