with Krousar Yoeung
គ្រួសារយើង: សមាគមគ្រួសារយើង ជាសមាគមខ្មែរក្នុងស្រុកមួយ ដែលបង្កើតឡើងក្នុងគោលបំណងលើកកម្ពស់សុខុមាលភាព បញ្ញា និងការអភិវឌ្ឍន៍របស់កុមារ ពង្រឹងសមត្ថភាពថែទាំ និងអប់រំរបស់ឪពុកម្ដាយចំពោះកូនៗ បង្កើនជីវភាព និងពង្រឹងសិទ្ធិអំណាចគ្រួសារក្រីក្រ។ សមាគមគ្រួសារយើង ជាស្ថាប័នពុំស្វែងរកកម្រៃមិនប្រកាន់សាសនា និងនិន្នាការនយោបាយណាមួយឡើយ។ សមាគមគ្រួសារយើង ត្រូវបានបង្កើតឡើងក្នុងខែវិច្ឆិកា ឆ្នាំ២០០១ ហើយបានទទួលស្គាល់ជាផ្លូវការដោយក្រសួងមហាផ្ទៃនៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០០២។
បច្ចុប្បន្ន សមាគមគ្រួសារយើង ជាដៃគូអនុវត្ត គម្រោងកុមារកម្ពុជារីករាយ ក្រោមមូលនិធិជំនួយ គិនឆាន ដែលកំពង់ប្រតិបត្តគម្រោង លើកកំពស់គុណភាពវិស័យអប់រំផ្នែក មត្តេយ្យសិក្សា ក្នុងសាលារដ្ឋ ដែលស្ថិតនៅតាមតំបន់ជនបទ និងដាច់ស្រយ៉ាល នៃបណ្តាខេត្តមួយចំនួន ក្នុងប្រទេសកម្ពុជា។ ចាប់រតាំងពីឆ្នាំ ២០១៧ ដល់២០២៤ សមាគមគ្រួសារយើង បានបង្កើត និងគោំទ្រ សាលាមត្តេយ្យ ចំនួន ៧២សាលា និងបន្ថែមសាលាមត្តេយ្យ ចំនួន១២សាលាទៀត នៅដំណាច់ឆ្នាំ២០២៥។ ដើម្បីឆ្លើយតប ទៅនឹងកំណែទម្រង់របស់់គម្រោង ដោយផ្តោតបន្ថែមលើការងារ គុណភាពនៃការអប់រំ តាមរយៈសកម្មភាព រៀន និងបង្រៀនក្នុងថ្នាក់ សមាគមគ្រួសារយើង នឹងជ្រើសរើស ទីប្រឹក្សាគរុកោសល្យឬគ្រូបង្វឹក ចំនួន១រូប ដើម្បី ចុះជួយប្រឹក្សាផ្នែកគរុកោសល្យឬបង្វឹក គ្រូមត្តេយ្យតាមសាលាគោលដៅក្នងខេត្តរតនគិរី។
ប្រភេទការងារ និងការទទួលខុសត្រូវរួម
ការទទួលខុសត្រូវចំបង របស់ទីប្រឹក្សាគរុកោសល្យ គឺត្រូវធនាភាពជោគជ័យ លើគោលបំណង នៃការលើកកំពស់ផ្នែកបច្ចេកទេសដែលត្រូវបានកំណត់ថា ៨០%នៃកុមារអាយុ៥ឆ្នាំ ដែលបានឆ្លង កាត់មត្តេយ្យសិក្សា អាចស្គាល់តួព្យញ្ជនៈខ្មែរបាន៨០% (ឬស្មើនឹង២៧តួ) ហើយ ស្គាល់ស្រះរបស់ខ្មែរ បាន ៧០% (ឬស្មើនឹង ១៦តួ)។
តួនាទីនេះ គឺជាប្រភេទការងារ ដែលផ្អែកលើការផ្តល់សេវកម្ម ប្រឹក្សាគរុកោសល្យ ឬការបង្វឹកគ្រូ នៅតាមសាលា ។ ការងារនេះ ត្រូវបានចុះកិច្ចសន្យា ក្នុងរយៈពេលមួយឆ្នាំ ហើយនឹងអាចបន្ត ក្នុងឆ្នាំបន្ទាប់។
ចំនួនទីប្រឹក្សាគរុកោសល្យ ១ រូប ប្រចាំខេត្តរតនគិរី
ខេត្ត រតនគិរី ចំនួន១រូប (អ្នករស់នៅក្នុងទីរួមខេត្ត ឬស្រុកបកែវត្រូវបានផ្តល់អតិភាពខ្ពស់)
អ្នកដែលមានចំណាប់អារម្មណ៍លើមុខតំណែងខាងលើ សូមផ្ញើប្រវត្តិរូបសង្ខេប និងលិខិត មកកាន់អាសយដ្ឋានដូចដែលបានផ្ដល់ជូននៅក្នុងព័តមានទំនាក់ទំនង។
ឯកសារដែលផ្ញើរមកត្រូវតែជា file MS Word format or PDF.
យើងមិនតម្រូវឲ្យផ្ញើរ វិញ្ញាបនបត្រ ឬលិខិតអនុសាសន៍ទេ លុះត្រាតែពួកគេត្រូវបានស្នើសុំ។
ស្ត្រី និងជនពិការត្រូវបានលើកទឹកចិត្តយ៉ាងខ្លាំងឱ្យដាក់ពាក្យ។ មានតែបេក្ខជនដែលមានឈ្មោះក្នុងបញ្ជីខ្លីប៉ុណ្ណោះនឹងត្រូវបានជូនដំណឹង។