សេចក្តីប្រកាស អំពីការជ្រើសរើសទីប្រឹក្សាឯករាជ្យវាយតម្លៃបញ្ចប់គម្រោង “ការពង្រឹងភាពធន់នឹងបំរែបំរួលអាកាសធាតុដោយការកែលម្អប្រព័ន្ធអេកូឡូស៊ី ដើម្បីបង្កើនផលិតកម្មបន្លែក្នុងសហគមន៍កសិកម្ម
- Career Category: Invitation for Bids
- Location: Siemreap Province, Battambang Province
គោលបំនងនៃការវាយតម្លៃ
ចង់ធ្វើការឆ្លុះបញ្ចាំងអំពីចំនុចខ្លាំង និងចំនុចខ្សោយនៃការអនុវត្តគម្រោង លទ្ធផលដែលម្រេចបាន ធៀបនឹងការគ្រោង ទុក និងស្វែងយល់នូវបទពិសោធន៍ និងការអនុវត្តល្អៗដែលបានអនុវត្តកន្លងមក ព្រមទាំងទទួលបបានអនុសាសន៍នានា សម្រាប់កសាងផែនការអនុវត្តនាពេលអនាគតផងដែរ។
តួនាទី និងការទទួលខុសត្រូវ
- សហការជាមួយនឹងមន្ត្រីគ្រប់គ្រងគម្រោងដើម្បីពិនិត្យ និងប្រមូលពត័មាន ទិន្នន័យ ព្រមទាំងឯកសារពាក់ព័ន្ធរបស់ គម្រោងដើម្បីធ្វើការវាយតម្លៃ។
- កំណត់ភាគីពាក់ព័ន្ធរបស់ក្នុងគម្រោង ដែលរួមមាន សហគមន៍កសិកម្ម កសិករ អជ្ញាធរមូលដ្ឋាន និងមន្ត្រីគម្រោង។
- រៀបចំវិធីសាស្ត្រក្នុងប្រមូលព៌ត័មាន និងវាយតម្លៃ ដោយធ្វើការសំភាសន៍ជាបុគ្គល និងសំភាសន៍ជាក្រុម ជាមួយនឹងតួ អង្គពាក់ព័ន្ធក្នុងតំបន់គោលដៅគម្រោង។
- សសេររបាយការណ៍វាយតម្លៃគម្រោង អំពីដំណើរការនៃការវាយតម្លៃ របកគំហើញ បទពិសោធន៍និងមេរៀនល្អៗ។ ដែលទទួលបានកំឡុងពេលអនុវត្តគម្រោង និងផ្តល់អនុសាសន៍កែលម្អរសម្រាប់ការអនុវត្តនាពេលអនាគត។
- រៀបចំបទបង្ហាញសេចក្តីព្រាងទៅដល់សមាគម ស.ស.ក ដើម្បីឆ្លុះបញ្ចាំងពីលទ្ធផលវាយម្លៃ ផ្តល់មតិយោបល់ និងឈានទៅបញ្ចប់របាយការណ៍ជាស្ថាពរ។
- របាយការណ៍វាយតម្លៃគម្រោងត្រូវសសេរជាពីរ ភាសា គឺភាសាខ្មែរ ១ច្បាប់ និងអង់គ្លេស ១ច្បាប់។
វិសាលភាពការងារ
វាយតម្លៃអំពីប្រសិទ្ធភាព ប្រសិទ្ធផល ភាពពាក់ព័ន្ធ ផលប៉ះពាល់ និងនិរន្តភាពដែលគ្រប់ដណ្តប់ក្នុងតំបន់គោលដៅ របស់គម្រោង៖
- សហគមន៍កសិកម្មចំនួន០១ ស្ថិតនៅក្នុងឃុំស្វាយលើ ស្រុកស្វាយលើ ខេត្តសៀមរាប
- សហគមន៍កសិកម្មចំនួន០៣ ស្ថិតនៅក្នុងឃុំបាយដំរាំ ឃុំកន្ទឺ១ និងឃុំកន្ទឺ២ ស្រុកបាណន់ ខេត្តបាត់ដំបង
Bidder Eligibility
- អ្នកដាក់ពាក្យត្រូវមានលក្ខណៈសម្បត្តិដូចខាងក្រោម៖
- បញ្ចប់ថ្នាក់បរិញ្ញាបត្រ ឬបរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកក្សេត្រសាស្ត្រ អភិវឌ្ឍជនបទ គ្រប់គ្រង និងស្រាវជ្រាវសង្គម។
- មានបទពិសោធន៍យ៉ាងតិច៥ឆ្នាំ ទាក់ទងទៅការស្រាវជ្រាវ និងវាយតម្លៃគម្រោងអភិវឌ្ឍននានា ក្នុងប្រទេសកម្ពុជា។
- មានបទពិសោធន៍ក្នុងការបង្កើតប្រព័ន្ធតាមដាន និងវាយតម្លៃគម្រោង។
- មានបទពិសោធន៍ក្នុងការគ្រប់គ្រងនិងដឹកនាំគម្រោង ឬការស្រាវជ្រាវបែបមានការចូលរួម។
- មានបទពិសោធន៍ក្នងប្រមូល គ្រប់គ្រង និងវិភាគទិន្នន័យ។
- មានចំនេះដឹងពាក់ព័ន្ធនឹងការអភិវឌ្ឍជនបទ កសិកម្ម និងបម្រែបម្រួលអាកាសធាតុ។
- មានជំនាញក្នុងការសសេររបាយការណ៍ជាភាសាខ្មែរ និងអង់គ្លេស។