ប្រធានការិយាល័យវិស្វកម្មសំណង់ស៊ីវិល
បរិយាកាសមុខតំណែង
- ប្រភេទការងារ: ផ្នែកប្រតិបត្តិ/ផ្នែកគ្រប់គ្រង, ផ្នែកវិស្វករ - ស៊ីវិល
- ពេលវេលា:ការងារពេញម៉ោង
- ប្រាក់ខែ: អាចចរចាបាន
ករណីកិច្ច និងការទទួលខុសត្រូវ:
- ត្រួតពិនិត្យសំណើឡើងលុយកម្លាំងពលកម្មរបស់ជាងនៃគម្រោង។
- រៀបចំផែនការការងាររបស់គម្រោង ទៅតាមទិសដៅដែលក្រុមហ៊ុនបានកំណត់។
- ធានាអោយបាននូវគុណភាពសំណង់ ស្របតាមបទដ្ឋានបច្ចេកទេសរបស់ក្រុមហ៊ុន ដែលបានកំណត់។
- ត្រួតពិនិត្យ និងគ្រប់គ្រងសំណង់ អោយមានសោភ័ណភាពទៅតាមប្លង់រចនាម៉ូតរបស់ស្ថាបត្យកម្ម។
- ត្រួតពិនិត្យ និងគ្រប់គ្រងការប្រើប្រាស់សម្ភារៈ អោយបានត្រឹមត្រូវតាមការកំណត់របស់ក្រុមហ៊ុន។
- ត្រួតពិនិត្យ និងគ្រប់គ្រងរយៈពេលសាងសង់ ទៅតាមផែនការណ៍ដែលក្រុមហ៊ុនបានកំណត់។
- ត្រួតពិនិត្យ និងធានាអោយបាននូវសុវត្ថិភាពការងារក្នុងការដ្ឋាន។
- ត្រួតពិនិត្យ និងសម្រេចលើការងារសំណើកែប្រែរបស់អតិថិជន ដែលក្រុមហ៊ុនបានកំណត់។
- ត្រួតពិនិត្យ និងគ្រប់គ្រងបុគ្គលិកក្រោមបង្គាប់អោយគោរពតាមគោលការណ៍ ឬច្បាប់ផ្សេងៗរបស់ក្រុមហ៊ុន។
- បណ្តុះបណ្តាលបុគ្គលិកក្រោមបង្គាប់ ពីរបៀបដោះស្រាយរាល់បញ្ហានានា ដែលជាឧបសគ្គដល់ការសាងសង់។
- ពិនិត្យ និងគ្រប់គ្រងជាងម៉ៅការ អោយអនុវត្តតាមគោលការណ៍បច្ចេកទេសរបស់ក្រុមហ៊ុន។
- ត្រួតពិនិត្យឯកសារកុងត្រាការងារក្រុមជាងអ្នកម៉ៅការ ការងារពលកម្ម។
- ត្រួតពិនិត្យ និង ដោះស្រាយរាល់បញ្ហាផ្សេងៗ ដែលកើតមានឡើងក្នុងគម្រោង។
- អនុវត្តការងារផ្សេងទៀតដែលចាត់ចែងដោយថ្នាក់គ្រប់គ្រង។
ប្រភេទនៃបេក្ខជនដែលបានរំពឹងទុក
កម្រិតវប្បធម៌:
- បរិញ្ញាបត្រ ផ្នែក វិស្វកម្មសំណង់ស៊ីវិល ឬជំនាញដែលពាក់ព័ន្ធ។
ប្រវត្តិការងារ:
- មានបទពិសោធ៍ក្នុងការងារការដ្ឋានរយៈពេល 5 ឆ្នាំ
ជំនាញ និងចំណេះដឹង:
ជំនាញទូទៅ និងបច្ចេកទេស
- ត្រូវចេះកម្មវិធីកំព្យុទ័រដូចជា: MS. Word & Excel, MS. Project, AutoCAD.
ជំនាញទន់
- ការយល់ដឹងច្បាស់អំពី បទប្បញ្ញត្តិសុវត្ថិភាព និងស្តង់ដារធានាគុណភាព។
- មានភាពជាអ្នកដឹកនាំ និងបទពិសោធន៍គ្រប់គ្រងក្រុម។
- ជំនាញដោះស្រាយបញ្ហា និងសមត្ថភាពក្នុងការធ្វើការសម្រេចចិត្តជាយុទ្ធសាស្ត្រក្រោមសម្ពាធ។
ជំនួយការនាយិការងប្រតិបត្តិ លក់ និងទីផ្សារ
បរិយាកាសមុខតំណែង
- ប្រភេទការងារ: ផ្នែកគ្រប់គ្រងពាណិជ្ជកម្ម, ផ្នែកលក់/ទីផ្សារ, ផ្នែកជំនួយការ
- ពេលវេលា:ការងារពេញម៉ោង
- ប្រាក់ខែ: អាចចរចាបាន
ករណីកិច្ច និងការទទួលខុសត្រូវ:
- គ្រប់គ្រងការងាររដ្ឋបាលជូននាយិការងប្រតិបត្តិរួមមាន ការគ្រប់គ្រងកាលវិភាគ ការកំណត់ពេលប្រជុំ។
- រៀបចំ និងកែសម្រួលការឆ្លើយតប ការទំនាក់ទំនង ការធ្វើបទបង្ហាញ និងឯកសារផ្សេងៗ។
