ជំនួយការអគ្គនាយក
- ប្រភេទការងារ: ផ្នែកជំនួយការ, ផ្នែកប្រតិបត្តិ/ផ្នែកគ្រប់គ្រង, ផ្នែកគ្រប់គ្រងពាណិជ្ជកម្ម
- ពេលវេលា:ការងារពេញម៉ោង
- ប្រាក់ខែ: អាចចរចាបាន + ផ្អែកលើបទពិសោធន៍
រាយការណ៍ជូន: អគ្គនាយក
ទីតាំងការងារ: ជិតរង្វង់មូលកួរស្រូវ
ប្រាក់បៀវត្ស៖ ចរចាតាមបទពិសោធន៍ និងជំនាញ
គោលបំណងការងារ
ជំនួយការអគ្គនាយកមានទំនួលខុសត្រូវខ្ពស់ក្នុងការរៀបចំការងាររដ្ឋបាល គ្រប់គ្រងប្រតិបត្តិការលក់ រៀបចំយុទ្ធសាស្ត្រដើម្បីជួយដល់អគ្គនាយក។ តួនាទីនេះតម្រូវបេក្ខជន/បេក្ខនារីដែលមានសមត្ថមភាពខ្លាំង លើជំនាញប្រាស្រ័យទាក់ទងដើម្បីសម្របសម្រួលការងារគ្រប់ការិយាល័យ ជំនាញរៀបចំផែនការ និងតាមដាន។
- គ្រប់គ្រងការងាររដ្ឋបាល មានដូចជារៀបចំ ពិនិត្យ និងតាមដានឯកសារ ឬរបាយការណ៍ផ្សេងៗពីការិយាល័យពាក់ព័ន្ធជូនអគ្គនាយក
- ជួយតាមដាន និងពិនិត្យការងារពីការិយាល័យពាក់ព័ន្ធដើម្បីធានាបាន
- រៀបចំកាលវិភាគ និងការរៀបចំប្រជុំពាក់ព័ន្ធនានា
- រក្សា និងបង្កើនទំនាក់ទំនងល្អជាមួយប្រធានគ្រប់ការិយាល័យទាំងអស់ដើម្បីសម្របសម្រួលការងារ ពាក់ព័ន្ធជូនអគ្គនាយក
- ចូលរួមដោះស្រាយបញ្ហាផ្សេងៗដែលកើតមានឡើងពេលអនុវត្តន៍ការងារ
- បរិញ្ញាបត្រ ផ្នែក គ្រប់គ្រងពាណិជ្ជកម្ម ទំនាក់ទំនងអន្តរជាតិ ឬសញ្ញាបត្រពាក់ព័ន្ធផ្សេងៗ
- ស្ទាត់ជំនាញក្នុងការប្រើប្រាស់ Ms Office ជាពិសេស Excel
- មានបទពិសោធន៍ទាក់ទងនឹងការងារ (ត្រូវបានផ្តល់អាទិភាព)
- មានភាពបត់បែន អត់ធ្មត់ និងព្យាយាមក្នុងការងារ
- ត្រូវមានទំនាក់ទំនងល្អជាមួយក្រុមការងារ
- មានភាពស្មោះត្រង់ និងម៉ត់ចត់នឹងការងារ
- ដោះស្រាយ និងរកវិធីសាស្រ្តល្អៗក្នុងការបំពេញការងារប្រចាំថ្ងៃ
មន្ត្រីធនធានមនុស្ស
- ប្រភេទការងារ: ផ្នែកធនធានមនុស្ស
- ពេលវេលា:ការងារពេញម៉ោង
- ប្រាក់ខែ: អាចចរចាបាន + ផ្អែកលើបទពិសោធន៍
ទីតាំងការងារ: ជិតរង្វង់មូលកួរស្រូវ
រាយការណ៍ជូន: ប្រធានធនធានមនុស្ស
ការិយាល័យ: ធនធានមនុស្ស
ប្រាក់បៀវត្ស៖ ចរចាតាមបទពិសោធន៍ និងជំនាញ
គោលបំណងការងារ
