សេចក្ដីជូន​ដំណឹង ស្តីពីការអញ្ជើញចូលរួមការស្នើសុំដេញថ្លៃជាកញ្ចប់ ​​គម្រោងសាងសង់ផ្ទះបាយសម្រាប់កម្មវិធីផ្តល់អាហារតាមសាលារៀន

with United Nations World Food Programme
Invitation for Bids

BTDC-ID: 35643
Closing Date:

Bid Components

Announcement Description

មន្ទីរអប់រំ​ យុវជន​ និង​កីឡា​ ខេត្ត​កំពង់ធំ​ និង​ ខេត្ត​សៀមរាប​ សូម​ជូនដំណឹង​ដល់​បណ្ដា​ ក្រុមហ៊ុន​ ឬ សហគ្រាស​ (គិត​ទាំង​សហគ្រាស​ឯក​ត្ដបុគ្គល) ទាំងអស់​ ដែល​បាន​ចុះបញ្ជី​ត្រឹមត្រូវ​ក្នុង​ព្រះរាជាណាចក្រកម្ពុជា​ឱ្យ​បាន​ជ្រាប​ថា​ មន្ទីរអប់រំ​ យុវជន​ និង​ កីឡា​ ខេត្ត​កំពង់ធំ​ និង​ ខេត្ត​សៀមរាប​ នឹង​ដាក់​ឱ្យ​ដេញថ្លៃ​ជាសាធារ​ណៈ​ ដើម្បី​ជ្រើសរើស​យក​អ្នកទទួល​ធ្វើការងារ​សាងសង់​ផ្ទះបាយ​សម្រាប់​កម្មវិធី​ផ្តល់អាហារ​តាម​សាលារៀន​ជូន​ មន្ទីរអប់រំ​ យុវជន​ និង​កីឡា​ខេត្ត​កំពង់ធំ​ និង​ ខេត្ត​សៀមរាប​ ។ ដោយ​ក្នុង​នោះ​ដែរ​មន្ទីរអប់រំ​ យុវជន​ និង​កីឡា​ ខេត្ត​កំពង់ធំ​ និង​ ខេត្ត​សៀមរាប​ បាន​រៀបចំ​ជា​ ឯកសារ​សម្រាប់​ក្រុមហ៊ុន​/សហគ្រាស​ បំពេញ​ដើម្បី​ចូលរួម​ដេញថ្លៃ​។ ឯកសារ​ដេញថ្លៃ​ផ្ដល់​ជូន​ដោយ​មិន​គិតថ្លៃ​តាមរយៈ​ឃ្យូអរ​កូដ(QR-code)ខាងក្រោម​។

Bid Components

សេចក្ដីជូន​ដំណឹង ស្តីពីការអញ្ជើញចូលរួមការស្នើសុំដេញថ្លៃជាកញ្ចប់ ​​គម្រោងសាងសង់ផ្ទះបាយសម្រាប់កម្មវិធីផ្តល់អាហារតាមសាលារៀន

  • Career Category: Invitation for Bids
  • Location: Siemreap Province, Kampong Thom Province

