with National Payment Certification Agency
ដើម្បីផ្តល់ការគាំទ្រដល់ក្រុមប្រឹក្សាជាតិគាំពារសង្គម ក្នុងការបញ្ជាក់លើការស្នើសុំទូទាត់ចំណាយសេវាសុខាភិបាលនៃមូលនិធិសមធម៌សុខាភិបាល និងសេវាវេជ្ជសាស្ត្រនៃរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពនិងរបបសន្តិសុខសង្គមផ្នែកហានិភ័យការងារ ជាពិសេសដើម្បីឆ្លើយតបនឹងដំណើរការបញ្ជាក់ចំណាយតាមប្រព័ន្ធឌីជីថល, ទីភ្នាក់ងារជាតិបញ្ជាក់ចំណាយ (ទ.ជ.ប.) មានតម្រូវការជ្រើសរើសបុគ្គលិកជាប់កិច្ចសន្យា ៣៥រូប មកបម្រើការពេញម៉ោង ក្នុងមុខតំណែងដូចខាងក្រោម៖
ការជ្រើសរើសនេះត្រូវបានបើកចំហដល់សាធារណជនទាំងអស់ ដែលមានគុណវុឌ្ឍិ និងជំនាញបច្ចេកទេសស្របតាមតួនាទី និងលក្ខខណ្ឌតម្រូវខាងលើ។ បេក្ខជនដែលនឹងត្រូវបានជ្រើសរើស នឹងទទួលប្រាក់បៀវត្សសមរម្យ ទៅតាមតួនាទី និងគុណវុឌ្ឍិ។
បេក្ខជនដែលមានចំណាប់អារម្មណ៍ សូមដាក់ពាក្យស្នើសុំដោយភ្ជាប់មកជាមួយនូវ Cover Letter និង ប្រវត្តិរូបសង្ខេប (CV) តាមរយៈសារអេឡិចត្រូនិចដែលបានផ្ដល់ជូននៅក្នុងព័ត៌មានទំនាក់ទំនង យ៉ាងយូរបំផុតត្រឹម វេលាម៉ោង ៥និង៣០នាទីល្ងាច នៃថ្ងៃផុតកំណត់ឈប់ទទួលពាក្យដូចបានផ្ដល់ជូន។
បេក្ខជន ជាស្ត្រី ឬជាជនមានពិការភាព ត្រូវបានផ្តល់អាទិភាព។
បេក្ខជនដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ បន្ទាប់ពីទទួលបានការវាយតម្លៃជាបឋម (shortlist) នឹងត្រូវបានទាក់ទងអញ្ជើញមកសម្ភាស។