មន្ត្រីធនធានមនុស្សមានទំនួលខុសត្រូវចំបងក្នុងការត្រួតពិនិត្យ និងតាមដានវត្តមានបុគ្គលិកប្រចាំថ្ងៃ ជ្រើសរើសបុគ្គលិកឱ្យទាន់ពេលវេលាស្របតាមតម្រូវការក្រុមហ៊ុន ជួយរៀបចំរចនាសម្ព័ន្ធ ពិព៌ណនាការងារ តាមតម្រូវការ គ្រប់គ្រងវត្តមានបុគ្កលិក ចងក្រងលំហូរការងារនិងទំរង់ចាំបាច់មួយចំនួន ធ្វើរបាយការណ៍ ត្រួតពិនិត្យ និងតាមដានការងារអ្នកទទួលភ្ញៀវ និងសន្តិសុខ។
- ជួយសម្របសម្រួលក្នុងការជ្រើសរើសកម្មករនិយោជិត៖
- រៀបចំសេចក្តីប្រកាសជ្រើសរើសបុគ្គលិក
- បិតខិតបណ្ណផ្សព្វផ្សាយទីជុំប្រជុំជនតាមតម្រូវការ
- រៀបចំ Poster ប្រកាសជ្រើសរើស
- ទាក់ទងអ្នកផ្គត់ផ្គង់ដើម្បីព្រីន Poster និង Banner
- សម្ភាសន៍បេក្ខជន
- ជួយរៀបចំគោលការណ៍ធនធានមនុស្ស បទបញ្ជាផ្ទៃក្នុង លំហូរការងារ និងគោលការណ៍ណែនាំពីការអនុវត្តការងារសម្រាប់តួនាទីចាំបាច់មួយចំនួន
- សិក្សាស្វែងយល់ពីច្បាប់ការងារ និងការអនុវត្តផ្ទាល់របស់ក្រុមហ៊ុន
- សិក្សាស្វែងយល់ពីលំហូរការងារតាមការិយាល័យនិមួយៗ និងទំនាក់ទំនងរវាងការិយាល័យមួយទៅការិយាល័យមួយ
- រៀបចំផែនការធ្វើគោលការណ៍ណែនាំពីការអនុវត្តការងារសម្រាប់តួនាទីចាំបាច់មួយចំនួន ដើម្បីសម្រួលដល់ការអនុវត្តការងារប្រចាំថ្ងៃមានប្រសិទ្ធភាព ទាំងបុគ្កលិកថ្មី និងចាស់
- ជួយដោះស្រាយបញ្ហាកម្មករនិយោជិត និងជួបបុគ្គលិកដើម្បីស្វែងយល់ពីបញ្ហា
- កសាង និងបង្កើនទំនាក់ទំនងយ៉ាងល្អជាមួយកម្មករនិយោជិតដើម្បីស្វែងយល់ពីបញ្ហា និងជួយគាំទ្រការងាររបស់ពួកគាត់
- ស្វែងរកដំណោះស្រាយល្អៗ ជួយលើកទឹកចិត្ត និងណែនាំទៅកាន់កម្មករនិយោជិត
- ចុះជួបបុគ្គលិកក្នុងរោងចក្រ និងឃ្លាំង ស្វែងយល់ពីកម្មករនិយោជិត និងការងារប្រចាំថ្ងៃរបស់បុគ្គលិក
- ចុះជួបបុគ្គលិករោងចក្រ និងឃ្លាំង ក្នុងការស្វែងយល់ការងាររបស់កម្មករនិយោជិតនិមួយៗ ជាពិសេសប្រធានក្រុមទៅតាមផ្នែកនិមួយៗ ដើម្បីជាភាពងាយស្រួលក្នុងការជ្រើសរើសកម្មករនិយោជិត លំហូរការងារ និងផែនការរៀបចំរចនាសម្ព័ន្ធរបស់រោងចក្រ
- រិះរកមធ្យោបាយបង្កើនទំនាក់ទំនងល្អរវាងកម្មករនិយោជិតនិងនិយោជិត
- អនុវត្តការងារផ្សេងៗទៀតតាមការចាត់ចែងរបស់ប្រធាន
- បរិញ្ញាបត្រ ផ្នែក គ្រប់គ្រងធនធានមនុស្ស បរិញ្ញាបត្ររដ្ឋបាល ទំនាក់ទំនងអន្តរជាតិ ឬសញ្ញាបត្រពាក់ព័ន្ធផ្សេងៗ
- មានបទពិសោធន៍យ៉ាងតិចរយៈពេល ១ ឆ្នាំ
- មានភាពបត់បែន អត់ធ្មត់ និងព្យាយាមក្នុងការងារ
