Job Announcement

ទីប្រឹក្សាជាតិសម្រាប់ការរៀបចំកែសម្រួល សៀវភៅណែនាំស្តីពីកិច្ចការរដ្ឋបាលឃុំ សង្កាត់

with Ministry of Interior
This job has already passed the closing date

BTDC-ID: 37702
Closing Date:

Announcement Positions

Announcement Description

យើងខ្ញុំ​កំពុង​ស្វែងរក​បេក្ខជន​ដែល​មាន​សមត្ថភាព​ ដើម្បី​បំពេញ​មុខតំណែង​ខាងក្រោម​។

Announcement Positions

ទីប្រឹក្សាជាតិសម្រាប់ការរៀបចំកែសម្រួល សៀវភៅណែនាំស្តីពីកិច្ចការរដ្ឋបាលឃុំ សង្កាត់

បរិយាកាសមុខតំណែង
  • ប្រភេទការងារ: ទីប្រឹក្សា / អ្នកប្រឹក្សា
  • ពេលវេលា:ការងារពេញម៉ោង
  • ប្រាក់ខែ: អត់បញ្ជាក់
សង្ខេបមុខតំណែង

គោលបំណង​

ការងារ​នេះ​មាន​គោលបំណង​រៀបចំឡើង​វិញ​នូវ​សៀវភៅ​ណែនាំ​ស្តីពី​កិច្ចការ​រដ្ឋបាល​ឃុំ​ សង្កាត់​ ដើម្បី​ពង្រឹង​និង​លើក​កម្ពស់​សិទ្ធិ​អំណាច​ ការទទួលខុសត្រូវ​ និង​សមត្ថភាព​របស់ក្រុមប្រឹក្សា​ឃុំ​ សង្កាត់​ ឱ្យ​ស្របតាម​ទិដ្ឋភាព​ច្បាប់​ ព្រះរាជក្រឹត្យ​ អនុក្រឹត្យ​ ប្រកាស​ និង​លិខិត​បទដ្ឋាន​ថ្មី​ៗប្រកបដោយ​បរិ​យា​បន្ន និង​នវានុ​វត្ត​ន៍។ សៀវភៅ​ណែនាំ​នេះ​នឹង​ក្លាយ​ជាស្តង់​ដារួមសម្រាប់​អនុវត្ត​កិច្ចការ​រដ្ឋបាល​នៅ​រដ្ឋបាល​ឃុំ​ សង្កាត់​ ។ (ព័ត៌មាន​លម្អិត​ស្តីពី​កិច្ចការ​ និង​វិសាលភាព​ការងារ​ ត្រូវ​បាន​កំណត់​ក្នុង​ក្របខណ្ឌ​ការងារ​ (ToR) ជូន​ភ្ជាប់​ជាមួយ​។

ប្រភេទនៃបេក្ខជនដែលបានរំពឹងទុក
កម្រិតវប្បធម៌:
  • បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែក ច្បាប់ ឬគោលនយោបាយសាធារណៈ ឬគ្រប់គ្រងរដ្ឋបាលសាធារណៈ ឬកិច្ចការរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ឃុំ សង្កាត់។
ប្រវត្តិការងារ:
  • មានបទពិសោធការងារពាក់ព័ន្ធនឹងការរៀបចំគោលការណ៍ណែនាំ និងសៀវភៅណែនាំបច្ចេកទេស យ៉ាងហោចរយៈរយៈពេល 5 ឆ្នាំ
  • មានជំនាញផ្នែកច្បាប់ ឬគោលនយោបាយសាធារណៈ ឬគ្រប់គ្រងរដ្ឋបាលសាធារណៈ ព្រមទាំងមានបទពិសោធការងារពាក់ព័ន្ធនឹងការរៀបចំច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត យ៉ាងតិចរយៈពេល 5 ឆ្នាំ
ជំនាញ និងចំណេះដឹង:
ជំនាញទូទៅ និងបច្ចេកទេស
  • សញ្ញាបត្រសាកលវិទ្យាល័យផ្នែកវិទ្យាសាស្ត្រសង្គម សេដ្ឋកិច្ច គោលនយោបាយសាធារណៈ រដ្ឋបាលសាធារណៈ ឬវិស័យពាក់ព័ន្ធ ។
  • មានបទពិសោធវិជ្ជាជីវៈ យ៉ាងតិច៥ឆ្នាំ ឬច្រើនជាងនេះ ទាក់ទងនឹងការងារវិមជ្ឈការ/វិសហមជ្ឈការ កំណែទម្រង់អភិបាលកិច្ច និងការសិក្សាស្រាវជ្រាវ។
  • មានជំនាញប្រាស្រ័យទាក់ទងស្ទាត់ជំនាញកម្រិតខ្ពស់ រួមទាំងជំនាញធ្វើបទបង្ហាញ និងសម្របសម្រួល ។
 

How to Apply

កាលបរិច្ឆេទ​ និង​ការ​ដាក់ពាក្យ​

បេក្ខជន​/បេ​ក្ខនារី​ដែល​មាន​ចំណាប់អារម្មណ៍​ត្រូវ​ដាក់ពាក្យ​ស្នើសុំ​ជ្រើសរើស​រួម​មាន​:

  • ប្រវត្តិរូប​សង្ខេប​ (CV)
  • លិខិត​បង្ហាញ​ចំណាប់អារម្មណ៍​
  • របាយការណ៍​វាយ​តម្លៃ​លទ្ធផល​ការងារ​ ឬឯកសារ​យោង​ស្រដៀងគ្នា​ (បើ​មាន​)
  • សំណើ​បច្ចេកទេស​ (Technical Proposal)
  • សំណើ​ហិរញ្ញវត្ថុ​ (Financial Proposal) (រួមបញ្ចូល​តម្លៃ​សេវា​ប្រចាំថ្ងៃ​ ប្រាក់​បេសកកម្ម​ និង​សោហ៊ុយ​ធ្វើដំណើរ​ក្នុង​ប្រទេស​)

អាសយដ្ឋាន​ផ្ញើ​ឯកសារ​: សូម​ផ្ញើ​តាមរយៈ​អ៊ី​មែ​ល ឬ នាយកដ្ឋាន​កិច្ចការ​រដ្ឋបាល​ក្រុង​ ស្រុក​ ឃុំ​ សង្កាត់​ នៃ​អគ្គនាយកដ្ឋាន​រដ្ឋបាល​ដែល​បាន​ផ្ដល់​ជូន​នៅ​ក្នុង​ព័ត​មាន​ទំនាក់ទំនង​។

Attachment:
  • ToR-Revision_CS_Admin_Manual
 

Contact Details

Office Address
  • Department of Municipal, District, Commune, Sangkat Affairs, inside Ministry of Interior’s compound (Main Building, 3rd floor Room347), # 275 Preah Norodom Boulevard,, Khan Chamkar Mon, Phnom Penh, Cambodia
 
Contact Name
  • Ministry of Interior
 
Phone
 
Email