Procurement Ads

សេចក្តីជូនដំណឹងការអញ្ជើញចូលរួមដេញថ្លៃជាសាធារណៈលើការផ្គត់ផ្គង់ធ្វើធ្នើដាំបន្លែ ចំនួន៥០ធ្នើ

with Building Community Voices

BTDC-ID: 37203
Closing Date:

Expected Outputs

Announcement Description

អង្គការ​អភិវឌ្ឍន៍​សំលេង​សហគមន៍​(BCV) ជា​អង្គការ​ក្រៅ​រដ្ឋាភិបាល​ក្នុងស្រុក​ ធ្វើការ​មិន​ស្វែងរក​ប្រាក់ចំណេញ​ មិនមាន​និន្នាការ​បម្រើ​បក្ស​នយោបាយ​ និង​មិន​ប្រកាន់​សាល​នា​។ ដើម្បី​ចូលរួម​ចំណែក​ជាមួយ​រដ្ឋាភិបាល​ ក្នុង​ការ​អនុវត្ត​ផែនការ​យុទ្ធ​សាស្រ្ត ធ្វើការ​កសាង​ និង​អភិវឌ្ឍន៍​ធនធានមនុស្ស​ ដោយធ្វើ​ការ​ផ្ដោត​លើ​គោល​នយោបាយ​លើក​កម្ពស់​ជីវភាពរស់នៅ​របស់​ប្រជាពលរដ្ឋ​និង​កាត់បន្ថយ​ភាព​ក្រីក្រ​នៅ​ថ្នាក់​មូលដ្ឋាន​។ អង្គការ​អភិវឌ្ឍន៍​សំលេង​សហគមន៍​(BCV) ដោយ​បានការ​គាំទ្រ​ថវិកា​ ពី​UNDP GEF SGP ប្រចាំ​ប្រទេសកម្ពុជា​  នៃ​គម្រោង​ បង្កើន​ជីវភាព​របស់​សហគមន៍​ តាមរយៈ​អេកូទេសចរណ៍​ និង​ការ​អភិរក្ស​ធនធានធម្មជាតិ​ ដែល​អនុវត្ត​គម្រោង​នៅ​ សហគមន៍​តំបន់​ការពារ​ធម្មជាតិ​ព្រៃធំ​អន្លង់​ថ្ម​ មានតាំងនៅ​ភូមិ​ងយនិង​ភូមិ​ជីពូក ឃ៉ុំក្បាល​ទឹក​ ស្រុក​ទឹក​ផុល​ ខេត្ត​កំពង់ឆ្នាំង​ ដែល​មាន​លេខ​កូដគម្រោង​ KHM/CBA3/2023/02 ។

Expected Outputs

សេចក្តីជូនដំណឹងការអញ្ជើញចូលរួមដេញថ្លៃជាសាធារណៈលើការផ្គត់ផ្គង់ធ្វើធ្នើដាំបន្លែ ចំនួន៥០ធ្នើ

  • Career Category: Invitation for Bids
  • Location: Kampong Chhnang Province
Summary

ប្រភេទ​លទ្ធកម្ម​៖ ការ​ដាក់ពាក្យ​ស្នើសុំ​ដេញថ្លៃ​ធ្វើ​ធ្នើដាំ​បន្លែ​

តារាង​លម្អិត​សម្ភារៈ​ធ្វើ​ធ្នើដាំ​បន្លែ​ នៅ​ភូមិ​ងយ និង​ភូមិ​ជីពូក ឃុំ​ក្បាល​ទឹក​ ស្រុក​ទឹកផុស​ ខេត្ត​កំពង់ឆ្នាំង​

ព័ត៌មាន​ម្អិត​ធ្នើដាំ​បន្លែ​៖

  1. ទំហំ​ធ្នើ៖ទទឹង​ ១.២ ម៉ែត្រ​ X បណ្ដោយ​ ៣ម៉ែត្រ​
  2. កម្ពស់​ធ្នើ៖ ០.៨៥សង់ទីម៉ែត្រ​
  3. កម្ពស់​ផ្ទៃ​ដាំ​៖ ០.២៣សង់ទីម៉ែត្រ​
  4. ធ្នើធ្វើពី​ដែក​៖ ៣០X៣០ កម្រាស់​ ១.២លី​
  5. ស្បៃ​លី​ឡុង