- ដើរតួនាទីជាអ្នកភា្ជប់ការទំនាក់ទំនងកណ្តាលសម្រាប់នាយិការងប្រតិបត្តិ ចំពោះទំនាក់ទំនងផ្ទៃក្នុង និងខាងក្រៅ និងកំណត់ បញ្ហាអាទិភាពដែលត្រូវមានដំណោះស្រាយជាមុន ។
- ជួយតាមដានវឌ្ឍនភាពរបស់គម្រោងកំពុងដំណើរការសាងសង់ ដោយសហការជាមួយប្រធានគម្រោង និងអ្នកគ្រប់គ្រងក្នុងគម្រោង។
- តាមដានអោយបានជាប់លាប់នូវចំណុចសំខាន់ៗរបស់គម្រោង កាលកំណត់ និងលទ្ធផល ។
- គាំទ្រការរៀបចំរបាយការណ៍គម្រោង គម្រោងថវិកា និងការធ្វើបទបង្ហាញសម្រាប់ប្រជុំ។
- ធ្វើការស្រាវជ្រាវ ប្រមូលទិន្នន័យ និងរៀបចំរបាយការណ៍ ឬសំណើទៅតាមភាពចាំបាច់។
- គាំទ្រគម្រោងការយុទ្ធសាស្ត្រ រួមទាំងសកម្មភាពអភិវឌ្ឍន៍អាជីវកម្ម។
- ជួយពិនិត្យកិច្ចសន្យា អាជ្ញាប័ណ្ណ និងឯកសារការអនុលោមផ្សេងៗ ជាមួយក្រុមការងារច្បាប់ និងក្រុមការងារប្រតិបត្តិការ។
- ថែរក្សាទុកឯកសារគ្រប់ប្រភេទអោយបានត្រឹមត្រូវរួមទាំងឯកសារផ្ទុកក្នុងប្រព័ន្ធឌីជីថល ។
- គ្រប់គ្រងរបាយការណ៍ដែលទាក់ទងនឹងប្រតិបត្តិការប្រតិបត្តិ និងគម្រោង។
ប្រភេទនៃបេក្ខជនដែលបានរំពឹងទុក
កម្រិតវប្បធម៌:
- បរិញ្ញាបត្រ ផ្នែក គ្រប់គ្រងអាជីវកម្ម ការគ្រប់គ្រងសំណង់ ឬវិស័យពាក់ព័ន្ធផ្សេងៗ
ប្រវត្តិការងារ:
- មានបទពិសោធន៍ក្នុងវិស័យសំណង់ អភិវឌ្ឍអចលនទ្រព្យ ឬវិស័យវិស្វកម្ម (មានអាទិភាពខ្លាំង)រយៈពេល 3 ឆ្នាំ
ជំនាញ និងចំណេះដឹង:
ជំនាញទូទៅ និងបច្ចេកទេស
- មានជំនាញក្នុងការប្រើប្រាស់កម្មវិធី MS Office (Word, Excel, PowerPoint, Outlook)។
ជំនាញទន់
- មានសមត្ថភាពរៀបចំការងារ និងអាចបំពេញភារកិច្ចច្រើនក្នុងពេលតែមួយបានយ៉ាងល្អ។
មន្រ្តីត្រួតពិនិត្យឥណទាន
បរិយាកាសមុខតំណែង
- ប្រភេទការងារ: ផ្នែកគណនេយ្យ, ផ្នែកធនាគារ/ហិរញ្ញវត្ថុ
- ពេលវេលា:ការងារពេញម៉ោង
- ប្រាក់ខែ: អាចចរចាបាន
ករណីកិច្ច និងការទទួលខុសត្រូវ:
- តាមដានអតិថិជនដែលហួសកាលកំណត់ដោយការហៅទូរស័ព្ទ / សារ SMS / លិខិតអញ្ជើញបង់ប្រាក់ប្រកបដោយប្រសិទ្ធភាព។
- ត្រួតពិនិត្យការផាកពិន័យ និងសេវាសាធារណៈ តាមដានអតិថិជនអោយទាន់ពេលវេលា។
- ទំនាក់ទំនងជាមួយអតិថិជន និងនាយកដ្ឋានផ្សេងៗទៀតដូចជា៖ នាយកដ្ឋាននីតិកម្ម និងដោះស្រាយវិវាទ,នាយកដ្ឋានលក់ជាដើម។
- រៀបចំ និងយកលិខិតអញ្ជើញបង់ប្រាក់ ជូនដល់ផ្ទះអតិថិជនអោយទាន់ពេលវេលា។
- រៀបចំរបាយការណ៍ត្រួតពិនិត្យឥណទាន ប្រចាំសប្តាហ៍ និងប្រចាំខែឱ្យបានទាន់ពេលវេលា និងត្រឹមត្រូវ។
- បំពេញភារកិច្ចផ្សេងទៀតតាមការចាត់តាំងដោយអ្នកគ្រប់គ្រង។
ប្រភេទនៃបេក្ខជនដែលបានរំពឹងទុក
កម្រិតវប្បធម៌:
- បរិញ្ញាបត្រ ផ្នែក គណនេយ្យ និងហិរញ្ញវត្ថុ
ប្រវត្តិការងារ:
- មានបទពិសោធន៍ការងារយ៉ាងតិច ផ្នែក គណនេយ្យ ហិរញ្ញវត្ថុ ឬ ឥណទានផ្សេងៗរយៈពេល ២ ឆ្នាំ
ជំនាញ និងចំណេះដឹង:
ជំនាញទន់
- មានអាកប្បកិរិយាល្អ មានភាពស្មោះត្រង់ និងមានជំនាញក្នុងការចរចារជាមួយអតិថិជន។
- មានភាពច្បាស់លាស់ និងមានទំនួលខុសត្រូវខ្ពស់។