អ្នកបកប្រែចិន, អ្នកកាន់ស្តុកទំនិញ, និង ប្រធានក្រុមផលិត

with Heng Piv Plastic
Job Announcement

Announcement Description

ឥលូវ​នេះ​ក្រុមហ៊ុន​យើងខ្ញុំ​កំពុង​ស្វែងរក​បេក្ខជន​ដែល​មាន​សមត្ថភាព​ ដើម្បី​បំពេញ​មុខតំណែង​ដូច​ខាងក្រោម​៖

Announcement Positions

អ្នកបកប្រែចិន (1 Position)

Position Summary

ទីតាំង​ការងារ​: ទឹកថ្លា​ ខណ្ឌ​សែន​សុខ​

គោលបំណង​ការងារ​

អ្នក​បកប្រែ​ មានតួនាទី​ចំបង​ក្នុង​ការ​បកប្រែ​ភាសា​ចិន​ទៅ​ខ្មែរ​ និង​ពី​ខ្មែរ​ទៅ​ចិន​ដោយ​រក្សា​បាន​នូវ​អត្ថន័យ​ ច្បាស់​លា​ល់ និង​ត្រឹមត្រូវ​។ អ្នក​បកប្រែ​ត្រូវ​មាន​ភាព​រួសរាយ​ រាក់ទាក់​ និង​រក្សា​ទំនាក់ទំនង​ដ៍ល្អជា​មួយ​ភ្ញៀវ​របស់ក្រុមហ៊ុន​។

Expectations - Duties, Responsibilities
  • បកប្រែឯកសារ និងផ្ទាល់មាត់ពីភាសាចិនទៅភាសាខ្មែរ ឬភាសាខ្មែរទៅភាសាចិន ដោយត្រឹមត្រូវ និងមានភាពច្បាស់លាស់
  • រក្សាទំនាក់ទំនងឱ្យបានល្អ និងមានប្រសិទ្ធភាពជាមួយភ្ញៀវរបស់ក្រុមហ៊ុន
  • រក្សាការសម្ងាត់ រាល់ព័ត៌មានរបស់ក្រុមហ៊ុន
  • ការងារផ្សេងៗទៀតតាមការចាត់ចែងរបស់ប្រធាន
Requirements - Skills, Qualifications, Experience
  • តម្រូវការកម្រិតវប្បធម៌
  • មានសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬសញ្ញាបត្របរិញ្ញាបត្រពាក់ព័ន្ធ (ត្រូវបានលើកទឹកចិត្ត)
  • តម្រូវការចំបាច់ផ្សេងៗ
  • អាចនិយាយ ស្តាប់ និងសរសេរភាសាចិនបានយ៉ាងល្អ
  • មានបទពិសោធន៍ទាក់ទងនឹងការងារ (ត្រូវបានផ្តល់អាទិភាព)
  • អាចប្រើប្រាស់កុំព្យូទ័របាន
  • មានភាពបត់បែន អត់ធ្មត់ និងព្យាយាមក្នុងការងារ
  • ត្រូវមានទំនាក់ទំនងល្អជាមួយក្រុមការងារ
  • មានភាពស្មោះត្រង់ និងម៉ត់ចត់នឹងការងារ
  • ដោះស្រាយ និងរកវិធីសាស្រ្តល្អៗក្នុងការបំពេញការងារប្រចាំថ្ងៃ
 
 

អ្នកកាន់ស្តុកទំនិញ (2 Positions)

Position Summary

ទីតាំង​ការងារ​: ទឹកថ្លា​ ខណ្ឌ​សែន​សុខ​

ប្រាក់​បៀវត្ស​៖ 220$-250$ រួម​ទាំង​អត្ថប្រយោជន៍​ផ្សេង​ៗទៀត​តាម​គោលការណ៍​ក្រុមហ៊ុន​

គោលបំណង​ការងារ​

អ្នក​កាន់​ទំនិញ​ មានតួនាទី​ចំបង​ក្នុង​ការ​ជួយ​ត្រួតពិនិត្យ​ទំនិញ​ចេញ​និង​ចូល​ឱ្យ​បាន​ម៉ត់ចត់​ និង​ត្រឹមត្រូវ​ ធ្វើ​របាយការណ៍​ទំនិញ​ចេញ​និង​ចូល​ប្រចាំថ្ងៃ​ សប្តាហ៍​ និង​ខែ​។ អ្នក​កាន់​ស្តុ​កទំនិញ​ ក៍ត្រូវ​ពិនិត្យ​រាល់​ទំនិញ​បែកបាក់​ពី​អតិថិជន​ រួច​ប្រគល់​ទំនិញ​ត្រលប់​ជូន​អតិថិជន​វិញ​ ដោយមាន​របាយការណ៍​ប្រចាំថ្ងៃ​ សប្តាហ៍​ និង​ខែ​ឱ្យ​បាន​ត្រឹមត្រូវ​។