- ត្រូវមានទំនាក់ទំនងល្អជាមួយក្រុមការងារ
- មានភាពស្មោះត្រង់ និងម៉ត់ចត់នឹងការងារ
- ដោះស្រាយ និងរកវិធីសាស្រ្តល្អៗក្នុងការបំពេញការងារប្រចាំថ្ងៃ
ប្រធានសង្វាក់ផលិតកម្ម
- ប្រភេទការងារ: ផ្នែកប្រតិបត្តិ/ផ្នែកគ្រប់គ្រង, ផ្នែកគ្រប់គ្រងពាណិជ្ជកម្ម, ផ្នែកដឹកជញ្ជូន/ ភ័ស្តុភារ
- ពេលវេលា:ការងារពេញម៉ោង
- ប្រាក់ខែ: អាចចរចាបាន + អត្ថប្រយោជន៍ផ្សេងៗ
ទីតាំងការងារ: កួរស្រូវ ភ្នំពេញ
រាយការណ៍ជូន: ប្រធានគ្រប់គ្រងទូទៅ
ការិយាល័យ: សង្វាក់ផលិតកម្មផ្គត់ផ្គង់ទំនិញ
ប្រាក់បៀវត្ស ចរចា ដោយរួមមានអត្ថប្រយោជន៍ផ្សេងៗទៀតតាមគោលការណ៍ក្រុមហ៊ុន
គោលបំណងការងារ
ប្រធានសង្វាក់ផលិតកម្ម មានតួនាទីចំបងក្នុងការរៀបចំផែនការ និងកាលវិភាគផលិត ស្របតាមតម្រូវការ ទីផ្សារនិងផ្នែកលក់ គ្រប់គ្រង់ស្តុកទំនិញ គ្រប់គ្រងការបញ្ជាទិញ គ្រប់គ្រងការដឹកជញ្ជូនឱ្យមានប្រសិទ្ធភាព និងធ្វើរបាយការណ៍ជូនប្រធានផ្ទាល់។
- ការគ្រប់គ្រងផលិតកម្ម
- រៀបចំផែនការ និងការវិភាគផលិតដោយធ្វើការជាមួយផ្នែកផលិត
- គ្រប់គ្រង និងតាមដានផលិតកម្មពីខាងរោងចក្រ
- ការគ្រប់គ្រងស្តុកទំនិញចេញ/ចូលក្នុងឃ្លាំង
- ពិនិត្យ និងចាត់ចែងការបញ្ចូលទិន្នន័យចូលក្នុងប្រព័ន្ធឱ្យបានទៀងទាត់ និងត្រឹមត្រូវដោយ ផ្អែកលើរបាយការណ៍ប្រចាំថ្ងៃ
- ផ្ទៀងផ្ទាត់ទិន្នន័យក្នុងប្រព័ន្ធជាមួយនឹងស្តុកជាក់ស្តែង
- ធ្វើការរៀបចំ និងរាប់ស្តុកឱ្យបានទៀងទាត់
- ការគ្រប់គ្រងការបញ្ជាទិញពីផ្នែកលក់
- ចាត់ចែង និងត្រួតពិនិត្យឱ្យបានម៉ត់ចត់រាល់វិក្កយបត្រពីផ្នែកលក់
- បញ្ជូនឯកសារពាក់ព័ន្ធទៅកាន់ឃ្លាំងឱ្យបានត្រឹមត្រូវ និងទាន់ពេលវេលា ដើម្បីរៀបចំការដឹកជញ្ជូន
- ធ្វើការជិតស្និតជាមួយផ្នែកលក់ក្នុងការចេញទំនិញឱ្យអតិថិជនឱ្យបានទាន់ពេលវេលា
- ការគ្រប់គ្រងការដឹកជញ្ជូនទំនិញ
- គ្រប់គ្រងការដឹកជញ្ជូនទំនិញទៅកាន់អតិថិជនឱ្យបានទាន់ពេលវេលានិងតម្រូវការក្រុមហ៊ុន
- ការធ្វើរបាយការណ៍
- រៀបចំរបាយការណ៍ទំនិញចេញ/ចូលក្នុង system ប្រចាំខែជូនប្រធានផ្នែក
- សរុបរបាយការណ៍លក់ទាំងភ្នំពេញ និងខេត្តជូនប្រធានផ្នែកឱ្យទាន់ពេលវេលា
- បំពេញការងារផ្សេងៗតាមការចាត់ចែងរបស់ប្រធានផ្នែក
- ខ្មែរ
- អង់គ្លេស
