Job Announcement

មន្ត្រីធនធានមនុស្ស, ប្រធានសង្វាក់ផលិតកម្ម, មន្ត្រីគ្រប់គ្រងបំណុល និងប្រមូលប្រាក់, អ្នកកាន់ស្តុកទំនិញ, ជំនួយការអ្នកបើកបរ, អ្នកបើកបរ

with Heng Piv Plastic
This job has already passed the closing date

Announcement Description

សិប្បកម្ម​ ហេង​ ពី​វផ្គត់ផ្គង់​ និង​ចែកចាយ​គ្រឿង​ជ័រ​គ្រប់​ប្រភេទ​ កំពុង​ជ្រើសរើស​បេក្ខជន​ដែល​មាន​សមត្ថភាព​ មក​បំពេញ​ការងារ​ជាមួយ​គ្រួសារ​យើង​ដូច​ខាងក្រោម​៖

Announcement Positions

មន្ត្រីធនធានមនុស្ស

បរិយាកាសមុខតំណែង
  • ប្រភេទការងារ: ផ្នែកធនធានមនុស្ស
  • ពេលវេលា:ការងារពេញម៉ោង
  • ប្រាក់ខែ: អាច​ចរចា​បាន + ផ្អែកលើបទពិសោធន៍
សង្ខេបមុខតំណែង

ទីតាំង​ការងារ​: ជិត​រង្វង់​មូល​កួរ​ស្រូវ​

រាយការណ៍​ជូន​: ប្រធាន​ធនធានមនុស្ស​

ការិយាល័យ​: ធនធានមនុស្ស​

ប្រាក់​បៀវត្ស​៖ ចរចា​តាម​បទពិសោធន៍​ និង​ជំនាញ​

គោលបំណង​ការងារ​

មន្ត្រី​ធនធានមនុស្ស​មាន​ទំនួល​ខុសត្រូវ​ចំបង​ក្នុង​ការ​ត្រួតពិនិត្យ​ និង​តាមដាន​វត្តមាន​បុគ្គលិក​ប្រចាំថ្ងៃ​ ជ្រើសរើស​បុគ្គលិក​ឱ្យ​ទាន់ពេល​វេលា​ស្របតាម​តម្រូវ​ការក្រុមហ៊ុន​ ជួយ​រៀបចំរចនាសម្ព័ន្ធ​ ពិព៌ណនាការងា​រ តាម​តម្រូវ​ការ​ គ្រប់គ្រង​វត្តមាន​បុគ្កលិក ចងក្រង​លំហូរកា​រងា​រនិងទំរង់​ចាំបាច់​មួយ​ចំនួន​ ធ្វើ​របាយការណ៍​ ត្រួតពិនិត្យ​ និង​តាមដាន​ការងារ​អ្នកទទួលភ្ញៀវ​ និង​សន្តិសុខ​។

