Procurement Ads

ការដេញថ្លៃផ្គត់ផ្គង់ ឋាមពលសូឡា ម៉ាស៊ីនចម្រោះទឹកបរិសុទ្ធ និងសាងសង់​ជើងទម្រដើម្បីតម្កល់ស៊ីទែនទឹកចំនួន២ ដែលស៊ីទែននីមួយៗមានចំណុះ២៥០០លីត្រ

with Community Legal Education Center Organization
This job has already passed the closing date

BTDC-ID: 38155
Closing Date:

Expected Outputs

Announcement Description

អង្គការ​មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍​ (CLEC) គឺជា​អង្គការ​មិនមែន​រដ្ឋាភិបាល​កម្ពុជា​ ដែល​ធ្វើការ​លើក​កម្ពស់​នីតិ​រដ្ឋ​ យុត្តិធម៌​ និង​លទ្ធិប្រជាធិបតេយ្យ​។អង្គការ​CLEC ជា​អង្គការ​ផ្នែក​ច្បាប់​ ដោយ​ផ្តល់ជំនួយ​ផ្នែក​ច្បាប់​ ជួយ​បង្កើន​ចំណេះ​ដឹង​ផ្នែក​ច្បាប់​ ដល់​សហគមន៍​ងាយ​រងគ្រោះ​ រួម​ទាំង​ជនជាតិ​ដើម​ភាគតិច​ និង​សាធារណៈ​ជន​ និង​លើកទឹកចិត្ត​ឱ្យ​មានការ​ចូលរួម​លើក​កម្ពស់​អភិបាល​កិច្ច​ល្អ​លើ​ផ្នែក​ដីធ្លី​ និង​ធនធានធម្មជាតិ​ ដើម្បី​យុត្តិធម៌​សង្គម​ ការ​អភិវឌ្ឍ​ប្រកបដោយ​បរិ​យា​បន្ន និង​ភាព​សុខដុមរមនា​សម្រាប់​ប្រជាពលរដ្ឋ​កម្ពុជា​គ្រប់រូប​។

Expected Outputs

ការដេញថ្លៃផ្គត់ផ្គង់ ឋាមពលសូឡា ម៉ាស៊ីនចម្រោះទឹកបរិសុទ្ធ និងសាងសង់​ជើងទម្រដើម្បីតម្កល់ស៊ីទែនទឹកចំនួន២ ដែលស៊ីទែននីមួយៗមានចំណុះ២៥០០លីត្រ

  • Career Category: Invitation for Bids
  • Location: Mondul Kiri Province
Summary

ដោយ​បាន​ជំនួយ​ខ្នាត​តូច​របស់​UNDP សម្រាប់​ឆ្នាំ​២០២៥-២០២៦ ដែល​គម្រោង​នេះ​ គាំទ្រ​ដល់​ សហគមន៍​ជនជាតិ​ដើម​ភាគតិច​ ប៊ូនង នៃ​ភូមិ​អន្ត្រេះ ឃុំ​អបួនលើ​ ស្រុក​កោះ​ញែក​ ខេត្ត​មណ្ឌលគិរី​ ដោយ​ផ្តោត​លើការលើ​កក​ម្ពស់​សេដ្ឋកិច្ច​សហគមន៍​ជនជាតិ​ដើម​ភាគតិច​មួយនេះ​ ដើម្បី​បាន​ទទួលស្គាល់​តួនាទី​នៃ​ដែនដី​ និង​ទឹកដី​របស់​ជនជាតិ​ដើម​ភាគតិច​ ក្នុង​ការ​រួមចំណែក​កាត់បន្ថយ​ការប្រែប្រួល​អាកាសធាតុ​។ សកម្មភាព​សំខាន់​មួយ​គឺ​ការ​ផលិត​ទឹក​សុទ្ធ​នៅ​ក្នុង​សហគមន៍​ ដោយ​យើងខ្ញុំ​ត្រូវការ​ក្រុមហ៊ុន​ ឬអ្នក​ម៉ៅការ​សាងសង់​ដែល​មាន​សមត្ថភាព​ផ្គត់ផ្គង់​ និង​ផ្តល់សេវាកម្ម​ដូច​ខាងក្រោម​ ៖