Expectations - Duties, Responsibilities
  • ត្រួតពិនិត្យទំនិញចេញនិងចូលលើគុណភាព ប្រភេទមុខទំនិញ និងចំនួន ដោយផ្ទៀងផ្ទាត់ជាមួយឯកសារ ដើម្បីធានាបាននូវគុណភាព មុខទំនិញ និងចំនួនត្រឹមត្រូវ
  • ធ្វើរាយការណ៍រាល់ទំនិញចេញ/ចូល ទំនិញមានបញ្ហា​ដូចជាបែកបាក់ ឬខូចប្រចាំថ្ងៃឱ្យ បានត្រឹមត្រូវ រួចរៀបចំទំនិញជូនអតិថិជនវិញ
  • ធ្វើការសហការជាមួយអ្នកពាក់ព័ន្ធ និងរៀបចំចាត់ចែងទំនិញចូលទៅក្នុងស្តុក បន្ទាប់ពី ត្រួតពិនិត្យរួចទៅតាមជួរ ថ្នាក់ និងប្រភេទទំនិញឱ្យបានត្រឹមត្រូវ និងមានសណ្តាប់ធ្នាប់
  • ត្រូវត្រួតពិនិត្យទំនិញក្នុងឃ្លាំងជាប្រចាំ ដើម្បីប្រាដកថាទំនិញមានសណ្តាប់ធ្នាប់ និងរៀបរយ
  • ធ្វើការសហការយ៉ាងល្អជាមួយក្រុមការងារដោយក្តីរីករាយ
  • ធ្វើការងារផ្សេងៗទៀតតាមការចាត់ចែងរបស់ប្រធាន
Requirements - Skills, Qualifications, Experience
  • តម្រូវការកម្រិតវប្បធម៌
  • មានសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ
  • និសិ្សតឆ្នាំទី ៣, ឬ៤ ឬបញ្ចប់បរិញ្ញាបត្រផ្នែកគ្រប់គ្រង ឬជំនាញពាក់ពន្ធផ្សេងៗ ត្រូវបានលើកទឹក ចិត្ត
  • តម្រូវការចំបាច់ផ្សេងៗ
  • ចេះអាន និងសរសេរភាសាខ្មែរ
  • ចេះប្រើប្រាស់កុំព្យូទ័រ (word, excel, powerpoint)
  • មានភាពបត់បែន អត់ធ្មត់ និងព្យាយាមក្នុងការងារ
  • ត្រូវមានទំនាក់ទំនងល្អជាមួយក្រុមការងារ
  • មានភាពស្មោះត្រង់ និងម៉ត់ចត់នឹងការងារ
  • ដោះស្រាយ និងរកវិធីសាស្រ្តល្អៗក្នុងការបំពេញការងារប្រចាំថ្ងៃ
 
 

ប្រធានក្រុមផលិត (3 Positions)

Position Summary

ទីតាំង​ការងារ​: គួរ​ស្រូវ​

គោលបំណង​ការងារ​

ប្រធាន​ក្រុម​ផលិត​មានតួនាទី​ចំបង​គ្រប់គ្រង​សមាជិក​ក្រុមក្នុង​ការ​ផលិត​ ផលិតផល​ស្របតាម​តម្រូវ​ការ​ របស់ក្រុមហ៊ុន​ឱ្យ​បាន​ទាន់ពេល​វេលា​។ ប្រធាន​ក្រុម​ត្រូវ​គ្រប់គ្រង​វត្តមាន​បុគ្គលិក​ឱ្យ​បាន​ត្រឹមត្រូវ​ និង​ច្បាស់លាស់​។

Expectations - Duties, Responsibilities
  • គ្រប់គ្រង និងត្រួតពិនិត្យផលិតផលដែលសមាជិកក្រុមបានផលិតរួច
  • ផ្តល់ការណែនាំ បង្ហាត់បង្រៀន និងជួយសមាជិកក្រុមដើម្បីប្រសិទ្ធិភាពការងារ
  • ដោះស្រាយបញ្ហាដែលកើតឡើងក្នុងពេលអនុវត្តការងារប្រចាំថ្ងៃ និងស្វែងរកវិធីសាស្រ្តគ្រប់គ្រង ការងារ
  • គោរពបទបញ្ជាផ្ទៃក្នុង វិធានសុវត្ថិភាព និងបង្កើនវិន័យការងារ និងការងារជាក្រុម
  • ធ្វើការសហការយ៉ាងល្អជាមួយក្រុមការងារដោយក្តីរីករាយ
  • ធ្វើការងារផ្សេងៗទៀតតាមការចាត់ចែងរបស់ប្រធាន
Requirements - Skills, Qualifications, Experience
  • តម្រូវការកម្រិតវប្បធម៌
  • មានសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (ថ្នាក់ទី១២)
  • បញ្ចប់បរិញ្ញាបត្ររង ឬសញ្ញាបត្រពាក់ពន្ធផ្សេងៗ ត្រូវបានលើកទឹក ចិត្ត
  • តម្រូវការចំបាច់ផ្សេងៗ
  • ចេះអាន និងសរសេរភាសាខ្មែរ
  • ចេះប្រើប្រាស់កុំព្យូទ័រ (word, excel, powerpoint) កាន់តែប្រសើរ
  • មានភាពបត់បែន អត់ធ្មត់ និងព្យាយាមក្នុងការងារ
  • ត្រូវមានទំនាក់ទំនងល្អជាមួយក្រុមការងារ
  • មានភាពស្មោះត្រង់ និងម៉ត់ចត់នឹងការងារ
  • ដោះស្រាយ និងរកវិធីសាស្រ្តល្អៗក្នុងការបំពេញការងារប្រចាំថ្ងៃ
 

How to Apply

បេក្ខជន​ទាំងពីរ​ភេទ​ ដែល​មាន​ចំណាប់អារម្មណ៍​ សូម​ផ្ញើ​ប្រវត្តិរូប​ និង​លិខិត​ចំណាប់អារម្មណ៍​មកកាន់​emailដែល​បាន​ផ្ដល់​ជូន​នៅ​ក្នុង​ព័ត​មាន​ទំនាក់ទំនង​។

ស្ត្រី​ត្រូវ​បាន​លើកទឹកចិត្ត​ដាក់ពាក្យ​។

 
Attachment
 

Contact Details

Contact Name
  • Heng Piv Plastic
 
Phone
 
Email