ករណីកិច្ច និងការទទួលខុសត្រូវ:
  • ជួយសម្របសម្រួលក្នុងការជ្រើសរើសកម្មករនិយោជិត៖
  • រៀបចំសេចក្តីប្រកាសជ្រើសរើសបុគ្គលិក
  • បិតខិតបណ្ណផ្សព្វផ្សាយទីជុំប្រជុំជនតាមតម្រូវការ
  • រៀបចំ Poster ប្រកាសជ្រើសរើស
  • ទាក់ទងអ្នកផ្គត់ផ្គង់ដើម្បីព្រីន Poster និង Banner
  • សម្ភាសន៍បេក្ខជន
  • ជួយរៀបចំគោលការណ៍ធនធានមនុស្ស បទបញ្ជាផ្ទៃក្នុង លំហូរការងារ និងគោលការណ៍ណែនាំពីការអនុវត្តការងារសម្រាប់តួនាទីចាំបាច់មួយចំនួន
  • សិក្សាស្វែងយល់ពីច្បាប់ការងារ និងការអនុវត្តផ្ទាល់របស់ក្រុមហ៊ុន
  • សិក្សាស្វែងយល់ពីលំហូរការងារតាមការិយាល័យនិមួយៗ និងទំនាក់ទំនងរវាងការិយាល័យមួយទៅការិយាល័យមួយ
  • រៀបចំផែនការធ្វើគោលការណ៍ណែនាំពីការអនុវត្តការងារសម្រាប់តួនាទីចាំបាច់មួយចំនួន ដើម្បីសម្រួលដល់ការអនុវត្តការងារប្រចាំថ្ងៃមានប្រសិទ្ធភាព ទាំងបុគ្កលិកថ្មី និងចាស់
  • ជួយដោះស្រាយបញ្ហាកម្មករនិយោជិត និងជួបបុគ្គលិកដើម្បីស្វែងយល់ពីបញ្ហា
  • កសាង និងបង្កើនទំនាក់ទំនងយ៉ាងល្អជាមួយកម្មករនិយោជិតដើម្បីស្វែងយល់ពីបញ្ហា និងជួយគាំទ្រការងាររបស់ពួកគាត់
  • ស្វែងរកដំណោះស្រាយល្អៗ ជួយលើកទឹកចិត្ត និងណែនាំទៅកាន់កម្មករនិយោជិត
  • ចុះជួបបុគ្គលិកក្នុងរោងចក្រ និងឃ្លាំង ស្វែងយល់ពីកម្មករនិយោជិត និងការងារប្រចាំថ្ងៃរបស់បុគ្គលិក
  • ចុះជួបបុគ្គលិករោងចក្រ និងឃ្លាំង ក្នុងការស្វែងយល់ការងាររបស់កម្មករនិយោជិតនិមួយៗ ជាពិសេសប្រធានក្រុមទៅតាមផ្នែកនិមួយៗ ដើម្បីជាភាពងាយស្រួលក្នុងការជ្រើសរើសកម្មករនិយោជិត លំហូរការងារ និងផែនការរៀបចំរចនាសម្ព័ន្ធរបស់រោងចក្រ
  • រិះរកមធ្យោបាយបង្កើនទំនាក់ទំនងល្អរវាងកម្មករនិយោជិតនិងនិយោជិត
  • អនុវត្តការងារផ្សេងៗទៀតតាមការចាត់ចែងរបស់ប្រធាន
ប្រភេទនៃបេក្ខជនដែលបានរំពឹងទុក
កម្រិតវប្បធម៌:
  • បរិញ្ញាបត្រ ផ្នែក គ្រប់គ្រងធនធានមនុស្ស បរិញ្ញាបត្ររដ្ឋបាល ទំនាក់ទំនងអន្តរជាតិ ឬសញ្ញាបត្រពាក់ព័ន្ធផ្សេងៗ
ប្រវត្តិការងារ:
  • មានបទពិសោធន៍យ៉ាងតិចរយៈពេល ១ ឆ្នាំ
ជំនាញ និងចំណេះដឹង:
ជំនាញទន់
  • មានភាពបត់បែន អត់ធ្មត់ និងព្យាយាមក្នុងការងារ
  • ត្រូវមានទំនាក់ទំនងល្អជាមួយក្រុមការងារ
  • មានភាពស្មោះត្រង់ និងម៉ត់ចត់នឹងការងារ
  • ដោះស្រាយ និងរកវិធីសាស្រ្តល្អៗក្នុងការបំពេញការងារប្រចាំថ្ងៃ
 
 

ប្រធានសង្វាក់ផលិតកម្ម

បរិយាកាសមុខតំណែង
  • ប្រភេទការងារ: ផ្នែកប្រតិបត្តិ/ផ្នែកគ្រប់គ្រង, ផ្នែកគ្រប់គ្រងពាណិជ្ជកម្ម, ផ្នែក​ដឹក​ជញ្ជូន/ ភ័ស្តុភារ
  • ពេលវេលា:ការងារពេញម៉ោង
  • ប្រាក់ខែ: អាច​ចរចា​បាន + អត្ថប្រយោជន៍ផ្សេងៗ
សង្ខេបមុខតំណែង