ឯកសារ​ដេញថ្លៃ​ដែល​បាន​បំពេញ​រួច​ត្រូវ​ប្រគល់​ជូន​ក្រុម​លទ្ធកម្ម​យ៉ាង​យូរ​បំផុត​៖

  • សម្រាប់​ខេត្ត​កំពង់ធំ​
  • ត្រឹម​ថ្ងៃ​ទី​ ២០ ខែ​ កក្កដា​ ឆ្នាំ​ ២០២៥ វេលា​ម៉ោង​៥:00 រសៀល​នៅ​ការិយាល័យ​កម្មវិធី​ស្បៀងអាហារ​ពិភពលោក​ប្រចាំ​ប្រទេស​ នៅ​ភ្នំពេញ​.
  • ត្រឹម​ថ្ងៃ​ទី​ ២០ ខែ​ កក្កដា​ ឆ្នាំ​ ២០២៥ វេលា​ម៉ោង​៥:00 រសៀល​ នៅ​ការិយាល័យ​កម្មវិធី​ស្បៀងអាហារ​ពិភពលោក​ប្រចាំ​ខេត្ត​សៀមរាប​
  • ត្រឹម​ថ្ងៃ​ទី​ ២១ ខែ​ កក្កដា​ ឆ្នាំ​ ២០២៥ វេលា​ម៉ោង​៥:00 រសៀល​នៅ​មន្ទីរអប់រំ​ យុវជន​ និង​កីឡា​
  • ការ​បើក​ឯកសារ​ស្នើសុំ​ដេញថ្លៃ​ជា​កញ្ចប់​នឹង​ប្រព្រឹត្តទៅ​នៅ​មន្ទីរអប់រំ​ យុវជន​ និង​កីឡា​ខេត្ត​កំពង់ធំ​ វេលា​ម៉ោង​ ៩:00 ព្រឹក​នៅ​ថ្ងៃ​ទី​ ២២ ខែ​ កក្កដា​ ឆ្នាំ​ ២០២៥។
  • សម្រាប់​ខេត្ត​សៀមរាប​
  • ត្រឹម​ថ្ងៃ​ទី​ ២៧ ខែ​ កក្កដា​ ឆ្នាំ​ ២០២៥ វេលា​ម៉ោង​៥:00 រសៀល​នៅ​ការិយាល័យ​កម្មវិធី​ស្បៀងអាហារ​ពិភពលោក​ប្រចាំ​ប្រទេស​ នៅ​ភ្នំពេញ​
  • ត្រឹម​ថ្ងៃ​ទី​ ២៧ ខែ​ កក្កដា​ ឆ្នាំ​ ២០២៥ វេលា​ម៉ោង​៥:00 រសៀល​ នៅ​ការិយាល័យ​កម្មវិធី​ស្បៀងអាហារ​ពិភពលោក​ប្រចាំ​ខេត្ត​សៀមរាប​
  • ត្រឹម​ថ្ងៃ​ទី​ ២៨ ខែ​ កក្កដា​ ឆ្នាំ​ ២០២៥ វេលា​ម៉ោង​៥:00 រសៀល​នៅ​មន្ទីរអប់រំ​ យុវជន​ និង​កីឡា​
  • ការ​បើក​ឯកសារ​ស្នើសុំ​ដេញថ្លៃ​ជា​កញ្ចប់​នឹង​ប្រព្រឹត្តទៅ​នៅ​មន្ទីរអប់រំ​ យុវជន​ និង​កីឡា​ខេត្ត​សៀមរាប​ វេលា​ម៉ោង​ ៨:00 រសៀល​នៅ​ថ្ងៃ​ទី​ ២៩ ខែ​ កក្កដា​ ឆ្នាំ​ ២០២៥

Submission Requirements

សំណើ​ដេញថ្លៃ​ជា​កញ្ចប់​របស់ក្រុមហ៊ុន​ឬ សហគ្រាស​ទាំងអស់​មិន​តម្រូវ​ឱ្យ​មាន​ប្រាក់​កក់​ធានា​ការ​ដេញថ្លៃ​ទេ​។ សូម​អញ្ជើញ​លោក​/លោកស្រី​ដែល​មាន​សម្ព័ន្ធ​ភាពជា​មួយ​គ្នា​ឬ មាន​ប្រភព​តែមួយ​អាច​ដាក់​សំណើ​ដេញថ្លៃ​បានតែ​មួយ​គត់​ក្នុង​មួយ​កញ្ចប់​។

ព័ត៌មាន​បន្ថែម​ សូម​អញ្ជើញ​ពិនិត្យ​ ក្នុង​សេចក្តី​ណែនាំ​សម្រាប់​អ្នក​ដាក់​ស្នើសុំ​ដេញថ្លៃ​ជា​កញ្ចប់​ ។ សូម​មទទួលយក​ឯកសារ​ដេញថ្លៃ​តាមរយៈ​តំណ​រភ្ជាប់​ ឬ ឃ្យូអរ​កូដ(QR-code) ដូច​ខាងក្រោម​ ៖

