អ្នកប្រមូលទិន្នន័យ

with Happy Cambodian Children Organization
Job Announcement

BTDC-ID: 36005
Closing Date:

Announcement Positions

Announcement Description

អំពី​អង្គការ​កុមារ​កម្ពុជា​រីករាយ​

អង្គការ​កុមារ​កម្ពុជា​រីករាយ​ ត្រូវ​បាន​បង្កើត​ឡើង​ដោយ​មូលនិធិ​គី​នចាន់​ និង​បាន​ចុះបញ្ជី​ជា​អង្គការ​ក្នុងស្រុក​ តាម​រយ​:ប្រកាស​របស់ក្រ​សួង​មហាផ្ទៃ​ លេខ​ ៨៧៦៥ ប្រ​ក ចុះ​ថ្ងៃ​ទី​ ១៣ កញ្ញា​ ឆ្នាំ​ ២០១៩។ អង្គការ​កុមារ​កម្ពុជា​រីករាយ​ បង្កើត​ឡើងក្នុ​ងភាពជា​ស្ថាប័ន​តំណាង​ឲ្យ​មូលនិធិ​គី​នចាន់​ ដើម្បី​ធ្វើការ​ត្រួតពិនិត្យ​ តាមដាន​ និង​ វាយ​តម្លៃ​លើការអនុវត្ត​គម្រោង​របស់​អង្គការ​ដៃគូ​ និង​ ដើរតួ​នាទី​ជា​អ្នក​សម្រស​សម្រួល​រវាង​ម្ចាស់​ជំនួយ​ និង​ អង្គការ​ដែលជា​ប្រតិបត្តិ​ករ​។

ទស្សនវិស័យ​

កុមារ​កម្ពុជា​ទទួល​បាន​នូវ​ភាព​រីករាយ​ តាម​រយ​:ការ​ទទួល​បាន​នូវ​បរិក្ខារ​សិក្សា​សមរម្យ​ បរិស្ថាន​សិក្សា​ស្អាត​ និង​ អនាម័យ​ល្អ​ មាន​អាហារូបត្ថម្ភ​គ្រប់គ្រាន់​ និង​ការអប់រំ​ពេញលេញ​ប្រកបដោយ​គុណភាព​ និង​ បរិ​យា​បន្ន។

បេសកកម្ម​

បច្ចុប្បន្ននេះ​អង្គការ​កុមារ​កម្ពុជា​រីករាយ​បាន​នឹង​កំពុង​ធ្វើការ​ជាមួយ​អង្គការ​ដៃគូ​ក្នុងស្រុក​ដើម្បី​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​ការ​ទទួល​បានការ​អប់រំ​ និង​ការ​លើក​កម្ពស់​គុណភាព​អប់រំ​នៅ​កម្រិត​មត្តេយ្យសិក្សា​ និង​ បឋមសិក្សា​សាធារណ​:នៅ​ក្នុង​ខេត្ត​គោលដៅ​ចំនួន​០៨ក្នុង​នោះ​រួម​មាន​៖ ខេត្ត​ ព្រៃវែង​ ត្បូងឃ្មុំ​ សៀមរាប​ បន្ទាយ​មានជ័យ​ ស្ទឹង​ត្រែង​ រតនគិរី​ ក្រចេះ​ និង​ កំពង់ចាម​។

អង្គការ​កុមារ​កម្ពុជា​រីករាយ​ត្រូវការ​ជ្រើសរើស​បុគ្គលិក​សម្រាប់​បំពេញ​មុខតំណែង​ដូច​ខាងក្រោម​៖

Announcement Positions

អ្នកប្រមូលទិន្នន័យ (6 Positions)

Position Summary

គោលដៅ​គម្រោង​

សិស្ស​ដែល​រៀនចប់​ថ្នាក់ទី​៦ពីសា​លា​គោលដៅ​ទាំងអស់​ អាច​អាន​ សរសេរ​ និង​អាច​គណនា​លេខ​បាន​យ៉ាង​ស្ទាត់ជំនាញ​។

ការ​ធ្វើ​តេសត្ត​លទ្ធផល​នៃ​ការសិក្សា​របស់​សិស្ស​

ដើម្បី​វាស់វែង​ពី​ប្រសិទ្ធ​ភាព​នៃ​ការ​អនុវត្ត​គម្រោង​ដែល​អនុវត្ត​ដោយ​អង្គការ​ដៃគូ​ ក្នុងនាម​ជាស្ថា​ប័នត្រួតពិនិត្យ​ និង​តាមដាន​ការ​អនុវត្ត​គម្រោង​ អង្គការ​កុមារ​កម្ពុជា​រីក​ នឹង​ធ្វើការ​វាយ​តម្លៃ​លទ្ធផល​នៃ​ការសិក្សា​របស់​សិស្ស​ថ្នាក់ទី​៦ នៃ​សាលា​គោលដៅ​ចំនួន​ ៧០ ក្នុង​ខេត្ត​គោលដៅ​ចំនួន​ ០៨ ក្នុង​នោះ​រួម​មាន​៖ ខេត្ត​ ព្រៃ​វេង ត្បូងឃ្មុំ​ សៀមរាប​ បន្ទាយ​មានជ័យ​ ស្ទឹង​ត្រែង​ រតនគិរី​ ក្រចេះ​ និង​ កំពង់ចាម​។