- បរិញ្ញាបត្រ ផ្នែក គ្រប់គ្រង ផ្នែកគ្រប់គ្របពាណិជ្ជកម្ម ឬសញ្ញាបត្រពាក់ព័ន្ធផ្សេងៗ
- ចេះប្រើប្រាស់កុំព្យូទ័របានស្ទាត់ជំនាញ និងធ្លាប់ប្រើប្រាស់កម្មវិធី Blue
- ចេះអាន និងសរសេរភាសាខ្មែរ និងអង់គ្គេស
- មានភាពបត់បែន អត់ធ្មត់ និងព្យាយាមក្នុងការងារ
- ត្រូវមានទំនាក់ទំនងល្អជាមួយក្រុមការងារ
- មានភាពស្មោះត្រង់ និងម៉ត់ចត់នឹងការងារ
- ដោះស្រាយ និងរកវិធីសាស្រ្តល្អៗក្នុងការបំពេញការងារប្រចាំថ្ងៃ
មន្ត្រីសង្វាក់ផលិតកម្ម
- ប្រភេទការងារ: ផ្នែកដឹកជញ្ជូន/ ភ័ស្តុភារ, ផ្នែកគ្រប់គ្រងពាណិជ្ជកម្ម
- ពេលវេលា:ការងារពេញម៉ោង
- ប្រាក់ខែ: អាចចរចាបាន
រាយការណ៍ជូន: ប្រធានផ្នែកសង្វាក់ផលិតកម្មផ្គត់ផ្គង់ទំនិញ
ការិយាល័យ: សង្វាក់ផលិតកម្មផ្គត់ផ្គង់ទំនិញ
ទីតាំងការងារ: កួរស្រូវ
គោលបំណងការងារ
មន្ត្រីសង្វាក់ផលិតកម្មផ្គត់ផ្គង់ទំនិញ(បញ្ជាកម្ម៉ង់ទំនិញបណ្តាខេត្ត) ត្រូវធ្វើការយ៉ាងជិតស្និតជាមួយក្រុមការងារឃ្លាំងក្នុងការចេញវិក្កយបត្រដើម្បីឱ្យក្រុមការងារឃ្លាំងបញ្ចេញទំនិញដឹកជូនអតិថិជនឱ្យទាន់ពេលវេលា។ តួនាទីនេះ ត្រូវរៀបចំរបាយការណ៍ប្រចាំថ្ងៃនិងប្រចាំខែជូនប្រធានផងដែរ។
- ចេញវិក្កយបត្រ
- ត្រួតពិនិត្យឯកសារ purchase order នៅក្នុងគ្រុបតេឡេក្រាម ជាមួយប្រធានឃ្លាំងទៅលើព៌ណ ចំនួនជាក់ស្តែង និងគុណភាពទំនិញ រួចឆ្លើយតបទៅកាន់ក្រុមការងារផ្នែកលក់
- បន្ទាប់ពីទទួលបានព័ត៌មានពីក្រុមការងារផ្នែកលក់ រួចចេញវិក្កយបត្រទៅកាន់ប្រធានឃ្លាំងដើម្បីរៀបចំទំនិញជូនអតិថិជន
- រាយការណ៍ទំនិញលើសឬខ្វះនៅពេលរៀបចំទំនិញឡើងឡានទៅកាន់ក្រុមការងារផ្នែកលក់ដើម្បីដោះស្រាយទំនិញដែលលើស ឬខ្វះជាមួយអតិថិជន
- រក្សាទុកឯកសារកម្មវិធីប្រូម៉ូសិន ដើម្បីផ្ទៀងផ្ទាត់ជាមួយ purchase order ឱ្យបានត្រឹមត្រូវ
- ការងារត្រួតពិនិត្យទំនិញ
- តាមដានវិក្កយបត្រជាមួយប្រធានឃ្លាំង ក្រោយដឹកទំនិញជូនអតិថិជនរួច
- ធ្វើការសហការជាមួយប្រធានឃ្លាំងសម្រាប់ទំនិញខ្វះស្តុកជាក់ស្តែង
- ធ្វើរបាយការណ៍
- ធ្វើរបាយការណ៍ទំនិញអស់ស្តុកប្រចាំថ្ងៃ
- ធ្វើរបាយការណ៍លក់ប្រចាំខែ
- បំពេញការងារផ្សេងៗតាមការចាត់ចែងរបស់ប្រធានផ្នែក
- ខ្មែរ
- ចេះអាន និងសរសេរភាសាខ្មែរ
- មានភាពបត់បែន អត់ធ្មត់ និងព្យាយាមក្នុងការងារ