សម្រាប់​ខេត្ត​កំពង់ធំ​៖ សូម​ចុច​ចូល​តំណ​រភ្ជាប់​នេះ​

សម្រាប់​ខេត្ត​សៀមរាប​៖ សូម​ចុច​ចូល​តំណ​រភ្ជាប់​នេះ​

សំណើ​ដេញថ្លៃ​ជា​កញ្ចប់​របស់ក្រុមហ៊ុន​ ឬ សហគ្រាស​ ទាំងអស់​ មិន​តម្រូវ​ឱ្យ​មាន​ប្រាក់​កក់​ធានា​ការ​ដេញថ្លៃ​ទេ​។ សូម​អញ្ជើញ​លោក​/លោកស្រី​ ដែល​មាន​សម្ព័ន្ធ​ភាពជា​មួយ​គ្នា​ ឬ មាន​ប្រភព​តែមួយ​ អាច​ដាក់​សំណើ​ដេញថ្លៃ​បានតែ​មួយ​គត់​ក្នុង​មួយ​កញ្ចប់​។

Project Orientation:

សម្រាប់​ខេត្ត​សៀមរាប​

មន្ទីរអប់រំ​ យុវជន​ និង​កីឡា​ ខេត្ត​សៀមរាប​ សូម​អញ្ជើញ​ក្រុមហ៊ុន​/សហគ្រាស​ សាងសង់​ទាំងអស់​ ដែល​ចាប់អារម្មណ៍​ក្នុង​ការចូលរួម​ដេញថ្លៃ​ជា​កញ្ចប់​ សូម​ចូលរួម​កិច្ចប្រជុំ​មុន​ពេល​បើក​សំណើ​ដេញថ្លៃ​នៅ​ថ្ងៃ​ទី​ ០៧ ខែ​ កក្កដា​ ឆ្នាំ​ ២០២៥ វេលា​ម៉ោង​ ២:០០ នាទី​ដល់ម៉ោង​ ៤:០០នាទី​រសៀល​។ ការប្រជុំ​នឹង​ធ្វើឡើង​តាមរយៈ​អន​ឡាញតាម​កម្មវិធី​ស៊ូ​ម(Zoom)។ សូម​ប្រើប្រាស់​ តំណ​រភ្ជាប់​ឬឃ្យូអរ​កូដដូច​មាន​ភ្ជាប់​នេះ​

Meeting ID: 999 6446 2517

សម្រាប់​ខេត្ត​កំពង់ធំ​

មន្ទីរអប់រំ​ យុវជន​ និង​កីឡា​ ខេត្ត​កំពង់ធំ​បាន​រៀបចំ​កិច្ចប្រជុំ​នៅ​ថ្ងៃ​ទី​ ០២ ខែក​ក្កដា​ ឆ្នាំ​២០២៥ ដែល​វី​ដេអូនៃកិច្ចប្រជុំ​បាន​រក្សាទុក​ក្នុង​តំណ​រភ្ជាប់​ខាងក្រោម​។ សម្រាប់​ក្រុមហ៊ុន​/សហគ្រាស​ដែល​ចាប់អារម្មណ៍​មានបំណង​ចង់​សាកសួរ​ពត៍មាន​បន្ថែម​ទាក់ទង​នឹង​ដំណើរការ​ដេញថ្លៃ​ ឬបច្ចេកទេស​ក៏​អាច​ចូលរួម​កិច្ចប្រជុំ​សម្រាប់​កញ្ចប់​ខេត្ត​សៀមរាប​ខាងលើ​ ដែល​មាន​លំនាំ​ដូចគ្នា​។សូម​ប្រើប្រាស់​ តំណ​រភ្ជាប់​ឬឃ្យូអរ​កូដដូច​មាន​ភ្ជាប់​នេះ​។

 
Attachment
 

Contact Details

Office Address
  • #108, St. 63/corner St. 208, Sangkat Boeng Reang, Khan Doun Penh, Phnom Penh, Cambodia
  • # 48, Street 7 Makara, Chunlong, Sala Kamreuk Sangkat, Siem Reap Municipality, Siemreap Province, Cambodia
 
Contact Name
  • ការិយាល័យកម្មវិធីស្បៀងអាហារពិភពលោកប្រចាំប្រទេស នៅភ្នំពេញ
  • ការិយាល័យកម្មវិធីស្បៀងអាហារពិភពលោកប្រចាំតំបន់​(ខេត្តសៀមរាប)
  • មន្ទីរអប់រំ យុវជន និងកីឡា (ខេត្តកំពង់ធំ)
 
Phone
 
Socials