ចំនួន​៖ ៥០ធ្នើ

Submission Requirements

លក្ខខណ្ឌ​ក្នុង​ការ​ដេញថ្លៃ​

  • ក្រុមហ៊ុន​ម្ចាស់​សហគ្រាស​សិប្បកម្ម​និង​អ្នកទទួល​ផ្គត់ផ្គង់​ត្រូវ​បំពេញ​ឯកសារ​ឱ្យ​បាន​ពេញលេញ​(សូម​បញ្ជាក់​ឱ្យ​បាន​ច្បាស់​នូវ​តម្លៃ​ ) ត្រូវ​ច្រក​ក្នុង​ស្រោម​សំបុត្រ​បិទ​ឱ្យ​ជិត​ដោយមាន​ចុះហត្ថលេខា​ត្រា​របស់ក្រុមហ៊ុន​នៅ​លើស្រោម​សំបុត្រ​ រួច​ផ្ញើ​មក​ការិយាល័យ​អង្គការ​អភិវឌ្ឍន៍​សំលេង​សហគមន៍​ដែល​មាន​អាសយដ្ឋាន​ ឬ ផ្ញើ​តាមរយៈ​អ៊ី​ម៉ែ​ល។
  • ក្រុមហ៊ុន​ម្ចាស់​សហគ្រាស​សិប្បកម្ម​និង​អ្នកទទួល​ផ្គត់ផ្គង់​ ទាំងអស់​ដែល​មាន​ប្រភព​តែមួយ​អាច​ដាក់​សំណើ​រដេញថ្លៃ​បានតែ​មួយ​គត់​ ក្នុង​ករណី​ពិនិត្យ​ឃើញ​ថា​ ក្រុមហ៊ុន​ម្ចាស់​សហគ្រាស​សិប្បកម្ម​និង​អ្នកទទួល​ផ្គត់ផ្គង់​ ដែល​បាន​ចូលរួម​ធ្វើការ​ដេញថ្លៃ​ ជា​ក្រុមហ៊ុន​មាន​សម្ព័ន្ធ​ភាពជា​មួយ​ ឫ ប្រភព​តែមួយ​ នឹង​ត្រូវ​បដិសេធ​ដោយស្វ័យប្រវត្តិ​។
  • រាល់​ឯកសារ​ដេញថ្លៃ​ អ្នកចូលរួម​ដេញថ្លៃ​ទាំងអស់​ (ដោយ​គិតជា​ប្រាក់ដុល្លារ​ ឬ ប្រាក់​រៀល​) ហើយ​ត្រូវ​បញ្ជូល ពន្ធ​អាករ​លើ​តម្លៃ​បន្ថែម​ ១០% ឬ ពន្ធ​កាត់​ទុក​។
  • រាល់​ឯសារ​ដេញថ្លៃ​ទាំងអស់​ ដែល​មិនបាន​ដាក់​ជូន​មក​ការិយាល័យ​អង្គការ​អង្គការ​អភិវឌ្ឍន៍​សំលេង​សង​ហគម​ន៍ ទាន់ពេល​វេលា​ទេ​ ត្រូវ​ចាត់ទុកជា​អាសាបង់​។
  • គណៈកម្មការ​លទ្ធកម្ម​ នឹង​បើក​ការប្រជុំ​នៅ​ក្រោយ​ថ្ងៃ​បិទ​បញ្ចប់​ទទួល​ឯកសារ​ដេញថ្លៃ​ និង​ធ្វើការ​សម្រេច​យក​អ្នក​ផ្គត់ផ្គង់​ដែល​មាន​លក្ខណៈ​សម្បត្តិ​គ្រប់គ្រាន់​សមស្រប​ទៅតាម​លក្ខណៈ​វិនិច្ឆ័យ​របស់​គណៈកម្មការ​លទ្ធកម្ម​។រាល់​ឯកសារ​ដែល​បាន​ដាក់​មក​ ដើម្បី​ធ្វើការ​ដេញថ្លៃ​ទាំងឡាយ​ នឹង​ត្រូវ​បាន​រក្សាទុក​ជា​ការសម្ងាត់​។
  • គណៈកម្មការ​លទ្ធកម្ម​ សូម​រក្សាសិទ្ធិ​របស់​ខ្លួន​ក្នុង​ការ​បដិសេធ​ ប្រសិនជា​សំណុំ​ឯកសារ​ដេញថ្លៃ​ណាមួយ​ដែល​មិន​ត្រឹមត្រូវ​។
  • កាលបរិច្ឆេទ​ការ​ដេញថ្លៃ​ចាប់ពី​ថ្ងៃ​ទី​២៨ ខែ​តុលា​ ឆ្នាំ​២០២៥ ដល់​ថ្ងៃ​ទី​១១ ខែវិច្ឆិកា​ ឆ្នាំ​២០២៥ នឹង​ត្រូវ​ផុត​កំណត់​វេលា​ម៉ោង​១៧:០០ល្ងាច​។
  • អ្នក​ដេញថ្លៃ​ដែល​ទទួល​បាន​ជោគជ័យ​តែប៉ុណ្ណោះ​ នឹង​ត្រូវ​បាន​ជូនដំណឹង​។
  • ការ​ដេញថ្លៃ​នឹង​ត្រូវ​បើក​ដោយ​គណៈកម្មការ​លទ្ធកម្ម​ នៅ​ថ្ងៃ​ទី​១៣ខែវិច្ឆិកា​ឆ្នាំ​២០២៥វេលា​ម៉ោង​ ១០:០០នាទី​ព្រឹក​ តាមរយៈ​ Online (តាមរយៈ​Zoom Meeting ឬ ដោយ​ផ្ទាល់​) នៅ​សហគមន៍​តំបន់​ការពារ​ធម្មជាតិ​ព្រៃធំ​អន្លង់​ថ្ម​។
  • រាល់​ឯកសារ​ដេញថ្លៃ​ដែល​បាន​ដាក់​មក​ហើយ​ គណៈកម្មការ​លទ្ធកម្ម​ យើងខ្ញុំ​មិន​ប្រគល់​ជូន​ត្រឡប់​វិញ​ទេ​។