ទីតាំង​ការងារ​: កួរ​ស្រូវ​ ភ្នំពេញ​

រាយការណ៍​ជូន​: ប្រធាន​គ្រប់គ្រង​ទូទៅ​

ការិយាល័យ​: សង្វាក់​ផលិតកម្ម​ផ្គត់ផ្គង់​ទំនិញ​

ប្រាក់​បៀវត្ស​ ចរចា​ ដោយ​រួម​មាន​អត្ថប្រយោជន៍​ផ្សេង​ៗទៀត​តាម​គោលការណ៍​ក្រុមហ៊ុន​

គោលបំណង​ការងារ​

ប្រធាន​សង្វាក់​ផលិតកម្ម​ មានតួនាទី​ចំបង​ក្នុង​ការរៀបចំ​ផែនការ​ និង​កាលវិភាគ​ផលិត​ ស្របតាម​តម្រូវ​ការ​ ទី​ផ្សារ​និង​ផ្នែក​លក់​ គ្រប់គ្រង់ស្តុ​កទំនិញ​ គ្រប់គ្រង​ការ​បញ្ជាទិញ​ គ្រប់គ្រង​ការ​ដឹកជញ្ជូន​ឱ្យ​មាន​ប្រសិទ្ធ​ភាព​ និង​ធ្វើ​របាយការណ៍​ជូន​ប្រធាន​ផ្ទាល់​។

ករណីកិច្ច និងការទទួលខុសត្រូវ:
  • ការគ្រប់គ្រងផលិតកម្ម
  • រៀបចំផែនការ និងការវិភាគផលិតដោយធ្វើការជាមួយផ្នែកផលិត
  • គ្រប់គ្រង និងតាមដានផលិតកម្មពីខាងរោងចក្រ
  • ការគ្រប់គ្រងស្តុកទំនិញចេញ/ចូលក្នុងឃ្លាំង
  • ពិនិត្យ និងចាត់ចែងការបញ្ចូលទិន្នន័យចូលក្នុងប្រព័ន្ធឱ្យបានទៀងទាត់ និងត្រឹមត្រូវដោយ ផ្អែកលើរបាយការណ៍ប្រចាំថ្ងៃ
  • ផ្ទៀងផ្ទាត់ទិន្នន័យក្នុងប្រព័ន្ធជាមួយនឹងស្តុកជាក់ស្តែង
  • ធ្វើការរៀបចំ និងរាប់ស្តុកឱ្យបានទៀងទាត់
  • ការគ្រប់គ្រងការបញ្ជាទិញពីផ្នែកលក់
  • ចាត់ចែង និងត្រួតពិនិត្យឱ្យបានម៉ត់ចត់រាល់វិក្កយបត្រពីផ្នែកលក់
  • បញ្ជូនឯកសារពាក់ព័ន្ធទៅកាន់ឃ្លាំងឱ្យបានត្រឹមត្រូវ និងទាន់ពេលវេលា ដើម្បីរៀបចំការដឹកជញ្ជូន
  • ធ្វើការជិតស្និតជាមួយផ្នែកលក់ក្នុងការចេញទំនិញឱ្យអតិថិជនឱ្យបានទាន់ពេលវេលា
  • ការគ្រប់គ្រងការដឹកជញ្ជូនទំនិញ
  • គ្រប់គ្រងការដឹកជញ្ជូនទំនិញទៅកាន់អតិថិជនឱ្យបានទាន់ពេលវេលា​និងតម្រូវការក្រុមហ៊ុន
  • ការធ្វើរបាយការណ៍
  • រៀបចំរបាយការណ៍ទំនិញចេញ/ចូលក្នុង system ប្រចាំខែជូនប្រធានផ្នែក
  • សរុបរបាយការណ៍លក់ទាំងភ្នំពេញ និងខេត្តជូនប្រធានផ្នែកឱ្យទាន់ពេលវេលា
  • បំពេញការងារផ្សេងៗតាមការចាត់ចែងរបស់ប្រធានផ្នែក
ប្រភេទនៃបេក្ខជនដែលបានរំពឹងទុក
ភាសា:
  • ខ្មែរ
  • អង់គ្លេស
កម្រិតវប្បធម៌:
  • បរិញ្ញាបត្រ ផ្នែក គ្រប់គ្រង ផ្នែកគ្រប់គ្របពាណិជ្ជកម្ម ឬសញ្ញាបត្រពាក់ព័ន្ធផ្សេងៗ
ជំនាញ និងចំណេះដឹង:
ជំនាញទូទៅ និងបច្ចេកទេស
  • ចេះប្រើប្រាស់កុំព្យូទ័របានស្ទាត់ជំនាញ និងធ្លាប់ប្រើប្រាស់កម្មវិធី Blue
  • ចេះអាន និងសរសេរភាសាខ្មែរ និងអង់គ្គេស
ជំនាញទន់
  • មានភាពបត់បែន អត់ធ្មត់ និងព្យាយាមក្នុងការងារ
  • ត្រូវមានទំនាក់ទំនងល្អជាមួយក្រុមការងារ
  • មានភាពស្មោះត្រង់ និងម៉ត់ចត់នឹងការងារ
  • ដោះស្រាយ និងរកវិធីសាស្រ្តល្អៗក្នុងការបំពេញការងារប្រចាំថ្ងៃ
 
