អ្នកសម្របសម្រួលគម្រោងថែទាំនិងព្យាបាលអ្នកផ្ទុកមេរោគអេដស៍និងអ្នកជំងឺអេដស៍
បរិយាកាសមុខតំណែង
- ប្រភេទការងារ: ផ្នែកសុខភាព/ការពិនិត្យពេទ្យ, ផ្នែកប្រតិបត្តិ/ផ្នែកគ្រប់គ្រង
- ពេលវេលា:ការងារពេញម៉ោង
- ប្រាក់ខែ: អាចចរចាបាន
ករណីកិច្ច និងការទទួលខុសត្រូវ:
- សហការជាមួយនឹងស្ថាប័នពាក់ព័ន្ធ, រដ្ឋអំណាចមូលដ្ឋាន,ផ្នែកសុខភាព
- ធ្វើផែនការ/អនុវត្តសកម្មភាពដើម្បីប្រាកដថាការអនុវត្តគម្រោងមានប្រសិទ្ធភាព
- សម្របសម្រួលការងារជាមួយនឹងមន្ត្រីសុខាភិបាលថ្នាក់ខេត្ត,ការិយាល័យ និងមណ្ឌលសុខភាព
- សម្របសម្រួលធ្វើរបាយការណ៍ប្រចាំខែ និងត្រីមាស
- ចុះតាមដាននិងត្រួតពិនិត្យនៅកន្លែងផ្តល់សេវាក្រោមឳវាទ។
ប្រភេទនៃបេក្ខជនដែលបានរំពឹងទុក
ប្រវត្តិការងារ:
- មានបរិញ្ញាបត្រ,បទពិសោធន៍សម្របសម្រួលគម្រោងយ៉ាងតិចរយៈពេល ២ ឆ្នាំ
ជំនាញ និងចំណេះដឹង:
ជំនាញទូទៅ និងបច្ចេកទេស
- មានចំណេះដឹងនិងបទពិសោធន៍លើផ្នែកកម្មវិធីអេដស៍
- មានបទពិសោធន៍សម្របសម្រួលនិងសហការជាមួយនឹងមន្ត្រីផ្នែកសុខភាពរបស់រដ្ឋាភិបាល
- មានបទពិសោធន៍ក្នុងការធ្វើរបាយការណ៍
ជំនាញទន់
- ធ្លាប់គ្រប់គ្រងបុគ្គលិកក្រោមឳវាទនិងតាមឋានុក្រុម
- ដឹងពីការវិភាគយុទ្ធសាស្ត្រ, ធ្វើផែនការ, ដោះស្រាយបញ្ហា និងធ្វើការសម្រេចចិត្តប្រកបដោយវិជ្ជមាន