  1. សាងសង់​ជើង​ទម្រ​កំពស់​៣ម៉ែត្រ​ ធ្វើពី​បេតុង​ ដែល​អាច​ដាក់​ស៊ី​ទែន​ទឹក​ចំណុះ​២,៥០០លីត្រ​ចំនួន​២ ធ្វើពី​បេតុង​។
  2. ផ្គត់ផ្គង់​ និង​តម្លើង​ប្រព័ន្ធ​សូ​ឡា សម្រាប់​បូម​ និង​ផលិត​ទឹក​បរិសុទ្ធ​។
  3. ផ្គត់ផ្គង់​ និង​តម្លើង​ម៉ាស៊ីន​ចម្រោះ​សម្រាប់​ផលិត​ទឹក​បរិសុទ្ធ​ ដែល​អាច​ផលិត​ទឹក​បរិសុទ្ធ​បាន​ពី​៥០០L-១០០០L ក្នុង​១ម៉ោង​ ភ្ជាប់​ជាមួយ​ម៉ូទ័របូមទឹក​ ទូ​យោ​ (បូម​ចេញពី​ប្រភព​ទឹក​ស្ទឹង​ក្នុង​ភូមិ​ ចម្ងាយ​ប្រមាណ​១០០ម៉ែត្រ​ពី​ស្ថានីយ៍) និង​អំពូល​។
  4. ផ្គត់ផ្គង់​ និង​តម្លើង​ស៊ី​ទែន​ទឹក​ចំនួន​២ ដែល​មាន​ចំណុះ​២៥០០ L ។
  5. ទំហំ​ទឹកប្រាក់​ដាក់​ដេញថ្លៃ​ (ដេញ​ចុះ​) មាន​ចំនួន​9,366.០០ដុល្លារ​ (ប្រាំបួន​ពាន់​ បី​រយ​ហុកសិប​ប្រាំមួយ​ ដុល្លារ​ ចុះ​ក្រោម​។

Submission Requirements

អាស្រ័យហេតុនេះ​ សូម​លោក​ លោកស្រី​ ដែល​មាន​ចំណាប់អារម្មណ៍​អាច​ដាក់ពាក្យ​ដេញថ្លៃ​ ដោយ​ភ្ជាប់​ជាមួយ​ខ្ទង់​ចំណាយ​លំអិត​ និង​ឯកសារ​បង្ហាញ​ភាព​ស្រប​ច្បាប់​របស់ក្រុមហ៊ុន​ ដាក់​ក្នុង​ស្រោម​សំបុត្រ​បិទ​ជិត​ មកកាន់​ទីស្នាក់ការ​អង្គការ​ឬទំនាក់ទំនង​មកកាន់​ការិយាល័យ​អង្គការ​ដែល​បាន​ផ្ដល់​ជូន​នៅ​ក្នុង​ព័ត​មាន​ទំនាក់ទំនង​។ ឈប់​ទទួលពាក្យ​ត្រឹម​ថ្ងៃ​ទី​១៨ ខែ​មករា​ ឆ្នាំ​២០២៦ វេលា​ម៉ោង​ ៥:០០នាទី​ល្ងាច​។

Attachment:
  • សេចក្តីជូនដំណឹងស្តីពីការប្រកាសដេញថ្លៃសាងសង់ជើងទម្រស៊ីទែនទឹក
 

Contact Details

Office Address
  • សហគមន៍ជនជាតិដើមភាគតិចប៊ូនង, Antreh, A Buon Leu Commune, Kaoh Nheaek District, Mondul Kiri Province, Cambodia
  • ទីស្នាក់ការសាខានៅមណ្ឌលគិរី, Mean Leaph, Sokh Dom Sangkat, Saen Monourom Municipality, Mondul Kiri Province, Cambodia
  • #237, Group 16, Plov Lom, Thmei, Sangkat Dangkao, Khan Dangkao, Phnom Penh, Cambodia
 
Contact Name
  • Community Legal Education Center Organization
 
Phone