 

មន្ត្រីគ្រប់គ្រងបំណុល និងប្រមូលប្រាក់

បរិយាកាសមុខតំណែង
  • ប្រភេទការងារ: ផ្នែកគណនេយ្យ, ផ្នែករដ្ឋបាល/ការគ្រប់គ្រង
  • ពេលវេលា:ការងារពេញម៉ោង
  • ប្រាក់ខែ: អាច​ចរចា​បាន
សង្ខេបមុខតំណែង

ទីតាំង​ការងារ​: កួរ​ស្រូវ​

រាយការណ៍​ជូន​: ប្រធាន​ផ្នែក​គណនេយ្យ​ និង​រដ្ឋបាល​

ការិយាល័យ​: គណនេយ្យ​ និង​រដ្ឋបាល​

គោលបំណង​ការងារ​

មន្ត្រី​គ្រប់គ្រង​បំណុល​ និង​ប្រមូល​ប្រាក់​ មាន​ទំនួល​ខុសត្រូវ​លើការតាមដាន​ បញ្ចូល​ និង​រៀបចំ​ទិន្នន័យ​ទាក់ទង​នឹង​បំណុល​ និង​ការ​ប្រមូល​ប្រាក់​អតិថិ​ជិន​ក្នុង​ក្រុង​ភ្នំពេញ​។ តួនាទី​នេះ​ ត្រូវ​ត្រួតពិនិត្យ​បុង​ ឯកសារ​នានា​ ធ្វើការ​យ៉ាង​ជិត​ស្និត​ និង​មាន​ប្រាស្រ័យ​ទាក់ទង​ល្អជា​មួយ​អតិថិជន​ដើម្បី​ណាត់​ថ្ងៃ​ទូទាត់​ប្រាក់​ និង​ដោះស្រាយ​បំណុល​ដែល​នៅសល់​។

