ការដេញថ្លៃសាងសង់អគារសាលពហុបំណង ក្នុងខេត្តគោលដៅ

with Aide et Action
Invitation for Bids

BTDC-ID: 36303
Closing Date:

Bid Components

Announcement Description

ការ​ដេញថ្លៃ​សាងសង់​អគារ​សាល​ពហុ​បំណង​ ក្នុង​ខេត្ត​គោលដៅ​របស់​អង្គការ​អេដ អេ អា​កស្យុង​ក្រោម​ថវិកា​ជំនួយ​អភិវឌ្ឍន៍​កម្មវិធី​អប់រំ​កុមារ​ (EAC) នៃ​មូលនិធិ​អប់រំ​ទាំងអស់គ្នា​ (Education Above All Foundation) និង​សហភាព​អឺរ៉ុប​ (European Union) អង្គការ​អេដ អេ អា​កស្យុង​ បាន​និង​កំពុង​អនុវត្ត​សកម្មភាព​របស់​គម្រោង​“ដៃគូ​រួមគ្នា​ផ្តល់ឱកាស​អប់រំ​ដល់កុមារ​បាត់បង់​ឱកាស​នៅ​កម្ពុជា​ - CCOSC” នៅ​ក្នុង​ក្របខ័ណ្ឌ​ទូទាំង​២៥ ខេត្ត​ និង​រាជធានី​ គម្រោង​ “សម្ពន្ធភាព​ ដើម្បី​ការ​អភិវឌ្ឍ​ប្រកប​ ដោយ​ចីរភាព​ និង​គាំទ្រ​សំឡេង​ដើម្បី​សមធម៌​សង្គម​ - CO-SAVED” ក្នុង​ខេត្ត​ទាំង​៤នៅ​តំបន់​ឆ្នេរ​។ ក្នុង​គោលបំណង​បង្កើន​ការ​ចូលរៀន​ និង​គាំពារ​ដល់កុមារ​ គាំទ្រ​កម្មវិធី​អប់រំ​កុមារ​តូច​ដើម្បី​បង្កើន​ឱកាស​សម្រាប់​កុមារ​បាន​ចូលរៀន​នៅ​សាលា​ មត្តេយ្យរដ្ឋ​ និង​មត្តេយ្យស​ហគម​ន៍ គាំទ្រ​ការអប់រំ​នៅ​កម្រិត​អប់រំ​មូលដ្ឋាន​ (បឋមសិក្សា​ និង​មធ្យមសិក្សា​បឋម​ភូមិ​) ដើម្បី​ធានា​នូវ​គុណភាព​ ប្រសិទ្ធ​ភាព​ និង​ការ​ឆ្លើយតបនឹង​តម្រូវ​ការ​នៃ​ការសិក្សា​ សាងសង់​ និង​កែ​លម្អ​សាលារៀន​ គាំទ្រ​ការ​ផ្គត់ផ្គង់​ទឹក​ស្អាត​ និង​អនាម័យ​ និង​លើក​កម្ពស់​ការ​អនុវត្ត​នៅ​ក្នុង​សាលារៀន​ និង​សហគមន៍​ គាំទ្រ​សម្ភារៈ​រៀន​ និង​បង្រៀន​ ព្រមទាំង​ការ​បណ្តុះ​បណ្តាល​គ្រូបង្រៀន​នៅ​តាម​ស្រុក​គោលដៅ​។

Bid Components

ការដេញថ្លៃសាងសង់អគារសាលពហុបំណង ក្នុងខេត្តគោលដៅ

  • Career Category: Invitation for Bids
  • Location: Kampot Province, Kep Province, Koh Kong Province, Siemreap Province, Oddar Meanchey Province, Preah Vihear Province

អង្គការ​អេដ អេ អា​កស្យុង​ សូម​ជម្រាប​ជូនដំណឹង​ដល់ក្រុមហ៊ុន​សំណង់​/ អ្នក​ម៉ៅការ​សំណង់​ក្នុង​ព្រះរាជាណាចក្រកម្ពុជា​ឱ្យ​បាន​ជ្រាប​ថា​៖ អង្គការ​ អេដ អេ អា​កស្យុង​ ត្រូវការ​ស្វែងរក​ និង​ជើ្រស​រើស​ក្រុមហ៊ុន​សំណង់​/ អ្នក​ម៉ៅការ​សំណង់​ដើម្បី​សាងសង់​អគារ​សាល​ពហុ​បំណង​មាន​ទំហំ​ ១៥មx៣៥ម=៥២៥ម២។ នៅ​តាម​សាលា​គោលដៅ​របស់​គម្រោង​ដូច​ខាងក្រោម​៖

  • ខេត្ត​កំពត​
  • ខេត្ត​កែប​
  • ខេត្ត​កោះកុង​
  • ខេត្ត​សៀមរាប​
  • ខេត្ត​ឧត្តរមានជ័យ​
  • ខេត្ត​ព្រះវិហារ​