- ត្រូវមានទំនាក់ទំនងល្អជាមួយក្រុមការងារ
- មានភាពស្មោះត្រង់ និងម៉ត់ចត់នឹងការងារ
- ដោះស្រាយ និងរកវិធីសាស្រ្តល្អៗក្នុងការបំពេញការងារប្រចាំថ្ងៃ
អ្នកទទួលភ្ញៀវ
- ប្រភេទការងារ: ផែ្នកបំរើអតិថិជន, ផ្នែកគ្រប់គ្រងពាណិជ្ជកម្ម
- ពេលវេលា:ការងារពេញម៉ោង
- ប្រាក់ខែ: $220 អត្ថប្រយោជន៍ផ្សេងៗ
រាយការណ៍ជូន: HR Officer
ការិយាល័យ: HR Office
ទីតាំងការងារ: កួរស្រូវ
គោលបំណងការងារ
អ្នកទទួលភ្ញៀវមានតួនាទីចំបងក្នុងការប្រាស្រ័យទាក់ទងយ៉ាងល្អទៅកាន់ភ្ញៀវ អតិថិជន និងបុគ្គលិក ទាំងអស់មកកាន់ក្រុមហ៊ុនដើម្បីសួរនាំព័ត៌មាន ឬណាត់ជួបបុគ្គលិកក្រុមហ៊ុន។ អ្នកទទួលភ្ញៀវ ត្រូវស្វាគមន៍ ពួកគាត់ទាំងអស់ដោយក្តីរីករាយ និងប្រកបដោយវិជ្ជាជីវៈ។ បន្ថែមពីនេះ អ្នកទទួលភ្ញៀវ មានទំនួលខុសត្រូវ ក្នុងការជួយទទួលឯកសារផ្សេងៗពីភ្ញៀវ អតិថិជន និងបុគ្គលិក រួចបញ្ជូនទៅផ្នែកពាក់ព័ន្ធ សម្រួលការងារថតចម្លងឯកសារ ស្កេន និងទុកដាក់ឯកសារឱ្យមានរបៀបរៀបរយ។
- ទទួលស្វាគមន៍ភ្ញៀវ អតិថិជន និងបុគ្គលិកទាំងអស់ដោយក្តីរីករាយ និងបែបវិជ្ជាជីវៈ
- ផ្តល់ព័ត៌មានដែលពាក់ព័ន្ធទៅកាន់ភ្ញៀវ អតិថិជន និងបុគ្គលិក ឬទាក់ទងទៅបុគ្គលិកពាក់ព័ន្ធក្នុង ករណីពួកគាត់មានការណាត់ជួប
- ទទួលឯកសារផ្សេងៗពីភ្ញៀវ អតិថិជន និងបុគ្គលិក រួចបញ្ជូលទៅផ្នែកពាក់ព័ន្ធឱ្យទាន់ពេលវេលា
- ជួយសម្រួលការងារថតចម្លង ស្កេន និងទុកដាក់ឯកសារឱ្យបានត្រឹមត្រូវ និងមានសណ្តាប់ធ្នាប់ល្អ
- រៀបចំកន្លែងទទួលភ្លៀវឱ្យមានអនាម័យ សណ្តាប់ធ្នាប់ និងរបៀបរៀបរយគ្រប់ពេលវេលា
- ការងារផ្សេងៗទៀតតាមការចាត់ចែងរបស់ប្រធាន
- ចិន - សាមញ្ញត្រូវបានផ្តល់អាទិភាព
- មធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុបវិទ្យាល័យ
- បរិញ្ញាបត្រ ផ្នែក ពាក់ព័ន្ធ (ត្រូវបានលើកទឹកចិត្ត)
- អាចប្រើប្រាស់កុំព្យូទ័របាន
- ចេះប្រើប្រាស់ភាសាចិនក្នុងការទំនាក់ទំនងជាមួយភ្ញៀវ (ត្រូវបានផ្តល់អាទិភាព)
- មានភាពបត់បែន អត់ធ្មត់ និងព្យាយាមក្នុងការងារ
- ត្រូវមានទំនាក់ទំនងល្អជាមួយក្រុមការងារ
- មានភាពស្មោះត្រង់ និងម៉ត់ចត់នឹងការងារ
- ដោះស្រាយ និងរកវិធីសាស្រ្តល្អៗក្នុងការបំពេញការងារប្រចាំថ្ងៃ