ករណីកិច្ច និងការទទួលខុសត្រូវ:
  • ការគ្រប់គ្រងបំណុលអតិថិជនក្នុងក្រុងភ្នំពេញក្នុង system
  • ត្រួតពិនិត្យបុងពីការិយាល័យ SCO ដើម្បីរៀបចំទុកដាក់ឱ្យបានត្រឹមត្រូវ (ចោះដាក់ក្នុងសៀវភៅ) រួចទាក់ទងអតិថិជនដើម្បីណាត់ថ្ងៃទូទាត់ប្រាក់
  • ធ្វើរបាយការណ៍ចំនួនអតិថិជនដែលត្រូវប្រមូលប្រាក់ប្រចាំថ្ងៃ របាយការណ៍ប្រមូលប្រាក់សរុបតាមរយៈ ABA និងរបាយការទូទាត់ប្រាក់សរុបក្នុងមួយថ្ងៃ (Excel)
  • កាត់បំណុលចេញពី system ជាប្រចាំបន្ទាប់ពីធ្វើរបាយការណ៍ excel ហើយ
  • គ្រប់គ្រងបំណុលក្នុង system ដោយធ្វើបច្ចុប្បន្នភាពអតិថិជនក្នុងប្រព័ន្ធ (system) ឱ្យបានទៀងទាត់ និងច្បាស់លាស់
  • ធ្វើបច្ចុប្បន្នភាព អតិថិជនដែលត្រូវទូទាត់ប្រាក់ភ្លាមៗ និងអតិថិជនដែលជំពាក់ (credit) ដើម្បីរាយការណ៍ចូលក្នុងគ្រុបតេឡេក្រាម
  • ត្រួតពិនិត្យ របាយការណ៍ទំនិញដូរល្អ និងទំនិញបែក ពីខាងការិយាល័យ SCO រួចធ្វើការទូទាត់ទៅកាន់អតិថិជនវិញ (ទូទាត់ភ្លាម ឬ Credit)
  • ត្រួតពិនិត្យ បុង​Void បាត់ស្តុក និងលើសស្តុកប្រចាំថ្ងៃ និងប្រចាំខែ ពីការិយាល័យ SCO ដោយមានមូលហេតុច្បាស់លាស់
  • ត្រួតពិនិត្យ ឯកសារប្រមូសិនផ្សេងៗដែលទទួលបានពីការិយាល័យ SCO ឱ្យបានត្រឹមត្រូវ និងច្បាស់លាស់
  • រៀបចំរបាយការណ៍ជូនប្រធានផ្នែក
  • ធ្វើរបាយការណ៍សរុបអតិថិជនជំពាក់សរុបក្នុងមួយខែ
  • រៀបចំបុងដែលទូទាត់ផ្ដាច់អស់តាមខែនីមួយៗ
  • ធ្វើ statement អតិថិនដែលទិញជំពាក់ប្រាក់ជាខែ
ប្រភេទនៃបេក្ខជនដែលបានរំពឹងទុក
ភាសា:
  • ខ្មែរ
កម្រិតវប្បធម៌:
  • បរិញ្ញាបត្រ ផ្នែក គណនេយ្យ រដ្ឋបាល និងសញ្ញាបត្រពាក់ព័ន្ធផ្សេងៗ
ជំនាញ និងចំណេះដឹង:
ជំនាញទូទៅ និងបច្ចេកទេស
  • ចេះអាន និងសរសេរភាសាខ្មែរ
  • ចេះប្រើប្រាស់កម្មវិធី word, excel, and powerpoint
ជំនាញទន់
  • មានភាពបត់បែន អត់ធ្មត់ និងព្យាយាមក្នុងការងារ
  • ត្រូវមានទំនាក់ទំនងល្អជាមួយក្រុមការងារ
  • មានភាពស្មោះត្រង់ និងម៉ត់ចត់នឹងការងារ
  • ដោះស្រាយ និងរកវិធីសាស្រ្តល្អៗក្នុងការបំពេញការងារប្រចាំថ្ងៃ
 
 

អ្នកកាន់ស្តុកទំនិញ

បរិយាកាសមុខតំណែង
  • ប្រភេទការងារ: ស្តុក / សារពើភ័ណ្ឌ, ផ្នែក​ដឹក​ជញ្ជូន/ ភ័ស្តុភារ
  • ពេលវេលា:ការងារពេញម៉ោង
  • ប្រាក់ខែ: អាច​ចរចា​បាន
សង្ខេបមុខតំណែង

រាយការណ៍​ជូន​: ប្រធាន​ក្រុម​ឃ្លាំង​

ការិយាល័យ​: សង្វាត់ផលិតកម្ម​ផ្គត់ផ្គង់​ទំនិញ​

ទីតាំង​ការងារ​: កួរ​ស្រូវ​

គោលបំណង​ការងារ​

អ្នក​កាន់​ស្តុ​កទំនិញ​ មានតួនាទី​ចំបង​ក្នុង​ការ​ជួយ​ប្រធាន​ក្រុម​ឃ្លាំង​ក្នុង​ការ​បញ្ចូល​/បញ្ចេញ​ទំនិញ​ចូល​ទៅកាន់​ឃ្លាំង​ និង​បញ្ចេញ​ទំនិញ​ជូន​អតិថិជន​ទៅតាម​ប្រភេទ​ទំនិញ​ គុណភាព​ និង​ចំនួន​ឱ្យ​បាន​ត្រឹមត្រូវ​។

