ជាងជួសជុលម៉ាស៊ីនរាវម៉ីន

with The HALO Trust Cambodia
This job has already passed the closing date
Job Announcement

BTDC-ID: 32185
Closing Date:

Announcement Positions

Announcement Description

បេសកកម្ម​របស់​អង្គការ​ហេ​ឡូ​ត្រា​ស្ដ​ គឺ​ការ​ខិតខំ​ប្រឹងប្រែង​ដឹកនាំ​ដើម្បី​ការពារ​ជីវិត​ និង​ស្ដារ​ជីវភាព​របស់​ប្រជាជន​ដែល​បាន​រង​ផល​ប៉ះពាល់​ដោយសារ​សង្គ្រាម​។ អង្គការ​ហេ​ឡូ​ត្រា​ស្ដ​បាន​បោស​សម្អាត​មីន​ និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​ដើម្បី​រំដោះ​ដី​ឱ្យ​មាន​សុវត្ថិភាព​ជូន​សហគមន៍​វិញ​។

អង្គការ​ហេ​ឡូ​ត្រា​ស្ដ​ បាន​ចាប់ផ្ដើម​ប្រតិបត្តិការ​ក្នុង​ប្រទេសកម្ពុជា​ក្នុង​ឆ្នាំ​១៩៩១ ហើយ​បាន​ចាប់ផ្ដើម​ធ្វើការ​ស្រាវជ្រាវ​បោស​សម្អាត​មីន​ សំណល់​យុទ្ធ​ភណ្ឌ​ជាតិ​ផ្ទុះ​សល់​ពី​សង្គ្រាម​ និង​ធ្វើការ​អប់រំ​អំពី​ហានិភ័យ​របស់​សំណល់​យុទ្ធ​ភណ្ឌ​ជាតិ​ផ្ទុះ​ទាំងនោះ​។បច្ចុប្បន្ន​អង្គការ​ហេ​ឡូ​ត្រា​ស្ដ​មាន​បុគ្គលិក​កំពុង​បំរើការ​ងារ​ជាង​ ១,២០០នាក់​ ហើយ​មាន​អ្នក​ដោះ​មីន​ ៥០% ជាស្ដ្រី​ ។

Announcement Positions

ជាងជួសជុលម៉ាស៊ីនរាវម៉ីន

Position Summary

ទីតាំង​៖ ខេត្ត​ឧត្តរមានជ័យ​ (ស្រុក​អន្លង់​វែង​)

រាយការណ៍​ទៅ​៖ ប្រធាន​គ្រប់គ្រង​ផ្នែក​ភស្ដុ​ភារ​

អំពី​តួនាទី​៖

ជាង​ជួល​ជុល​ម៉ាស៊ីន​រាវ​មីន​ វិទ្យុ​ទាក់ទង​ Morola GP300, ប្រដាប់​សាក​ថ្ម​និង​មាន​ទំនួល​ខុសត្រូវ​ក្នុង​ការ​ជួសជុល​ម៉ាស៊ីន​រាវ​មីន​ហេ​ឡូ​ទាំងអស់​ អោយ​បាន​ទាន់ពេល​វេលា​ និង​មាន​ជំនាញ​លើ​គ្រឿង​អេឡិច​ត្រូនិច​ផ្សេងទៀត​ តាម​តម្រូវ​ការ​ និង​ជំនាញ​ដែល​គាត់​មាន​។

គាត់​ត្រូវធ្វើ​ជា​បុគ្គលិក​គំរូ​និង​ជួយ​គាំទ្រ​បុគ្គលិក​ដ៏​ទៃ​ទៀត​ក្នុង​អង្គការ​។ ក្នុងនាម​ជា​បុគ្គលិក​អង្គការ​ហេ​ឡូ​ត្រា​ស្តម្នាក់​ គាត់​នឹង​ធ្វើការ​យ៉ាង​ជិតស្និទ្ធ​ជាមួយគ្នា​ និង​ណែនាំ​បុគ្គលិក​ឯទៀត​ពី​លំនាំ​ធ្វើការ​ល្អ​របស់​ហេ​ឡូ​ ហើយ​ត្រូវធ្វើ​ការ​អោយ​ម៉ត់ចត់​ដើម្បី​ធានា​ថា​ការងារ​ធ្វើ​បាន​ល្អ​។

