Procurement Ads

សេចក្ដីជូនដំណឹងស្ដីពីការជ្រើសរើសក្រុមហ៊ុនផលិតវីដេអូ

with Mlup Promviheathor Center Organization
This job has already passed the closing date

BTDC-ID: 38404
Closing Date:

Expected Outputs

Announcement Description

បរិយាយ​ពី​គម្រោង​៖ អង្គការ​មជ្ឈមណ្ឌល​ម្លប់​ព្រហ្មវិហារ​ធម៌​បាន​នឹង​កំពុង​គាំទ្រ​ដល់​សហគមន៍​នេសាទ​តំបន់​ឆ្នេរសមុទ្រ​ជ្រោយ​ស្វាយ​ បាន​នឹង​កំពុង​អនុវត្តន៍​គម្រោង​ “គម្រោង​អភិវឌ្ឍ​អេកូទេសចរណ៍​សហគមន៍​ ដើម្បី​បង្កើន​លទ្ធភាព​ ការពារ​ ថែរក្សា​ ស្តារ​ឡើងវិញ​ និង​អភិរក្ស​ធនធានធម្មជាតិ​នៅ​តំបន់​ឆ្នេរ​នៃ​ប្រទេសកម្ពុជា​” តាមរយៈ​ការ​អភិវឌ្ឍន៍​សហគមន៍​ គាំទ្រ​មូលនិធិ​ពី​ UNDP GEF SGP ប្រចាំ​ប្រទេសកម្ពុជា​ ដែល​គម្រោង​មាន​រយៈពេល​ ២៣ខែ​ ចាប់ពី​ខែ​ឧសភា​ ឆ្នាំ​២០២៤ រហូតដល់​ខែ​មីនា​ ឆ្នាំ​២០២៦ ។ គម្រោង​បាន​អនុវត្ត​រយៈពេល​២១ខែក​ន្លង​មកនេះ​ ហើយនឹង​បញ្ចប់​នៅ​ក្នុង​ខែ​មីនា​ ឆ្នាំ​២០២៦ ខាងមុខនេះ​។ ដូចនេះ​គម្រោង​ធ្វើការ​ជ្រើសរើស​ក្រុមហ៊ុន​ ធ្វើការ​ចងក្រង​ផលិត​ខ្សែ​វី​ដេអូ​ ក្នុង​គោលបំណង​ ដើម្បី​រៀបចំ​ចងក្រង​នូវ​បទពិសោធន៍​ល្អ​ និង​មេរៀន​នានា​ដែល​ទទួល​បាន​ពី​ការ​អនុវត្ត​គម្រោង​ ការចូលរួម​ និង​ការ​បង្ហាញ​ពី​សមិទ្ធផល​នានា​ដែល​គម្រោង​បាន​អនុវត្ត​រួចមក​ហើយ​ ដើម្បី​ជាមេរៀន​សម្រាប់​ចែកចាយ​ទៅដល់​សហគមន៍​ និង​អ្នក​ពាក់ព័ន្ធ​ផ្សេង​ៗទៀត​ ។ គម្រោង​នេះ​អនុវត្ត​នៅ​ សហគមន៍​នេសាទ​តំបន់​ឆ្នេរសមុទ្រ​ជ្រោយ​ស្វាយ​ ដែល​មាន​ទីតាំង​ស្ថិតនៅ​ភូមិ​ជ្រោយ​ស្វាយ​លិច​ ឃុំ​ជ្រោយ​ស្វាយ​ ស្រុកស្រែ​អំបិល​ ខេត្ត​កោះកុង​ ។

Expected Outputs

សេចក្ដីជូនដំណឹងស្ដីពីការជ្រើសរើសក្រុមហ៊ុនផលិតវីដេអូ

  • Career Category: Invitation for Bids
  • Location: Koh Kong Province
Summary

ការ​ពិព័ណ៌នា​អំពី​លទ្ធផល​នៃ​កិច្ចសន្យា​៖ វី​ដេអូ​ឯកសារ​ដែល​មាន​រយៈពេល​មិន​លើស​ពី​១០នាទី​ ចំនួន​ ០១ ខ្សែ​ត្រូវ​បានផលិតស្ដីពី​បទពិសោធន៍​ល្អ​ និង​មេរៀន​នានា​ដែល​ទទួល​បាន​ពី​ការ​អនុវត្ត​គម្រោង​ ការចូលរួម​ និង​ការ​បង្ហាញ​ពី​សមិទ្ធផល​ដែល​គម្រោង​បាន​អនុវត្ត​រួចមក​ហើយ​ ដើម្បី​ជាមេរៀន​ចែកចាយ​ទៅដល់​សហគមន៍​ និង​អ្នក​ពាក់ព័ន្ធ​ផ្សេង​ៗទៀត​ ។

