មន្ត្រីបច្ចេកទេសបន្លែនិងផ្លែឈើគ្រប់គ្រងកសិដ្ធានបន្លែ

with Social Entrepreneurs Union of Agricultural Cooperative
Job Announcement

BTDC-ID: 36126
Closing Date:

Announcement Positions

Announcement Description

ក្នុង​កំឡុង​ឆ្នាំ​២០២០ ដោយ​ឈរ​លើ​គោលដៅ​រួម​ សហគមន៍​កសិកម្ម​ចំនួន​ ១៥ មកពី​ខេ​ត្ដចំនួន​ ០៦ រួម​មាន​៖ សៀមរាប​ កំពង់ធំ​ តាកែវ​ ព្រៃវែង​ កំពង់ឆ្នាំង​ និង​ខេ​ត្ដកំពង់​ស្ពឺ​ ដែល​កំពុង​ធ្វើអាជីវកម្ម​មាន់​ស្រែ​ និង​បន្លែ​ ក្រោម​ការ​គាំទ្រ​ពី​គម្រោង​កម្មវិធី​សហគ្រាស​លើក​កម្ពស់​ផលិតផល​មាន់​ស្រែ​ខ្មែរ​សម្រាប់​មោ​ទក​ភាពជា​តិ​ខ្មែរ​ (Poultry Project of National Pride “PPNP”) របស់​អង្គការ​ហេ​ហ្វឺ​អន្ដរ​ជាតិ​កម្ពុជា​បាន​បង្កើត​ និង​គាំទ្រ​ “សហភាព​សហគមន៍​កសិកម្ម​សហគ្រិន​អភិវឌ្ឍន៍សង្គម​” នៅ​កម្រិត​ថ្នាក់​ជាតិ​ ដែល​បាន​ចុះបញ្ជី​ទទួលស្គាល់​ជា​ផ្លូវការ​ នៅ​ពី​ថ្ងៃ​ទី​២៧ ខែ​មិថុនា​ ឆ្នាំ​២០២២ ដោយ​អគ្គនាយកដ្ឋាន​កសិកម្ម​ នៃ​ក្រសួងកសិកម្ម​ រុក្ខា​ប្រមាញ់​ និង​នេសាទ​។ ស.ស.ស.អ.ស មាន​អាសយដ្ឋាន​ស្ថិតនៅ​ភូមិ​ត្រពាំង​ត្រាច​ ឃុំ​រលាប្អៀ​រ ស្រុក​រលាប្អៀ​រ ខេ​ត្ដកំពង់​ឆ្នាំង​។ កន្លងទៅ​នេះ​ អង្គការ​ហេ​ហ្វឺ​អន្តរជាតិ​កម្ពុជា​បាន​ផ្តល់ថវិកា​ឥត​សំណង​ជូន​ដល់​ ស.ស.ស.អ.ស ចំនួន​ ៧៨,៤៤៦ ដុល្លារ​អាមេរិក​ ដើម្បី​៖ (ក).ពង្រឹង​សមត្ថភាព​កសិករ​ និង​ផ្តល់សេវា​ពាក់ព័ន្ធ​នឹង​ផលិផល​កសិកម្ម​ (ខ).សម្របសម្រួល​ និង​កៀរគរ​ធនធាន​/ហិរញ្ញប្បទាន​ និង​ភាពជា​ដៃគូ​ (គ).បង្កើន​ផលិតកម្ម​កសិកម្ម​ (មាន់​ស្រែ​ បន្លែ​ ផ្លែឈើ​ ត្រី​) និង​(ឃ).ពង្រីក​ប្រព័ន្ធ​ទី​ផ្សារ​/ការ​ ដឹកជញ្ជូន​ និង​ (ង).ចូលរួម​ពង្រឹង​ការ​អនុវត្ត​គោល​នយោបាយ​អាទិភាព​វិស័យ​កសិកម្ម​។ ស.ស.ស.អ.ស បាន​នឹង​កំពុង​រីក​ចម្រើន​យ៉ាង​ឆាប់រហ័ស​ ដោយ​បាន​ពង្រីក​សមាជិកភាព​របស់​ខ្លួន​មកពី​សហគមន៍​កសិកម្ម​ចំនួន​ ២៤ និង​ក្រុមហ៊ុន​ឯកជន​ចំនួន​ ២ ដែល​ស្មើនឹង​ប្រមាណ​ ១៥,០០០គ្រួសារ​កសិករ​ គិត​ត្រឹម​ខែ​មករា​ ឆ្នាំ​ ២០២៥។ ចក្ខុវិស័យ​និង​បេសកកម្ម​របស់​ ស.ស.ស.អ.ស គឺ​កសិករ​មានផលិតផល​កសិកម្ម​បែប​ទំនើប​ប្រកបដោយ​បរិ​យា​ប័ន្ន និង​ការប្រកួតប្រជែង​ ដើម្បី​ធានា​បាន​នូវ​ការ​បង្កើន​ប្រាក់ចំណូល​ដល់​គ្រួសារ​កសិករ​ និង​ដើម្បី​ក្លាយ​ខ្លួន​ជាម្ចាស់​ខ្សែ​ច្រវាក់​ផលិតកម្ម​ប្រកបដោយ​និរន្ត​ភាព​។