Expectations - Duties, Responsibilities
  • ទំនួលខុសត្រូវ
  • ស្វែងរកដំណោះស្រាយរាល់បញ្ហា និងជួសជុលម៉ាស៊ីន វិទ្យុ ឆ្នាំងសាកបានទាន់ពេលវេលា
  • ស្រាវជ្រាវ និងអភិវឌ្ឍចំណេះដឹង ដើម្បីអនុវត្តការជួសជុលកាន់តែទំនើប
  • បន្ទាប់ពីការជួសជុល រួមជាមួយនិងក្រុមប្រតិបត្តិការ ឬអ្នកគ្រប់គ្រង ត្រូវធ្វើការសាកល្បងប្រតិបត្តិការនៃម៉ាស៊ីន (ការក្រិតតាមខ្នាត ។ល។) ធានាថាបញ្ហាណាមួយត្រូវបានដោះស្រាយមុនពេលដាក់ពង្រាយទៅចម្ការមីន
  • បំពេញឯកសារទាំងអស់ដែលទាក់ទងនឹងការជួសជុល និងការផ្ទេររបស់ពួកគេត្រឡប់ទៅទីវាលវិញ
  • ធ្វើបញ្ជីសារពើភណ្ឌពេញលេញ រាល់ពេលដែលបានយកគ្រឿងបន្លាស់ម៉ាស៊ីនទាំងអស់ប្រើក្នុងដំណើរការការងាររបស់ពួកគេ
  • ធ្វើរបាយការណ៍ប្រចាំខែសម្រាប់ម៉ាស៊ីន គ្រប់ប្រភេទ ទាំងអស់ទៅកាន់ប្រធានផ្នែកភស្តុភារ
  • ឃ្លាំង
  • រក្សាព័ត៌មានម៉ាស៊ីនក្នុងប្រព័ន្ធទិន្នន័យមូលដ្ឋាន និងរាយការណ៍រាល់ពេលមិនដំណើរការ
  • សម្របសម្រួលជាមួយ ផ្នែកភស្តុភារ រាល់សំណើរឧបករណ៍ សម្ភារៈប្រើប្រាស់ និងគ្រឿងបន្លាស់
  • កត់ត្រារាល់ការផ្ទេរ និងជួសជុល
  • ជូនដំណឹងដល់ប្រធានអង្គភាពប្រចាំតំបន់ទីតាំងអំពីម៉ាស៊ីន ផ្នែកដែលមានខូចម្តងហើយម្តងទៀត ឬការថែទាំមិនគ្រប់គ្រាន់
  • ថែទាំ រៀបចំបន្ទប់ជួសជុលម៉ាស៊ីនឱ្យមានសណ្តាប់ធ្នាប់ និងម៉ាស៊ីនរាវមីនដែលត្រូវជួសជុលរបៀបរៀបរយ
  • ពិនិត្យឧបករណ៍អគ្គិសនី (ម៉ាស៊ីន វិទ្យុ ឆ្នាំងសាក និងឧបករណ៍ឯកទេស) នៅថ្ងៃឡើង និងដាក់ឱ្យប្រើប្រាស់
  • ជួយការងារអគ្គិសនីដែលត្រូវការនៅក្នុងការិយាល័យ និងកន្លែងស្នាក់នៅ ដូចជា ខ្សែភ្លើង ចំណុចសាកថ្ម ( បើសិនអវត្តមាន​ជាងភ្លើង )។
  • បំពេញភារកិច្ចផ្សេងទៀតតាមការណែនាំរបស់ប្រធានផ្នែកភស្តុភារ ដើម្បីបំពេញតាមស្តង់ដារគម្រោង និងតម្រូវការប្រតិបត្តិការ
Requirements - Skills, Qualifications, Experience
  • មានចំណេះដឹងបច្ចេកទេសខាងគ្រឿងអេឡិចត្រូនិច
  • មានការយល់ដឹងឱ្យបានហ្មត់ចត់អំពីម៉ាស៊ីន គ្រប់ប្រភេទដែលប្រើក្នុងហេឡូ ដូចជា វិទ្យុ ឧបករណ៍សាកថ្ម និងឧបករណ៍មូលដ្ឋានផ្សេងទៀត
  • មានជំនាញក្នុងការប្រើប្រាស់ប្រព័ន្ធទិន្នន័យមូលដ្ឋាន/ MS Office ជាពិសេស Excel
  • ចេះអាននិងសរសេរភាសារខ្មែរបានល្អ
  • ចេះអាននិងសសេរភាសាអង់គ្លេសបានតិចតួច រឹតតែប្រសើរ
  • ត្រូវមានអាកប្បកិរិយាល្អ និងបំពេញការងារដោយស្ដង់ដាខ្ពស់
  • បង្កើត និងរក្សាទំនាក់ទំនងល្អជាមួយសហគមន៍ជុំវិញកន្លែងធ្វើការ
  • ធ្វើការល្អជាមួយបុគ្គលិកដ៏ទៃ និងតែងតែគាំទ្របុគ្គលិកហេឡូ និងគោរពគ្នាទៅវិញទៅមក
  • ត្រូវធ្វើការប្រកបដោយវិជ្ជាជីវៈ និងតែងតែមានអាកប្បកិរិយាល្អ និងពាក់ឯកសណ្ឋានអង្គការ
 

How to Apply

បេក្ខជន​ដែល​មាន​ចំណាប់អារម្មណ៍​ត្រូវ​ផ្ញើ​ប្រវត្តិរូប​សង្ខេប​ ( មិន​លើស​ពី​ 2 ទំព័រ​) ជាមួយ​ (លិខិត​ចំណាប់អារម្មណ៍​មួយ​ទំព័រ​) មកកាន់​ email ឬមកកាន់​ផ្នែក​ធនធានមនុស្ស​របស់​អង្គការ​ហេ​ឡូ​ត្រា​ស្ត ក្នុង​ខេត្ត​សៀមរាប​ដែល​បាន​ផ្ដល់​ជូន​នៅ​ក្នុង​ព័ត​មាន​ទំនាក់ទំនង​។ បេក្ខជន​ដែលជា​ប់ក្នុង​បញ្ជី​សម្រាំង​នឹង​ត្រូវ​បាន​ទាក់ទង​ទៅ​សម្រាប់​ការ​សម្ភាសន៍​។

 

Contact Details

Office Address
  • No, street 6, Chey, Tuek Vil Sangkat, Siem Reap Municipality, Siemreap Province, Cambodia
 
Contact Name
  • The HALO Trust Cambodia
 
Email