អង្គការមជ្ឈមណ្ឌលម្លប់ព្រហ្មវិហារធម៌ (MPC) បាននឹងកំពុងអនុវត្តន៍គម្រោងដោយបានគាំទ្រថវិកា ពីUNDP GEF SGP ប្រចាំប្រទេសកម្ពុជា នៃគម្រោងលេខ. KHM/SGP/OP7/Y4/CORE/IW/2023/06 ខេត្តកោះកុង សហការជាមួយអាជ្ញាធរមូលដ្ឋានបានកំពុងអនុវត្តកម្មវិធីរបស់ខ្លួន។
តម្លៃប៉ាន់ស្មាន៖សាងសង់ស្ពានឆ្លងឃ្លង ឬព្រែក១៩មែត្រ បូកកាំជណ្តើចុះ(៦.២៥ម៉ែត្រម្ខាង សរុបសងខាង១២.៥០ម៉ែត្រ) កំពស់៥ម៉ែត្រ ទទឹង១.៥ម៉ែត្រ ធ្វើពីឈើគ្រាក់ ក្រាក្តាជជុស ៤,៣២៥.៥០ដុល្លារ(បួនពាន់បីរយម្ភៃប្រាំដុល្លារអាមេរិកគត់ និងហាសិបសេន)
អ្នកដែលអាចដេញថ្លៃ៖ អ្នកទទួលការបានចុះបញ្ជីអាជីវកម្ម (ជានីតិបុគ្គ ឬរូបវន្តបុគ្គល)(ព័ត៌មានគណនីលម្អិតនឹងផ្តល់ជូនចំពោះក្រុមហ៊ុនដេញថ្លៃណាដែលមានចំណាប់អារម្មណ៍ក្នុងការដេញថ្លៃ លើការងារនេះ)
ទីកន្លែងទទួលឯកសារដេញថ្លៃ៖ ទីស្នាក់ការសហគមន៍នេសាទតំបន់ឆ្នេរសមុទ្រជ្រោយស្វាយ តេលេក្រាម ឬ អ៊ីមែលដែលបានផ្ដល់ចូននៅក្នុងព័តមានទំនាក់ទំនង។(សូមភ្ជាប់មកជាមួយវិញ្ញាបនបត្របញ្ជាក់ការចុះបញ្ជី)
កាលបរិច្ឆេទនៃការប្រជុំបើកសំណើដេញថ្លៃ៖ ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦
ទីកន្លែង សម្រាប់ប្រជុំបើកសំណើដេញថ្លៃ៖ ទីស្នាក់សហគមន៍នេសាទតំបន់ឆ្នេរសមុទ្រជ្រោយស្វាយ
ពេលវេលាបើកសំណើដេញថ្លៃ៖ ម៉ោង ៨:០០នាទី ព្រឹក ដល់ ម៉ោង ៥:០០ល្ងាច រាងរាល់ថ្ងៃធ្វើការ
កាលបរិច្ឆេទចាប់ផ្តើមទទួលសំណើដេញថ្លៃ៖ ថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៦ ដល់ថ្ងៃទី២៥ ខែ កុម្ភៈ ឆ្នាំ២០២៦ វេលាម៉ោង១០:០០នាទីព្រឹក
កំណត់សម្គាល់៖
- អ្នកទទួលលការត្រូវទទួលខុសត្រូវទាំងស្រុង ក្នុងការថែទាំលទ្ធផលកិច្ចសន្យា និងជួសជុលនូវរាល់ការខូចខាតទាំងអស់ក្នុងអំឡុងពេល ៣ខែ បន្ទាប់ពីការសាងសង់រួចជាស្ថាពរ ។
- អ្នកទទួលការ ត្រូវចូលរួមដេញថ្លៃប្រកបដោយការប្រកួតប្រជែង ដោយគ្មានឃុបឃិត ស៊ុមក្រលំគ្នានិងពាក់ព័ន្ធនឹងការក្លែងបន្លំ ឬ អំពើពុករលួ យ។ប្រសិនបើអ្នកទទួលការណាឃុបឃិត ស៊ុមក្រលំគ្នានឹងពាក់ព័ន្ធក្នុងការក្លែងបន្លំ ឬអំពើពុករលួយជាមួយអ្នកទទួលការដទៃ អ្នកទទួលការ ទាំងនោះនឹងត្រូវលុបឈ្មោះចេញពីបញ្ជីឈ្មោះអ្នកទទួលការជារៀងរហូត និងមិនអនុញ្ញាតឱ្យដាក់សំណើរដេញថ្លៃគម្រោងឃុំ សង្កាត់ទូទាំង ប្រទេសកម្ពុជា ហើយប្រាក់កក់ធានាដេញថ្លៃទាំងនោះនឹងត្រូវបានរឹបអូសផ្ទេរបង្វែរបង់ចូលថវិកាគម្រោង ។