ករណីកិច្ច និងការទទួលខុសត្រូវ:
  • ចាត់ចែងបញ្ចូល/បញ្ចេញទំនិញទៅតាមឯកសារបញ្ជាទិញបន្ទាប់ពីទទួលបានឯកសារបញ្ជាទិញពីប្រធានក្រុមដើម្បីចេញទំនិញ
  • ត្រួតពិនិត្យទំនិញលើគុណភាព ប្រភេទមុខទំនិញ និងចំនួន ដោយផ្ទៀងផ្ទាត់ជាមួយឯកសារ បញ្ជាទិញ (purchase order ឬឯកសារដៃ)ឱ្យបានត្រឹមត្រូវ មុនបញ្ជូនទំនិញទៅអតិថិជន
  • ធ្វើរបាយការណ៍ទំនិញចេញប្រចាំថ្ងៃ រួចបញ្ជូនឯកសារមកកាន់ក្រុមការងា​រ​ការិយាល័យ​ឱ្យបាន​ត្រឹមត្រូវ និងទាន់ពេលវេលា
  • រាយការណ៍រាល់ទំនិញដែលមានបញ្ហា (ខ្វះចំនួនក្នុងស្តុក ទំនិញខូចគុណភាព ទំនិញខុសព៌ណ) ទៅកាន់ប្រធានក្រុមដើម្បីផ្លាស់ប្តូរឯកសារជូនអតិថិជន
  • ធ្វើការសហការល្អជាមួយក្រុមការងារ និងដោយក្តីរីករាយ
  • ធ្វើការងារផ្សេងៗទៀតតាមការចាត់ចែងរបស់ប្រធាន
ប្រភេទនៃបេក្ខជនដែលបានរំពឹងទុក
ភាសា:
  • ខ្មែរ
ជំនាញ និងចំណេះដឹង:
ជំនាញទូទៅ និងបច្ចេកទេស
  • ចេះអាន និងសរសេរភាសាខ្មែរ
ជំនាញទន់
  • មានភាពបត់បែន អត់ធ្មត់ និងព្យាយាមក្នុងការងារ
  • ត្រូវមានទំនាក់ទំនងល្អជាមួយក្រុមការងារ
  • មានភាពស្មោះត្រង់ និងម៉ត់ចត់នឹងការងារ
  • ដោះស្រាយ និងរកវិធីសាស្រ្តល្អៗក្នុងការបំពេញការងារប្រចាំថ្ងៃ
 
 

ជំនួយការអ្នកបើកបរ (2 Positions)

បរិយាកាសមុខតំណែង
  • ប្រភេទការងារ: ផ្នែកជំនួយការ, ផ្នែកបើកបរ/ដឹកជញ្ចូន
  • ពេលវេលា:ការងារពេញម៉ោង
  • ប្រាក់ខែ: អាច​ចរចា​បាន
សង្ខេបមុខតំណែង

រាយការណ៍​ជូន​: ប្រធាន​ក្រុម​ឃ្លាំង​

ការិយាល័យ​: ការិយាល័យ​សង្វាត់ផលិតកម្ម​ផ្គត់ផ្គង់​ទំនិញ​

ទីតាំង​ការងារ​: កួរ​ស្រួវ

គោលបំណង​ការងារ​

ជំនួយ​ការ​អ្នកបើក​បរ​ មាន​កាត្វពកិច្ចជួយ​អ្នកបើក​បរ​ និង​ប្រធាន​ឃ្លាំង​ ក្នុង​ការ​លើកដាក់​ទំនិញ​ ដើម្បី​ដឹកជញ្ជូន​ទំនិញ​ជូន​អតិថិជន​ប្រកបដោយ​សុវត្ថិភាព​ និង​ទាន់ពេល​វេលា​។