ពេលវេលា​អនុវត្ត​ការ​ចុះ​វាយ​តម្លៃ​៖

  • ការ​បណ្តុះ​បណ្តាល​ នៅ​ថ្ងៃ​ទី​ ១៥ ខែ​សីហា​ ឆ្នាំ​២០២៥
  • ការ​ចុះ​ប្រមូល​ទិន្នន័យ​ ចាប់ពី​ថ្ងៃ​ទី​ ១៧ ដល់​ ២៧ ខែ​សីហា​ ឆ្នាំ​២០២៥

អត្ថប្រយោជន៍​

  • ទទួល​បាន​ប្រាក់​សោហ៊ុយ​ប្រចាំថ្ងៃ​
  • ទទួល​បានការ​បណ្តុះ​បណ្តាល​អំពី​នីតិវិធី​នៃ​ការ​ប្រមូល​ទិន្នន័យ​ និង​ការប្រើប្រាស់​ប្រព័ន្ធ​ទិន្នន័យ​
  • ទទួល​បាន​ធានា​រ៉ាប់រង​ក្នុង​អំលុង​ពេល​ចុះ​ប្រមូល​ទិន្នន័យ​
  • ទទួល​បាន​បទពិសោធន៍​ការងារ​ជា​ក្រុម​ និង​ការងារ​ប្រមូល​ទិន្ន័យ​
  • ក្រោយពេល​បញ្ចប់​ការងារ​អង្គការ​នឹង​ចេញ​លិខិត​បញ្ជាក់​ការងារ​ជូន​
  • អង្គការ​ទទួល​រាប់​រង​ក្នុង​ការធ្វើដំណើរ​ដោយ​រថយន្ត​
Expectations - Duties, Responsibilities
  • ចុះប្រមូលទិន្នន័យនៅតាមសាលាគោលដៅក្នុងខេត្តខាងលើ មួយថ្ងៃ៨ម៉ោង។
  • ជួយសម្របសម្រួល និងចាត់ចែងការធ្វើតេស្តសិស្សម្តងម្នាក់ៗ។
  • ទទួលខុសត្រូវធ្វើតេស្តសិស្សចន្លោះពី ៣០ទៅ ៣៥ នាក់ក្នុងមួយថ្ងៃ
  • ប្រមូលទិន្នន័យតាមរយ:ការធ្វើតេស្តសិស្សថ្នាក់ទី៦ ដោយប្រើប្រាស់ថេប្លែត។
  • ផ្ទៀងផ្ទាត់ទិន្នន័យដែលបានប្រមូលឱ្យបានត្រឹមត្រូវ។
Requirements - Skills, Qualifications, Experience
  • ជាសិស្ស-និស្សិត ដែលបានបញ្ចប់ថ្នាក់ទី១២ ឡើងទៅ
  • មានពេលវេលាគ្រប់គ្រាន់ក្នុងការចុះប្រមូលទិន្នន័យ (២ សប្តាហ៍ជាប់គ្នា)
  • មានសុខភាពល្អ អាចធ្វើដំណើរឆ្លងខេត្តបាន
  • មានអត្តចរិតល្អ ស្លូតបូត រួសរាយរាក់ទាក់ និងចូលចិត្តធ្វើការងារជាក្រុម
  • ចេះអាននិងនិយាយភាសាខ្មែរច្បាស់
  • ចេះប្រើប្រាស់ថេប្លែត ឬកុំព្យូទ័រ
  • គោរពឱ្យតម្លៃកុមារគ្រប់រូប
  • មានទំនួលខុសត្រូវខ្ពស់លើការងារ
 

How to Apply

បេក្ខជន​ដែល​មាន​ចំណាប់អារម្មណ៍​អាច​ធ្វើការ​ដាក់ពាក្យ​តាមរយៈ​អ៊ី​ម៉ែ​ល ឬទំនាក់ទំនង​តាមរយៈ​លេខ​ទូរ​សព័្ទ ដែល​បាន​ផ្ដល់​ជូន​នៅ​ក្នុង​ព័ត៌មាន​ទំនាក់ទំនង​។

 
Attachment
 

Contact Details

Office Address
  • Sisowath High School, Preah Norodom Blvd., Sangkat Phsar Thmei Ti Bei, Khan Doun Penh, Phnom Penh, Cambodia
 
Contact Name
  • Mr. POK Tri, Executive Director of HCC
 
Phone
 
Email