សេចក្ដីប្រកាសដេញថ្លៃ លើការផ្គត់ផ្គង់កង់ជប៉ុនមួយទឹក

with Ponleur Kumar
Invitation for Bids

BTDC-ID: 35092
Closing Date:

Bid Components

Announcement Description

អង្គការ​ពន្លឺ​កុមារ​ជា​អង្គការ​ខ្មែរ​ក្នុងស្រុក​ ដែល​បាន​ប្រសូត្រចេញ​អង្គការ​ស្គី​បអន្តរជាតិ​ដែល​មាន​មួល​ដ្ឋាន​នៅ​ប្រទេស​ស្វីស​ឡែ​ន និង​បាន​ចុះបញ្ជី​ផ្លូវការ​ជាមួយ​ក្រសួងមហាផ្ទៃ​ ស.ជ.ណ លេខ​២៩៤ នៅ​ថ្ងៃ​ទី​១៨ ខែ​មីនា​ ឆ្នាំ​២០០៣ ហើយ​ជា​អង្គការ​មិន​បម្រើ​និន្នាការនយោបាយ​ មិន​ប្រកាន់​សាសនា​ មិន​រក​ប្រាក់កំរៃ​ និង​អង្គការ​មូលដ្ឋាន​សម្រាប់​បម្រើ​ការងារ​អភិ​ឌ្ឈន៍សហគមន៍​ និង​អនុវត្ត​សិទិ្ឋកុមារ​និង​សិទិ្ឋស្រ្តីនៅ​ប្រទេសកម្ពុជា​។

បច្ចុប្បន្ន​អង្គការ​ពន្លឺ​កុមារ​ បាន​និង​កំពុង​អនុ​វត្ដលើ​គម្រោង​ “កម្មវិធី​ដៃគូ​រួមគ្នា​ផ្ដល់​ឱកាស​អប់រំ​ដល់កុមារ​បាត់បង់​ឱកាស​នៅ​កម្ពុជា​” The Cambodian Consortium for Out of School Children (CCOSC) និង​គម្រោង​ផ្សេង​ៗទៀត​ផង​ដែរ​។ ក្នុង​គម្រោង​ CCOSC នេះ​ផង​ដែរ​ អង្គការ​ពន្លឺ​កុមារ​បាន​គ្រោង​ថវិកា​សម្រាប់​បញ្ជាទិញ​កង់​ជប៉ុន​មួយទឹក​គ្រប់​គ្រឿង​ ចំនួន​ ៣០០ កង់​ សម្រាប់​ចែក​ជូន​សិស្ស​គោលដៅ​ដែល​ប្រឈម​ឬងាយ​នឹង​បោះបង់​ការសិក្សា​ ដើម្បី​ជួយ​សម្រួល​ជាម​ធ្យោ​បាយ​ធ្វើដំណើរ​មក​បន្ដការសិក្សារ​បស់ពួកគេ​។

Bid Components

សេចក្ដីប្រកាសដេញថ្លៃ លើការផ្គត់ផ្គង់កង់ជប៉ុនមួយទឹក

  • Career Category: Invitation for Bids
  • Location: Battambang Province

ហេតុ​ដូច​បាន​ជម្រាប​ជូន​ខាងលើ​នេះ​ដែរ​ អង្គការ​ពន្លឺ​កុមារ​សូម​ប្រកាស​ស្វែងរក​ក្រុមហ៊ុន​ ឬ ហាង​កង់​ ក្នុង​ការ​ដេញថ្លៃ​សម្រាប់​ធ្វើការ​ផ្គត់ផ្គង់​កង់​ជប៉ុន​មួយទឹក​ ចំនួន​ ៣០០ កង់​ ដល់​អង្គការ​ពន្លឺ​កុមារ​។

Bidder Eligibility

  • លក្ខខណ្ឌដែលក្រុមហ៊ុនឬហាងកង់ត្រូវមាន៖
  • លិខិតប្រកបអាជីវកម្ម ឬ វិញ្ញាបនបត្រចុះបញ្ជីពាណិជកម្ម ឬ ប័ណ្ណប៉ាតង់ ដែលមានសពលភាព
  • វិញ្ញាបនបត្រចុះបញ្ជីពន្ធដារ
  • លិខិតបញ្ជាក់ទីតាំងក្រុមហ៊ុនឬហាង និង អត្ដសញ្ញាណប័ណ្ណម្ចាស់ក្រុមហ៊ុនឬហាង
  • លិខិតសម្រង់តម្លៃ (សូមទាញយកពីឯកសារភ្ជាប់ដើម្បីបំពេញ)

Submission Requirements

ប្រសិនបើ​ អស់លោក​-លោកស្រី​ ដែលជា​ម្ចាស់ក្រុមហ៊ុន​ឬហាង​នានា​ មាន​ចំណាប់​អាម្មណ៍ក្នុង​ការ​ដេញថ្លៃ​នេះ​ សូម​ផ្ដល់​នូវ​លិខិត​សម្រង់​តម្លៃ​ (សូម​ទាញ​យក​ពី​ឯកសារ​ភ្ជាប់​ដើម្បី​បំពេញ​) ដោយ​ភ្ជាប់​មក​ជាមួយនឹង​ឯកសារ​ច្បាប់​នានា​ដែល​បាន​តម្រូវ​នៅ​ក្នុង​លក្ខខណ្ឌ​ខាងលើ​ ដាក់​ក្នុង​ស្រោម​សំបុត្រ​បិទ​ជិត​ ផ្ញើ​មកកាន់​ការិយាល័យ​កណ្ដាល​របស់​អង្គការ​ពន្លឺ​កុមារ​ ដែល​បាន​ផ្ដល់​ជូន​នៅ​ក្នុង​ព័ត​មាន​ទំនាក់ទំនង​។

កាលបរិច្ឆេទ​ឈប់​ទទួលពាក្យ​៖ ថ្ងៃ​ទី​១០ ខែ​មិថុនា​ ឆ្នាំ​២០២៥ ត្រឹម​វេលា​ម៉ោង​ ៥:00 រសៀល​។

 
Attachment
 

Contact Details

Office Address
  • Street 57, House No. 108, Damnak Luong, wat Kor Sangkat, Battambang Municipality, Battambang Province, Cambodia
 
Contact Name
  • Ponleur Kumar
 
Phone