ករណីកិច្ច និងការទទួលខុសត្រូវ:
  • ជួយសហការជាមួយអ្នកលើកទំនិញចេញមកខាងក្រៅ ដើម្បីលើកដាក់ទំនិញ ចូលទៅក្នុងឡានក្រោមការចាត់ចែងរបស់ប្រធានក្រុមឃ្លាំង
  • ជួយរៀបចំទុកដាក់ទំនិញនៅក្នុងឡានឱ្យមានត្រឹមត្រូវ ជៀសវាងក្នុងការបែកបាក់
  • ជួយមើលស្ថានភាពផ្លូវ និងស្លាកចរាចរណ៍នៅពេលធ្វើដំណើរដើម្បីធានាបាននូវសុវត្ថិភាព
  • ជួយលើកដាក់ទំនិញជូនអតិថិជននៅពេលទៅដល់ទីតាំង
  • ជួយបញ្ជូនទំនិញបែកទៅកាន់ក្រុមការងារ Broken Controller ដើម្បីផ្ទៀងផ្ទាត់ក្រោយពីវិលត្រឡប់មកឃ្លាំងវិញ
  • ជួយផ្ទៀងផ្ទាត់ទំនិញបែកជាមួយក្រុមការងារ Broken Controller ក្នុងករណីចាំបាច់
  • រក្សាទំនាក់ទំនងឱ្យបានល្អជាមួយអតិថិជន អ្នកគ្រប់គ្រង និងបុគ្គលិកទាំងអស់ ដើម្បីប្រសិទ្ធភាព ការងារ
  • ជួយត្រួតពិនិត្យឡានទៅតាមបច្ចេកទេស​ស្តង់ដារ និងចំណុះសាំងឱ្យបានត្រឹមត្រូវមុនពេលធ្វើដំណើរ
  • ជួយសម្អាតឡានយ៉ាងហោចណាស់មួយសប្តាហ៍ម្តង ឬញឹកញាប់ជាងនេះទៅតាមតម្រូវការ ដោយធានាបានឡានមិនមានក្លិនមិនល្អ មានភាពស្អាត មានអនាម័យ និងរបៀបរៀបរយ គ្រប់ពេលវេលា
  • ការងារផ្សេងៗទៀតតាមការចាត់ចែងរបស់ប្រធានផ្នែក
ប្រភេទនៃបេក្ខជនដែលបានរំពឹងទុក
ជំនាញ និងចំណេះដឹង:
ជំនាញទូទៅ និងបច្ចេកទេស
  • ចេះអាន និងសរសេរភាសាខ្មែរ
ជំនាញទន់
  • មានភាពបត់បែន អត់ធ្មត់ និងព្យាយាមក្នុងការងារ
  • ត្រូវមានទំនាក់ទំនងល្អជាមួយក្រុមការងារ និងអតិថិជន
  • មានភាពស្មោះត្រង់ និងម៉ត់ចត់នឹងការងារ
  • ដោះស្រាយ និងរកវិធីសាស្រ្តល្អៗក្នុងការបំពេញការងារប្រចាំថ្ងៃ
 
 

អ្នកបើកបរ (2 Positions)

បរិយាកាសមុខតំណែង
  • ប្រភេទការងារ: ផ្នែកបើកបរ/ដឹកជញ្ចូន
  • ពេលវេលា:ការងារពេញម៉ោង
  • ប្រាក់ខែ: អាច​ចរចា​បាន
សង្ខេបមុខតំណែង

រាយការណ៍​ជូន​: ប្រធាន​ក្រុម​ឃ្លាំង​

ការិយាល័យ​: ការិយាល័យ​សង្វាក់​ផលិតកម្ម​ផ្គត់ផ្គង់​ទំនិញ​

ទីតាំង​ការងារ​: កួរ​ស្រូវ​

គោលបំណង​ការងារ​

អ្នកបើក​បរ​ មាន​កាត្វពកិច្ចដឹកជញ្ជូន​ទំនិញ​ពី​ឃ្លាំង​ជូន​អតិថិជន​ប្រកបដោយ​សុវត្ថិភាព​ និង​ទាន់ពេល​វេលា​ តាម​ការចាត់ចែង​របស់​ប្រធាន​ក្រុម​ឃ្លាំង​។