Announcement Positions

មន្ត្រីបច្ចេកទេសបន្លែនិងផ្លែឈើគ្រប់គ្រងកសិដ្ធានបន្លែ

Position Summary

រាយការណ៍​ជូន​ទៅ​

  1. ប្រធាន​SEUAC
  2. នាយក​ប្រតិបត្តិ​SEUAC

ទីកន្លែង​បំពេញ​ការងារ​៖ ការងារ​ក្នុង​កសិដ្ឋាន​បន្លែ​របស់​ SEUAC ខេត្ត​កំពង់ឆ្នាំង​ (Farmer Training Center)

មន្ត្រី​បច្ចេកទេស​បន្លែ​និង​ផ្លែឈើ​គ្រប់គ្រង​កសិដ្ឋាន​បន្លែ​ គឺ​ដើម្បី​គ្រប់គ្រង​ប្រតិបត្តិការ​នៃ​ការ​ផលិត​ និង​បង្កើន​ផលិតកម្ម​កសិកម្ម​ និង​ពង្រីក​វិសាលភាព​ទី​ផ្សារ​លក់​ និង​ការ​ដឹកជញ្ជូន​។ គាត់​មាន​ភារៈ​កិច្ច​សំខាន់​ក្នុង​ការរៀបចំ​ និង​អនុវត្ត​ផែនការ​ដាំ​ដុះ​បន្លែ​ និង​ផ្លែឈើ​ ក្នុង​កសិដ្ឋាន​ ដោយមាន​ការ​ត្រួតពិនិត្យ​ប្រព័ន្ធ​ផលិតកម្ម​ ចាប់ពី​ជម្រើស​ពូជ​ ការប្រើប្រាស់​ជី​ និង​ថ្នាំ​បាញ់​ ការ​គ្រប់គ្រង​ជំងឺ​ និង​សត្វល្អិត​ ដល់ការផ្តល់ជំនួយ​បច្ចេកទេស​ដល់ក្រុមកា​រងា​រ។ គាត់​ត្រូវ​មានចំណេះ​ដឹង​ផ្នែក​កសិកម្ម​ ទទួលខុសត្រូវ​ខ្ពស់​ មាន​បទពិសោធន៍​ក្នុង​ការ​ដាំ​ដុះ​បន្លែ​/ផ្លែឈើ​ និង​សមត្ថភាព​ធ្វើការ​ជា​ក្រុមក្នុង​បរិយាកាស​កសិកម្ម​ប្រកបដោយ​និរន្តរភាព​។

