with Kampuchea Action to Promote Education Organization
អង្គការសកម្មភាពសម្រាប់ការអប់រំនៅកម្ពុជា គឺជាអង្គការក្នុងស្រុកមួយដែលសហការជាដៃគូជិតស្និទ្ធជាមួយ ក្រសួងអប់រំ យុវជន និងកីឡាក្រោមជំនួយហិរញ្ញប្បទានពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីអនុវត្តកម្មវិធីសាលារៀនជំនាន់ថ្មីចំនួន១០សាលារៀនគឺវិទ្យាល័យព្រែកលៀប វិទ្យាល័យព្រះស៊ីសុវត្ថិ វិទ្យាល័យ ព្រះយុគន្ធរ វិទ្យាល័យ បឹងត្របែក រាជធានីភ្នំពេញ វិទ្យាល័យ ហ៊ុន សែន កំពង់ចាម វិទ្យាល័យ ហ៊ុន សែន ពាមជីកង ខេត្តកំពង់ចាម វិទ្យាល័យគោកព្រីង ខេត្តស្វាយរៀង វិទ្យាល័យ សម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម ព្រែកអញ្ចាញ ខេត្តកណ្តាល វិទ្យាល័យព្រះអង្គឌួង ខេត្តព្រៃវែង អនុវិទ្យាល័យអរញ្ញរង្សី ខេត្តសៀមរាប ។ កម្មវិធីសាលារៀនជំនាន់ថ្មីគឺជាផ្នែកមួយនៃកម្មវិធីកំណែទម្រង់ថ្មីរបស់ក្រសួងអប់រំ យុវជន និងកីឡា ដែលនឹងកែលម្អគុណភាពអប់រំ និងអភិបាលកិច្ចល្អនៅក្នុងវិស័យអប់រំ។ ដូចនេះកម្មវិធីសាលារៀនជំនាន់ថ្មីត្រូវការជ្រើសរើសលោកគ្រូអ្នកគ្រូទាំងពីរកម្រិតសម្រាប់វិទ្យាល័យ និងអនុវិទ្យាល័យ) និងជាគ្រូបង្រៀនដែលកំពុងបង្រៀន (តែងតាំងស៊ប់) និងគ្រូដែលទើបបញ្ចប់វគ្គបណ្ដុះបណ្ដាលពីវិទ្យាស្ថានជាតិអប់រំ(NIE) និងវិទ្យាស្ថានគរុកោសល្យនានា ដែលមានសមត្ថភាពខ្ពស់(តាមខេត្តគោលដៅ)សាលារៀនជំនាន់ថ្មីសម្រាប់មុខវិជ្ជា និងឯកទេសតាមសាលារៀនដូចខាងក្រោម៖
ឈ្មោះសាលារៀន
ចំណាំ៖ P=រូបវិទ្យា C=គីមីវិទ្យា B=ជីវវិទ្យា M=គណិតវិទ្យា K=ភាសាខ្មែរ ICT=ព័ត៌មានវិទ្យា H=ប្រវត្តិវិទ្យា
ES=ផែនដីវិទ្យា G=ភូមិវិទ្យា I=សីលធម៌-ពលរដ្ឋ E=អង់គ្លេស Librarian=បណ្ណារក្ស AD=រដ្ឋបាល F=ភាសាបារាំង ED= អប់រំកាយ និងគណនេយ្យករ។
*** ក្រសួងអប់រំ យុវជន និងកីឡា សម្រេចឱ្យកម្មវិធីជ្រើសរើសគ្រូបានតែក្នុងគោលដៅខេត្ត/រាជធានី មិនអនុញ្ញាតផ្ទេរឆ្លងខេត្ត/រាជធានី។
ឱកាស និងអត្ថប្រយោជន៍៖
ឈ្មោះសាលារៀន
*** ក្រសួងអប់រំ យុវជន និងកីឡា សម្រេចឱ្យកម្មវិធីជ្រើសរើសគ្រូបានតែក្នុងគោលដៅខេត្ត/រាជធានី មិនអនុញ្ញាតផ្ទេរឆ្លងខេត្ត/រាជធានី។
ឱកាស និងអត្ថប្រយោជន៍៖
ឈ្មោះសាលារៀន
*** ក្រសួងអប់រំ យុវជន និងកីឡា សម្រេចឱ្យកម្មវិធីជ្រើសរើសគ្រូបានតែក្នុងគោលដៅខេត្ត/រាជធានី មិនអនុញ្ញាតផ្ទេរឆ្លងខេត្ត/រាជធានី។
ឱកាស និងអត្ថប្រយោជន៍៖
ឈ្មោះសាលារៀន
កម្មវិធីសាលារៀនជំនាន់ថ្មី កំពុងត្រូវការលោកគ្រូអ្នកគ្រូដែលមានសមត្ថភាពពេញលេញមានបទពិសោធន៍បង្រៀន និងគណនេយ្យករដែលមានជំនាញគ្រងគ្រងហិរញ្ញវត្ថុបានយ៉ាងល្អដែលមានបទពិសោធន៍យ៉ាងតិច២ឆ្នាំ។ បេក្ខជនស័ក្តសមជាអ្នកធ្វើការងារក្នុងក្រុម មានគំនិតច្នៃប្រឌិត មានបំណិនវិជ្ជាជីវៈពិតប្រាកដរួសរាយរាក់ទាក់ ពូកែការងារទំនាក់ទំនង និងចូលចិត្តជួយគាំទ្រកុមារ និងយុវជន។
បេក្ខជនដែលចាប់អារម្មណ៍សូមផ្ញើប្រវត្តិរូបសង្ខេប និងលិខិតចំណាប់អារម្មណ៍មកលោកប៊ាន ចាន់នី អ្នកសម្របសម្រួលសាលារៀនបឋមសិក្សា និងមធ្យមសិក្សាកម្មវិធីសាលារៀនជំនាន់ថ្មី ការិយាល័យកណ្តាលវិទ្យាល័យព្រះស៊ីសុវត្ថិ រាជធានីភ្នំពេញ ឬតាមរយៈសារអេឡិចត្រូនិក ឬទំនាក់ទំនងតាមតេឡេក្រាមដែលបានផ្ដល់ជូននៅក្នុងព័តមានទំនាក់ទំនងលើសពីនេះទៀតបេក្ខជនក៏អាចយកប្រវត្តិរូបសង្ខេបរបស់ខ្លួនដាក់នៅរដ្ឋបាលសាលារៀនដែលខ្លួនចង់ចូលបម្រើការងារក្នុងអង្គភាពនោះក៏បានទោតាមលេខទំនាក់ទំនងនៅក្នុងឯកសារភ្ចាប់ខាងក្រោម។
កាលបរិច្ឆេទនៃការទទួលពាក្យ៖ ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៥
បញ្ជាក់៖ បេក្ខជន/បេក្ខនារីសូមទាញយកពាក្យស្នើសុំ៖ តំណរភ្ចាប់នេះ