ករណីកិច្ច និងការទទួលខុសត្រូវ:
  • ការរៀបចំ និងដឹកជញ្ជូនទំនិញ
  • ជួយប្រធានក្រុមឃ្លាំង ក្នុងការ លើកដាក់ទំនិញ ចូលទៅក្នុងឡាន
  • រៀបចំទុកដាក់ទំនិញនៅក្នុងឡានឱ្យមានត្រឹមត្រូវ ជៀសវាងក្នុងការបែកបាក់
  • គោរពច្បាប់ចរាចរណ៍ឱ្យបានភ្ជាប់ភ្ជួន និងត្រូវប្រុងប្រយ័ត្នឱ្យបានខ្ពស់នៅពេលបើកបរ ដើម្បីធានា បានសុខសុវត្ថិភាព
  • ផ្ទៀងផ្ទាត់ទំនិញជាមួយវិក្កយបត្រ​(ចំនួន គុណភាព ​និងព៌ណ) ឱ្យបានត្រឹមត្រូវពេលទម្លាក់ទំនិញជូនអតិថិជន
  • រាយការណ៍រាល់បញ្ហាលើទំនិញ (ទំនិញដូរ បែកបាក់ ឬខូច) ចូលក្នុងគ្រុបតេឡេក្រាម
  • ផ្ទៀងផ្ទាត់ទំនិញបែកបាក់របស់អតិថិជនរួចធ្វើរបាយការណ៍ទំនិញបែក ឬដូរល្អ ចូលក្នុងគ្រុបតេឡេក្រាម
  • បញ្ជូនទំនិញបែកទៅកាន់ក្រុមការងារ Broken Controller ដើម្បីផ្ទៀងផ្ទាត់ក្រោយពីវិលត្រឡប់មកឃ្លាំងវិញ
  • ត្រូវបញ្ជូនវិក្កយបត្រដែលមានចុះហត្ថលេខាពីអតិថិជនទៅកាន់ប្រធានឃ្លាំង ឱ្យបានទាន់ពេលវេលា
  • រក្សាទំនាក់ទំនងឱ្យបានល្អជាមួយអតិថិជន អ្នកគ្រប់គ្រង និងបុគ្គលិកទាំងអស់ ដើម្បីប្រសិទ្ធភាព ការងារ
  • ការទុកដាក់ឯកសារ
  • ទុកដាក់វិក្កយបត្រ ឱ្យបានត្រឹមត្រូវ ដើម្បីបង្ការព័ត៌មានក្រុមហ៊ុនចេញក្រៅ
  • បញ្ជូនឯកសារចំបាច់ផ្សេងៗទៅកាន់បុគ្គលិកពាក់ព័ន្ធឱ្យបានទៀងទាត់
  • ថែទាំ និងថែរក្សារថយន្ត
  • ត្រួតពិនិត្យឡានទៅតាមបច្ចេកទេស​ស្តង់ដារ និងចំណុះសាំងឱ្យបានត្រឹមត្រូវមុនពេលធ្វើដំណើរ
  • សម្អាតឡានយ៉ាងហោចណាស់មួយសប្តាហ៍ម្តង ឬញឹកញាប់ជាងនេះទៅតាមតម្រូវការ ដោយធានាបានឡានមិនមានក្លិនមិនល្អ មានភាពស្អាត មានអនាម័យ និងរបៀបរៀបរយ គ្រប់ពេលវេលា
  • រាយការណ៍បញ្ហាបច្ចេកទេសទៅកាន់ប្រធានក្រុមឃ្លាំងឱ្យបានទៀងទាត់ និងជួយសម្រួលដល់ការជួសជុលឱ្យបានលឿនតាមតម្រូវការ
  • ការងារផ្សេងៗទៀតតាមការចាត់ចែងរបស់ប្រធានផ្នែក
ប្រភេទនៃបេក្ខជនដែលបានរំពឹងទុក
ភាសា:
  • ខ្មែរ
ជំនាញ និងចំណេះដឹង:
ជំនាញទូទៅ និងបច្ចេកទេស
  • ចេះអាន និងសរសេរភាសាខ្មែរ
ជំនាញទន់
  • មានបណ្ណបើកបរត្រឹមត្រូវ ទៅតាមប្រភេទរថយន្ត
  • មានភាពបត់បែន អត់ធ្មត់ និងព្យាយាមក្នុងការងារ
  • ត្រូវមានទំនាក់ទំនងល្អជាមួយក្រុមការងារ និងអតិថិជន
  • មានភាពស្មោះត្រង់ និងម៉ត់ចត់នឹងការងារ
  • ដោះស្រាយ និងរកវិធីសាស្រ្តល្អៗក្នុងការបំពេញការងារប្រចាំថ្ងៃ
 

How to Apply

បេក្ខជន​ទាំងពីរ​ភេទ​ ដែល​មាន​ចំណាប់អារម្មណ៍​ សូម​ផ្ញើ​ប្រវត្តិរូប​ និង​លិខិត​ចំណាប់អារម្មណ៍​ដោយ​បញ្ជាក់​តួនាទី​ដែល​ដាក់ពាក្យ​ មកកាន់​emailដែល​បាន​ផ្ដល់​ជូន​នៅ​ក្នុង​ព័ត​មាន​ទំនាក់ទំនង​។

 

Contact Details

Office Address
  • Lum Street, Sangkat Tuek Thla, Khan Sen Sok, Phnom Penh, Cambodia
 
Contact Name
  • Heng Piv Plastic
 
Phone
 
Email
 
Socials