Expectations - Duties, Responsibilities
  • រៀបចំផែនការផលិតបន្លែ និងផ្លែឈើតាមរដូវកាល ពេញមួយឆ្នាំ និងតម្រូវការទីផ្សារ
  • ធានាបច្ចេកទេសសម្រាប់ការដាំដុះ និងក្នុងផ្ទះសំណាញ់ដើម្បីទទួលបានទិន្នផលខ្ពស់ និងគុណភាព
  • ត្រួតពិនិត្យនិងគ្រប់គ្រងការប្រើប្រាស់ជី​កសិកម្មនិងថ្នាំបាញ់ បូករួមនឹងការបង្រៀនអំពីវិធីសាស្ត្រកាត់បន្ថយសត្វល្អិត និងជំងឺដោយប្រើវិធីធម្មជាតិ
  • បង្រៀន និងផ្តល់ជំនួយបច្ចេកទេសដល់កម្មករនិងអ្នករួមការងារ
  • តាមដានការលូតលាស់និងជម្រើសពូជដែលសមរម្យនឹងតំបន់
  • សហការជាមួយក្រុមផ្សេងៗ ដើម្បីជួយលើការផ្គត់ផ្គង់ទិន្នន័យសម្រាប់ទីផ្សារ និងគម្រោងអភិវឌ្ឍ
  • រាយការណ៍លទ្ធផល និងបញ្ហាបច្ចេកទេសជាប្រចាំ
  • ដឹកនាំ និងគ្រប់គ្រងការបង្កើតកសិដ្ឋានដាំបន្លែសុវត្ថិភាព កសិដ្ឋានដាំឪឡឹកសាច់លឿង និងត្រសក់ផ្អែម និងការចិញ្ចឹមមាន់មាន់ស្រែខ្មែរ
  • ដឹកនាំ និងគ្រប់គ្រងកន្លែងលាងសំអាត កែច្នៃ និងវេចខ្ចប់​ (មាន់ស្រែ បន្លែ ឪឡឹកសាច់លឿង ត្រសក់ផ្អែម
  • ដឹកនាំការរៀបចំផលិត និងផ្គត់ផ្គង់ជីកំប៉ុស្តិ៍រាវ និងជីកំប៉ុស្តិ៍គោកដល់សមាជិក និងកសិករ
  • គ្រប់គ្រង និងចុះប្រតិបត្តិការនៃចំណូល ចំណាយ ទៅក្នុងប្រព័ន្ឋគណនេយ្យ និងធានារបាយការណ៍ចំណេញខាត។
  • ស្វែងរកដៃគូបញ្ជាទិញ និងចុះកិច្ចសន្យាជាមួយក្រុមផលិត និងអ្នកបញ្ជាទិញ
  • រៀបចំមធ្យោបានដឹកជញ្ជូនផលិតផលកសិកម្មពីកសិដ្ឋាន និងតាមភូមិទៅកាន់ផ្សារសហគមន៍កសិកម្ម និងទីផ្សារ​ផ្សេងៗ
  • បង្កើតស្លាកសញ្ញា ផ្សព្វផ្សាយ និងលក់ផលិតផល​។ល។
Requirements - Skills, Qualifications, Experience
  • បញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកកសិកម្ម ឬបច្ចេកវិទ្យាកសិកម្ម (ផ្នែកបន្លែ និងផ្លែឈើ)
  • មានបទពិសោធន៍ការងារអភិវឌ្ឍសហគមន៍និងដឹកនាំអាជីវកម្មកសិកម្ម យុវជនស្ម័គ្រចិត្តក្នុងគម្រោងសហគ្រាសខ្នាតតូច
  • មានចំណេះដឹងមូលដ្ឋានផ្នែកកុំព្យួទ័រ និងភាសាអង់គ្លេស
  • មានឆន្ទៈក្នុងការអភិវឌ្ឍន៍ជំនាញរបស់ខ្លួនអំពីការអភិវឌ្ឍន៍សហគមន៍កសិកម្ម ខ្សែច្រវ៉ាក់កសិកម្ម និងការ គ្រប់គ្រងអាជីវកម្ម
  • មានការតាំងចិត្តខ្ពស់ធ្វើការជាមួយកសិករខ្នាតតូច សកម្មភាពកសិកម្ម ក្រុមជួយខ្លួនឯង និងសហគមន៍កសិកម្ម
  • អាចធ្វើដំណើរទៅតាមភូមិគោលដៅ
  • មានបទពិសោធន៍យ៉ាងតិច ២-៣ ឆ្នាំក្នុងការងារផលិតបន្លែ ឬផ្លែឈើ
  • ចេះប្រើវិធីសាស្ត្រដាំដុះប្រកបដោយនិរន្តរភាព និងបច្ចេកវិទ្យាកសិកម្មទំនើប
  • មានជំនាញជាមួយបច្ចេកវិទ្យាផ្សេងៗ (computer, smartphone, drone, irrigation systems)
  • មានការទំនាក់ទំនងល្អ និងសមត្ថភាពក្នុងការបង្រៀនឬបង្ហាញឲ្យអ្នកដទៃ
  • មានសមត្ថភាពធ្វើការងារជាក្រុម និងទទួលខុសត្រូវខ្ពស់
 

How to Apply

បេក្ខជន​ដែល​មានបំណង​ដាក់ពាក្យ​ សូម​ផ្ញើ​ប្រវត្តិរូប​សង្ខេប​របស់​ខ្លួន​ ដោយ​ភ្ជាប់​លិខិត​ចំណាប់អារម្មណ៍​ មកកាន់​អាសយដ្ឋាន​ដូច​បាន​ផ្ដល់​ជូន​ នៅ​ក្នុង​ព័ត៌មាន​ទំនាក់ទំនង​។

 
Attachment
 

Contact Details

Contact Name
  • លោកស្រី រិទ្ធ ចន្ថា (ប្រធានក្រុមប្រឹក្សាអភិបាល ស.ស.ស.អ.ស)
 
Phone
 
Email