ឯកសារ​ចាំបាច់​នៃ​ការ​ដេញថ្លៃ​

  1. វិញ្ញាបនបត្រ​ចុះឈ្មោះ​ក្រុមហ៊ុន​ ឫ អាជីវកម្ម​ (ថត​ចម្លង​ ចាំបាច់​ត្រូវ​ដាក់​) ០១ច្បាប់​
  2. ប័ណ្ណ​ប៉ាត​ង់ប្រចាំ​ឆ្នាំ​២០២៥ (ថត​ចម្លង​ ចាំបាច់​ត្រូវ​ដាក់​) ០១ច្បាប់​
  3. វិញ្ញាបនបត្រ​ចុះបញ្ជី​អាករ​លើ​តម្លៃ​បន្ថែម​ ប្រសិនជា​មាន​ (ថត​ចម្លង​ ចាំបាច់​ត្រូវ​ដាក់​)០១ច្បាប់​
  4. អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​ ឬ លិខិតឆ្លងដែន​ (ថត​ចំ​លង​ ចាំបាច់​ត្រូវ​ដាក់​) ។
  5. ឯកសារ​ពាក់ព័ន្ធ​ផ្សេង​ៗប្រសិនបើ​មាន​ ។
Attachment:
  • ការអញ្ជើញចូលរួមដេញថ្លៃជាសាធារណៈ_សម្រាប់ធ្វើធ្នើដាំបន្លែ
  • ពាក្យសុំដេញថ្លៃសម្រាប់ធ្វើធ្នើដាំបន្លែ
  • ពាក្យសុំដេញថ្លៃសម្រាប់ធ្វើធ្នើដាំបន្លែ
 

Contact Details

Office Address
  • #17A Street 468, Sangkat Tuol Tumpung Ti Muoy, Khan Chamkar Mon, Phnom Penh, Cambodia
 
Contact Name
  • Building Community Voices
 
Phone
 
Email