ការអញ្ជើញចូលរួមដេញថ្លៃការសាងសង់ ការជួសជុលអគារសិក្សា ជួសជុលបន្ទប់បណ្ណាល័យ និងការផ្គត់ផ្គង់គ្រឿងសង្ហារឹមក្នុងបន្ទប់រៀន បន្ទប់បណ្ណាល័យ តាមសាលារៀនគោលដៅ
- Career Category: Invitation for Bids
- Location: Stung Treng Province, Ratanak Kiri Province, Prey Veng Province, Banteay Meanchey Province
គម្រោង កុមារកម្ពុជារីករាយ នៃអង្គការ សកម្មភាពសម្រាប់ការអប់រំនៅកម្ពុជា នឹងដាក់ឱ្យដេញថ្លៃជាសាធារណៈដើម្បីជ្រើសរើសក្រុមហ៊ុន អ្នកម៉ៅការសំណង់ និងសហគ្រាស សិប្បកម្ម ទទួលការសាងសង់ ជួសជុលអគារសិក្សា និងជួសជុលបន្ទប់បណ្ណាល័យ ការផ្គត់ផ្គង់គ្រឿងសង្ហារឹមបន្ទប់រៀន និងបន្ទប់បណ្ណាល័យ ចំនួន ១៥សាលារៀន ដែលស្ថិតក្នុងខេត្តគោលដៅចំនួន ០៤ រួមមាន៖ ខេត្ត ស្ទឹងត្រែង មាន ០៤សាលារៀន, ខេត្ត រតនគិរី មាន ០២សាលារៀន, ខេត្ត ព្រៃវែង មាន ០៥សាលារៀន និងខេត្ត បន្ទាយមានជ័យ មាន ០៤សាលារៀន (សរុបទាំងអស់ចំនួន៖ ១៥សាលារៀន)។