លេខ​កូដគម្រោង​៖ KHM/SGP/OP7/Y4/CORE/WI/2023/06

ភូមិ​ជ្រោយ​ស្វាយ​លិច​ ឃុំ​ជ្រោយ​ស្វាយ​ ស្រុកស្រែ​អំបិល​ ខេត្ត​កោះកុង​

Submission Requirements

តម្លៃ​ប៉ាន់ស្មាន​ -ថវិកា​សម្រាប់​ក្រុមហ៊ុន​ផលិត​វី​ដេអូ​ = ១,០០០ ដុល្លារ​

ក្រុមហ៊ុន​ដែល​អាច​ដាក់ពាក្យ​៖ ក្រុមហ៊ុន​ប្រភេទ​ទី​១ និង​ទី​២ (ជា​នីតិបុគ្គល​ ឬរូបវន្តបុគ្គល​)

ទីកន្លែង​ដែល​អាច​ទទួល​ឯកសារ​៖ ស្នាក់ការ​ ការិយាល័យ​អង្គការ​មជ្ឈមណ្ឌល​ម្លប់​ព្រហ្មវិហារ​ធម៌​(MPC) និង​តាមរយៈ​អន​ឡាញ ឬ តេលេក្រាម​ដែល​បាន​ផ្ដល់​ជូន​នៅ​ក្នុង​ព័ត​មាន​ទំនាក់ទំនង​។

ទីតាំង​ប្រជុំ​សម្រេច​ជ្រើសរើស​ក្រុមហ៊ុន​ (ផ្ទាល់​)៖ ការិយាល័យ​អង្គការ​មជ្ឈមណ្ឌល​ម្លប់​ព្រហ្មវិហារ​ធម៌​(MPC)

កាលបរិច្ឆេទ​ចាប់ផ្ដើម​ទទួលពាក្យ​៖ ថ្ងៃ​ទី​28 ខែ​មករា​ ឆ្នាំ​2026

កាលបរិច្ឆេទ​ឈប់​ទទួលពាក្យ​៖ ថ្ងៃ​ទី​27 ខែកុម្ភៈ​ ឆ្នាំ​2026 វេលា​ម៉ោង​ 17:00 នាទី​ល្ងាច​

កាលបរិច្ឆេទ​នៃ​ការប្រជុំ​សម្រេច​ជ្រើសរើស​ក្រុមហ៊ុន​៖ ថ្ងៃ​ទី​2 ខែ​មីនា​ ឆ្នាំ​2026

ពេលវេលា​ប្រជុំ​សម្រេច​ជ្រើសរើស​ក្រុមហ៊ុន​៖ ម៉ោង​ 9:00នាទី​ព្រឹក​ ដល់ម៉ោង​ 11:00នាទី​ព្រឹក​

អង្គការ​មជ្ឈមណ្ឌល​ម្លប់​ព្រហ្មវិហារ​ធម៌​(MPC) សូម​គោរព​អញ្ជើញ​បណ្ដា​ក្រុមហ៊ុន​ក្នុងស្រុក​មាន​បទពិសោធន៍​ខាង​ផលិត​ខ្សែ​វី​ដេអូ​ និង​មាន​ចំណាប់អារម្មណ៍​ ផ្ដល់​សេវា​នេះ​ សូម​ផ្ញើ​រលិខិត​ចំណាប់អារម្មណ៍​ គម្រោង​សង្ខេប​នៃ​ការ​ផលិត​ខ្សែ​វី​ដេអូ​ ប្រវត្តិរូប​ និង​វី​ដេអូ​ធ្លាប់​ផលិត​ មក​ការិយាល័យ​អង្គការ​មជ្ឈមណ្ឌល​ម្លប់​ព្រហ្មវិហារ​ធម៌​ដែល​មាន​អាសយដ្ឋាន​ដូចដែល​បាន​ផ្ដល់​ជូន​នៅ​ក្នុង​ព័ត​មាន​ទំនាក់ទំនង​។។ (មាន​ជូន​ភ្ជាប់​ល័ក្ខខ័ណ្ឌ​នៃ​ការងារ​ ចំនួន​ ០១ ច្បាប់​)

Attachment:
  • សេចក្ដីជូនដំណឹងស្ដីពីការជ្រើសរើសក្រុមហ៊ុនផលិតវីដេអូ
 

Contact Details

Office Address
  • Chrouy Svay Khang Lech, Chrouy Svay Commune, Srae Ambel District, Koh Kong Province, Cambodia
  • ទីស្នាក់ការអង្គការ ម្លប់ព្រហ្មវិហារធម៌, Trapeang, Srae Ambel Commune, Srae Ambel District, Koh Kong Province, Cambodia
 
Contact Name
  • Mlup Promviheathor Center Organization
 
Phone
 
Socials