Submission Requirements

ក្រុមហ៊ុន​សំណង់​/ អ្នក​ម៉ៅការ​សំណង់​ទាំងអស់​ដែល​មាន​ចំណាប់អារម្មណ៍​ សូម​ធ្វើការ​ទាក់ទង​មក​អង្គការ​ អេដ អេ អា​កស្យុង​ ដែល​មាន​អាសយដ្ឋាន​ដូចដែល​បាន​ផ្ដល់​ជូន​នៅ​ក្នុង​ព័ត​មាន​ទំនាក់ទំនង​ចាប់ពី​ថ្ងៃ​ទី​២០ ខែ​សីហា​ ឆ្នាំ​២០២៥ រហូតដល់​ ថ្ងៃ​ទី​៣០ ខែ​សីហា​ ឆ្នាំ​ ២០២៥។

ឯកសារ​ដេញថ្លៃ​ដែល​បាន​បំពេញ​តាម​តារាង​BOQ ត្រូវ​ប្រគល់​ជូន​អង្គការ​ អេដ អេ អា​កស្យុង​ យ៉ាង​យូរ​បំផុត​ត្រឹម​ ថ្ងៃ​ទី​៣០ ខែ​សីហា​ ឆ្នាំ​២០២៥ វេលា​ម៉ោង​ ០៥:០០នាទី​ល្ងាច​។

បញ្ជាក់​៖

  • អ្នក​ដេញថ្លៃ​ទាំងអស់​ត្រូវ​បំពេញ​បែបបទ​ដាក់ពាក្យ​ដេញថ្លៃ​ តាម​ទម្រង់​ដូច​បាន​ជូន​ភ្ជាប់​ (ឧប​សម្ព័ន្ធ​) បន្ទាប់មក​ដាក់​ចូល​ស្រោម​សំបុត្រ​បិទ​ជិត​ និង​បញ្ជូន​មក​ការិយាល័យ​កណ្តាល​របស់​អង្គការ​ អេដ អេ អា​កស្យុង​ ឬតាមរយៈ​អាសយដ្ឋាន​ដូច​ខាងលើ​ឱ្យ​បាន​មុន​ឬត្រឹម​ថ្ងៃ​ទី​៣០ ខែ​សីហា​ ឆ្នាំ​២០២៥ វេលា​ម៉ោង​៥:០០ល្ងាច​។
  • ជា​ផ្នែក​មួយ​នៃ​ដំណើរការ​ដេញថ្លៃ​ អ្នកចូលរួម​ដេញថ្លៃ​ត្រូវ​ធានាអះអាង​ថា​ ក្រុមហ៊ុន​របស់​ខ្លួន​មិន​ត្រូវ​បាន​ពាក់ព័ន្ធ​ក្នុង​បញ្ជី​កំណត់​ទណ្ឌកម្ម​អន្តរជាតិ​ ឬបញ្ជី​បង្កក​ទ្រព្យសម្បត្តិ​ណាមួយ​ឡើយ​។ អង្គការ​សូម​រក្សាសិទ្ធិ​ក្នុង​ការ​អនុវត្ត​ការ​ត្រួតពិនិត្យ​ចាំបាច់​ណា​ដែល​ពាក់​ពន្ធ័នឹង​បញ្ហា​នេះ​ ទាំង​មុន​ពេល​ផ្តល់កិច្ចសន្យា​ និង​ក្នុងអំឡុង​ពេល​អនុវត្ត​កិច្ចសន្យា​។

ក្នុង​ករណី​មានការ​ប្រកាស​ខុស​ពី​ការពិត​ ឬរក​ឃើញ​ក្រោយមក​ថា​អ្នកចូលរួម​ដេញថ្លៃ​ (ឬតំណាង​ណាមួយ​របស់​ខ្លួន​ ឬអ្នក​ម៉ៅការ​បន្ត​)មានការ​ជាប់​ពាក់ព័ន្ធ​ក្នុង​ការកំណត់​ បញ្ជី​ដាក់ទណ្ឌកម្ម​ ឬ បញ្ជី​បង្កក​ទ្រព្យសម្បត្តិ​ណាមួយ​ អង្គការ​យើងខ្ញុំ​អាច​បដិសេធ​ការ​ដេញថ្លៃ​ ឬ បញ្ចប់​កិច្ចសន្យា​ដែល​កំពុង​អនុវត្ត​ ឬចាត់វិធានការ​ផ្សេង​ៗទៀត​ដែល​ចាំបាច់​តាមកាលៈទេសៈសមស្រប​។

 
Attachment
 

Contact Details

Office Address
  • 6th Floor, # 322, Group 22, Street Oknha Tep Phorn (182), Phum 9, Sangkat Tuek L'ak Ti Bei, Khan Tuol Kouk, Phnom Penh, Cambodia
 
Contact Name
  • លោកស្រី លឹម វណ្ណារ៉េត
 
Phone
 
Email